យើងធ្លាប់ដឹងគ្រប់ហើយថា មន្ត្រីស្រុកខ្មែរយើង គេស៊ីតាមជំនាញ តូចស៊ីតាមតូច ធំស៊ីតាមធំ ស៊ីតាមផ្លូវការ ស៊ីក្រៅផ្លូវការគ្រប់មធ្យោបាយទាំងអស់ ។
បុណ្យសម្តេចនេះ មិនដឹងជាគេចំណាយលុយជាតិប៉ុន្មានទេ ហើយពលរដ្ឋខ្មែរយើងក៏គ្មានថ្ងៃនឹងថារដ្ឋាភិបាលតេជោចំណយាប៉ុន្មានដែរ ព្រោះថាការចំណាយរាល់លើកគ្មានគណនេយ្យភាព គ្មានតម្លាភាពត្រឹមត្រូវឡើយ ។
ឧទាហរណ៏ជាក់ស្តែង ទង់ជាតិប៉ុនកជើង កដៃលោកឈាង វ៉ុនដែលលេងបណ្តាញសង្គមដាក់ឈ្មោះថាជើងកាងប្រចាំរដ្ឋសភានោះ ចំណាយលុយរាប់ម៉ឺនដុល្លាដើម្បីទិញទង់ជាតិប៉ុនកជើង ។
រដ្ឋសភាថ្មីគេប្រមាណថាចំណាយទឹកប្រាក់ប៉ុន្មានខ្ទង់១៨លានដុល្លា បែរក្រុមមន្ត្រីតេជោចំណាយរហូតដល់២០លានដុល្លា ហើយការកាប់ឈើទៀតសោត បើទោះជារដ្ឋសភាកសាងហើយក៏ដោយក៏ក្រុមអ្នករកស៊ីប្រាប់ថាឈើនោះជាឈើសម្រាប់កសាងរដ្ឋសភាថ្មីដែរ ហើយក្រុមនោះរកស៊ីដោយស្រួល គ្មានការសើបអង្កេត គ្មានការតាមដានចោទប្រកាន់យកមកកាត់ទោសអ្វីដែរ ។
ថ្មីៗនេះដែរ ការស្តារបាតអាងសម្រាប់វារីអគ្គីសនីសេសាន២ របស់ក្រុមហ៊ុន លោកគិតម៉េងទោះជាជិតដល់ថ្ងៃសម្ពោធវារីអគ្គីសនីហើយក៏ដោយ ក៏ក្រុមហ៊ុននេះប្រាប់គេថាឈើដែលដឹកចេញនោះជាឈើស្តារបាត់បឹង បាត់អាង ។ សម្តេចនាយកខ្លួនលោកក៏និយាយដែរថាហេតុអ្វីឈើស្តារបាតអាងនោះមិនចេះអស់សោះ ប៉ុន្តែមិនបានដាក់ទោសទណ្ឌលើក្រុមមន្ត្រីលោកទេ ។
ចំណុចទាំងនេះសុទ្ធបញ្ជាក់ថាកម្មវីធីទាំងអស់សុទ្ធតែគ្មានតម្លាភាព គ្មានគណនេយ្យភាព ។
បុណ្យឈ្នះឈ្នះមិនមែនជាបុណ្យជាតិទេ ហើយគេគ្រប់គ្នាជាបុណ្យបក្ស បុណ្យសម្តេច តើសម្តេចយកលុយជាតិធ្វើឬលុយសម្តេច លុយបក្សសម្តេច ?
បើតាមសេចក្តីប្រកាស់របស់សម្តេចថ្ងៃមុន ហើយត្រូវVODយកមកចុះផ្សាយថាលុយនេះ ជាលុយរបស់សាលារាជធានីភ្នំពេញ និងលោកលីយ៉ុងផាត ។ លុយរាជធានីភ្នំពេញជាលុយជាតិ មិនមែនជាលុយបក្សសម្តេច និងសម្តេចទេ ថាតើសម្តេចយកលុយជាតិរៀបចំបុណ្យនេះអស់ប៉ុន្មាន?
0 Comments:
Post a Comment