សេចក្តីជួនដំណឹងរបស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្មនៃក្រសួងមហាផ្ទៃ

អគ្គនាយកដ្ឋានអត្តសញ្ញាណកម្មនៃក្រសួងមហាផ្ទៃជូនដំណឹងដល់ពលជនបទដែលចំណាកស្រុកមករស់នៅទីក្រុងភ្នំពេញ ដែលមានបំណងចម្លងសំបុត្រអត្រានុកូលដ្ឋាលឲ្យមកសុំនៅចម្លងនៅរាជធានីភ្នំពេញ 

យោងលើេសេចក្តីប្រកាសព័ត៍មានរបស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្មនៃក្រសួងមហាផ្ទៃ កាលពីថ្ងៃទី២៨ ខែកញ្ញា ម្សិលបានឲ្យដឹងថា ដើម្បីសម្រួលភាព កាត់បន្ថយលុយកាក និងពេលវេលារបស់ពលរដ្ឋដែលជាសិស្ស និិស្សិត អាជីកម្មករ កម្មករ ពលករ ដែលបានចំណាកស្រុកមកនៅក្រុងភ្នំពេញ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្មនៃក្រសួងមហាផ្ទៃបានអនុញ្ញតឲ្យពលរដ្ឋគ្រប់អាចមកចម្លងឯកសារផ្សេងៗនៅ នាយកដ្ឋានអត្រានុកូលដ្ឋាន នៃអគ្គនាយកដ្ឋានអត្តសញ្ណាណកម្ម ក្រសួងមហាផ្ទៃ  ក្រុងភ្នំពេញ ដែលមានអាយដ្ឋាន ផ្លូវជាតិលេខ១ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ទល់មុខបូរីប៉េងហួត។ 





Share:

ត្រឹមបាយក្តាំងសោះមន្ត្រីសេដ្ឋកិច្ចទារពន្ធ១០០ដុល្លា

ហួសចិត្តមន្ត្រីនគរបាលសេដ្ឋកិច្ចឲ្យម្ចាស់ផ្ទះបង់ប្រាក់ពន្ធរហូត១០០ដុល្លាត្រឹមផលិតសំណល់បាយក្តាំងធ្វើជារបស់ពិសាសម្រាប់ក្មេងៗឬចាស់ហូបកំដរមាត់

យោងលើប្រភពគណនីហ្វេសប៊ុក មន្ត្រីអង្គការសិទ្ធADHOCប្រចាំនៅខេត្តបន្ទាយមាន័យ លោកស៊ុំ ច័ន្ទគាបានសរសេរនៅលើបណ្តាញសង្គមរបស់លោក ដោយហួសចិត្តថា ត្រឹមបាយកក បាយក្តាំងដែល ជារបស់សំណល់មិនអាចប្រើប្រាស់បាន កសិករអ្នកស្រុកភូមិយកវាទៅផលិតឲ្យទៅជារបស់មានប្រយោជន៏ លោកចេះច្នៃសន្សំសំចៃសម្រាប់ជីវភាពគ្រួសារ និងជួយសម្រួលដល់ការកាត់បន្ថយចំណាយ ផ្សេងៗក្នុងគ្រួសារផង តែបែរជាមន្ត្រីនគរបាលសេដ្ឋកិច្ច ទៅទារលុយពួកគាត់រហូតដល់ទៅ១០០ដុល្លា ។ ការទាមទារឲ្យបង់ប្រាក់យ៉ាងច្រើនសន្ធឹកសន្ធាប់សម្រាប់អ្នកផលិតបាយក្តាំងនេះ វាស្ទើរតែស្នើនឹង ការនាំចូលរថយន្តទំនើបទៅហើយ ហើយនិងលើពីថ្លៃបង់ពន្ធដីសម្បទានរបស់រដ្ឋដែលសម្បទានឲ្យចិន យួនចំនួន៩៩ឆ្នាំទៅទៀត (ដីសម្បទានជាង៣លានហិកតា ក្នុង១ហិកពន្ធ៦ដុល្លា)។ 



