តើបុណ្យជ័យជំនះបក្សនិងគ្រួសារសម្តេចតេជោចំណាយលុយជាតិប៉ុន្មាន?

យើងធ្លាប់ដឹងគ្រប់ហើយថា មន្ត្រីស្រុកខ្មែរយើង គេស៊ីតាមជំនាញ តូចស៊ីតាមតូច ធំស៊ីតាមធំ ស៊ីតាមផ្លូវការ ស៊ីក្រៅផ្លូវការគ្រប់មធ្យោបាយទាំងអស់ ។ 

បុណ្យសម្តេចនេះ មិនដឹងជាគេចំណាយលុយជាតិប៉ុន្មានទេ ហើយពលរដ្ឋខ្មែរយើងក៏គ្មានថ្ងៃនឹងថារដ្ឋាភិបាលតេជោចំណយាប៉ុន្មានដែរ ព្រោះថាការចំណាយរាល់លើកគ្មានគណនេយ្យភាព គ្មានតម្លាភាពត្រឹមត្រូវឡើយ ។

ឧទាហរណ៏ជាក់ស្តែង ទង់ជាតិប៉ុនកជើង កដៃលោកឈាង វ៉ុនដែលលេងបណ្តាញសង្គមដាក់ឈ្មោះថាជើងកាងប្រចាំរដ្ឋសភានោះ ចំណាយលុយរាប់ម៉ឺនដុល្លាដើម្បីទិញទង់ជាតិប៉ុនកជើង ។

រដ្ឋសភាថ្មីគេប្រមាណថាចំណាយទឹកប្រាក់ប៉ុន្មានខ្ទង់១៨លានដុល្លា បែរក្រុមមន្ត្រីតេជោចំណាយរហូតដល់២០លានដុល្លា ហើយការកាប់ឈើទៀតសោត បើទោះជារដ្ឋសភាកសាងហើយក៏ដោយក៏ក្រុមអ្នករកស៊ីប្រាប់ថាឈើនោះជាឈើសម្រាប់កសាងរដ្ឋសភាថ្មីដែរ ហើយក្រុមនោះរកស៊ីដោយស្រួល គ្មានការសើបអង្កេត គ្មានការតាមដានចោទប្រកាន់យកមកកាត់ទោសអ្វីដែរ ។ 

ថ្មីៗនេះដែរ ការស្តារបាតអាងសម្រាប់វារីអគ្គីសនីសេសាន២ របស់ក្រុមហ៊ុន លោកគិតម៉េងទោះជាជិតដល់ថ្ងៃសម្ពោធវារីអគ្គីសនីហើយក៏ដោយ ក៏ក្រុមហ៊ុននេះប្រាប់គេថាឈើដែលដឹកចេញនោះជាឈើស្តារបាត់បឹង បាត់អាង ។ សម្តេចនាយកខ្លួនលោកក៏និយាយដែរថាហេតុអ្វីឈើស្តារបាតអាងនោះមិនចេះអស់សោះ ប៉ុន្តែមិនបានដាក់ទោសទណ្ឌលើក្រុមមន្ត្រីលោកទេ ។

ចំណុចទាំងនេះសុទ្ធបញ្ជាក់ថាកម្មវីធីទាំងអស់សុទ្ធតែគ្មានតម្លាភាព គ្មានគណនេយ្យភាព ។ 
បុណ្យឈ្នះឈ្នះមិនមែនជាបុណ្យជាតិទេ ហើយគេគ្រប់គ្នាជាបុណ្យបក្ស បុណ្យសម្តេច តើសម្តេចយកលុយជាតិធ្វើឬលុយសម្តេច លុយបក្សសម្តេច ?

បើតាមសេចក្តីប្រកាស់របស់សម្តេចថ្ងៃមុន ហើយត្រូវVODយកមកចុះផ្សាយថាលុយនេះ ជាលុយរបស់សាលារាជធានីភ្នំពេញ និងលោកលីយ៉ុងផាត ។ លុយរាជធានីភ្នំពេញជាលុយជាតិ មិនមែនជាលុយបក្សសម្តេច និងសម្តេចទេ ថាតើសម្តេចយកលុយជាតិរៀបចំបុណ្យនេះអស់ប៉ុន្មាន?

