ធម្មជាតិព្រឹក្សព្រៃស្រែចំការ(The charming and advantages of nature)
.. Angkor Empire..............
.. Angkor Empire..............
ស្រុកស្រែចំការថ្វីត្បិតតែមិនមានអ្វីស៊ីវិលៃដូចទីក្រុងមែន ប៉ន្តែសម្រស់ធម្មជាតិ ស្រស់បំព្រងបៃតងខ្ចីខៀវស្រងាត់ គួរឲ្យគយគន់អនេកអន័គ្ឃ។
ធម្មជាតិស្រុកស្រែវាបានបង្ហាញឲ្យមនុស្សយល់ស្គាល់រស់ជាតិនៃជាតិនជិវិតតាមបែប តាមកាលរបស់វា តាមមនោយសញ្ចេតនានៃមនុស្ស ។
->ពេលព្រឹកព្រឹកព្រលឹមវាហាក់បីដូចផ្តល់នូវសម្រស់ជាទីសង្ឃឹមញញឹមរីករាយកន្លង ។ វាបានលើកទឹកចិត្តមនុស្សឲ្យខិតខំប្រឹងប្រែងប្រកបមុខរកស៊ីការងារសព្វសារពើតាមសម្មាជីវោ ដើម្បីសុខដមរមនាខេមក្សាន្តក្នុងសង្គមគ្រួសារនិងមជ្ឈដ្ឋានទូទៅ ។
វាប្រាប់ថា ធម្មជាតិជាទីសង្ឃឹមរបស់មនុស្សគ្រប់គ្នា មិនប្រកាន់ពូជសាសន៍ពណ៍សម្បូរទេ វាវាហាក់បីដូចជាមានដង្ហើមនិងមានទឹកអម្រឹតដែលរងចាំតែស្រោចស្រប់ជួយប្រោសជ្រោមជ្រែងគ្រប់មនុស្សសត្វដែលបាត់បង់ក្តីសង្ឃឹម និងមានវិបត្តិក្តីទុុក្ខឲ្យបានស្បើយរល្ហើយពីរោគគ្រប់ប្រភេទអញ្ចឹងដែរ។
-.>ពេលថ្ងៃបង្ហាញពីសេចក្តីអត់ធ្មត់ខិតខំប្រឹងប្រែងរបស់វាដើម្បីការពារមនុស្សសត្វឲ្យអស់កង្វល់ ព្រួយបារម្ភអំពីសេចក្តីក្រហល់ក្រហាយដោយខ្យល់ព្យុះភ្លៀងនិងកំដៅទាំងឡាយ ។ ស្លឹករបស់វាបានបករវិចៗ ពេលត្រូវនឹងខ្យល់ហាក់បីដូចជាកំពុងតែដង្ហើយហៅមនុស្សសត្វដែលកំពុងតែស្វះស្វែងរកជម្រក់ជ្រកកោនគេចពីកំដៅព្យុះភ្លៀងឲ្យបានស្រាកស្រាន្តពីសេចក្តីទុក្ខមួយគ្រាៗ ។
ពេលមនុស្សសត្វចូលជ្រកម្លប់ដ៍ត្រជាក់ហើយ វាមិនត្រឹមតែបានជួយសម្រួលអារម្មណ៍ដែលកំពុងមួរហ្មងហត់នឿយប៉ុណ្ណោះទេ វាបានក៍បានជួយព្យាបាលស្រូបយកឧស្ម័នជាតិពុលអាក្រក់(ឧស្ម័នកាបូនិច)ចេញពីខ្លួនយើងទៀតផង ។ វាអស្ចារ្យណាស់ វាជាវីរបុរសរបស់យើង វាមានគុណូបការចំពោះយើងច្រើនណាស់។
->ពេលសូរិយាយាងទៅ អស្តង្គតទៅ ត្រូវនឹងរស្មីពណ៍មាសព្រឹមៗ លាយឡំនឹងសំឡេងសត្វចង្រឹត កង្កែបក្អាត់ ចាប់យំអឺងកងបង្ហាញបញ្ចាក់ថា រាត្រីកាលជិតឈាមចូលមកដល់ហើយ តួនាទីរបស់ធម្មជាតិក៍អស់នាទីថែរក្សាការពារអ្នកទៀតហើយ វាជាពេលវេលាដែលសត្វសហាវយងឃ្នង ពស់វែក ខ្លាតូចធំ ចចកចេញស្វែងរកចំណី វាជាពេលដែលយើងត្រូវស្វែងរកទ្រនុំផ្ទះសម្បែងជួបកូនប្រពន្ធកូនហើយ ។
ស្លឹកខ្លះវាហាក់ស្រពោនរញមហាក់បីដូចជាមានសេចក្តីអាឡោះអាល័យ ស្តាយឃ្លាតកាយឆ្ងាយពីអ្នកមួយគ្រានេះ។ គេមិនសង្ឃឹមថាថ្ងៃស្អែកមានវាសនាមកជ្រកកោនក្រោមម្លប់ត្រជាក់នេះទៀតឬយ៉ាងណាទេ ព្រោះជីវិតមិនទៀង ចិត្តមនុស្សក៍មិនទៀងទាត់មានស្លូតបួត និងកាច់សាហាវភ្លាត់កាប់គាស់បាត់ទៅក៍មិនដឹង ។
ពួកគេមិនដឹងស្អែកបានបញ្ចេញស្មាមញញឹមជាថ្មីទៀតឬយ៉ាងណាទេ ។ សេចក្តីព្រួយទុក្ខសោកមួយនេះ មិនដឹងថាមនុស្សប៉ុន្មាននាក់យល់ពីចិត្តអារម្មណ៍នៃធម្មជាតិទេ ។ ធម្មជាតិទាំងនោះមានសេចក្តីអាណិតអាសូរមនុស្សសត្វខ្លាំងណាស់ ចង់នៅថែរក្សាមនុស្សសត្វណាស់ ប៉ុន្តែហេតុអីមនុស្សស្រលាញ់ពួកគេដោយគ្រាន់តែចង់បានសាកសពរបស់ពួកគេមកដាក់តាំងនៅតាមគេហដ្ឋានខ្លួន ។
បើអ្នកស្រលាញ់ធម្មជាតិ អាណិតធម្មជាតិ ចង់ឲ្យធម្មជាតិញញឹមជាប់ជានិច្ចមេត្តាកុំចង់បានសាកសពធម្មជាតិមកនៅជិតខ្លួន បើអ្នកស្រលាញ់បែបនេះ មិនខុសអ្វីពីអ្នកស្រលាញ់ប្រពន្ធកូនអ្នកតែសម្លាប់ពួកគេយកធាតុមកបូជានៅលើផ្ទះនោះទេ។
Angkor Empire ចក្រពភព ១៤រោច ខែជេស្ឋ ព.ស២៥៦០ ថ្ងៃអាទិត្យ ទី៣ កក្កដា ឆ្នាំ២០១៦
0 Comments:
Post a Comment