លោកស៊ុំច័ន្ទគា
«ហាសហា បងៗសារព័ត៌មាន គ្រាន់តែកាំកុងត្រូលចុះពិនិត្យកន្លែងផលិត បាយក្តាំងលក់ ដែលកែប្រែពីរបស់គ្មានប្រយោជន៍មកជារបស់អាចទទួលទានបាន ម៉េច បងៗ ចុះទៅថត ទាមទារលុយ រហូតដល់១០០ ដុល្លារម្លេះបង លោកឃើញអីផ្សាយនឹងទៅ បើកន្លែងនោះខុសច្បាប់ ខាងកាំកុងត្រូល ប៉ូលិសសេដ្ឋកិច្ច អ្នកថាខុសតើ ហើយទទួលព័ត៌មានថា លោក យកអស់ ២០ម៉ឺនរៀលហើយ ហាសហា ។ កាំកុងត្រូល និងប៉ូលិសមិនយកទេ តែអ្នកសារព័ត៌មាន  ខេត្តបន្ទាយមានជ័យ ជាអ្នកបង្ខំឲ្យម្ចាស់ផលិតបាយក្តាំ ឲ្យលុយមកក្រុមខ្លួន បន្តិចទៀតខ្ញុំនឹងបញ្ចេញឈ្មោះ អ្នកយកលុយនោះ»



Share:

អតីតទីប្រឹក្សានិងជាអ្នសេរទស្សនាវដ្តីថ្វាយសម្តេចតាចង់ឲ្យហ៊ុនម៉ាតេស្តDNAដើម្បីច្បាស់ថាលោកជាកូនហ៊ុនសែនឬជាកូនឡេដឹកថ

អតីតទីប្រឹក្សានិងជាអ្នសេរទស្សនាវដ្តីថ្វាយសម្តេចតាព្រះសុវណ្ណកោដិនរោត្តមសីហនុនៅតែទទួចចង់ឲ្យហ៊ុនម៉ាតេស្តDNAដើម្បីច្បាស់ថាលោកជាកូនហ៊ុនសែនឬជាកូនឡេដឹកថ និងដើម្បីជម្រះដែលធ្លាប់តែកើតមន្ទិលសង្ស័យក្នុងចិត្តគ្រប់ពលរដ្ឋខ្មែរអស់កាលជាយូរណាស់មកហើយ

លោកតារួមរិតដែលគេគ្រប់ធ្លាប់តែឮនិងដឹងតាមសារជាច្រើនប្រឆាំងជាមួយនឹងការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រីកាលដែលសម្តេចតាទ្រង់គង់ប្រថាបនៅ​ ប៉ុន្តែក្រោយពេលដែលព្រះអង្គទ្រង់ចូលទីវង្គតទៅលោកតារួមរិតដែលជាទីប្រឹក្សានិងជាអ្នសរសេរទស្សាវដ្តីថ្វាយព្រះនរោត្តមសីហនុនោះ បានលាក់មុខ បាត់ខ្លួនទៅតាមព្រះអង្គដែរ ។
នៅក្នុងស្ថានភាពនយោបាយក្តៅគគុក ដែលគណបក្សប្រជាជនប្រៀបបានរាជសីដុះស្លាបហោះហើរ ចាប់ចងនិងប្រព្រឹត្តធ្វើអ្វីៗតាមចិត្តនេះ លោកតារួមរិតបានលេចមុខបង្ហាញខ្លួនជាថ្មី និងស្នើរឲ្យលោកហ៊ុន ម៉ាណែតកូនប្រុសច្បងរបស់លោកនាយករដ្ឋមន្ត្រី ដែលលោកនាយករដ្ឋមន្ត្រីធ្លាប់តែសរសេើរជាប់មិនដាច់ថាល្អនោះ ឲ្យធ្វើតេស្តDNA ដើម្បីឲ្យច្បាស់ថាកូនរបស់លោកនាយករដ្ឋមន្ត្រីឬ ជាកូនយួនដូចដែលគេបានចោទប្រកាន់ពិតមែន ។​

