គ.ជ.បថាគណ:គម្មាធិការរបស់ខ្លួនមានតម្លាភាព សុច្ចរិតភាពនិងមានស្តង់ដាត្រូឹមត្រូវ




Share:

លោកប៉ាងសុខឿន លាតត្រដាងពីឃាតកម្មលើកលោកឈុត វុទ្ធីពាក់ព័ន្ធនឹងត្រកូនហ៊ុន


ការធ្វើឃាតលើរូបលោកឈុត វុទ្ធីអស់រយៈពេលជាច្រើនឆ្នាំហើយ ប៉ុន្តែនៅតែគ្មានពន្លឺយុត្តិធម៌ ហើយក៏គ្មានសមត្ថកិច្ចក្រសួងអាជ្ញាធរមានសមត្ថិកិច្ចរបស់រដ្ឋាភិបាលអើពើស្វះស្វែងរកការពិតជូនលោកឈុត វុទ្ធិ ទេ ។ មិនថា
តែលោកឈុតទេ អ្នកទទួលរងគ្រោះដោយការបាញ់សម្លាប់ ជាច្រើនដូចជាលោកជា វិជ្ជា ព្រះតេជគុណសម ប៊ុនធឿន អ្នកពិសិដ្ឋ ពិលីកា រស់ សុវណ្ណារ៉េត ។ល។ ចុងក្រោយគឺបណ្ឌិត កែម ឡី អ្នកទាំងអស់ នោះសុទ្ធតែជាខ្មោចអយុត្តិធម៌ ជនបម្រើជាតិជាតិ ប៉ុន្តែត្រូវគេសម្លាប់ យ៉ាងប្រល័យក្នុងថ្លុកឈាមក្នុងរបបមួយនេះ ។

នៅថ្ងៃទី១៨ ខែមិនានេះ លោក ប៉ាង សុខឿនបានលាតត្រដាងពីការស្លាប់របស់លោកឈុត វុទ្ធិថាមានពាក់ព័ន្ធនឹងក្រុមឈ្មួញរកស៊ីងងឹត ខុសច្បាប់ បំផ្លាញ់ធនធានធម្មជាតិខ្មែរ លួចជាតិខ្មែរបម្រើជនផ្តាច់ការ ជនពុករលួយ ។

លោកបានសរសេរនៅបណ្តាញសង្គមរបស់លោកថា់៖«ហេតុការណ៏ឃាតកម្ម៖ លោក ឈុត វុទ្ធី ទទួលមរណភាព ថ្ងៃទី ២៦ មេសា ២០១២ គឺជាអតីតប្រធាន “អង្គការក្រុមការពារធនធានធម្មជាតិ Natural Resource Protection Group” ពេលចុះពិនិត្យការកាប់បំផ្លាញព្រៃឈើ។ទីតាំងធ្វើឃាត៖ នៅក្រុមហ៊ុន Timber Green ជាក្រុមហ៊ុនមួយទទួលបានសិទ្ធិប្រមូលអនុផលព្រៃឈើនៅស្ទឹងតាតៃ នៅខេត្តកោះកុង តែតាមពិតក្រុមហ៊ុននេះមិនត្រឹមតែប្រមូលអនុផលព្រៃឈើទេ តែជាក្រុមហ៊ុនកាប់បំផ្លាញព្រៃឈើ និងរកស៊ីជួញដូរវល្លិ៍រមៀតសម្រាប់ផលិតគ្រឿងញៀនថែមទៀត។ ផ្ទុយទៅវិញក្រុមហ៊ុននេះ មិនមានការចុះបញ្ជីត្រឹមត្រូវ គ្មានអាស័យដ្ឋានទំនាក់ទំនងពិតប្រាកដឡើយ នេះបើតាមការផ្សាយរបស់កាសែត ភ្នំពេញប៉ុស្តិ៍ ថ្ងៃទី១១ ខែធ្នូ ២០១១​»(http://www.phnompenhpost.com/national/logging-wild-west)។

