យ៉ែមបុញ្ញាឫទ្ធិទៅដាំដំឡូងទៅល្អជាងធ្វើនយោបាយឲ្យជាតិហិនហោច
បញ្ហាព្យុះភ្លៀងនៅក្នុងគណបក្សប្រឆាំងដ៏អភ័ព្វមួយនេះបានកើតឡើងម្តងទៀត បន្ទាប់រយៈពេលមួយខែមុន លោកហុងលីម អ្នកតំណាងរាស្ត្រនៃប្រទេសអូស្រ្តាលីស្នើសុំឲ្យមន្ត្រីចាស់ខ្លះដែលបរាជ័យក្នុង នយោបាយ មិនអាច់ទាញទម្លាក់លោកហ៊ុន សែនចេញពីអំណាចហើយស្រោចស្រងប្រទេសជាតិឲ្យរស់ រានមានជីវិត ជាតិរួចពីក្រញ៉ាំបិសាចចិននិងយួនបាន ។
ការស្នើសុំឲ្យមន្ត្រីសង្គ្រោះជាតិចាស់ចុះចេញឈប់ធ្វើនយោបាយហើយត្រូវជំនួសឈាមថ្មីគឺកូនស្រីរបស់លោកកឹម សុខា កញ្ញាមនោវិទ្យា ត្រូវបានគេមើលឃើញថាគឺលើលោកសម រង្ស៊ីដែលជាឈាមចាស់ ធ្វើនយោបាយជាង២០ឆ្នាំ ចាប់តាំងពីនៅជាមួួយគណបក្សហ៊្វុនស៊ិនប៉ិច រហូតចេញមកបង្កើតបក្សសម រង្ស៊ី និងរួមបញ្ចូលគ្នាជាមួយបក្សសិទ្ធមនុស្ស កើតជាបក្សសង្គ្រោះជាតិកាលពីឆ្នាំ២០១៣ ។
រឿងរាវបណ្តេញលោកសម រង្ស៊ីចេញពីសង្គ្រោះជាតិមិនបានផុតរលុបមួយខែផង រឿងថ្មីកើតឡើងមួយទៀត ជាបន្តបន្ទាប់គ្នា ក្នុងខណៈពេលដែលដៃគូប្រកួតរបស់ខ្លួន កំពុងស្វះស្វែងរកយុទ្ធសាស្ត្រកំទេចផុតពូជ ចំណែកមន្ត្រីបក្សសង្គ្រោះជាតិរត់ត្រដរខ្យល់បណ្តើរឈ្លោះគ្នាបណ្តើរ ដើម្បីដណ្តើមឆ្នាំងបាយដែលលោកហ៊ុន សែនបម្រុងកំទិចហើយលក់ឲ្យអេតចាយ ។
លោកយ៉ែម បុញ្ញឫទ្ធិបានបើកការវាយប្រហារលោកសម រង្ស៊ីមុនពេលដែលលោកកឹម សុខាត្រូវបានគេដោះលែង លោកសម រង្ស៊ីនិយាយឲ្យតែរួចពីមាត់ ឲ្យតែពលរដ្ឋសប្បាយចិត្ត ។ ការនិយាយរិះគន់បែបនេះទំនងជាលោកយ៉ែម បុញ្ញឫទ្ធិមិនជឿថាលោកកឹម សុខាត្រូវដោះលែង ឬក៏អាចជាប់គុកមួយជីវិត ឬមួយក៏លោកមិនជឿលើការខិតខំប្រឹងរកដំណោះស្រាយពីលោកសម រង្ស៊ីនិងសហគមន៏អន្តរជាតិសោះ។
ទោះយ៉ាងណាលោកកឹម សុខាត្រូវបានដោះលែងមែនកាលពីថ្ងៃទី១០កញ្ញានេះ គឺដូចអ្វីដែលលោកសម រង្ស៊ីទស្សន៏ទាយ ។ ការនិយាយរិះគន់ ញុះញុងបន្តុះបង្អាប់តែមន្ត្រីបក្សខ្លួនឯងហើយទាំងដែលខ្លួនកំពុងភ័យរត់ស្លន់ស្លោគ្រប់ច្រកល្ហកនេះ ត្រូវបានពលរដ្ឋអ្នកលែងបណ្តាញសង្គមស្តីបន្ទោស ជាបណ្ឌិត ត្រចៀកស ជាបណ្ឌិតបែបនេះគួរតែទៅដាំដំឡូងប្រសើរជាង ធ្វើនយោបាយនាំតែហិនហោចជាតិ រលាយទឹកបន្ថែមទៀត ។
លោកបណ្ឌិតសូណារូ មានប្រសាសន៏ថា មានតែមន្ត្រី២ទៅ៣នាក់ប៉ុណ្ណោះដែលជាអ្នកនយោបាយបន្លំប្រកូវ ចាំឆក់ឪកាស និងរារាងបំបែកបំបាក់មិនឲ្យលោកសម រង្ស៊ីចូលធ្វើនយោបាយជាមួយសង្គ្រោះជាតិជាតិវិញ ក្នុងនោះមានលោកយ៉ែម បុញ្ញឫទ្ធិនិងលោក លឹម គឹមយ៉ា ។