«ចំពោះរូបខ្ញុំ ងិនឈន រួមរិត និតសម្តេចសីហនុចង់ឮ ឃើញ ដឹងឲ្យច្បាស់តាមវិទ្សាសាស្ត្រDNAពេទ្យថា ឈាមហ៊ុន សែន និងហ៊ុនម៉ាណែតឬខុសគ្នាដើម្បីងស់រឿងដែលKI.MEDIAផ្សាយកន្លងទៅថាជាកូនយួនឡេដឹកថូ»។ 
កាលពីឆ្នាំ២០១៦កន្លងទៅលោកនាយករដ្ឋមន្ត្រីហ៊ុនសែនមានប្រតិកម្មយ៉ាងខ្លាំងចំពោះការដែលមានមនុស្សមួយចំនួនដែលលើកឡើងថាកូនច្បងរបស់លោកជាកូនយួន ឡេដឹកថូ ហើយលោកស្តីបន្ទោសការចោទប្រកាន់នេះគឺជាចេតនារបស់បក្សសង្គ្រោះជាតិ ។ ភ្លាមៗនោះលោកហ៊ុន សែនបញ្ជាក់ថាកូនប្រុសលោកក៏ចង់តេស្តDNAបង្ហាញការពិតដែរ ប៉ុន្តែលោកបដិសេធ លោកបន្ថែមថានឹងឲ្យសង្គ្រោះជាតិសងនូវការឈឺចាប់ទាំងនេះមកលោក ។ 

ការចាក់រុកដំបៅចាស់លោកនាយករដ្ឋមន្ត្រីនៅពេលនេះ គេមិនដឹងថាសម្តេចតេជោនឹងមានប្រតិកម្មយ៉ាងណាទេ ហើយក៏មិនដឹងថាលោកទម្លាក់ការទទួឡខុសត្រូវទាំងនេះទៅអ្នកណាបន្ថែមទៀតដែរ ?

Share:

អាទិត្យក្រោយសភាពអ៊ឺរ៉ុបនឹងចាត់វិធានការចំពោះហ៊ុនសែន

ចាប់ពីអាទិត្យក្រោយនេះសភាពអ៊ឺរ៉ុបនឹងមានវិធានការចំពោះនាយករដ្ឋមន្ត្រីហ៊ុនសែនដែលជាមនុស្សសាហាវព្រៃផ្សៃនៅកម្ពុជា ដែលកំពុងធ្វើទុក្ខបុកម្នេញមកលើកបក្សប្រឆាំងនិងបណ្តាញសង្គមស៊ីវិិល និងសារព័ត៍មានឯករាជ្យ ។