លោកបានរៀបរាប់ពីឈ្មោះឈ្មួញទុច្ចរិតនិងអ្នកពាក់ព័ន្ធរួមទាំងភាគហ៊ុនជាច្រើនដូចជា៖

លោកស្រី ហ៊ុន ម៉ាណា និងអ្នកស្រីខៀវ សស៊ីលៀប មានភាគហ៊ុនរួមគ្នា៥៧.៥%
លោក ហួ​ ហាប់មាន៣៥.៥%
ភាគីទី៣មាន១៧%
ប៉ុន្មានឆ្នាំចុងក្រោយនេះត្រកូលហ៊ុនត្រូវបានមតិជាតិនិងអន្តរជាតិ លាតត្រដាងនិងវាយប្រហារជាបន្តបន្ទាប់ ធ្វើឲ្យត្រកូលហ៊ុន អាម៉ាស់ មុខយ៉ាងខ្លាំង ក្នុងនោះអង្គការមួយមានមូលដ្ឋាននៅប្រទេសអង់គ្លេស ដែលមានឈ្មោះថាGlobal Witnessបានដាក់ឈ្មោះត្រកូលរបស់លោក នាយករដ្ឋមន្ត្រីហ៊ុន សែនថាជាខ្សែស្រឡាយអ្នក អ្នកលួចជាតិ។

លោកប៉ាង សុខឿន បានបន្ថែមរឿងទាក់ទងនឹងការសម្លាប់លោកឈុត វុទ្ធិថា«ការស្លាប់របស់លោក ឈុត វុទ្ធី គឺមានវត្តមាន សន្តិសុខក្រុមហ៊ុន Timber Green និង កងរាជអាវុធហត្ថជាអ្នកនៅទីនោះ និងពាក់ព័ន្ធដែរ។ នេះហើយក៏ជាមូលហេតុដែល ពេលធ្វើឃាតភ្លាមគឺគ្រប់ក្រសួងចេញមុខការពារក្រុមហ៊ុន និងជួយផ្សាយលាក់បាំងមេខ្លោងឃាតករ ហើយពួក ម៉ឹង កុម្ភៈ ក៏សកម្មក្នុងការបំភ្លៃព័តមាននៅពេលនោះ»។

ទំនាក់ទំនងរវាងលោកស្រីហ៊ុន ម៉ាណានិង ខៀវ សស៊ីលៀបគឺមានតាមរយៈអតីតៈស្វាមីមុន គឺលោកមឹង កុម្ភៈ ហើយខៀវ សស៊ីលៀប គឺជាប្រពន្ធរបស់មឹងពន្លក់ ដែលជាកូនប្រសារមឹងសំផន ។

ទំនងជាដោយសារតែទំនាក់ទំនងអ្នកទាំងនោះស្អិតរមួតហើយវត្តមានវត្តរបស់កងសន្តិសុខក្រុមរបស់លោកហួ ហាប់ស្ថិតក្នុងហេតុការណ៏ការស្លាប់របស់លោកឈុត វុទ្ធិ ទើបលោកប៉ាងសុខឿនវាយតម្លៃថា ការសម្លាប់លោកឈុត វុទ្ធិគឺមានពាក់ ព័ន្ធនឹងត្រកូលហ៊ុនដែរ ។

Share:

សារលោកសម រង្ស៊ីផ្ញើជូនរដ្ឋាភិបាលក្រុងភ្នំពេញ



សាលាដំបូងរាជធានីភ្នំពេញ ទើបតែបានបង្គាប់ឲ្យរឹបអូសទ្រព្យសម្បត្តិរបស់ខ្ញុំ ជាសំណងឲ្យទៅលោក ហ៊ុន សែន និងលោក ហេង សំរិន ដែលជាមេដឹកនាំកំពូលរបស់គណបក្សប្រជាជនកម្ពុជា។ 