Share:

តើចំណុចត្រង់ណាមួយដែលថាលោកហ៊ុន សែនជាវីរបុរសជាតិខ្មែរ ស្មោះត្រង់នឹងខ្មែរ ស្រលាញ៉ខ្មែរ ?



តោះយើងពិចារណារកចំណុចពិសេសនឹងពាក្យថាស្មោះត្រង់ជាតិ ស្នេហាជាតិ ឬបុរសរដ្ឋខ្មែរទាំងអស់គ្នា ?​

អ្នកដែលនិយមស្រលាញ់ចូលចិត្តលោកនាយករដ្ឋមន្ត្រីហ៊ុន​សែន ក្រុមបក្សពួកលោកហ៊ុន​ សែន ត្រកូលហ៊ុន តែងតែនិយាយថាហ៊ុន សែនជាវីរបុរស ជាអ្នកស្នេហាជាតិទឹកដី ។

តើលោកហ៊ុន​សែនជាបុរសរដ្ឋ ជាអ្នកស្នេហាជាតិ ស្រលាញ់ទឹកដី ស្មោះត្រង់នឹងមហាក្សត្រដែរឬក៏អត់សូមពិចារណា និងសង្កេតទង្វើរបស់លោកហ៊ុន សែនទាំងអស់គ្នាដូចតទៅ៖

១. លោកហ៊ុន សែនតែងហាមប្រាម រារាំងអ្នកសង្កេតការណ៏ព្រំដែនខ្មែរដែលយួនរំលោភឈ្នានពាន
២.លោកហ៊ុន សែនតែងនិយាយថាបើនរណាចង់បានកោះត្រល់មកវិញសូមត្រៀមក្តាមជ្ឈូសឲ្យហើយទៅ
៣. លោកហ៊ុន សែនតែងគំរាមកំហែងដល់ព្រះមហាក្សត្រ និងចង់រំលាយស្ថាប័នមហាក្សត្រ និងថាឪស្តេចក៏លោកដាក់ដែរ
៤.ការបោះបង្គោលព្រំដែនកម្ពុជាយួន ធ្វើដោយគ្មានអង្គការ សង្គមស៊ីវិល និងគណបក្សប្រឆាំងចូលរួម ស្រលាញ់ ការពារទឹកដីត្រង់ណា ?
៥. តែងតាំងកូនចៅខ្លួនឯង កំចាត់អ្នក់ផ្សេងៗ មិនមែនជាកូនចៅខ្លួន
៦.អំពើអយុត្តិធម៌គ្រប់ទីកន្លែង
៧.បំផ្លាញធនធានធម្មជាតិគ្រប់ទីកន្លែង
៨.សម្បទានឲ្យចិនយួន៩៩ឆ្នាំតកូនតចៅ
១០.ឲ្យយួនចិនចូលមករស់ដោយសេរីពហុបក្សតែម្តង មានទាំងបក្សកាប់ដាវ លក់គ្រឿងញៀញ ជំរិត។
១១.គ្មានឆន្ទៈស្វែងរកឃាតកដែលសម្លាប់ខ្មែរស្នេហាជាតិ បណ្ទិតបញ្ញាវ័ន្តខ្មែរ។
១២.បណ្តោយឲ្យយួននាំទំនិញមានជាតិគីមីរាប់សិបតោនជារៀងរាល់ឆ្នាំដើម្បិសម្លាប់ខ្មែរ

ចំណុចទាំងអស់នេះ តើសម្តេចសមនឹងក្លាយជាវីរបុរសខ្មែរដោយរបៀបណា ?
ពាក្យថាវីរបុរស អ្នកស្នេហាជាតិ ស្មោះត្រង់ជាតិ មហាក្សត្រ សាសនា មិនមែនសង្គ្រោះបរទេសយួនចិន តែបណ្តោយឲ្យខ្មែរស្លាប់ទេ ។

មិនមែន បណ្តេញខ្មែរចេញពីលំនៅដ្ឋាន ចេញពីទីកន្លែងខ្លួន តែបែរជាទៅស្វែងរកដីឲ្យយួនចិនមករស់នៅដោយស្រួលទេ ។