ប្រទេសបារំាងលោកលោកសមរង្ស៊ីអតីតប្រធានគណបក្សង្គ្រោះជាតិ បានសរសេរនៅលើបណ្តាញសង្គមហ្វេសប៊ុកផ្លូវការរបស់ថា«ចាប់ពីសប្តាហ៍ក្រោយទៅ សភាអឺរ៉ុប តំណាងឲ្យ ២៧ ប្រទេស នឹងចាត់វិធានការ ដើម្បីថ្កោលទោស អំពើព្រៃផ្សៃ របស់រដ្ឋាភិបាលលោក ហ៊ុន សែន មកលើគណបក្សសង្គ្រោះជាតិ សង្គមស៊ីវិល និងសារព័ត៌មាន ដែលហ៊ាននិយាយការពិត នៅប្រទេសកម្ពុជា» ។ ដោយបង្ហាញរូបថតដែលថតជាមួយតំណាងរាស្ត្រសភានៃសហគមន៏អ៊ឺរ៉ុបផង លោកសម រង្ស៊ីនិងភរិយារបស់់លោកហាក់បីដូចជាមានសង្ឃឹមលើសហគមន៏អន្តរជាតិ និងបង្កើតការខិតខំប្រឹងស្វែងរកកិច្ចអន្តរគមន៏ពីបណ្តាមិត្តអន្តរជាតិរបស់ឲ្យជួយ ទន្ទឹមនឹងគណបក្សសង្រ្គោះជាតិរងនូវការវាយប្រហារកាន់តែខ្លាំងឡើយៗពីសំណាក់រដ្ឋាភិបាល និងគណបក្សបក្សប្រជាជនកម្ពុជាដែលដឹកនាំដោយលោក ហ៊ុន សែនដែលគេគ្រប់គ្នាស្គាល់ថាជាបុរសខ្លាំង ហើយក្នុងនោះបក្សជាច្រើនត្រូវវិនាសខ្ចាត់ខ្ចាយដោយសារគោលនយោបាយឈ្នះៗរបស់លោក ។ នៅពេលនេះដល់វេនគណបក្សសង្គ្រោះជាតិវិញម្តង លោកផៃស៊ី ផានបញ្ជាក់កាលថ្ងៃទី៦កញ្ញាម្សិលមិញថា គណបក្សសង្គ្រោះជាតិននឹងត្រូវរំលាយចោល កាលបើគណបក្សនេះនៅតែរឹងរុស មិនព្រមជ្រើសរើសប្រធានថ្មី បន្ទាប់ពីលោកកឹម សុខាត្រូវចោទប្រកាន់ពីបទទោសក្បត់ជាតិ សន្ទិដ្ឋិភាពជាមួយនឹងបរទេស ។ 

រហូមកដល់ពេលនេះសមាជិកគណបក្សសង្គ្រោះជាតិចំនួនប្រមាណ៧រូបផ្សេងទៀតត្រូវចោទប្រកាន់ពីទោសក្បត់ជាតិនោះផងដែរក្នុងនោះក៏មានកូនស្រីលោកកឹមសុខាទាំងពីរូបផងដែរ។ កញ្ញាមនោវិទ្យា បានឲ្យបញ្ជាក់ប្រាប់ឲ្យអ្នកយកព័ត៍មានដឹងថា បើទោះយ៉ាងនោះក្តីកញ្ញានឹងតទល់រហូតទីបញ្ចប់ដើម្បី សេរីភាព ។ 

ការប្រកាសប្រយុទ្ធដើម្បីសេរីភាបនៅកម្ពុជានេះពុំមែនតែនាងកញ្ញាមនោវិទ្យាម្នាក់ប៉ុណ្ណោះទេ ពេលនេះមានខ្មែរជាច្រើនប្រទេសបាននាំគ្នាប្រមូលប្តុំទៅតាមរដ្ឋក្រុងផ្សេងៗតាមកន្លែងដែលគេរស់ និងប្រទេសផ្សេងៗ ។
ថាតើកិច្ចប្រឹងប្រេងតស៊ូពីអតីតប្រធានបក្សប្រឆាំង គឺលោកសមរង្ស៊ី និងបណ្តាខ្មែរគ្រប់ទិសទីនេះ និងមានប្រសិទ្ធិភាពទទួលជោគជ័យជួយស្រោចស្រងគណបក្សនេះឲ្យរួចពីការរំលាយដែរ ?