ខ្ញុំមិនមានការភ្ញាក់ផ្អើលអ្វីទេ ចំពោះសេចក្តីសម្រេចបែបនេះរបស់តុលាការ ពីព្រោះនេះគ្រាន់តែជាផ្នែកមួយទៀតនៃសំណុំរឿងនយោបាយ ដែលគេបានកសាង ដើម្បីធ្វើទុក្ខបុកម្នេញរូបខ្ញុំ ដែលបានចេញមុខខ្លាំងជាងគេ ប្រឆាំងអំណាចផ្តាច់ការ និងពុករលួយសព្វថ្ងៃ ប្រមាណ ២៥ ឆ្នាំមកហើយ។
ខ្ញុំក៏មិនមានការតក់ស្លុតអ្វីឡើយក្នុងរឿងនេះ ពីព្រោះ ខ្ញំុមិនដែលមានចិត្តសម្ភារៈនិយម ហើយទ្រព្យសម្បត្តិ លុយកាក់ និងបុណ្យសក្តិ មិនមែនជាអ្វីដែលខ្ញុំស្វែងរកទេ ក្នុងការតស៊ូរបស់ខ្ញុំ រយៈពេល ២៥ ឆ្នាំកន្លងមកនេះ។

ពេលដែលខ្ញុំសម្រេច វិលត្រឡប់ពីប្រទេសបារាំង មករស់នៅប្រទេសកម្ពុជាវិញ នៅឆ្នាំ ១៩៩២ ខ្ញុំបានសម្រេចចិត្តរួចទៅហើយ តាំងពីពេលនោះមកថា ខ្ញុំមកតស៊ូដើម្បីស្រោចស្រង់មាតុភូមិរបស់ខ្ញុំ ដោយគ្មានបំណងចង់បានអ្វីពីប្រទេសកម្ពុជា សម្រាប់ខ្លួនខ្ញុំឡើយ។ តែអ្វីៗដែលខ្ញុំមានទាំងអស់ តាំងពីយូរយារមកហើយ គឺខ្ញុំរីករាយយកមកផ្តល់ជូនមាតុភូមិរបស់ខ្ញុំ។ 
កាលពីខ្ញុំធ្វើជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងឆ្នាំ ១៩៩៣-១៩៩៤ ខ្ញុំមិនបានទាមទារ ចង់បានអ្វី សម្រាប់ខ្លួនខ្ញុំ ឬគ្រួសារខ្ញុំឡើយ។ សូម្បីតែផ្ទះសម្បែង ដែលឪពុកម្តាយខ្ញុំបានកសាង នៅប្រទេសកម្ពុជា មុនឆ្នាំ ១៩៧៥ ក៏ខ្ញុំមិនដែលអើពើឡើយ។ 

ផ្ទះសម្បែងរបស់ខ្ញុំសព្វថ្ងៃ នៅទីក្រុងភ្នំពេញ ដែលជាទីស្នាក់ការរបស់គណបក្សសង្គ្រោះជាតិផងដែរ គឺបានមកពីញើសឈាមរបស់ខ្ញុំ និងញើសឈាមអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ (មុននោះទៀត គឺគណបក្សសម រង្ស៊ី)។ ខ្ញុំមិនដែលពាក់ព័ន្ធក្នុងអំពើពុករលួយ គឺទង្វើលួចជាតិ ប្លន់ជាតិ និងបំផ្លាញជាតិ ឬក៏ទង្វើធ្វើបាប ជំរិត ឬកេងប្រវ័ញ្ចប្រជារាស្ត្រ ដងណាឡើយ។