ស្មោះត្រង់ជាតិ មិនមែនធ្វើឲ្យពលរដ្ឋខ្លួនទៅធ្វើខ្ញុំគេ តែបញ្ចូឡនិគមន៏ចិនយួនគ្រប់ប្រភេទមកដណ្តើមការងារខ្មែរទេ ។

ស្រលាញ់ជាតិសាសនា មហាក្សត្រ ការពារមហាក្សត្រមិនមែនឲ្យគេប្រមាថាជាតិសាសនាខ្លួនទេ​
ការពារទឹកដី ស្រលាញ់ទឹក មិនមែនពលរដ្ឋនិយាយពីរឿងទឹកដី បែរជារារាំ និងដាក់ទោសពលរដ្ឋខ្លួនទេ ។

តើត្រង់ណាសម្តេចស្រលាញ់ជាតិ ស្មេហាជាតិ និងជាវីរបុរស ?

Share:

បុណ្យបក្សធំជាងបុណ្យជាតិ


បុណ្យបក្សបុណ្យជាតិ    បុណ្យបក្សមិនឃ្លាត
ចំណាយវាល់(១២)លាន        រឿងជាតិត្បិតត្បៀត
ថាខ្មែរស្រែកឃ្លាន     រដ្ឋយើងមិនមាន
យើងខ្ចីលុយគេ      ត្រូវរេរិះគិត ។

បុណយបក្សហានណូយ       គេមិនបណ្តោយ
ចាយគ្រប់កិច្ចការ     គ្រូពេទ្យសន្តិសុខ  
ត្រៀមទាំងដបស្រា   អគ្គីភ័យត្រៀបត្រា
រងចាំគ្រប់ទី     ស៊ីសងតាមចិត្ត ។

តាមប្រភព  VOD វិមានឈ្នះចំណាយថវិការចំនួន១២លានដុល្លា​ ហើយកម្មវិធីនេះ អ្នករៀបចំកម្មវិធីបានត្រៀមគ្រូពេទ្យជិត២០០នាក់ រួមទាំងរថសង្គ្រោះបន្ទាន់ចំនួន២០គ្រឿងផងដែរ ។
  


Share:

ហេតុអ្វីសមរង្សីចូលដៃបង្កើតច្បាប់៥០+១?

មានមនុស្សក្រុមខ្លះនៅមានមន្ទិលស និងឆ្ងល់ថាហេតុអ្វីលោកសម រង្ស៊ីចូលរួមបង្កើតច្បាប់ ៥០+១ ដែលបណ្តាលឲ្យលោកហ៊ុន សែនអាចបង្កើតរដ្ឋាភិបាលម្នាក់បាន ។

ប្រសិនបើលោកសម រង្ស៊ីមិនចូលរួមបង្កើតច្បាប់នេះទេ ម្លេះលោកហ៊ុន សែនមិនអាចបង្កើតរដ្ឋាភិបាលតែម្នាក់ឯងបានទេ វានឹងត្រូវការបក្សផ្សេងទៀត ដូចសម្តេចក្រុមព្រះជាដើមដើម្បីចូលរួមបង្គ្រប់កូរ៉ុម(អាសនៈ)លើសពី៥០+១ ទើបបង្កើតរដ្ឋាភិបាលមួយបាន  ។

ចំណែកឯសម្តេចក្រុមព្រះ និងគណបក្សហ្វ៊ុន ស៊ិនប៉ិចម្លេះក៏មិនរលាយសោះសូន្យដែរ បើទោះជាគ្មានពលរដ្ឋគាំទ្រក៏ដោយ គឺឲ្យសម្តេចហ៊ុន សែនតេជោគាំទ្រនិងផ្តល់អាសនមួយពីរសម្រាប់ក្រុមព្រះនិងអ្នកស្និទ្ធអង្គុយចាំលើកដៃគាំទ្រសម្តេចនៅក្នុងរដ្ឋសភាវាគ្រប់គ្រាន់ហើយ ។

ដូចដែលបងប្អូនអ្នកតាមដាននយោបាយនៅក្នុងប្រទេសកម្ពុជាឃើញស្រាប់ ចាប់តាំងពីឆ្នាំ១៩៩៣មក ក្រុមព្រះ និងតេជោ ទោះបីជាសត្រូវស៊ីសាច់ហុតឈាមគ្នាយ៉ាងណាក្តី បក្សទាំងពីរជាដៃគូដ៏វិសេសវិសាលពុំអាចខ្វះបាន គឺគណបក្សហ៊ុន ស៊ិនប៉ិចរង់ចាំបំពេញបន្ថែមឲ្យបក្សប្រជាជនគ្រប់អាណត្តិ ។

