មានមនុស្សក្រុមខ្លះនៅមានមន្ទិលស និងឆ្ងល់ថាហេតុអ្វីលោកសម រង្ស៊ីចូលរួមបង្កើតច្បាប់ ៥០+១ ដែលបណ្តាលឲ្យលោកហ៊ុន សែនអាចបង្កើតរដ្ឋាភិបាលម្នាក់បាន ។
ប្រសិនបើលោកសម រង្ស៊ីមិនចូលរួមបង្កើតច្បាប់នេះទេ ម្លេះលោកហ៊ុន សែនមិនអាចបង្កើតរដ្ឋាភិបាលតែម្នាក់ឯងបានទេ វានឹងត្រូវការបក្សផ្សេងទៀត ដូចសម្តេចក្រុមព្រះជាដើមដើម្បីចូលរួមបង្គ្រប់កូរ៉ុម(អាសនៈ)លើសពី៥០+១ ទើបបង្កើតរដ្ឋាភិបាលមួយបាន ។
ចំណែកឯសម្តេចក្រុមព្រះ និងគណបក្សហ្វ៊ុន ស៊ិនប៉ិចម្លេះក៏មិនរលាយសោះសូន្យដែរ បើទោះជាគ្មានពលរដ្ឋគាំទ្រក៏ដោយ គឺឲ្យសម្តេចហ៊ុន សែនតេជោគាំទ្រនិងផ្តល់អាសនមួយពីរសម្រាប់ក្រុមព្រះនិងអ្នកស្និទ្ធអង្គុយចាំលើកដៃគាំទ្រសម្តេចនៅក្នុងរដ្ឋសភាវាគ្រប់គ្រាន់ហើយ ។
ដូចដែលបងប្អូនអ្នកតាមដាននយោបាយនៅក្នុងប្រទេសកម្ពុជាឃើញស្រាប់ ចាប់តាំងពីឆ្នាំ១៩៩៣មក ក្រុមព្រះ និងតេជោ ទោះបីជាសត្រូវស៊ីសាច់ហុតឈាមគ្នាយ៉ាងណាក្តី បក្សទាំងពីរជាដៃគូដ៏វិសេសវិសាលពុំអាចខ្វះបាន គឺគណបក្សហ៊ុន ស៊ិនប៉ិចរង់ចាំបំពេញបន្ថែមឲ្យបក្សប្រជាជនគ្រប់អាណត្តិ ។
យូរៗម្តងគេតែងសម្តេចក្រុមព្រះប្រតិកម្មនឹងទង្វើបំពារបំពានរបស់បក្សប្រជាជន គឺនៅពេលចុងអាណត្តិឬពេលឃោសនារកសំឡេងឆ្នោត ។
កាលពីឆ្នាំ២០០៨សម្តេចក្រុមព្រះថា« ខ្ញុំព្រះករុណា ខ្ញុំ អ្នកជិះពីក្រោយសម្តេចតេជោៗអ្នកកាច់ចង្កូត» មានន័យថា ព្រះងង្គមិនដឹងអីទេ មិនទទួលកំហុសដែលនាំឲ្យខ្មែរជួបវិបត្តិនយោបាយ ព្រះអង្គមិនបានចូលរួមបំផ្លាញធនធានធម្មជាតិ ព្រមទាំងចុះហត្ថលេខាឲ្យនាយករដ្ឋមន្ត្រីសម្បទានដីឲ្យចិនយួននោះទេ ។
នេះជាមេដឹកនាំដែលគ្មានការទទួលខុសត្រូវ ដូចមេដឹកនាំក្នុងសម័យដើមដែរ ។ ប៉ុន្តែច្បាប់៥០+១ ធ្វើឲ្យមេដឹកនាទទួលខុសត្រូវចំពោះប្រវត្តិសាស្ត្រដោយខ្លួនឯង មេដឹកនាំណាប្រព្រឹត្តិខុស ពុករលួយ ក្បត់ជាតិគឺត្រូវទទួលខុសត្រូវចំពោះមុខមហាជនឬពលរដ្ឋនិងប្រវត្តិសាស្ត្រខ្មែរ ។

0 Comments:
Post a Comment