ដូច្នេះ ខ្ញុំមិនខ្វល់ពីតុលាការអាយ៉ង របស់លោក ហ៊ុន សែន និងគណបក្សគាត់ រឹបអូសទ្រព្យសម្បត្តិខ្ញុំទេ ពីព្រោះទង្វើបែបនេះ វាមិនប៉ះពាល់ដល់ជីវភាពរស់នៅ និងកម្លាំងចិត្តតស៊ូរបស់ខ្ញុំឡើយ។ តែខ្ញុំខ្វល់ខ្វាយក្នុងចិត្តក្រៃលែង អំពីទង្វើរបស់អ្នកមានអំណាច និងអ្នកមានលុយពុករលួយយ៉ាងសន្ធឹកសន្ធាប់ ដែលឃុបឃិតជាមួយតុលាការអាយ៉ងរបស់លោក ហ៊ុន សែន ដើម្បីរឹបអូសទ្រព្យសម្បត្តិ ដីធ្លី និងផ្ទះសម្បែង របស់ប្រជារាស្ត្រតូចតាច ប្រជារាស្ត្រក្រីក្រ ប្រជារាស្ត្រស្លូតត្រង់ ដែលរងគ្រោះដោយអំពើអយុត្តិធម៌យ៉ាងធ្ងន់ធ្ងរ ពីសំណាក់រដ្ឋអំណាចសព្វថ្ងៃ។ ប្រទេសកម្ពុជាសព្វថ្ងៃ ពោរពេញដោយអំពើអយុត្តិធម៌ ដែលធ្វើឲ្យ
ជនរងគ្រោះរាប់លាននាក់ ជួបការលំបាកវេទនាក្រៃលែង ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។
ខ្ញុំនឹងខិតខំតស៊ូកាន់តែខ្លាំងក្លាឡើងថែមទៀត ដើម្បីបញ្ចប់អំណាចផ្តាច់ការដ៏ព្រៃផ្សៃសព្វថ្ងៃ ក្នុងគោលបំណងផ្តល់សេរីភាព និងយុត្តិធម៌ ជូនប្រជារាស្ត្រខ្មែរទាំងមូល៕
Share:

សមាគមក្រុមប្រឹក្សាឃ្លាំមើលព្រំដែនកម្ពុជានៅក្រៅប្រទេអំពាវនាវឱ្យពលរដ្ឋកុំចូលបោះឆ្នោតក្នុងអាណត្តិថ្មី

#សេចក្តីអំពាវនាវរបស់ ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា៖
សូមពលរដ្ឋខ្មែរកុំទៅបោះឆ្នោត បើគ្មានវត្តមានគណបក្សសង្គ្រោះជាតិ
.....................
ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា សង្កេតឃើញបងប្អូនពលរដ្ឋខ្មែរជាទីគោរពស្រឡាញ់ នាំគ្នាជជែកដេញដោលជាហូរហែរ ទៅលើប្រធានបទ «តើទៅបោះឆ្នោត ឬមិនទៅបោះឆ្នោត នៅខែកក្កដា ឆ្នាំ២០១៨?» ចាប់តាំងពីរបប ហ៊ុន សែន ប្រើយន្តការតុលាការយ៉ាងទុច្ចរឹត និងរំលាភរដ្ឋធម្មនុញ្ញ ដើម្បីរំលាយគណបក្សសង្គ្រោះជាតិ ដែលមានអាសនៈសភា ៥៥ និងអាសនៈក្រុមប្រឹក្សាឃុំសង្កាត់ជាង ៥០០០ កៅអី ពីខែវិច្ឆិកា ឆ្នាំ២០១៧ កន្លងទៅ។

មានសំណួរជាច្រើនបានចោទសួរថា ហេតុអ្វីបានជាលោក ហ៊ុន សែន និងគណបក្សកាន់អំណាចរបស់លោក ខំប្រឹងចុះជួបទិញទឹកចិត្តក្រុមកកម្មករកម្មការិនី និងពលរដ្ឋយ៉ាងសម្បើមម្ល៉េះ បើរបបនេះ រំលាយបក្សប្រឆាំងរួចហើយ? តើចាំបាច់ខំប្រឹងធ្វើអ្វីទៀត បើលោក ហ៊ុន សែន គង់តែធ្វើឡប់ឡែឈ្នះឆ្នោតដដែល?

