
លោកមែនណាត៖
ហ៊ុន ម៉ាណែត ប្អូនប្រុស! ពួកយើងអាចភ្នាល់គ្នាក៏បានដែរ ខ្ញុំយល់ព្រមនូវលក្ខណ្ឌរបស់ ម៉ាណែត។ ប៉ុន្តែខ្ញុំមានលក្ខខណ្ឌ ៣ សម្រាប់ ម៉ាណែត ដោយទុកពេល ៤ សប្តាហ៍ គឺ៖១). ត្រូវយកបង្គោលព្រំដែន កម្ពុជា-វៀតណាមទាំង ១២៤ (ស្របតាមអនុសញ្ញាបារាំង កម្ពុជា និង កូសាំងស៊ីន ឆ្នាំ១៨៧៣) ដែលជាបង្គោលបន្សល់ទុកពីសម័យបារាំង មកដាក់ត្រង់កន្លែងដើមវិញទាំងអស់ ដូចដែលសម្តេចតា នរោត្តម សីហនុ បានស្នើទៅលោក ហ៊ុន សែន និងសម្តេចក្រុមព្រះ កាលពីឆ្នាំ១៩៩៣-១៩៩៤។
២). ត្រូវដកចោលបង្គលព្រំដែនថ្មី ទាំងអស់ បោះចោល ពីព្រោះវាបោះចូលក្នុងទឹកដីខ្មែរ តាមសន្ធិសញ្ញាព្រំដែនបន្ថែម ឆ្នាំ២០០៥ រួមទាំងត្រូវដកបង្គោលព្រំដែន នៅក្នុងស្រុកភូមិកំណើតរបស់លោកតា ហេង សំរិន នៅត្បូងឃ្មុំផង។
៣). ត្រូវចាប់ផ្តើមប្តឹងប្តល់ ទៅតុលាការអន្តរជាតិ ទាមទារយក កោះត្រល់ និង កោះក្រចកសេះ មកឲ្យខ្មែរវិញ។ រឿងនេះគឺ ឪពុករបស់ ម៉ាណែត ជាអ្នកចុះសន្ធិសញ្ញាព្រំដែនទឹក ជាមួយ វៀតណាម ខែកក្កដា ឆ្នាំ១៩៨២។
លក្ខខណ្ឌទាំង ៣ ខាងលើ ខ្ញុំសង្ឃឹមថា ម៉ាណែត អាចភិក្សាបាន និងអាចធ្វើទៅបាន ពីព្រោះឪពុករបស់ ម៉ាណែត គឺជាមេដឹកនាំជាង ៣០ ឆ្នាំហើយ ហើយមានទំនាក់ទំនងល្អ ជាមួយ វៀតណាម ស្រាប់ផង។ បើ ម៉ាណែត មិនអាចធ្វើកិច្ចការនេះបានទេ គឺថារឿងភ្នាល់គ្នានេះ ត្រូវរងចាំដល់ កម្ពុជា មានអ្នកដឹកនាំល្អ ជាមុនសិន។ ដល់ពេលនោះ ខ្ញុំនឹងយកឯកសារពាក់ព័ន្ធរឿងលុយកាក់ របស់ក្រុមគ្រួសារ ម៉ាណែត ដែលផ្ញើនៅក្រៅប្រទេសទាំងអស់ជូន ម៉ាណែត ជាទីពេញចិត្តតែម្តង។
ហើយរឿងរ៉ាងវ៉ាវព្រំដែន និង ប្រជុំកោះត្រល់ ក៏ពួកយើងខ្ញុំ ប្តឹងប្តល់ទៅស្ថាប័នអន្តរជាតិ ទាមទារមកវិញ បើសិន ម៉ាណែត មិនអាច ឬមិនហ៊ានទាមទារមកវិញនោះ។
ជាថ្មីម្តងទៀត ខ្ញុំសូមបញ្ជាក់ជូន ម៉ាណែត ផងដែរថា «ប្រទេសបារាំង និងសម្ព័ន្ធមិត្តរបស់គេ រួមទាំងអាមេរិក គេចេះស៊ើបអង្កេតរឿងលុយកាក់របស់ត្រកូល ហ៊ុន ដែលផ្ញើនៅក្រៅប្រទេសហើយ។ គេមិនល្ងង់ទេ។ ហេតុនេះ ម៉ាណែត និងអ្នកគាំទ្របក្សកាន់អំណាចរបស់ ឪពុក ម៉ាណែត ធ្វើការស្វែងយល់ និង ធ្វើឲ្យប្រក្រភាពសិទ្ធិមនុស្ស ប្រជាធិបតេយ្យ និងធានាការបោះឆ្នោត ឆ្នាំក្រោយ ឲ្យមានសេរី និងយុត្តិធម៌ ជូនពលរដ្ឋ វាគឺជាការប្រពៃសម្រាប់ជាតិយើង ហើយយើងជាអ្នកជំនាន់ថ្មី ច្បាស់ជានឹងបន្តដំណើរកិច្ចការជាតិ និងពលរដ្ឋ ពីចាស់ទុំរបស់យើង»។
