ប្រទេសខ្មែរបណ្ឌិតកាន់តែច្រើន ពលរដ្ឋកាន់តែវ៉ល

ប្រទេសខ្មែរបណ្ឌិតកាន់តែច្រើន ពលរដ្ឋកាន់តែវ៉ល់

នៅក្នុងរជ្ជកាលសម័យតេជោ មានការវិវត្តកាន់ តែច្រើនហើយប្លែកៗ ប្លែកទាំងអាគារ គមនាគមន៏ ព្រៃភ្នំតំបន់ធម្មជាតិ ទេសចរណ៏ប្រាង្គប្រាសាទ បឹងបួរសមុទ្រ ។ 
ព្រៃប្រែវាល ភ្នំបែរជាជ្រោះ សមុទ្រក្លាយជាថ្លុកត្រពាំងភ្នំ គមនាគមន៏ក្លាយប្រឡាយទឹកទៅវិញ ។ បើដូច្នេះមិនយូរទេ ប្រហែលជារជ្ជកាលនេះនឹងផ្លាស់ប្តូរពលរដ្ឋឲ្យក្លាយជាដុំថ្ម ឬជាមនុស្សយន្តសម្រាប់ដឹកជញ្ជូនបម្រើពួកមន្ត្រីក៏មិនដឹង។ សមិទ្ធផលទាំងនេះជាស្នាដៃរបស់លោកធំអ្នកប្រាជ្ញសម័យតេជោ ហើយក៏ជាគោលនយោបាយឈ្នះៗមិនដែលចាញ់របស់សម្តេចដែរ ។

កាលឆ្នាំ១៩៩៨នយោបាយឈ្នះៗដកខ្មែរក្រហមចេញពីព្រៃ សំឡូត សំពៅលូន ប៉ៃលិន គិរីដងរែក ។ ខ្មែរក្រហមចេញភ្លាម គេនាំគ្នាកាប់ព្រៃឈើដឹកជញ្ជូននាំចេញទៅឲ្យយូនចិនទាំងយប់ថ្ងៃ ឲ្យចិនយួន ចូលមកទន្ទ្រានជីករ៉ែមាសពេជ្រខ្មែរគ្រប់ទីកន្លែង គេថា«យើងឈ្នះទាំងអស់គ្នា» ។ 

ឆ្នាំ២០០៥គេនាំគ្នាបង្កើតច្បាប់សន្ធិសញ្ញាបំពេញបន្ថែម ផ្ទុយពីសន្ធិសញ្ញាក្រុងប៉ារីសដែលទទួលស្គាល់ជាអន្តរជាតិ តម្រូវឲ្យចាត់ទុករាល់ច្បាប់ទាំងឡាយដែលបង្កើតឡើងក្នុងរដ្ឋកម្ពុជា ដែលជារដ្ឋស្ថិតនៅក្រោមអាណានិគមន៏យួនជាមោឃៈ ព្រោះច្បាប់ទាំងនោះនាំឲ្យខ្មែរបាត់បង់ផល ប្រយោជន៏ជាច្រើន ដូចជាព្រំដែនទឹក ព្រំដែន គោកជាដើម  ក្នុងនោះកោះត្រល់ផងដែរ។  ប៉ុន្តែរដ្ឋសម័យតេជោ និងបណ្ឌិតដ៏ល្បីៗរបស់ខ្មែរ បែរ ជាជួយបំពេញកិច្ចច្បាប់នេះទៅវិញ ហើយពួកគេនិយាយថាប្រទេសខ្មែរយើងបានចំណេញទឹកដីពីប្រទេសវៀតណាម ទាំងដែលភូមិផ្ទះរបស់លោក ហេងសំរិនត្រូវបានគេលើកឡើងថាយួនកាន់កាប់បាត់ទៅហើយ ជាងនេះទៅទៀតនោះ នៅតាមបណ្តោយព្រំដែន គេមិនដែលឃើញខ្មែរយើងហ៊ានចូលមើលសូម្បីបន្តិច សូម្បីតែគោក្របីក៏យួនចាប់ដែរបើហ៊ានទៅបះដំណាំរបស់ យួនដែលដាំលើដីខ្មែរនោះ  ប៉ុណ្ណឹងហើយលោកធំៗ បណ្ឌិតៗយើងថាចំណេញទៀត ។
ថ្មីៗនេះទៀត មានបណ្ឌិតបុរាណវិទ្យាម្នាក់នោះបានប្រែពាក្យខ្មែរ«គុក ស្មើពាក្យថាប៉ម ថាកន្លែង យាម កន្លែងធ្វើកម្មដ្ឋាន »  ​​​​  ។ ខ្ញុំមិនដឹងថាបណ្ឌិតទាំងនោះ បានពាក្យនោះមកពីណា ថាគុកគឺប៉ម ប្រាង្គប្រាសាទនោះ ខ្ញុំរកមិនឃើញពាក្យទាំងនោះនៅក្នុងវចនានុក្រមខ្មែរសោះទេ នេះប្រហែលជាគេទើប កែប្រែថ្មីមិនដឹង ទើបគុកប្រែទៅជាប្រាសាទវិញហើយ ។  បើដូច្នេះមែន ប្រហែលជាកូនខ្មែរត្រូវកែប្រែ ត្រូវសិក្សាពាក្យខ្មែរជាថ្មី ត្រូវរៀនប្រើពាក្យខ្មែរម្តងទៀតហើយៗ គួរតែហៅគុកព្រៃសជាដើមនោះ ថាជាប្រាសាទសម្រាប់ធ្វើកម្មដ្ឋានរបស់មនុស្ស ។ 