យូរៗម្តងគេតែងសម្តេចក្រុមព្រះប្រតិកម្មនឹងទង្វើបំពារបំពានរបស់បក្សប្រជាជន គឺនៅពេលចុងអាណត្តិឬពេលឃោសនារកសំឡេងឆ្នោត ។

កាលពីឆ្នាំ២០០៨សម្តេចក្រុមព្រះថា« ខ្ញុំព្រះករុណា ខ្ញុំ អ្នកជិះពីក្រោយសម្តេចតេជោៗអ្នកកាច់ចង្កូត» មានន័យថា ព្រះងង្គមិនដឹងអីទេ មិនទទួលកំហុសដែលនាំឲ្យខ្មែរជួបវិបត្តិនយោបាយ ព្រះអង្គមិនបានចូលរួមបំផ្លាញធនធានធម្មជាតិ ព្រមទាំងចុះហត្ថលេខាឲ្យនាយករដ្ឋមន្ត្រីសម្បទានដីឲ្យចិនយួននោះទេ ។

នេះជាមេដឹកនាំដែលគ្មានការទទួលខុសត្រូវ ដូចមេដឹកនាំក្នុងសម័យដើមដែរ ។ ប៉ុន្តែច្បាប់៥០+១ ធ្វើឲ្យមេដឹកនាទទួលខុសត្រូវចំពោះប្រវត្តិសាស្ត្រដោយខ្លួនឯង មេដឹកនាំណាប្រព្រឹត្តិខុស ពុករលួយ ក្បត់ជាតិគឺត្រូវទទួលខុសត្រូវចំពោះមុខមហាជនឬពលរដ្ឋនិងប្រវត្តិសាស្ត្រខ្មែរ ។




Share:

ក្នុងលោកមានតែរដ្ឋាភិបាលហ៊ុនសែនមួយប៉ុណ្ណោះដែលស្នើឲ្យនាយទុនទុច្ចរិតឈប់ប្រព្រឹតអំពើទុច្ចរិត

កន្លងមកដូចដែលយើងឃើញស្រាប់ហើយ រដ្ឋាភិបាលស្រុកខ្មែរការពារនាយទុនប្រសើរជាងការពារពលរដ្ឋស្លូតត្រង់ កងទ័ពទាហានខ្មែរយាមការពារអ្នកមានបុណ្យស័ក្តិ លុយកាក់ប្រើសើរជាងការពារអ្នកពលរដ្ឋខ្មែរ មន្ត្រីរាជការ រដ្ឋាភិបាលខ្លាចនាយទុនមានគ្រោះថ្នាក់ មានផលវិបាកជាងពលរដ្ឋខ្មែរ។
រាជការតេជោ សុខចិត្តបណ្តេញពលរដ្ឋខ្លួនទាំងបង្ខំដើម្បីលុបបឹង កាប់ឈើ បំផ្លាញធនធានធម្មជាតិទាំងអស់ ដើម្បីប្រយោជន៏នាយទុន ក្រុមហ៊ុន ឧកញ៉ាមន្ត្រីគ្រាក់ៗ ដោយទុកឲ្យរាស្ត្ររងទុក្ខវេទនា គ្មានជម្រក់ រត់ចាកចោលភូមិដ្ឋាន ក្មេងបាត់បង់ការសិក្សា ព្រាត់ប្រាស់ឪពុកម្តាយៗព្រាត់យាយតាប្រពន្ធកូនខំរត់រកស្វះស្វែងរកការធ្វើនៅស្រុកថៃ ម៉ាឡេ​ កូនរ៉េគ្រប់ច្រកល្ហក់។

ផ្ទុយទៅវិញរដ្ឋាភិបាលពិបាលខ្មែរឲ្យនាយទុនបរទេសចូលលុកលុយបំផ្លាញធនធានខ្មែរ នាំពលករស្រុកចិនយួនឲ្យមករកស៊ីពេញផ្ទៃប្រទេសទាំងខុសច្បាប់ស្របច្បាប់រាប់សិបម៉ឺនសែននាក់ ។

