ឡាយ វណ្ណៈជាឃាតកសុប្បនិមិត្ត ជាប់គុកមិនបាន៣ខែស្រួលបួលផងត្រូវតែងតាំងជាមន្ត្រីជាន់ខ្ពស់
June 26, 2018Edum Zone Edit
ករណីស្លាប់របស់ស្ត្រីសកម្មជនគណបក្សប្រជាជនកម្ពុជានៅតែមិនដាច់ស្រេច ពលរដ្ឋនៅតែដាក់ការសង្ស័យរឿងឃាតកម្មនោះពុំមែនជារឿងអ្នកមានអំណាចតូចតាចអាចធ្វើបាន ហើយអាចពាក់ព័ន្ធនឹងមន្ត្រីជាន់ខ្ពស់ជាច្រើនរូបផ្សេងៗទៀតរបស់គណបក្សប្រជាជនកម្ពុជា ពិសេសគឺលោក ហ៊ុន ម៉ាណែត ដែលកូនប្រុសច្បង់របស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ។
ជុំវិញការសង្ស័យទាំងនេះ លោកឆាំ ឆានីអ្នកនិយមលេងបណ្តាញសង្គមដ៏ល្បីមួយរូបដែលគាំទ្របក្សសង្គ្រោះជាតិប្រចាំនៅប្រទេស បារាំងសរសេរនៅលើបណ្តាញសង្គមរបស់លោក ដោយលាតត្រដាងថា«ឡាយ វណ្ណៈជាឃាតកសិប្បនិមិត្ត» ។
លោកឆាំ ឆានីបានបន្ថែមទៀតថា«ពេលវេលាមិនទាន់បានបីខែស្រួលបួលផង រឿងពិតត្រូវបានលាតត្រដាងគឹ ឡាយ វណ្ណៈ និង មន្រ្តីរាជការ១៧៩ រូបទៀត ត្រូវបានដំឡើងថានន្តរស័ក្តិ «ឧត្តមមន្រ្តី» នៃក្របខ័ណ្ឌមន្រ្តីរដ្ឋបាលជាន់ខ្ពស់ក្រសួងមហាផ្ទៃ ដែលឃើញឈ្មោះ ឡាយ វណ្ណៈ ដែលស្ថិតនៅលេខរៀងទី ៤៧ ត្រូវបានតម្លើងតំណែងពីឧត្តមមន្រ្តីថ្នាក់លេខ៤មកជាថ្នាក់លេខ៣ តាមកាេស្នើសុំរបស់ ហ៊ុន សែន»។
ដោយការតែងតាំងលោកឡាយ វណ្ណៈដែលជាមន្ត្រីដែលមានទោសនិងមិនទាន់ទទួលទោសគ្រប់គ្រាន់នោះទើប លោកឆាំ ឆានីគូសបញ្ជាក់ថាវាគឺជារឿងឃាតកម្មក្លែងក្លាយដើម្បីបិទបាំងមេឃាតកពិតដែលនៅពីក្រោយខ្នង នៅគឺលោកសំដៅលើលោកហ៊ុន ម៉ាណែតដែលជាអ្នករៀបចំរឿងនេះ ។
ជីវិតអ្នកនេសាទ
រដូវភ្លៀងមកពលរដ្ឋកសិករស្រុកស្រែចំការតែងមានចិត្តសោមនស្សរីក សប្បាយសើចក្អាកក្អាយពេញចិត្តនឹងមេឃាដែលបានបង្អុរទឹកភ្លៀងស្រោចស្រពដល់ផែនពសុធា ធ្វើឲ្យដំណាំស្រូវ ស្រែចំការពួកគេដុះលូតលាស់ត្រូវប៉ៃតងខៀវខ្ចី ។ ប៉ុន្តែនៅទីប្រជុំជនវិញ ពួកគេមិនបានរីករាយសើចសប្បាយដូចពលរដ្ឋកសិករប្រកបរបបរចិញ្ចិមជីវិតភ្ជួរស្រែចំការឡើយ គេគិតថាទឹកភ្លៀវធ្វើឲ្យគេខាតខូចពេលលេវេលារកស៊ី ខាតលុយខាតកាក់ មិនអាចធ្វើដំណើរទៅជួបដៃគូភាគីរកស៊ីមុខជំនួញ ។
មិនត្រឹមតែខាតពេលវេលាក្នុងរកស៊ីប៉ុណ្ណោះទេ ជាងនេះទៅទៀត ប្រសិនបើភ្លៀងធ្លាក់ចំពេលដែលពួកគេកំពុងតែធ្វើដំណើរវិញ វានឹងធ្វើឲ្យខូចខាតទ្រព្យសម្បត្តិ ទំនិញផ្សេងៗ រួមទាំងយានជំនិះពួកគេផងដែរ ព្រោះទឹកជនលិចរហូតដល់អុំទូកតូចៗបានផង ។
ការជន់លិចនេះពុំមែនតែមានផលលំបាក់នៅទីប្រជុំជនផ្ទះរាស្រ្តសាមញ្ញទេ សូម្បីតែមុខបរមរាជវាំងដេលទីដែលព្រះមហាក្សត្រគង់ប្រថាប់ក៏ផ្លូវជន់ជោរលិខដោយទឹកភ្លៀងដែរ ។