Share:

សហគមន៏អ៊ឺរ៉ុបនិងសហរដ្ឋអាមេរិកប្រតិកម្មបន្តបន្ទាប់គ្នាក្រោយពីមានការចាប់ខ្លួនលោកកឹម សុខាកាលពីថ្ងៃទី៣កញ្ញា

សហគមន៏អ៊ឺរ៉ុបនិងសហរដ្ឋអាមេរិកប្រតិកម្មបន្តបន្ទាប់គ្នាក្រោយពីមានការចាប់ខ្លួនលោកកឹម សុខាកាលពីថ្ងៃទី៣កញ្ញាស្ថានទូអូស្ត្រាលីនិងសហគមន៏អន្តរជាតិបានចេញប្រតិកម្មនិងឲ្យហ៊ុនសែនដោះលែងជាបន្ទាន់


ក្រោយពីមានចាប់ខ្លួនលោកកឹម សុខាទាំងតក់ក្រហល់និងកណ្តាលយប់អាធ្រាតុកាលពីថ្ងៃទី៣កញ្ញាកន្លងទៅនេះ សហគមន៏ជាតិដែលប្រកាន់លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្សបានចេញសេចក្តីថ្លែងការណ៏ប្រតិកម្ម និងស្នើឲ្យរដ្ឋាភិបាលហ៊ុន សែនដោះលែងលោកកឹម សុខាជាបន្ទាន ដោយគោរពតាម គោលការលទ្ធិប្រជាធិបតេយ្យនិងច្បាប់ជាតិនិងកិច្ចព្រមទីក្រុងបារីស ។ នៅក្នុងសេចក្តីថ្លែងការណ៏នោះក៏សូមលោកនាយករដ្ឋមន្ត្រីបើកចំហរលម្ហរសេរីភាពឲ្យបានទូលំទូលាយផងដែរ ។ ស្ថានទូតអូស្ត្រាលីបន្ថែមថា ការចាប់ខ្លួននេះបង្ហាញនូវការវិវត្តន៏ដ៏អាក្រក់នៃលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ដែលការបោះឆ្នោតជាតិនឹងជិតចូលមកដល់នៅឆ្នំា២០១៨ខាងមុខ នៅសល់ត្រឹមប្រមាណ១០ខែប៉ុណ្ណោះ ស្ថានទូតអូស្ត្រាលី«យើងសូមសួមជម្រុញអាជ្ញធរកម្ពុជាឲ្យចាត់វិធានការណ៏ចាំវបាច់នានាដើម្បីរក្សានូវលម្ហរលទ្ធិប្រជាិធិបតេយ្យបើកចំហរ ដែលអាចឲ្យមានការបញ្ចេញនូវទស្សនៈផ្សេងៗ។ សេរីភាពនៃការបញ្ចេញមតិ និងការប្រមូលផ្តុំ សារព័ត៍មានដែលរស់រវើក និងបក្សប្រឆាំងដែលសកម្ម ជាធាតុផ្សំសំខាន់នៃដំណើរការលទ្ធិប្រជាធិបតេយ្យប្រកបដោយជោគជ័យ»។ 
ក្រៅពីស្ថានទូតអូស្រ្តាលី ក៏មានសហគមមន៏អ៊ឺរ៉ុប និងអង់គ្លេស និងអាមេរិកផងដែរ បានចេញសេចក្តីថ្លែងចំពោះការចាប់ខ្លួនលោក កឹម សុខាប្រធានគណបក្សប្រឆាំងនៅកម្ពុជា ពួកគេបានក៏មិនខុសពីអូស្ត្រាលីដែរ បានលើកឡើងថាការចាប់ខ្លួននេះគឺធ្វើឡើងដោយមិនមានមូលដ្ឋានត្រូឹមត្រូវ គឺធ្វើឡើងក្រោមហេតុផលនយោបាយ ។ ផ្ទុយទៅវិញ ចិនដែលជាមហាមិត្តរបស់កម្ពុជាបានសាទរចំពោះការចាប់ខ្លួនលោកកឹម សុខានេះ កាលពីថ្ងៃទី៥កញ្ញាម្សិលមិញ អ្នកនាំពាក្យក្រសួងការបរទេស របស់ចិនបានចេញថ្លែងការណ៏ថា ការចាប់ខ្លួននេះគឺដើម្បីជំរុញការអភិវឌ្ឍនៅកម្ពុជាឲ្យកាន់តែរលួន លូតលាស់មានចេរភាព ។ 
ជុំវិញការចាប់ខ្លួនលោកកឹម សុខានេះមិនបានស្ងាត់ស្ងៀមចំពោះប្រជាជនខ្មែរដែលស្រលាញ់លទ្ធប្រជា ប្រធិបតេយ្យ សេរីភាពនោះឡើយ។ សហគមន៏ខ្មែរជាបន្តបន្ទាប់បានប្រមូលផ្តុំគ្នានិងគ្រោងធ្វើ បាតុ កម្មទៅតាមកន្លែងខេត្តក្រុងរៀងៗខ្លួនដើម្បីឲ្យអន្តរជាតិជួយអន្តរាគមន៏ដោះលែងលោកកឹម សុខាដោយគ្មានល័ក្ខខណ្ឌ។ 
លោកសម រង្ស៊ីអតីតប្រធានគណបក្សសង្គ្រោះជាតិបើទោះបីជាច្បាប់ថ្មីរបស់លោកហ៊ុន សែនបាន ហាមប្រាមមិនឲ្យលោកនិយាយគាំទ្រចំពោះបក្សសង្គ្រោះជាតិនហើយនិងត្រូវរំលាយគណបក្សសង្គ្រោះជាតិក្នុងខណៈលោកគាំទ្របក្សប្រឆាំងក្តី លោកបានហៅការចាប់ខ្លួនរបស់បក្សកាន់អំណាចថា ធ្វើឡើងដើម្បីផលប្រយោជន៏បរទេសជិតខាង និងគ្មានមូលដ្ឋាន ។ លោកបន្តថា លោកហ៊ុន សែនជាមនុស្សចេញមកពីប៉ុល ពតតែមួយ ។ 
លោកហុងលី និងលោកទូចវិបុលគ្រោងរៀបចំធ្វើបាតុកម្មតាមរដ្ឋនិយមួយៗ


