ឥទ្ធិពលនៃចលនាសង្គ្រោះជាតិរបស់លោកសមរង្សីធ្វើបក្សកាន់អំណាចភ័យស្លន់ស្លោ


ដោយឥទ្ធិពលនៃចលនាសង្គ្រោះជាតិ របស់លោក សម រង្ស៊ី ធ្វើឲ្យរបប ហ៊ុន សែន ចាត់ការលើមន្រ្តី និងសកម្មជននៃ បក្សសង្គ្រោះជាតិ ក្នុងប្រទេសកាន់តែកើនឡើង មកដល់ពេលនេះ នៅក្រោមហេតុផលនានា តាមតែខាងក្រសួង ស្ថាប័ន និងតុលាការរបស់ ហ៊ុន សែន ចង់ចោទប្រកាន់ ឬដាក់កំហុសតាមអំពើចិត្ត។

មធ្យោបាយការទូតរបស់ បក្សសង្គ្រោះជាតិ ជាមធ្យោបាយស្របច្បាប់ និងមានទទួលស្គាល់ នៅលើឆាកអន្តរជាតិ ហើយធ្វើការងារការទូតក៏បានទទួលផ្លែផ្កាបណ្តើរៗដែរហើយ ក្នុងការដាក់សម្ពាធនានាដល់របប ហ៊ុន សែន។ ប៉ុន្តែរឿងនេះ ធ្វើឲ្យរបប ហ៊ុន សែន ធ្វើជាមិនយល់ ឬយល់ច្រឡំ រវាងបក្សសង្គ្រោះជាតិ និង ចលនាសង្គ្រោះជាតិ ដើម្បីចាត់ការបន្ថែម ទៅលើអ្នកប្រឆាំង ដូចបានបញ្ជាក់ខាងលើ។

តាមមើលទៅ មន្រ្តី និងសកម្មជនបក្សសង្គ្រោះជាតិ ត្រូវទទួលរងទុក្ខទ្វេគ្រោះ បើទោះបីពួកគេ មិនប្រកាសគាំទ្រ «ចលនាសង្គ្រោះជាតិ» របស់លោក សម រង្ស៊ី យ៉ាងណាក្តី។



ខ្ញុំធ្លាប់បានជូនយោបល់ទៅ ថ្នាក់ដឹកនាំកំពូលៗមួយចំនួនក្នុង បក្សសង្គ្រោះជាតិ និងអ្នកទៅចូលរួមបង្កើត ចលនាសង្គោះជាតិ រួចហើយ ជុំវិញករណីខាងលើ ក្នុងគោលបំណងបង្ការ និងកាត់បន្ថយនូវ ហានីភ័យទាំងឡាយ តាំងពីមុនពេលលោក សម រង្ស៊ី ប្រកាសចលនាមកម៉្លេះ ប៉ុន្តែវាហាក់ដូចជាមិនមានប្រសិទ្ធភាព នាពេលនោះ

អត្ថបទនេះ ខ្ញុំមិនមានចេតនាដាក់បន្ទុកទៅលើអស់អ្នកណាម្នាក់ទេ ក្នុងចំណោមអ្នកប្រឆាំងដូចគ្នា ដែលប្រឆាំងនឹងនយោបាយផ្តេសផ្តាស់ តាមទំនើងរបស់ ហ៊ុន សែន។ «គិតហើយសឹមគូរ» ជាទស្សនៈដ៏ល្អ រួចហើយត្រូវមូលមតិគ្នា ឯកភាពគ្នា ទទួលខុសត្រូវ និងត្រូវរួមគ្នាដោះស្រាយរឿងចំពោះមុខ ព្រមទាំងត្រៀមដោះស្រាយបញ្ហា ដែលនឹងកើតឡើងផង។ (ដោយ ម៉ែន ណាត)
Share:

0 Comments:

Post a Comment

Hot Widget

recent/hot-posts

Header Ads Widget

Responsive Advertisement

BTemplates.com

Blog Archive