ថ្មីៗនេះ លោកឧត្តមមន្ត្រីស្រុកខ្មែរគឺលោក ឈាង វុនថាប្រទេសកម្ពុជាជាខ្លាសេដ្ឋកិច្ចនៅក្នុងតំបន់អស៊ីយើងនេះ ។ វាជាការត្រឹមត្រូវមែន ការលើកឡើងរបស់លោកឧត្តមមន្ត្រីត្រូវ១០០% មែន ព្រោះអីព្រៃឈើនៅស្រុកខ្មែរ ឧត្តមន្ត្រីនិងឧកញ៉ាកាប់បំផ្លាញដឹកឲ្យយួនចិនអស់ហើយ ដូច្នេះខ្លារបស់នោះ ក៏ត្រូវឡើងឡានតាមឈើ ឬគេបកស្បែកទៅលក់នៅចិនយួនដែរ វាជាសេដ្ឋកិច្ចប្រចាំតំបន់មែន។
ចំណែករាស្ត្រខ្មែរជាកញ្ជះសេដ្ឋកិច្ច ជាខ្ញុំបម្រើសេដ្ឋកិច្ចឲ្យលោកធំខ្មែរ ជាអ្នកលក់កម្លាំងពលកម្មឲ្យបរទេសដើម្បីចិញ្ចឹមគ្រួសារ កូនចៅនៅស្រុកខ្មែរ ។ នៅពេលពលរដ្ឋចំណាកស្រុកទាំងនោះរងគ្រោះ គ្រោះថ្នាក់ ត្រូវគេបោកប្រាស់ រដ្ឋាភិបាល លោកឧត្តមន្ត្រីមិនដឹង មិនឭ មិនស្គាល់ លុះពួកគេមានលុយ ចិញ្ចឹមគ្រួសារ ធ្វើក្បឿងធំៗ លោកមន្ត្រីទាំងនេះគឺជាភាពរីកចម្រើននៃប្រទេសកម្ពុជា ប្រទេសជាតិរីកចម្រើនដោយសារពលករចំណាកស្រុកច្រើន ។
ធាតុពិតរាស្ត្រខ្មែរប្តូរជីវិត ផ្សងគ្រោះថ្នាក់ដើម្បីជីវភាពគ្រួសារ ផ្តល់លុយកាក់ថវិកាចិញ្ចឹមកូនចៅ យាយតាចាស់ជរានៅផ្ទះទៅណាមិនរួច ប្រសិនណាបើពួកយាយតា កូនតូនទៅកើតហើយគេទទួលពួកគាត់ធ្វើការដែរ ម្លេះពួកគាត់នឹងវា លូនទៅធ្វើការនៅប្រទេសថៃ ប្រទេសកូរ៉េ ម៉ាឡេស៊ី ជប៉ុននឹងគេដែរហើយ មិនចាំបាច់ដេកអត់ស្រេក ឃ្លាននៅក្នុងតំបន់ខ្លាសេដ្ឋកិច្ច លោកធំស្រុកខ្មែរទេ។
0 Comments:
Post a Comment