បើទោះជាជាតិគេ នាយទុនឧកញ៉ាប្រព្រឹត្តខុសច្បាប់ ប្រព្រឹត្តសាហាយង់ឃ្នងយ៉ាងម្តេចម្តារដ្ឋាភិបាលខ្មែរពុំដែលប្រើអាជ្ញាដាក់ទោសទណ្ឌតាមច្បាប់ដូចដែលពលរដ្ឋខ្មែរស្លូតត្រង់ទេ មានតែសុំអង្វរពួកទាំងនោះឬធ្វើមិនដឹងមិនឮ លុះត្រាតែពលរដ្ឋស្រែកទ្រយំពេញស្រុក ពេញប្រទេសទើបរាជការយើងបើកភ្នែកពពីងពពើមឈ្ងោកមើលបន្តិចហើយអង្វរគេកុំឲ្យឈប់ធ្វើអាក្រក់លើជាតិខ្មែរ ។

លើលោកនេះមានតែរដ្ឋាភិបាលខ្មែរមួយប៉ុណ្ណោះ ដែលខ្មែរគ្រប់គ្នាបានឃើញបានយល់និងពលរដ្ឋខ្លះបានស្គាល់រស់ជាតិនៃទង្វើរបបនេះប្រព្រឹត្តលើខ្លួន ។


Share:

Background of Sam Rainsy ជីវប្រវត្តិរបស់លោកសម រង្ស៊ី


លោកសម រង្ស៊ីជាអ្នកនយោបាយចាស់ទុំមួយរូបក្នុងស្រុកខ្មែរហើយក៏ជាដៃគូរប្រកួតប្រជែងនយោបាយដ៏ស្វិតស្វាញជាមួយជាមួយនឹងលោកនាយករដ្ឋមន្ត្រីហ៊ុន សែនជាង២០ឆ្នាំមកហើយ ។

ក្នុងការតស៊ូនយោបាយនៅក្នុងប្រទេសកម្ពុជាដើម្បីផ្លាស់់ប្តូរសង្គមផ្តាច់ការឲ្យលទ្ធិប្រជាធិបតេយ្យសេរីនិយម ពលរដ្ឋមានសិទ្ធិសេរីភាព លុបបំបាត់អំពើជិះជាន់ បក្សពួកនិយម ពុករលួយក្រុម គ្រួសារ កាប់សម្លាប់មនុស្សក្រៅប្រព័ន្ធច្បាប់មិនទាន់បានសម្រេចនេះ ត្រូវបានក្រុមមួយចំនួនចោទប្រកាន់ថាលោក សម រង្ស៊ីជាឈ្មួញនយោបាយ ស៊ីឈ្នួញចាញ់លោកហ៊ុន សែន ។

ទោះពិតឬមិនពិតយ៉ាងណាយើងអាចស្រាវជ្រាវសាវតា សកម្មភាពផ្សេងៗ ដូចជាព្រឹត្តិការណ៏គបាញ់បោះ គប់គ្រាប់បែននៅមុខរដ្ឋសភាចាស់ ការសម្លាប់សកម្មជនផ្សេងៗ ការធ្វើទុក្ខបុកម្នេញជាដើម តើមាននរណាទៅដែលអាចទៅស៊ីឈ្នួលស្លាប់បាន ?

Angkor Empire ចក្រភពអអង្គរមិនហ៊ានក្រុមអស់លោកហ៊ានឬមិនហ៊ានទេ តែចក្រភពអង្គរវិញមិនទៅស៊ីឈ្នួលស្លាប់ទេ ព្រោះជីវិតយើងមានតម្លៃណាស់ មិនអាចកាត់ថ្លៃថាជីវិតយើងតាមតម្លៃប៉ុណ្ណេះ ប៉ុណ្ណោះបានឡើយ​។ តែយើងខ្ញុំជឿថានៅសង្គមខ្មែរយើងសព្វថ្ងៃនេះក៏មានដែរអ្នកនយោបាយស៊ីឈ្នួល អ្នកលក់ខ្លួន លក់ក្បាលឲ្យបរទេស លក់ឧត្តមគតិឲ្យអ្នកមានអំណាចដើម្បីលុយកាក់ ដើម្បីស្រីស្រស់ ដើម្បីភាពមានបានរបស់ខ្លួន ។