ជាការពិត គណបក្សប្រជាជនកម្ពុជារបស់លោក ហ៊ុន សែន នឹងឈ្នះឆ្នោតជាស្ថារពរ នៅខែកក្កដា ខាងមុខ ដោយគ្មានការប្រកួតប្រជែងធំដុំជាឡប់ឡែ បើសិនណាបងប្អូនពលរដ្ឋខ្មែរ ទៅចូលរួមបោះឆ្នោតច្រើនលើសលប់ លើសពី ៥០% ឡើងទៅ ទោះបីជាគ្មានវត្តមាន គណបក្សសង្គ្រោះជាតិ ក៏ដោយ។ លោក ហ៊ុន សែន ត្រូវការចំនួនអ្នកទៅបោះឆ្នោត ច្រើនជាង ៥០% ដើម្បីបង្ហាញលទ្ធផលប្រាប់ទៅសហគមន៍អន្តរជាតិ បើទោះបីជាអ្នកទៅបោះឆ្នោត គូស ឬឆូតលើសន្លឹកឆ្នោតចោលយ៉ាងណាក្តី ក៏គេរាប់បញ្ចូលទៅក្នុង ចំនួនអ្នកទៅបោះឆ្នោត។ ប៉ុន្តែបើចំនួនអ្នកទៅបោះឆ្នោតថយចុះ ទាបជាង ៥០% មានន័យថា ពលរដ្ឋមិនពេញចិត្តនឹងរបបដឹកនាំរបស់លោក ហ៊ុន សែន ហើយសហគមន៍អន្តរជាតិ ក៏មិនទទួលស្គាល់ការបោះឆ្នោតនោះ ជាបានការអីដែរ - នេះបើតាមប្រូតូកូលអន្តរជាតិ (International protocols)។ នោះហើយគឺជាសេចក្តីបារម្ភធំបំផុតរបស់លោក ហ៊ុន សែន និងគណបក្សកាន់អំណាចរបស់លោក។

ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា សូមអំពាវនាវដល់ពលរដ្ឋខ្មែរ ដែលមានសិទ្ធិបោះឆ្នោត មានឯសារបោះឆ្នោត សូមមេត្តាកុំទៅបោះឆ្នោត នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខ បើគ្មានវត្តមានគណបក្សសង្គ្រោះជាតិ ចូលរួមប្រគួតប្រជែងដោយស្មើភាព សេរី ត្រឹមត្រូវ និងយុត្តិធម៌ទេនោះ ដើម្បីជៀសវាការងបំពេញចំនួនតួលេខ ចំនួនភាគរយ និងបង្គ្រប់កិច្ចឲ្យរបប ហ៊ុន សែន។ សូមពលរដ្ឋដែលស្រឡាញ់ជាតិ ទឹកដី និងយុត្តិធម៌ សូមជ្រើសរើសយកវិធីនេះ ជាជំរើសដ៏ល្អចុងក្រោយរបស់បងប្អូនជនរួមជាតិ។

ក្រុងគ្រីស្ទានសាន់ ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៨
ប្រធាន (ហត្ថលេខា)
ម៉ែន ណាត

Share:
#សេចក្តីអំពាវនាវរបស់ ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា៖ #សូមពលរដ្ឋខ្មែរកុំទៅបោះឆ្នោត បើគ្មានវត្តមានគណបក្សសង្គ្រោះជាតិ
.....................
ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា សង្កេតឃើញបងប្អូនពលរដ្ឋខ្មែរជាទីគោរពស្រឡាញ់ នាំគ្នាជជែកដេញដោលជាហូរហែរ ទៅលើប្រធានបទ «តើទៅបោះឆ្នោត ឬមិនទៅបោះឆ្នោត នៅខែកក្កដា ឆ្នាំ២០១៨?» ចាប់តាំងពីរបប ហ៊ុន សែន ប្រើយន្តការតុលាការយ៉ាងទុច្ចរឹត និងរំលាភរដ្ឋធម្មនុញ្ញ ដើម្បីរំលាយគណបក្សសង្គ្រោះជាតិ ដែលមានអាសនៈសភា ៥៥ និងអាសនៈក្រុមប្រឹក្សាឃុំសង្កាត់ជាង ៥០០០ កៅអី ពីខែវិច្ឆិកា ឆ្នាំ២០១៧ កន្លងទៅ។