ដោយសារតែលិចឥតល្ហែនិងគ្រប់ទីកន្លែងយ៉ាងនេះ ទើបអ្នកលែងបណ្តាញសង្គមជាច្រើនតែងនាំគ្នាថតវីដេអូផុសបញ្ចើចបញ្ចើ មន្ត្រីរាជរដ្ឋមន្ត្រី ដែលអួតថាប្រទេសខ្មែរមានការអភិវឌ្ឍគ្រប់វិស័យ មានស្ពានអាកាសហោះធ្លាក់ៗខ្លីៗជិតពេញទីក្រុង ។
អ្នកខ្លះមានថតជាអ្នកនេសាទ ស្ទូចត្រី អ្នកខ្លះបង់សំណាញ់ ហើយអ្នកខ្លះទៀតបានបណ្តែតទូកលែងកំសាន្តលើថ្នល់ដ៏អស្ចារ្យតេជោ។
ការកសាងជាប់មិនដាច់នេះ ពលរដ្ឋខ្មែរបានដាក់រហ័សនាមថា ខ្មែរកំពូលធ្វើផ្លូវជាប់ ជួសជុលផ្លូវហើយកកាយដាក់លូ ដាក់លូហើយជួសជុលផ្លូវ ធ្វើៗរហូតដាច់ផ្លូវគ្រប់កន្លែងលិចទឹករហូតវាំង។
ពលរដ្ឋខ្មែរជុំវិញពិភពលោកផ្ទះបាតុកម្មប្រឆាំងនឹងការឆ្នោតក២៩កក្កដាជាបន្តបន្ទាប់
ខ្មែរនៅគ្រប់តំបន់ជុំវិញពិភពលោកបាននាំគ្នាធ្វើបាតុកម្មជាបន្ទបន្ទាប់ដើម្បីប្រឆាំងនឹងការបោះឆ្នោតដែលពួកគេមើលឃើញថាជាការបោះឆ្នោតឡប់ឡែ ក្លែងក្លាយ ហើយមានតែគណបក្សអាយ៉ងដែលទើបតែបង្កើតឡើងថ្មីនេះដោយរដ្ឋាភិបាល។ ក្រៅពីនេះពួកគេក៏មានដាក់ញត្តិទៅតាមស្ថានទូតនានាដែលជំនួយនិងគាំទ្រគ.ជ.បរបស់លោកហ៊ុន សែនផងដែរ ។
ក្រោយពីផ្ទះបាតុកម្មនៅអាមេរិក បារាំនិងជប៉ុនមក នៅថ្ងៃទី២៤មិថុនានេះ ពលករចំណាក់ស្រុកធ្វើការនៅប្រទេសកូរ៉េខាងត្បូងក៏បានប្រារព្ភធ្វើមហាបាតុកម្មប្រឆាំងនឹងលោកហ៊ុន សែនផងដែរ ។
ក្បួនបាតុកម្មដែលដឹកនាំដោយប្រធានយុវជនសង្គ្រោះជាតិប្រចាំនៅប្រទេសកូរ៉េ គឺលោក យឹម ស៊ីណន មានការចូលរួមពីពលករ ពលការិនីប្រមាណ៥ពាន់នាក់ ក្នុងនោះក៏មានតំណាងដ៏ខ្ពង់ខ្ពស់របស់គណបក្សសង្គ្រោះជាតិពិរូបគឺលោក ញ៉យ ចំរើន និងលោក មួរ សុខហូផងដែរ ។
បន្ទាប់ពីជួបជុំគ្នាហើយពលករ ពលកានីទាំងអស់បានដង្ហែនិងធ្វើសេចក្តីថ្លែងការណ៏រួមនៅមុខស្ថានទូតជប៉ុនប្រចាំនៅប្រទេសកូរ៉េខាងត្បូងផងដែរ។ ពួកគេបានរំលឹកនូវទុក្ខវេទនា ទារុណកម្ម និរាសព្រាត់ប្រាស់ នីងអំពើឧក្រិដ្ឋដោយសារតែមេដឹកនាំ ដោយសារតែរដ្ឋាភិបាលផ្តាច់ការ បក្សពួកនិយម គ្រួសារនិយម ប្រព្រឹត្តធ្វើបាប់ដូចសម័យខ្មែរក្រហម ។ ក្នុងន័យពួកគេស្នើឲ្យជប៉ុនដូចជា
បញ្ឈប់ជំនួយ
កុំទទួលស្គាល់លទ្ធផលបោះឆ្នោត
ស្នើឲ្យជប៉ុនជួយជ្រោមជ្រែងលើកលទ្ធិប្រជាធិបតេយ្យ
ក្រោយខ្មែរផ្ទុះបាតុកម្មតវ៉ាប្រឆាំងនឹងរបបលោកហ៊ុន សែននៅតាមសហគមន៏អ៊ឺរ៉ុបនិងអាមេរិកមក ប្រទេសប្រកាន់របបសេរីជាច្រើនបានផ្តាច់ជំនួយរដ្ឋាភិបាលរបស់លោកហ៊ុន សែនជាបន្តបន្ទាប់ ។ ពលករខ្មែរសង្ឃឹមថាជប៉ុននឹងធ្វើតាមសហរដ្ឋអាមេរិក ផ្តាច់ជំនួយរបបលោកហ៊ុន សែន ដើម្បីស្តារលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។