អ្នកទាំងនោះខ្លះក៏វិនាសដោយសារពលរដ្ឋកាត់ទោសដោយសន្លឹកឆ្នោត អ្នកខ្លះត្រូវកម្មពៀរផ្តន្ទាទោសឲ្យស្លាប់យ៉ាងខ្លោចផ្សា ព្រាត់ប្រាស់ក្រុគ្រួសារស្លាប់កណ្តាលព្រៃ ចំណែកអ្នកដែលកំពុងរស់នៅ ពលរដ្ឋកំពុងតែពិចារណាថាតើកាត់ពួកក្បត់ជាតិ ពួកពុករលួយជាតិទាំងនោះយ៉ាងណា ?

ប្រវត្តិរូបពិឬមិនពិតវានឹងបង្ហាញ វានឹងលាតត្រដាងនៅពេលចុងក្រោយជាក់ជាមិនខាន៕

Share:

លោកឆាំ ឆានីថា៖ ហ៊ុន សែនវង្វេងហើយៗ លោកបានកត់សម្គាល់ភាពបរជ័យរបស់លោកហ៊ុន សែនផងដែរ ដែលខិតខំបំផ្លាញសង្គ្រោះជាតិមិនបានសម្រេច

លោកឆាំ ឆានីថាលោកហ៊ុន សែនជាមនុស្សវង្វេង ជាមនុស្សក្រេវក្រោធ ក្រឡោងឆាម ច្រងេងច្រង៉ាង ហើយពេលនេះកំពុងតែបរាជ័យយ៉ាងអាម៉ាស់រហូតដេកមិនលក់បក់មិនល្ហើយ ព្រោះតែតាមបំផ្លាញសង្គ្រោះជាតិមិនបានសម្រេច ។

លោកឆាំឆានីបានកត់សម្គាល់នូវភាពបរាជ័យរបស់លោកហ៊ុន ចំនួន៣គឺ៖
១.លោកហ៊ុន សែនខិតខំបំផ្លាញសង្គ្រោះជាតិ រំលាយសង្គ្រោះជាតិដោយសង្ឃឹមថានឹងទិញទឹកចិត្តសមាជិកគណបក្សសង្គ្រោះជាតិនៅមូលដ្ឋាន(ឃុំសង្កាត់ ខេត្តក្រុង)បាន តែបំផុតទិញមិនបាន ពួកគាត់សុខចិត្តលក់ការ៉ែមកី លក់ណែម មិនលក់ខួរក្បាលបម្រើជនផ្តាច់ការ ហ៊ុន សែនបរាជ័យ។

២.ហ៊ុន សែនខិតខំគៀងគរទិញគណបក្សអាប គណបក្សអាយ៉ងដើម្បីចូលរួមបោះឆ្នោះក្លែងក្លាយ បោះឆ្នោតបង្គ្រប់កិច្ចដើម្បីបោកបញ្ឆោតអន្តរជាតិ ទីបំផុតអន្តរជាតិមិនជឿ អន្តរជាតិមិនទទួលស្គាលរបបផ្តាច់ការហ៊ុន សែន ពេលហ៊ុន សែនវង្វេងហើយ ហ៊ុន បរាជ័យហើយ។

៣.ក្រោយពេលបោះឆ្នោតក្លែងក្លាយ បោះឆ្នោតបង្គ្រប់កិច្ចអន្តរជាតិមិនទទួលស្គាល់លទ្ធផលបោះឆ្នោត ហ៊ុន សែនខិតខំប្រឹងប្រែងប្រើការទូតផង ប្រឹងកែច្បាប់ផងដើម្បីបោកបញ្ឆោត អូសទាញសមាជិកគណបក្សសង្គ្រោះជាតិ ដើម្បីបោកអន្តរជាតិឲ្យមើលឃើញថាហ៊ុន សែនកែខ្លួន ហ៊ុន សែន បន្ធូរបន្ថយងាកមករកលទ្ធិប្រជាធិបតេយ្យវិញ ចុងក្រោយទិញទឹកចិត្តសមាជិកគណសង្គ្រោះជាតិមិនបាន ទិញទឹកចិត្តអ្នកស្នេហាជាតិមិនបាន អ្វីដែលហ៊ុន សែនទិញបានគឺត្រីចង្វារ កូនក្អុកអង្កាច់ អង្កោចប៉ុណ្ណោះ ហើយជាងនេះទៅទៀតហ៊ុន នៅតែមិនអាចបោកអន្តរជាតិបាន មិនអាចបំបែកកឹម សុខា សម រង្ស៊ីបាន ហ៊ុន បរាជ័យហើយ ហ៊ុន សែនវង្វេងហើយ៕