Share:

លោកសមរង្ស៊ីប្រតិកម្មចំពោះការចាប់កឹមសុខាទាំងកណ្តាលយប់

លោកសម រង្ស៊ីដែលកំពុងនិរាសខ្លួនទៅប្រទេសបារាំងព្រោះតែរឿងក្តីបរិហារកេរ្តិ៏ដែលក្រុមលោកនាយករដ្ឋមន្ត្រីហ៊ុន ប្តឹងដែរនោះ បានចេញសេចក្តីថ្លែងការណ៏និងលើកហេតុផលជាច្រើនអំពីដែលថាលោក កឹម​ សុខាមិនមែនជាអ្នក ប្រព្រឹត្តទោសក្បត់ជាតិ  ដោយត្រឹមតែចុះពន្យល់ពលរដ្ឋឲ្យយល់ដឹងពីលទ្ធិប្រជាធិបតេយ្យ​សេរីភាពនោះទេ ។

លោកបានសរសេរនៅលើបណ្តាញសង្គមរបស់លោកថា
ខ្ញុំអាចនិយាយបានថា ការចោទប្រកាន់ពីបទ “ក្បត់ជាតិ និងឃុបឃិតជាមួយបរទេស ដើម្បីបង្កើតឲ្យមានប្រទូស្តរ៉ាយ និងផ្តួលរំលំរដ្ឋាភិបាល” ការចោទប្រកាន់បែបនេះ គ្មានមូលដ្ឋានទាល់តែសោះ ពីព្រោះខ្ញុំបានធ្វើជាប្រធានគណបក្សសង្គ្រោះជាតិ តាំងពីថ្ងៃបង្កើតគណបក្សនេះ ក្នុងខែមេសា ២០១៣ រហូតដល់ថ្ងៃលាលែងរបស់ខ្ញុំ ក្នុងខែកុម្ភៈ ២០១៧។ ខ្ញុំអាចបញ្ជាក់ថា គណបក្សសង្គ្រោះជាតិ ក្រោមការដឹកនាំរបស់ខ្ញុំ មិនដែលនឹកឃើញ ហើយមិនដែលធ្វើសកម្មភាពអ្វីមួយ ដែលអាចយកជាមូលដ្ឋាន ដើម្បីធ្វើការចោទប្រកាន់ខាងលើនេះ។