មានសំណួរជាច្រើនបានចោទសួរថា ហេតុអ្វីបានជាលោក ហ៊ុន សែន និងគណបក្សកាន់អំណាចរបស់លោក ខំប្រឹងចុះជួបទិញទឹកចិត្តក្រុមកកម្មករកម្មការិនី និងពលរដ្ឋយ៉ាងសម្បើមម្ល៉េះ បើរបបនេះ រំលាយបក្សប្រឆាំងរួចហើយ? តើចាំបាច់ខំប្រឹងធ្វើអ្វីទៀត បើលោក ហ៊ុន សែន គង់តែធ្វើឡប់ឡែឈ្នះឆ្នោតដដែល?

ជាការពិត គណបក្សប្រជាជនកម្ពុជារបស់លោក ហ៊ុន សែន នឹងឈ្នះឆ្នោតជាស្ថារពរ នៅខែកក្កដា ខាងមុខ ដោយគ្មានការប្រកួតប្រជែងធំដុំជាឡប់ឡែ បើសិនណាបងប្អូនពលរដ្ឋខ្មែរ ទៅចូលរួមបោះឆ្នោតច្រើនលើសលប់ លើសពី ៥០% ឡើងទៅ ទោះបីជាគ្មានវត្តមាន គណបក្សសង្គ្រោះជាតិ ក៏ដោយ។ លោក ហ៊ុន សែន ត្រូវការចំនួនអ្នកទៅបោះឆ្នោត ច្រើនជាង ៥០% ដើម្បីបង្ហាញលទ្ធផលប្រាប់ទៅសហគមន៍អន្តរជាតិ បើទោះបីជាអ្នកទៅបោះឆ្នោត គូស ឬឆូតលើសន្លឹកឆ្នោតចោលយ៉ាងណាក្តី ក៏គេរាប់បញ្ចូលទៅក្នុង ចំនួនអ្នកទៅបោះឆ្នោត។ ប៉ុន្តែបើចំនួនអ្នកទៅបោះឆ្នោតថយចុះ ទាបជាង ៥០% មានន័យថា ពលរដ្ឋមិនពេញចិត្តនឹងរបបដឹកនាំរបស់លោក ហ៊ុន សែន ហើយសហគមន៍អន្តរជាតិ ក៏មិនទទួលស្គាល់ការបោះឆ្នោតនោះ ជាបានការអីដែរ - នេះបើតាមប្រូតូកូលអន្តរជាតិ (International protocols)។ នោះហើយគឺជាសេចក្តីបារម្ភធំបំផុតរបស់លោក ហ៊ុន សែន និងគណបក្សកាន់អំណាចរបស់លោក។

ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា សូមអំពាវនាវដល់ពលរដ្ឋខ្មែរ ដែលមានសិទ្ធិបោះឆ្នោត មានឯសារបោះឆ្នោត សូមមេត្តាកុំទៅបោះឆ្នោត នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខ បើគ្មានវត្តមានគណបក្សសង្គ្រោះជាតិ ចូលរួមប្រគួតប្រជែងដោយស្មើភាព សេរី ត្រឹមត្រូវ និងយុត្តិធម៌ទេនោះ ដើម្បីជៀសវាការងបំពេញចំនួនតួលេខ ចំនួនភាគរយ និងបង្គ្រប់កិច្ចឲ្យរបប ហ៊ុន សែន។ សូមពលរដ្ឋដែលស្រឡាញ់ជាតិ ទឹកដី និងយុត្តិធម៌ សូមជ្រើសរើសយកវិធីនេះ ជាជំរើសដ៏ល្អចុងក្រោយរបស់បងប្អូនជនរួមជាតិ។

ក្រុងគ្រីស្ទានសាន់ ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៨
ប្រធាន (ហត្ថលេខា)
ម៉ែន ណាត




Share:

ឥទ្ធិពលនៃចលនាសង្គ្រោះជាតិរបស់លោកសមរង្សីធ្វើបក្សកាន់អំណាចភ័យស្លន់ស្លោ


ដោយឥទ្ធិពលនៃចលនាសង្គ្រោះជាតិ របស់លោក សម រង្ស៊ី ធ្វើឲ្យរបប ហ៊ុន សែន ចាត់ការលើមន្រ្តី និងសកម្មជននៃ បក្សសង្គ្រោះជាតិ ក្នុងប្រទេសកាន់តែកើនឡើង មកដល់ពេលនេះ នៅក្រោមហេតុផលនានា តាមតែខាងក្រសួង ស្ថាប័ន និងតុលាការរបស់ ហ៊ុន សែន ចង់ចោទប្រកាន់ ឬដាក់កំហុសតាមអំពើចិត្ត។

មធ្យោបាយការទូតរបស់ បក្សសង្គ្រោះជាតិ ជាមធ្យោបាយស្របច្បាប់ និងមានទទួលស្គាល់ នៅលើឆាកអន្តរជាតិ ហើយធ្វើការងារការទូតក៏បានទទួលផ្លែផ្កាបណ្តើរៗដែរហើយ ក្នុងការដាក់សម្ពាធនានាដល់របប ហ៊ុន សែន។ ប៉ុន្តែរឿងនេះ ធ្វើឲ្យរបប ហ៊ុន សែន ធ្វើជាមិនយល់ ឬយល់ច្រឡំ រវាងបក្សសង្គ្រោះជាតិ និង ចលនាសង្គ្រោះជាតិ ដើម្បីចាត់ការបន្ថែម ទៅលើអ្នកប្រឆាំង ដូចបានបញ្ជាក់ខាងលើ។

តាមមើលទៅ មន្រ្តី និងសកម្មជនបក្សសង្គ្រោះជាតិ ត្រូវទទួលរងទុក្ខទ្វេគ្រោះ បើទោះបីពួកគេ មិនប្រកាសគាំទ្រ «ចលនាសង្គ្រោះជាតិ» របស់លោក សម រង្ស៊ី យ៉ាងណាក្តី។



ខ្ញុំធ្លាប់បានជូនយោបល់ទៅ ថ្នាក់ដឹកនាំកំពូលៗមួយចំនួនក្នុង បក្សសង្គ្រោះជាតិ និងអ្នកទៅចូលរួមបង្កើត ចលនាសង្គោះជាតិ រួចហើយ ជុំវិញករណីខាងលើ ក្នុងគោលបំណងបង្ការ និងកាត់បន្ថយនូវ ហានីភ័យទាំងឡាយ តាំងពីមុនពេលលោក សម រង្ស៊ី ប្រកាសចលនាមកម៉្លេះ ប៉ុន្តែវាហាក់ដូចជាមិនមានប្រសិទ្ធភាព នាពេលនោះ

អត្ថបទនេះ ខ្ញុំមិនមានចេតនាដាក់បន្ទុកទៅលើអស់អ្នកណាម្នាក់ទេ ក្នុងចំណោមអ្នកប្រឆាំងដូចគ្នា ដែលប្រឆាំងនឹងនយោបាយផ្តេសផ្តាស់ តាមទំនើងរបស់ ហ៊ុន សែន។ «គិតហើយសឹមគូរ» ជាទស្សនៈដ៏ល្អ រួចហើយត្រូវមូលមតិគ្នា ឯកភាពគ្នា ទទួលខុសត្រូវ និងត្រូវរួមគ្នាដោះស្រាយរឿងចំពោះមុខ ព្រមទាំងត្រៀមដោះស្រាយបញ្ហា ដែលនឹងកើតឡើងផង។ (ដោយ ម៉ែន ណាត)
Share:

កម្ពុជគ្រោងនាំចេញផលិតផលស្វាយនិងសាច់ត្រីទៅប្រទេសចិន




កាលពីថ្ងៃព្រហស្បតិ៍ ១រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៨ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានរៀបចំពិធីចុះអនុសារណៈយោគយល់គ្នា រវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាមួយក្រុមហ៊ុន Hunty Co., Ltd ។ 