លោកសូណារ៉ូបន្ថែម មានមន្ត្រីខ្លះស្រែកឃ្លាមវាយប្រហារចាក់រុកគ្នាឯងខ្លាំងពេក ដូចជារូបលោកលឹម គឹមយ៉ាជាដើម ទោះបីជាព័ត័មានស្តីលុយកូនៗហ៊ុន សែនផ្ញើនៅបរទេសវាល់លានដុល្លា ដែលគេឃើញនិងដឹងឮគ្រប់គ្នាហើយ ក៏អាប៉ិលឹម គឹមយ៉ាចេះហ៊ានទៅកាត់តបន្ថោកបន្ទាប់ថាជាលុយរបស់លោក សម រង្ស៊ីទៅកើតដែរ ។
លោកបន្ថែមទៀតថា រឿងរ៉ាវដែលកើតមានកន្លងមកដោយសារតែបុគ្គល២ទៅ៣នាក់ប៉ុណ្ណោះដើម្បីរារំាងលោកសម រង្ស៊ីមិនឲ្យវិលត្រឡប់មកសង្គ្រោះជាតិវិញ ហើយនិងញុះញុងកូនស្រីលោកកឹម សុខា ទីបំផុតទៅនឹងក្តោបក្តាប់អំណាចសង្គ្រោះចាតិក្រោយពីលោកកឹម សុខាចាស់។
កម្ពុជាអាចដោះស្រាយបញ្ហាដោយខ្លួនឯងបានមិនចាំបាច់អន្តរជាតិមកជួយទេ
នៅក្នុងវេទិការសេដ្ឋកិច្ចពិភពលោកនៅប្រទេសវៀតណាម លោកហ៊ុន សែននាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា បានថ្លែងទៅកាន់មន្ត្រីនានាក្នុងអង្គប្រជុំនោះថា កម្ពុជាមិនត្រូវការអន្តរជាតិមកជួយដោះស្រាយបញ្ហាឡើយ កម្ពុជាអាចដោះស្រាយខ្លួនឯងបាន ។ លោកក៏បានលើកឡើងអំពីប្រព្រឹត្តិការណ៏ដ៏ចម្រូងចម្រាស់នៃការបោះឆ្នោតកន្លងទៅ ដែលអន្តរជាតិមើលឃើញនិងរិះគន់ថាជារឿងឆាកល្ខោន កំប្លុកកប្លែងនោះថាជារឿងមិនត្រឹមត្រូវ ។
លោកផៃស៊ីផានមន្ត្រីនាំពាក្យគណរដ្ឋមន្ត្រីថ្លែងប្រាប់សារព័ត៍មានក្នុងស្រុកថា កម្ពុជាមិនឪនក្បាលអង្វរចំពោះអន្តរជាតិទេ ។ កាលកន្លងទៅលោកក៏បានថ្លែងដែរថា កម្ពុជាមានលក្ខណៈគ្រប់គ្រាន់ដើម្បីទប់ទល់នឹងទណ្ឌកម្មអន្តរជាតិ ។
ទោះយ៉ាងណាចាប់តាំពីអាមេរិកដាក់ទណ្ឌកម្មលើមន្ត្រីជាន់របស់់របបក្រុងភ្នំពេញបន្តបន្ទាប់មក លោកហ៊ុន សែនហាក់អន្ទះសាប្រើគ្រប់មធ្យោបាយដើម្បីបន្ទន់ចិត្តអន្តរជាតិឲ្យបន្តអនុគ្រោះពន្ធដល់កម្ពុជា ដែលសព្វថ្ងៃនេះពុំមានអ្វីសោះ កំពុងតែត្រដរខ្យល់រស់ដោយដង្ហើមអន្តរជាតិ ។
របបក្រុងភ្នំពេញបានលួចបញ្ជូនលោកបណ្ឌិតស៊ី ផាណាឲ្យទៅអ៊ឺរ៉ុបដោយស្ងាត់ៗដើម្បីបញ្ចុះបញ្ចូឡ អ៊ឺរ៉ុបឲ្យបន្តអនុគ្រោះពន្ធក្រោយពេលដែលអាមេរិកដាក់ទណ្ឌកម្មលើហ៊ី ប៊ុនហៀង។ ប៉ុន្តែទង្វើបែកនេះត្រូវបានគេមើលឃើញថាជាការបោកប្រាស់ ព្រោះអំពើព្រៃផ្សៃរំលោភសិទ្ធ ជិះជាន់ពលរដ្ឋខ្លួន និងចាប់មន្ត្រីបក្សប្រឆាំងដាក់គុកទាំងបំពាននោតែបន្ត ។