ក្រៅពីបណ្ឌិតខ្លះ(សុខទូច)គេថាគុកគឺប៉ម ប្រាសាទ កន្លែងធ្វើកម្មដ្ឋានជាដើមនោះ ក៏មានបណ្ឌិតដ៏ល្បីរន្ទឺមួយ ទៀតចង់កែប្រែពាក្យ«សង្គ្រោះ» ហើយបណ្ឌិតរូបនោះស្មើឲ្យពិនិត្យតាក់តែងច្បាប់ហាមប្រាមប្រើពាក្យ សង្គ្រោះនេះ ដោយគេយល់ថាជាពាក្យបដិវត្តន៏ នាំឲ្យមានកើតចលចល មានសង្គ្រាម គ្រោះថ្នាក់ដល់ជាតិខ្មែរ មានគ្រោះមហន្តរាយដល់ប្រទេសកម្ពុជា ។ ប៉ុន្តែអ្វីដែលចំឡែកនោះ​ បណ្ឌិតដែលអ្នកនិយមលេងបណ្តាញសង្គមហ្វេសប៊ុកហៅថា« បណ្ឌិតក្រៀវជ្រូក»មិនមានមតិយោបល់បន្តិច ចំពោះបុគ្គលណា(ហ៊ុនសែន)ដែលប្រើពាក្យថាសង្គ្រាមទេ។ ជាងនេះទៅទៀតអ្នកបាញ់បោះ  វាយទាត់ធាក់គេ សម្លាប់គេពុំដែលឃើញមានសមត្ថកិច្ចខ្មែរចាប់បាន ឲ្យទទួលទោសទណ្ឌទេ គេមានឃើញតែឃាតក អ្នកវាយ បាញ់បោះទាំងនោះរស់នៅដោយសេរី បានបុណ្យសក្តិ ជុំគ្រួសារ ចំណែកពលរដ្ឋសាមញ្ញវិញ ឃើញតែទឹកភ្នែក ជាក់គុក និងស្លាប់ដូចសត្វព្រលាត់ តាមផ្លូវ ក្នុងព្រៃ។ 

 ខ្មែរសព្វថ្ងៃនេះ ខាតគេប្រើពាក្យថាចំណេញៗទៅខាត សង្គ្រោះជាសង្គ្រាម មានគេថាក្រ ល្អគេថាអាក្រក់ ត្រសក់គេថាត្រឡាច ជេរគេថាប្រដៅទូន្មានវិញ ។ សង្គមខ្មែរវិលវល់ ឡប់ពេញផ្ទៃប្រទេស មិនដឹងជានរណាជាបណ្ឌិតពិត នរណាជាពាលពិតទេ ។ បណ្ឌិតកាន់តែច្រើន អ្នកឆ្កួតវង្វែងកាន់តែច្រើន អ្នកធំឧកញ៉ាកាន់តែច្រើន អ្នកក្រកាន់តែច្រើន អ្នករត់ចោលស្រុកទៅធ្វើខ្ញុំបម្រើបរទេសកាន់តែច្រើន ចាកចោលស្រុកទេសស្ងាត់ភូមិស្រុក ។ ប៉ុណ្ណឹងហើយលោកសុខ ឥសាន្តថា «មានជនចំណាក់
ស្រុកទៅធ្វើការបម្រើបរទេសច្រើន ធ្វើឲ្យសេដ្ឋកិច្ចជាតិរីកចម្រើន» ។ ហើយចុះបើសេដ្ឋកិច្ចជាតិរីកចម្រើនដោយសារតែធ្វើកញ្ជះគេយ៉ាងនេះ ម្តេចមិននាំកូនចៅលោកសុខ ឥសាន្តខ្លួនលោកទៅធ្វើកញ្ជះគេផង ឬចេញទៅធ្វើទាំងបក្សគ្រួសារផង វារឹតរីកច្រើនដល់ជាតិទៀត ព្រោះលោកក៏ថាស្នេហាជាតិដែរ ។

