ខ្មែរនៅគ្រប់តំបន់ជុំវិញពិភពលោកបាននាំគ្នាធ្វើបាតុកម្មជាបន្ទបន្ទាប់ដើម្បីប្រឆាំងនឹងការបោះឆ្នោតដែលពួកគេមើលឃើញថាជាការបោះឆ្នោតឡប់ឡែ ក្លែងក្លាយ ហើយមានតែគណបក្សអាយ៉ងដែលទើបតែបង្កើតឡើងថ្មីនេះដោយរដ្ឋាភិបាល។ ក្រៅពីនេះពួកគេក៏មានដាក់ញត្តិទៅតាមស្ថានទូតនានាដែលជំនួយនិងគាំទ្រគ.ជ.បរបស់លោកហ៊ុន សែនផងដែរ ។
ក្រោយពីផ្ទះបាតុកម្មនៅអាមេរិក បារាំនិងជប៉ុនមក នៅថ្ងៃទី២៤មិថុនានេះ ពលករចំណាក់ស្រុកធ្វើការនៅប្រទេសកូរ៉េខាងត្បូងក៏បានប្រារព្ភធ្វើមហាបាតុកម្មប្រឆាំងនឹងលោកហ៊ុន សែនផងដែរ ។
ក្បួនបាតុកម្មដែលដឹកនាំដោយប្រធានយុវជនសង្គ្រោះជាតិប្រចាំនៅប្រទេសកូរ៉េ គឺលោក យឹម ស៊ីណន មានការចូលរួមពីពលករ ពលការិនីប្រមាណ៥ពាន់នាក់ ក្នុងនោះក៏មានតំណាងដ៏ខ្ពង់ខ្ពស់របស់គណបក្សសង្គ្រោះជាតិពិរូបគឺលោក ញ៉យ ចំរើន និងលោក មួរ សុខហូផងដែរ ។
បន្ទាប់ពីជួបជុំគ្នាហើយពលករ ពលកានីទាំងអស់បានដង្ហែនិងធ្វើសេចក្តីថ្លែងការណ៏រួមនៅមុខស្ថានទូតជប៉ុនប្រចាំនៅប្រទេសកូរ៉េខាងត្បូងផងដែរ។ ពួកគេបានរំលឹកនូវទុក្ខវេទនា ទារុណកម្ម និរាសព្រាត់ប្រាស់ នីងអំពើឧក្រិដ្ឋដោយសារតែមេដឹកនាំ ដោយសារតែរដ្ឋាភិបាលផ្តាច់ការ បក្សពួកនិយម គ្រួសារនិយម ប្រព្រឹត្តធ្វើបាប់ដូចសម័យខ្មែរក្រហម ។ ក្នុងន័យពួកគេស្នើឲ្យជប៉ុនដូចជា
បញ្ឈប់ជំនួយ
កុំទទួលស្គាល់លទ្ធផលបោះឆ្នោត
ស្នើឲ្យជប៉ុនជួយជ្រោមជ្រែងលើកលទ្ធិប្រជាធិបតេយ្យ
ក្រោយខ្មែរផ្ទុះបាតុកម្មតវ៉ាប្រឆាំងនឹងរបបលោកហ៊ុន សែននៅតាមសហគមន៏អ៊ឺរ៉ុបនិងអាមេរិកមក ប្រទេសប្រកាន់របបសេរីជាច្រើនបានផ្តាច់ជំនួយរដ្ឋាភិបាលរបស់លោកហ៊ុន សែនជាបន្តបន្ទាប់ ។ ពលករខ្មែរសង្ឃឹមថាជប៉ុននឹងធ្វើតាមសហរដ្ឋអាមេរិក ផ្តាច់ជំនួយរបបលោកហ៊ុន សែន ដើម្បីស្តារលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។
0 Comments:
Post a Comment