ឃើញថាបោកប្រាស់អន្តរជាតិមិនបានសម្រេចលោកហ៊ុន សែនបានបង្ខំចិត្តដោះលែងមន្ត្រីបក្សប្រឆាំងរួមទាំងអ្នកទោសដោយសារដីធ្លី និងអ្នកទោសមនសិការផ្សេងៗទៀតជាបន្ទាប់ ។ ចំណែកលោកកឹម សុខាវិញ បើទោះជាដោះលែងចេញពីក្នុងពន្ធនាគារកាលពីថ្ងៃទី១០កញ្ញថ្មីៗនេះក្តី តែលោកត្រូវជាប់ឃុំនៅក្នុងផ្ទះរបស់លោក និងត្រូវរឹតត្បិតសិទ្ធិសព្វបែបយ៉ាងដដែល។
ការអន្ទះអន្ទែងស្វះស្វែងបញ្ជូនមន្ត្រីរបស់ខ្លួនទៅអ៊ឺរ៉ុប និងដោះលែងមន្ត្រីបក្សប្រឆាំងដែលលោកហ៊ុនសែនធ្លាប់ថាទោសក្បត់ជាតិ មិនអាចលោកលែងទោសបាននេះ សបញ្ជាក់ឲ្យឃើញថា លោកហ៊ុន សែនកំពុងតែអង្វរឪនលំទោនសុំជំនួយអន្តរជាតិបន្តទៀត ព្រោះមេកុំមុយនិស្តចិន និងយួនរបស់លោកមិនអាចជួយលោកឲ្យរស់បានក្រៅពីជញ្ជក់ប៉ឺតពីកម្ពុជាវិញ ។
តើមួយណាសមគួរតែជាម្ចាស់ទឹកដីមហានគរនិងជាអ្នកគោរពមហាក្សត្រពិត?
គេធ្លាប់តែឃើញនៅក្នុងសេចក្តីថ្លែងការណ៏នានាឬនៅក្នុងលិខិតក្បួនច្បាប់ផ្សេងៗ គេសរសេរនិងពោលថាសូមក្រាបថ្វាយបង្គំទូលថ្វាយព្រះមហាក្សត្រករុណាជីវិតតម្កល់លើត្បូង គេមិនដែលឮថា ខ្ញុំព្រះករុណាសូមចំតិតទូថ្វាយថ្វាយម្តងសោះទេ ។ នេះប្រហែលជាគេយកតម្រាប់តាមអាជ័យ កាលដែលគូរកំប៉េះគូថខ្លួនមើលព្រះមហាក្សត្រទេដឹង ។
កាលដែលធ្វើយ៉ាងនេះតើសមគួរនឹងធ្វើជាកូនចៅទឹកដីមហានគរម្ចាស់ទឹកដីសុវណ្ណភូមិដែលធ្លាប់តែរុងរឿង មានសីលធម៌ល្អ មានវប្បធម៌ថ្លៃថ្នូរសមជាកូនចៅនៃមនគរ និងសមគួរដូចដែលខ្លួនថាមានសេចក្តីគោរពមហាក្សត្រដ៏ធំធេងដែរឬក៏អត់ទេ ។
គេមើលទៅដូចជាមិនសមសោះ មានឥរិយាបថបែបនេះ គេមិនដឹងថារកប្រៀបប្រដូចទឹងជនប្រភេទណាទេ គេមិនដែលឃើញមានសីលធម៌ខ្មែរចំតិតចំតូងដូច្នេះឡើយ ។ បើថាលួចពីថៃសៀមយួនចិនក៏គេមិនដែលឃើញ លួចពីអ៊ឺរ៉ុបអង់គ្លេស អាមេរិកឥណ្ឌាក៏មិនមែន មិនដឹងជាទៅលួចពីប្រទេសណា ។
គេមើលទៅជាតិថៃទាំងមន្ត្រីនិងរាស្ត្រមានសេចក្តីគោរទន់ភ្លន់ចំពោះមហាសក្សត្រ ចំពោះមន្ត្រី និងមនុស្សចាស់តូចធំទៅតាមឋានៈផ្សេងៗគ្នា ថ្វីត្បិតតែគេចម្លងពីខ្មែរ កើតក្រោយខ្មែរមែនតែគេសមជាមហាប្រទេសមានសីលធម៌ល្អ មានបាវចនាប្រពៃគួរតែគេថាជាម្ចាស់ទឹកដីមហានគរមែន។
ចំណែកខ្មែរវិញបោះបង់វប្បធម៌ប្រពៃណីខ្លួន លុបបំបាត់ក្បួនច្បាប់ខ្លួនមិនដឹងជាទៅចម្លងវប្បធម៌ស្អីពីណាមក ធ្វើឲ្យច្របូកច្របល់ពេញប្រទេស ។
និយាយពីក្បាច់រាំខ្មែរ ដែលល្អគេទទួលស្គាល់ឲ្យគគោកមិនព្រមលើកស្ទួយ បែរជាទៅលើកស្ទួយក្បាច់ញីកែងជើង ចម្លងពីគេមកឲ្យក្មេងឆ្កួតពេញភូមិស្រុក ។
បើរបៀបវង្វេងមិនស្គាល់ខ្លួនឯងចឹង បំភ្លេចបំផ្លាញខ្លួនឯងចឹងតើសមគួរតែគេហៅថាជាជនជាតិស្អីវិញទៅ?
