កម្ពុជគ្រោងនាំចេញផលិតផលស្វាយនិងសាច់ត្រីទៅប្រទេសចិន




កាលពីថ្ងៃព្រហស្បតិ៍ ១រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៨ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានរៀបចំពិធីចុះអនុសារណៈយោគយល់គ្នា រវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាមួយក្រុមហ៊ុន Hunty Co., Ltd ។ 

ពិធីត្រូវប្រារព្ភឡើងក្រោមអធិបតីភាពលោករដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ ក្នុងគោលបំណងធ្វើកិច្ចសហប្រតិតការនាំចេញនូវផលិតផលសាច់ត្រីនិង ស្វាយទៅកាន់ប្រទេសចិន ។  បើតាមគេហទំព័រក្រសួងកសិកម្មបានឲ្យដឹងថា ក្រោមកិច្ចព្រមព្រៀងយោគយល់ Mouនេះ កម្ពុជានឹងនាំចេញនូវផលិតផលស្វាយ និងសាច់ត្រីឲ្យបាន១០ម៉ឺនតោន ក្នុង១ឆ្នាំ។

ឯកឧត្តមរដ្ឋមន្រ្តីបានមានប្រសាសន៍«លទ្ធផលនាថ្ងៃនេះគឺបានមកពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលដែលមានសម្តេចតេជោ ជានាយករដ្ឋមន្រ្តី ដែលដឹកនាំប្រទេសប្រកបដោយឆន្ទៈ និងគតិបណ្ឌិត ដែលមានក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទជាសេនាធិការផ្ទាល់ក្នុងការខិតខំប្រឹងប្រែងទាំងកម្លាំងកាយ ចិត្ត ពុះពារបាននូវរាល់បញ្ហាធ្វើយ៉ាងណានាំយកកសិផលកម្ពុជាទៅកាន់ទីផ្សារ អន្តរជាតិ» ។ 

ជាការពិត កម្ពុជាប្រទេសកសិកម្ម ដីស្រែចំការមានជីជាតិ ដំណាំគ្រប់ប្រភេទអំណោយផល សមប្រកប និងសម្បូណ៍ដោយត្រីគ្រប់ប្រភេទនៅពាសពេញដីបឹងទន្លេជា ពិសេសទន្លេសាប ពលរដ្ឋខ្មែរគ្រប់តែងពោលថា ទីណាមានទឹក ទីនោះមានត្រី ។ ប៉ុន្តែនាពេល បច្ចុប្បន្ននេះ កម្ពុជាបាននាំទំនិញចូលពីប្រទេសជិតខាងគឺថៃនិងវៀតណាម រាប់សិនតោណ ទាំងបន្ថែផ្លែឈើរួមទាំងស្រូវអង្ករក៏ខ្មែរនាំចូលពីរវៀតណាម។ 

បច្ចុប្បន្ននេះ កម្ពុជាពុំមានផលិតផលអ្វីដែលផលិតនៅក្នុងស្រុកសម្រាប់ប្រជាជនខ្លួនឡើយ ហើយកម្ពុជាត្រូវរស់នៅដោយពឹងលើប្រទេសជិតខាង ទាំងសេដ្ឋកិច្ច គ្រឿងហូបពិសាគ្រប់សារពើ ។ ពលរដ្ឋគ្រប់គ្នាតែងពោលពាក្យបញ្ចើចបញ្ចើថា កម្ពុជា ធ្វើតែឈើចាក់ធ្មេញមិនបានផង ដឹកហ៊ុប ទៅយួនៗដឹកមកវិញឈើចាក់ធ្មេញ ។

នៅក្នុងការនាំចេញនូវផលិតផលសាច់ត្រីនិងស្វាយនេះគេសង្ស័យថា ខ្មែរនឹងជួយនាំចេញនូវផលិតរបស់វៀតណាមទៅក្រៅស្រុកទៀតម្តង ដូចអ្វីដែលគេធ្លាប់នាំអង្ករវៀតណាមចេញទៅសហភាពអ៊ឺរ៉ុបកាលពីឆ្នាំកន្លងទៅដែរ ៕






Share:

0 Comments:

Post a Comment

Hot Widget

recent/hot-posts

Header Ads Widget

Responsive Advertisement

BTemplates.com

Blog Archive