Ads
បងប្អូនអ្នកគាំទ្រស៊ីភីភីមិនគួរនាំគ្នាខឹងលោក ម៉ែន ណាត ផ្សាយរឿង ហ៊ុន ម៉ាណែត មានលុយនៅបារាំងហើយចោទថាជាព៍ត៌មានក្លែងក្លាយ ឬថាញុះញង់ និងលាបពណ៌ស្អីទេ។ តែបងប្អូនគួរតែសប្បាយចិត្តហើយចូលរួមជាមួយលោក ម៉ែន ណាត និងពួកយើងដើម្បីស្វែងរកការពិត។ ការស្វែងរកការពិតងាយណាស់គឺ «ធ្វើការផ្លាស់ប្តូរ» ព្រោះនៅពេលមានការផ្លាស់ប្តូរ មានមេដឹកនាំថ្មី យើងអាចជូនឯកសារទាំងនេះដល់បងប្អូនបានដោយងាយតាមរយៈយន្តការនៃរដ្ឋាភិបាលថ្មីនោះ។
សម្រាប់ពេលនេះ តើបងប្អូនយកឯកសារភស្តុតាងនេះមកធ្វើប្រហុកស្អី? បងប្អូនគិតថា ហ៊ុន ម៉ាណែត ឬត្រកូលហ៊ុន ស៊ីបាយនឹងត្រឡោកឬ? បងប្អូនគិតទៅមើល យួននៅពេញស្រុក បងប្អូនមិនទាំងហ៊ានទទួលការពិតផង? ព្រៃឈើ ណិងសម្បត្តិធម្មជាតិជាតិស្ទើរវិនាសបងប្អូនមិនហ៊ានទទួលលថាពិតផង? ហ៊ុន សែន ឲ្យលុយ ធីសុវណ្ណថា ១លានដុល្លារបែកធ្លាយ បងប្អូនមិនទាំងយកភ្នែកមើល និងហ៊ានទទួលការពិតផង? ដូច្នេះ បងប្អូនអ្នកគាំទ្រស៊ីភីភីប្រឹងទាមទាររកឯកសារភស្តុតាងមកបង្ហាញហ្នឹង តើយកវាមកធ្វើផេះស្អី? បើបងប្អូនចិត្តសឿង ចង់បានការពិត ស្រឡាញ់សច្ចធម៌ និងយុត្តិធម៌ សូមបងប្អូនគួររួមគ្នាផ្លាស់ប្តូរទៅ ពេលផ្លាស់ប្តូរបានហើយ កុំថាឡើយត្រឹមមានឯកសារភស្តុតាងទាំងនោះមកបង្ហាញ តែយើងធានាថា យើងនឹងឲ្យច្បាប់កាត់ទោសជនលួចជាតិទាំងនេះថែមទៀតផង។ បងប្អូនហ៊ានទេ?
បញ្ជាក់៖ ខ្មែរ សុវណ្ណភូមិ បាននិយាយក្នុងអត្ថបទមុនថា រឿងទៅយកឯកសារនានា ឬសុំមើលកុងធនាគារនណាម្នាក់គឺជាការលំបាកដោយសារទាក់ទងនឹងបញ្ហាច្បាប់ ហើយមានតែរដ្ឋាភិបាលទេទើបអាចធ្វើបាន នោះគឺជាការពិត តែមិនមែនមានន័យថាយើងមិនមានប្រភពព៍ត៌មាន ដែលអាចផ្តល់ឲ្យយើងបាននោះទេដោយវាអាស្រ័យលើស្ថានភាព។
សម្តីរបស់ហ៊ុនម៉ាណែត
ចុម! អ្នកក្លាហាន ម៉ែន ណាត និងក្រុមគាត់ឆាប់លើកទង់ជ័យសចុះចាញ់លឿនម៉្លេះ?