Share:

លោកឧត្តមមន្ត្រីខ្មែរថា កម្ពុជាមានការអភិវឌ្ឍន៏ មានភាពរីកចម្រើន មានការងារធ្វើ ជាខ្លាសេដ្ឋកិច្ចដោយសារចិនយួនចូលច្រើន ដោយសារមានសំរាមច្រើន ដោយសារមានពលរដ្ឋខ្មែរចំណាកស្រុកទៅធ្វើការជាខ្ញុំបម្រើនប្រទេសជិនខាងចក្រើន






ថ្មីៗនេះ លោកឧត្តមមន្ត្រីស្រុកខ្មែរគឺលោក ឈាង វុនថាប្រទេសកម្ពុជាជាខ្លាសេដ្ឋកិច្ចនៅក្នុងតំបន់អស៊ីយើងនេះ ។ វាជាការត្រឹមត្រូវមែន ការលើកឡើងរបស់លោកឧត្តមមន្ត្រីត្រូវ១០០% មែន ព្រោះអីព្រៃឈើនៅស្រុកខ្មែរ ឧត្តមន្ត្រីនិងឧកញ៉ាកាប់បំផ្លាញដឹកឲ្យយួនចិនអស់ហើយ ដូច្នេះខ្លារបស់នោះ ក៏ត្រូវឡើងឡានតាមឈើ ឬគេបកស្បែកទៅលក់នៅចិនយួនដែរ វាជាសេដ្ឋកិច្ចប្រចាំតំបន់មែន​។

ចំណែករាស្ត្រខ្មែរជាកញ្ជះសេដ្ឋកិច្ច ជាខ្ញុំបម្រើសេដ្ឋកិច្ចឲ្យលោកធំខ្មែរ ជាអ្នកលក់កម្លាំងពលកម្មឲ្យបរទេសដើម្បីចិញ្ចឹមគ្រួសារ កូនចៅនៅស្រុកខ្មែរ ។ នៅពេលពលរដ្ឋចំណាកស្រុកទាំងនោះរងគ្រោះ គ្រោះថ្នាក់ ត្រូវគេបោកប្រាស់ រដ្ឋាភិបាល លោកឧត្តមន្ត្រីមិនដឹង មិនឭ មិនស្គាល់ លុះពួកគេមានលុយ ចិញ្ចឹមគ្រួសារ ធ្វើក្បឿងធំៗ លោកមន្ត្រីទាំងនេះគឺជាភាពរីកចម្រើននៃប្រទេសកម្ពុជា ប្រទេសជាតិរីកចម្រើនដោយសារពលករចំណាកស្រុកច្រើន ។

ធាតុពិតរាស្ត្រខ្មែរប្តូរជីវិត ផ្សងគ្រោះថ្នាក់ដើម្បីជីវភាពគ្រួសារ ផ្តល់លុយកាក់ថវិកាចិញ្ចឹមកូនចៅ យាយតាចាស់ជរានៅផ្ទះទៅណាមិនរួច ប្រសិនណាបើពួកយាយតា កូនតូនទៅកើតហើយគេទទួលពួកគាត់ធ្វើការដែរ ម្លេះពួកគាត់នឹងវា លូនទៅធ្វើការនៅប្រទេសថៃ ប្រទេសកូរ៉េ ម៉ាឡេស៊ី ជប៉ុននឹងគេដែរហើយ មិនចាំបាច់ដេកអត់ស្រេក ឃ្លាននៅក្នុងតំបន់ខ្លាសេដ្ឋកិច្ច លោកធំស្រុកខ្មែរទេ។


Share:

Hot Widget

recent/hot-posts

Header Ads Widget

Responsive Advertisement

BTemplates.com

Blog Archive