លោកធ្លាប់លើកឡើងក្នុងបទសម្ភាសន៏ជាមួយវិទ្យុអាសេរី និងចោទប្រកាន់ទៅនឹងអ្នកកាន់អំណាចសព្វថ្ងៃវិញថា« អ្នកក្បត់ជាតិទី១ លក់សម្បត្តិជាតិឲ្យបរទេសចិនយួន បង្កើតក៥បម្រើយួនធ្វើឲ្យស្លាប់ខ្មែរជាដើម។ ប៉ុន្តែពេលពុំមែនតែលោកសម រង្ស៊ីខ្លួនលោកមួយទេដែលត្រូវគណបក្សប្រជាជនចោទប្រកាន់ថាមានទោសក្បត់ជាតិនិងឃុបឃុបជាមួយបរទេសដើម្បីផ្តួលរំលំរដ្ឋាភិបាលកម្ពុជា លោកកឹម សុខាប្រធានគណបក្សសង្គ្រោះជាតិថ្មីក៏ត្រូវ លោកហ៊ុន សែនចោទនិងចាប់ដាក់ពន្ធនាគារទៀត ។
តើគណបក្សសង្គ្រោះជាតិនឹងមានអាយុជីវិតអាចបន្តរហូតដល់បោះឆ្នោត២០១៨ដែរទេ ?
មានតែការបោះឆ្នោតនេះដែលបក្សនេះសង្ឃឹមថានឹងផ្លាស់ប្តូរលោកហ៊ុន សែន តែពេលនេះត្រូវលោកហ៊ុនសែនចាប់ដាក់គុកជាបន្តបន្ទាប់ ។

ទាក់ទងនឹងការចាប់ខ្លួនលោកកឹម សុខា ធ្វើទុក្ខបុកម្នេញគណបក្សសង្គ្រោះជាតិនេះដែរ លោកហ៊ុង លីមដែលធ្លាប់ហៅសង្គមហ៊ុន សែនថាជាសង្គមតិរច្ឆាននោះ បានចេញមុខប្រតិកម្មម្តងទៀត ហើយក៏សន្យាថានឹងប្រកូកប្រកាសដល់សហគមន៏អន្តរជាតិ និងខ្មែរក្នុងពិភពលោកឲ្យធ្វើចលនាប្រឆាំងប្រតិកម្មនឹងលោកហ៊ុន សែន ដើម្បីឲ្យមានការដោះលែងហើយនិងមានការគោរពសិទ្ធិមនុស្សស្របតាមច្បាប់ជាតិនិងអន្តរជាតិ ។

Share:

វីតាមិនដេមានសារប្រយោជន៏ចំពោះរាងកាយយើងមិននឹកស្មានដល់

វីតាមីនដេមានសារប្រយោជន៏ចំពោះរាងកាយយើងមិននឹកស្មានដល់ សូមពិសាម្ហូបបន្លែផ្លែឈើណាដែលមានវីតាមីនDដើម្បីការពារជំងឺជាច្រើនដូចជាបេះដូង ឆ្អឹងជាដើម(Updating)

យោងតាមសារព័ត៍មានបរទេសមួយដែលមានឈ្មោះថា The world economicចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថាក្នុងចំណោមវីតាមីនជាច្រើន វីតាមីនឌីមានប្រយោជន៏សំខាន់ ខ្លាំងចំពោះសុខភាពរាងកាយមនុស្សយើងមិននឹកស្មានដល់ ។



