ជីវិតអ្នកនេសាទ






រដូវភ្លៀងមកពលរដ្ឋកសិករស្រុកស្រែចំការតែងមានចិត្តសោមនស្សរីក សប្បាយសើចក្អាកក្អាយពេញចិត្តនឹងមេឃាដែលបានបង្អុរទឹកភ្លៀងស្រោចស្រពដល់ផែនពសុធា ធ្វើឲ្យដំណាំស្រូវ ស្រែចំការពួកគេដុះលូតលាស់ត្រូវប៉ៃតងខៀវខ្ចី ។ ប៉ុន្តែនៅទីប្រជុំជនវិញ ពួកគេមិនបានរីករាយសើចសប្បាយដូចពលរដ្ឋកសិករប្រកបរបបរចិញ្ចិមជីវិតភ្ជួរស្រែចំការឡើយ គេគិតថាទឹកភ្លៀវធ្វើឲ្យគេខាតខូចពេលលេវេលារកស៊ី ខាតលុយខាតកាក់ មិនអាចធ្វើដំណើរទៅជួបដៃគូភាគីរកស៊ីមុខជំនួញ ។



មិនត្រឹមតែខាតពេលវេលាក្នុងរកស៊ីប៉ុណ្ណោះទេ ជាងនេះទៅទៀត ប្រសិនបើភ្លៀងធ្លាក់ចំពេលដែលពួកគេកំពុងតែធ្វើដំណើរវិញ វានឹងធ្វើឲ្យខូចខាតទ្រព្យសម្បត្តិ ទំនិញផ្សេងៗ រួមទាំងយានជំនិះពួកគេផងដែរ ព្រោះទឹកជនលិចរហូតដល់អុំទូកតូចៗបានផង ។

ការជន់លិចនេះពុំមែនតែមានផលលំបាក់នៅទីប្រជុំជនផ្ទះរាស្រ្តសាមញ្ញទេ សូម្បីតែមុខបរមរាជវាំងដេលទីដែលព្រះមហាក្សត្រគង់ប្រថាប់ក៏ផ្លូវជន់ជោរលិខដោយទឹកភ្លៀងដែរ ។

ដោយសារតែលិចឥតល្ហែនិងគ្រប់ទីកន្លែងយ៉ាងនេះ ទើបអ្នកលែងបណ្តាញសង្គមជាច្រើនតែងនាំគ្នាថតវីដេអូផុសបញ្ចើចបញ្ចើ មន្ត្រីរាជរដ្ឋមន្ត្រី ដែលអួតថាប្រទេសខ្មែរមានការអភិវឌ្ឍគ្រប់វិស័យ មានស្ពានអាកាសហោះធ្លាក់ៗខ្លីៗជិតពេញទីក្រុង ។

អ្នកខ្លះមានថតជាអ្នកនេសាទ ស្ទូចត្រី អ្នកខ្លះបង់សំណាញ់ ហើយអ្នកខ្លះទៀតបានបណ្តែតទូកលែងកំសាន្តលើថ្នល់ដ៏អស្ចារ្យតេជោ។

ការកសាងជាប់មិនដាច់នេះ ពលរដ្ឋខ្មែរបានដាក់រហ័សនាមថា ខ្មែរកំពូលធ្វើផ្លូវជាប់ ជួសជុលផ្លូវហើយកកាយដាក់លូ  ដាក់លូហើយជួសជុលផ្លូវ ធ្វើៗរហូតដាច់ផ្លូវគ្រប់កន្លែងលិចទឹករហូតវាំង។


Share:

0 Comments:

Post a Comment

Hot Widget

recent/hot-posts

Header Ads Widget

Responsive Advertisement

BTemplates.com

Blog Archive