ពិធីត្រូវប្រារព្ភឡើងក្រោមអធិបតីភាពលោករដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ ក្នុងគោលបំណងធ្វើកិច្ចសហប្រតិតការនាំចេញនូវផលិតផលសាច់ត្រីនិង ស្វាយទៅកាន់ប្រទេសចិន ។  បើតាមគេហទំព័រក្រសួងកសិកម្មបានឲ្យដឹងថា ក្រោមកិច្ចព្រមព្រៀងយោគយល់ Mouនេះ កម្ពុជានឹងនាំចេញនូវផលិតផលស្វាយ និងសាច់ត្រីឲ្យបាន១០ម៉ឺនតោន ក្នុង១ឆ្នាំ។

ឯកឧត្តមរដ្ឋមន្រ្តីបានមានប្រសាសន៍«លទ្ធផលនាថ្ងៃនេះគឺបានមកពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលដែលមានសម្តេចតេជោ ជានាយករដ្ឋមន្រ្តី ដែលដឹកនាំប្រទេសប្រកបដោយឆន្ទៈ និងគតិបណ្ឌិត ដែលមានក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទជាសេនាធិការផ្ទាល់ក្នុងការខិតខំប្រឹងប្រែងទាំងកម្លាំងកាយ ចិត្ត ពុះពារបាននូវរាល់បញ្ហាធ្វើយ៉ាងណានាំយកកសិផលកម្ពុជាទៅកាន់ទីផ្សារ អន្តរជាតិ» ។ 

ជាការពិត កម្ពុជាប្រទេសកសិកម្ម ដីស្រែចំការមានជីជាតិ ដំណាំគ្រប់ប្រភេទអំណោយផល សមប្រកប និងសម្បូណ៍ដោយត្រីគ្រប់ប្រភេទនៅពាសពេញដីបឹងទន្លេជា ពិសេសទន្លេសាប ពលរដ្ឋខ្មែរគ្រប់តែងពោលថា ទីណាមានទឹក ទីនោះមានត្រី ។ ប៉ុន្តែនាពេល បច្ចុប្បន្ននេះ កម្ពុជាបាននាំទំនិញចូលពីប្រទេសជិតខាងគឺថៃនិងវៀតណាម រាប់សិនតោណ ទាំងបន្ថែផ្លែឈើរួមទាំងស្រូវអង្ករក៏ខ្មែរនាំចូលពីរវៀតណាម។ 

បច្ចុប្បន្ននេះ កម្ពុជាពុំមានផលិតផលអ្វីដែលផលិតនៅក្នុងស្រុកសម្រាប់ប្រជាជនខ្លួនឡើយ ហើយកម្ពុជាត្រូវរស់នៅដោយពឹងលើប្រទេសជិតខាង ទាំងសេដ្ឋកិច្ច គ្រឿងហូបពិសាគ្រប់សារពើ ។ ពលរដ្ឋគ្រប់គ្នាតែងពោលពាក្យបញ្ចើចបញ្ចើថា កម្ពុជា ធ្វើតែឈើចាក់ធ្មេញមិនបានផង ដឹកហ៊ុប ទៅយួនៗដឹកមកវិញឈើចាក់ធ្មេញ ។

នៅក្នុងការនាំចេញនូវផលិតផលសាច់ត្រីនិងស្វាយនេះគេសង្ស័យថា ខ្មែរនឹងជួយនាំចេញនូវផលិតរបស់វៀតណាមទៅក្រៅស្រុកទៀតម្តង ដូចអ្វីដែលគេធ្លាប់នាំអង្ករវៀតណាមចេញទៅសហភាពអ៊ឺរ៉ុបកាលពីឆ្នាំកន្លងទៅដែរ ៕






Share:

Hot Widget

recent/hot-posts

Header Ads Widget

Responsive Advertisement

BTemplates.com