វីតាមីនDអាចគ្រប់គ្រងកម្រិតកាល្យូម និងជីវជាតិផូស្វាតដែលរក្សាក្នុងឆ្អឹង ធ្មេញ ហើយនិងធ្វើឲ្យសាច់ដុំមានសុខភាពល្អ ។

ជារឿយៗរស្មីព្រះអាទិត្យដែលចាំងមកលើស្បែករបស់យើងអាចផលិតVitamin Dគ្រប់គ្រាន់ ប៉ុន្តែពេលដែលខ្វះរស្មីព្រះអាទិត្យនោះ ត្រូវតែលេបវីតាមីនD ហើយត្រូវជួបលោកគ្រូពេទ្យ ដើម្បីទទួលការណែនាំក្នុងប្រើប្រាស់តាមកម្រិតអាហារ ។ បញ្ហាទាំងនេះព្រោះតែវីតាមីនD មានសារប្រយោជន៏គ្រប់គ្រាន់ចំពោះសុខភាពរាងកាយគ្រប់គ្រាន់ អាចទទួលទាន់វាច្រើនជាងនេះ ។
ភាពខ្វះខាតវីតាមីនD មានចំពោះប្រជាជនមានប្រមាណ១ពាន់លាននាក់ក្នុងពិភពលោក គឺចាប់ពីក្រុមមនុស្សមានអាយុគ្រប់កម្រិតនិងជនជាតិភាគតិផង ។ 
ជាងនេះទៅទៀតក្រុមមនុស្សដែលស្លៀកដណ្តប់ជិតៗដូចជាប្រទេសស្ថិតនៅមជ្ឈឹមបូព៍ាជាដើម ដែលជាវប្បធម៌ប្រពៃណីរបស់ពួកគេ វារឹតតែធ្វើឲ្យស្បែកមិនអាចស្រូបយករស្មីព្រះអាទិត្យបានជាហេតុធ្វើឲ្យមានភាពខ្វះខាត់ផ្នែកវីតាមីនD ។
លោកវិជ្ជបណ្ឌិតបានមើលឃើញនូវការលេចចេញកាំរស្មីថ្មី ជំងឺទន់ខ្សោយឆ្អឹង ដែលបានលុបបំបាត់ទឹកដោះគើដែលផ្សំដោយវីតាមីនធ្វើឲ្យឆ្អឹងរឹងមាំ និងផលិតផលផ្សេងៗទៀត ។
ការធ្វើស្រាវជ្រាវជាង១ទសវត្សចុងក្រោយនេះបង្ហាញថាVitamin Dដើរតួសំខាន់ៗជាច្រើន 
សម្រាប់ប្រយុទ្ធប្រឆាំងនឹងជំងឺ ។ 
តាមការសិក្សាស្រាជ្រាវមួយទៀតឲ្យដឹងថា បុរសទាំងឡាយដែលខ្វះវីតាមីនD មានបញ្ហាខ្សោយបេះដួងពីរដងជាងបុរសដែលមានកម្រិតវីតាមីនDគ្រប់គ្រាន់  ។ ការសិក្សាជាច្រើនបានភ្ជាប់បញ្ហាខ្វះវីតាមីនD និងមានកម្រិតវីតាមីនខ្ពស់ទៅនឹងបញ្ហាជំងឺខ្សោយបេះដូង ស្លាប់ភ្លាមៗ និងជំងឺស្ទ្រោក ហើយនិងជំងឺសរសៃបេះដូងរួម។
ការសិក្សាបង្ហាញថា ថ្នាំគ្រាប់វីតាមីនDអាចកែលម្អមុខងារបេះដូងរបស់មនុស្សយើងដែលមានជំងឺបេះដូងរាំរៃ ។


Share:

Hot Widget

recent/hot-posts

Header Ads Widget

Responsive Advertisement

BTemplates.com