ប៉ុន្មានថ្ងៃមុនលោក ម៉ែន ណាត និងក្រុមរបស់គាត់បានសរសេរចោទប្រកាន់ខ្ញុំថាគាត់មានពត៌មានច្បាស់និងភស្តុតាងដែលបង្ហាញថាខ្ញុំមានលាក់លុយ ២០០លានដុល្លានៅក្នុងធនាគារនៅស្រុកបារាំងមួយឈ្មោះ BNP ហើយខ្ញុំកំពុងមានឈ្មោះដេញថ្លៃទិញអគាររបស់គណបក្ស Le Parti Socialiste ដែលហ៊ានអោយថ្លៃជាង ៥៨លានអឺរ៉ូ (ដោយគាត់មានបង្ហាញជាកាសែតបារាំងដែលចុះផ្សាយទៀត)។ ក្នុងនាមជាកូនប្រុសដូចគ្នា យើងមិនចាំបាច់និយាយចុះឡើងច្រើននាំអោយវែងឆ្ងាយអីទេ ខ្ញុំបបួលគាត់ភ្នាល់ដោយយកអនាគតជីវិតនយោបាយរបស់យើងទាំងពីរដាក់តែម្តង។ ទោះជាគាត់ថាមានពត៌មានឬភស្តុតាងក្នុងដៃក៏ដោយ ក៏ខ្ញុំផ្តល់ពេលអោយគាត់រហូតដល់ ២សប្តាហ៏ដើម្បីទៅរកភស្តតាងមកបង្ហាញថាការចោទប្រកាន់របស់គាត់ពិតជាត្រឹមត្រូវ និងមានមូលដ្ឋានច្បាស់លាស់ មិនចេះតែនិយាយទេ។
នៅពេលដែលគាត់យកភស្តុតាងនោះមកបង្ហាញហើយ ខ្ញុំនិងគាត់អាចរួមគ្នាស្នើសុំទៅស្ថានទូតបារាំងនៅភ្នំពេញ ឬស្ថានទូតខ្មែរនៅបារាំង ដើម្បីជួយសុំការបញ្ជាក់ពីធនាគារ BNP និងអ្នករៀបចំពិធីដេញថ្លៃអគារគណៈបក្ស Le Parti Socialiste ថាភស្តុតាងដែលលោក ម៉ែន ណាត និងក្រុមគាត់ផ្តល់មកអោយនោះពិតជាត្រឹមត្រូវឬទេ។
មិនបានមួយម៉ោងផង ស្រាប់តែលោក ម៉ែន ណាត ឆ្លើយតបមកថាមិនបាច់ភ្នាល់ទេ។ ហើយក្រុមរបស់គាត់បែរមកចោទថាខ្ញុំហ៊ានភ្នាល់ដោយសារខ្ញុំដឹងថាលោកមិនអាចរកភស្តុតាងបានទៅវិញ sic. ចុះម៉េចបានទៅជាចឹងវិញទៅ? លោក ម៉ែន ណាត ដែលបានសរសេរនិងផ្សព្វផ្សាយពត៌មានចោទខ្ញុំ ធ្លាប់បានអះអាងប្រាប់គេឯងថាគាត់មានពត៌មានច្បាស់ណាស់ ចុះហេតុអ្វីលោកមិនហ៊ានភ្នាល់ជាមួយខ្ញុំទៅវិញ? ម៉្យាងទៀតក្រុមលោក ម៉ែន ណាត ដែលជួយបន្ទរពេលលោក ចោទខ្ញុំ បែរជាទទួលស្គាល់ថាលោក ម៉ែន ណាត មិនអាចរកភស្តុតាងបានទៅវិញ។ ចុះពេលគាត់សរសេរលើកមុន គឺបានន័យថាគាត់សរសេរអត់មានភស្តុតាងអីត្រឹមត្រូវទេឬ?
បើតាមការសារភាពរបស់ក្រុមគាត់ដូច្នេះ បានន័យថាលោក ម៉ែន ណាត ឆ្លើយយ៉ាងលឿនថាមិនហ៊ានភ្នាល់នោះគឺដោយសារតែលោកគ្មានភស្តុតាងពិតប្រាកដមែន។
ខ្ញុំហ៊ានភ្នាល់ព្រោះខ្ញុំគ្មានអ្វីដែលត្រូវលាក់បាំងទេ។ ផ្ទុយទៅវិញលោក ម៉ែន ណាត និងក្រុមគាត់បែរជាមិនហ៊ានភ្នាល់ ព្រោះគាត់គ្មានភស្តុតាងដូចដែលគាត់ធ្លាប់អួត ពេលគាត់សរសេរចោទប្រកាន់ខ្ញុំ។
ចឹង លោក ម៉ែន ណាត និងក្រុមរបស់គាត់ហ៊ានស៊ី តែមិនហ៊ានសងទេ។
ខ្ញុំគិតថាបងប្អូនដែលតាមដានរឿងនេះប្រាកដជាបានមើលឃើញនិងយល់ច្បាស់ហើយថា អ្នកខ្លះពូកែខាងសរសេរនិងផ្សព្វផ្សាយពត៌មាន បំភ្លៃការពិត ប៉ុន្តែមិនហ៊ានទទួលខុសត្រូវចំពោះអ្វីដែលខ្លួនបានសរសេរឬផ្សព្វផ្សាយនោះទេ។
ហេតុដូច្នេះ សូមលោក ម៉ែន ណាត និងក្រុមរបស់លោក កុំមានការភ្ញាក់ផ្អើលអ្វី ក្នុងការដែលខ្ញុំុនិងប្រជាពលរដ្ឋទូទៅឈប់រវល់ និងឈប់អោយតម្លៃទៅលើអ្វី ដែលលោកនិងក្រុមលោកសរសេរ ឬផ្សព្វផ្សាយតទៅទៀត ព្រោះវាអត់មានអ្វីជាមូលដ្ឋានពិតប្រាកដ ហើយដដែលៗ ដូចក្នុងករណីនេះអញ្ចឹង។