នយោបាយពុតត្បុតឬនយោបាយឆ្កែកន្ទុយខ្វៀនពេលដែលជាប់បន្លានៅតែបន្ត
នយោបាយពុតត្បុតឆ្អិនក្បាលស៊ីក្បាលឆ្អិនកន្ទុយស៊ីកន្ទុយ ធ្វើយ៉ាងណាឲ្យតែបានស៊ីមួយពេលៗ និងដើម្បីរួចពីគ្រោះថ្នាក់១គ្រាៗ ដើម្បីតែប្រយោជន៏ខ្លួនក្រុមគ្រួសារនិងបក្សពួក មិនមែនធ្វើអ្វីៗដើម្បីជាប្រយោជន៏ជាតិ ប្រយោជន៏នៅតែកើតមានដដែលជាដដែល ។
ការដោះលែងកឹម សុខាថ្ងៃនេះគឺជានយោបាយឆ្កែកន្ទុយខ្វៀនដើម្បីរួចផុតពីការដាក់ទណ្ឌកម្មរបស់អន្តរជាតិ ពុំមែនជាឆន្ទនយោបាយពិត ពុំមែនជាគំនិតបង្រួបបង្រួមជាតិពិតរបស់អ្នកនយោបាយឡើយ ដោះលែងហើយចាប់វិញ ក៏មិនខាតអ្វីដែរ គឺវាចំណេញបានទាំងរួចទណ្ឌកម្ម បានបន្តអំណាច បាន៥ឆ្នាំទៀត យ៉ាងហោចណាស់រស់បាន៥ឆ្នាំទៀតដែរ នេះជាយុទ្ធសាស្ត្រឆ្អិនក្បាលស៊ីក្បាល។
បើទោះជាមិនចាប់កឹម សុខាវិញ ក៏មិនខាតអីដែរនៅតែចំណេញដដែល តែកុំសង្ឃឹមថាមានគណបក្សសង្គ្រោះជាតិឡើងវិញ ទម្រាំរត់ច្បាប់បង្កើតគណបក្សនេះឡើងវិញបានវាជិតដាច់អាណត្តិ ឬដាច់អាណត្តិទៅហើយ ចង់មិនចង់ មន្ត្រីអតីតសង្គ្រាះជាតិប្រាកដជានិយាយថាណាស់ហើយ ទ្រាំមួយអាណត្តិទៀតចុះ ត្រង់នេះ ហ៊ុន សែនបន្តបោកអន្តរជាតិ និងបក្សប្រឆាំងបានបន្តទៀត ។
រឿងនេះមិនមែនជាការទស្សន៏ទាយលែងសើចឡើយ យើងមើលប្រវត្តិនយោបាយហ៊ុន សែន ដែលនិយាយការពិតម្តងណាសមភាគីម៉ឺនឆ្នាំជាមួយរណឫទ្ធិរហូត ហើយយកបក្សក្រុមព្រះធ្វើជាអ្នកបម្រើថែមទៀត ។
សន្យាការពារព្រៃឈើរហូតព្រៃឈើរលាយគ្មានសល់ សម្បទានឲ្យយួនចិនកាប់គាស់គ្មានសល់។
សន្យាឲ្យសង្គ្រោះជាតិបង្កើតបុស្តិ៏ទូរទស្សន៏ រហូតគណបក្សសង្គ្រោះជាតិរលាយ
ដោះលែងអ្នកទោសនយោបាយនិងអ្នកទោសមនសិការផ្សេងៗ រួចហើយចាប់វិញដដែលជាដែល ។
មានត្រង់ណាដែលហ៊ុន សែនដោះលែងដោយស្រួលនោះ វាពុំអាចឡើយ វាគ្រាន់តែលាកន្ទុយជាប់បន្លាប៉ុណ្ណោះ ទីបំផុតទៅឆ្កែនៅតែតាមខាំពេលរួចពីបន្លាដដែល។