មែនឡប់វ៉ល់តែបក្សធំៗ បណ្ឌិតល្បីៗទេ សូម្បីតូចៗក៏ពូកែប្រែឡប់ក្រឡាប់ចាក់ណាស់ដែរ គេថា«ពាក្យ អាឈាមឆ្កែ អាចោរថង់យាម អាត្រងោល ឈាមម៉ែហែងឈាមឆ្កែ» ជាដើមនោះជាពាក្យដៀល មិនមែនជាពាក្យជេរប្រមាថនោះទេ ជាពាក្យប្រៀនប្រដៅ ទូន្មានឲ្យល្អ ជាវប្បធម៌របស់បក្សគេ (LDP) ហើយគេនាំគ្នាបង្កើតពាក្យជេរអាឈាមឆ្កែ ម៉ែហែងឈាមឆ្កែនេះឲ្យកូនចៅសមាជិកគេ ជេរពេញបណ្តាញសង្គមហ្វេសប៊ុក គ្រប់វេទិកា ចំពោះពលរដ្ឋខ្មែរណាមិនយល់ពីសម្ព័ន្ធរបស់គេ ។ មិនមែនដៀល ដៀមដាមត្រឹមពលរដ្ឋសាមញ្ញ និងព្រះសង្ឃពុទ្ធសាសនាប៉ុណ្ណោះទេ សូម្បីព្រះមហាក្សត្រខ្មែរ ជានិមិត្ត ជាសក្ការៈនៃប្រជាជនខ្មែរក៏ប្រធានបក្សរូបនេះប្រើពាក្យដ៏សែនគ្រោតគ្រាតដែរ ។ 



បើខ្មែរសម្បូណ៍តែមនុស្សបែបនេះ បណ្ឌិតបែបនេះ មន្ត្រីវង្វែងវង្វាន់យ៉ាងនេះ ចេះតែបំភ័ន្តបំភ្លៃ ចំណេញទៅខាតៗទៅចំណេញ គេរំលោភបំពានខ្មែរទៅថាខ្មែរចំណេញ ឆ្កួតទៅជាយ៉ាងនេះ តើកូនខ្មែរនឹងមានអ្វីជាទីពឹង  តើទំពាំងខ្មែរក្លាយជាទំពាំងស្អីទៅ ឫស្សីស្អីទៅ ?

សូមអស់លោកពិចារណាចុះ ថាខ្មែរទៅអនាគតនឹងទៅជាយ៉ាងណា ?



Share:

ឳម៉ែអើយ! កូនយល់សម្ព័ន្ធច្បាស់ហើយ

រឿង៖

ឳម៉ែអើយ! កូនយល់សម្ព័ន្ធច្បាស់ហើយ

កូនបានយល់សម្ព័ន្ធច្បាស់ហើយម៉ែ  មិនមែនស្រពិចស្រពិលស្រមើស្រម៉ៃលងតាមអារម្មណ៌ជោរនាចដូចមុនទេម៉ែ ។
កាលមុនកូនលង់ជឿតាមនោសញ្ចេតនាបោកប្រាស់ពួកគេ កូនមានចិត្តអាណិតមេត្តាគេ ដោយឃើញគេ និយាយផ្អែមផង ពិរោះផង ខឹងផង និងថ្នាក់ថ្នមផងទៅតាមសភាពការណ៌ផ្សេងៗ ទៅតាមតាមព្រឹត្តិការណ៌ផ្សេងៗ ធ្វើឲ្យកូនគិតថា ពិតដូច្នោះមែន វាមានយ៉ាងនោះមែន ពួកទាំងនោះមិនមានមនោ សញ្ចេតនាស្នេហាជាតិ​ ស្រលាញ់ស្រុកទេសយើង មែន ពួកគេសមពិតជាជនក្បត់ជាតិមែន កូនគិតយ៉ាងនេះទាំងដែលកូនមិនបានពិចារណារកហេតុផល យកខួរក្បាល់មកគិត ទៅតាមរឿងហេតុផ្សេងៗ តាមប្រវត្តិសាស្ត្រអ្វីសោះទេ ។ ព្រោះថាគេថា មិនគិតទេ ពូមានការគិតច្រើនរួចហើយ ពូគ្រាន់តែឃើញភ្លាមអារម្មណ៌ពូពាល់ត្រូវថាពួកនេះវាគ្មានមនោសញ្ចេតនា មិនមានបេះដូងអ្វីទេ ពូសឹងមិនបាច់គិតអ្វីទាំងអស់ ឲ្យតែមនោសញ្ចេតនា ខាងក្នុង បេះដូងពូថាល្អឬអាក្រក់ ពូថាភ្លាម ដូចជាការលក់សន្លឹកឆ្នោតចឹង ពូថាលក់ទៅៗ លក់ស៊ីនំបញ្ចុកទៅវាបានប្រយោជន៏ លក់ទិញមេក្រូ វាមានប្រយោជន៌ជាង ។ 

កូនភ្លេចគិតថា អំណាចភ្លើងកំពុងតែឆេះសន្ធោសន្ធៅកាលបើយើងយកឪសឬសាំងទៅបន្ថែម វាហាក់បីដូចជាយើងកំពុងជួយបន្ថែមអំណាចភ្លើងនោះឲ្យកាន់តែឆេះសាហាវខ្លាំងឡើងៗ ដោយសារតែយើងមិនព្រមពន្លត់ដោយចាក់ទឹក បែរជាទៅចាក់សាំងដើម្បីឲ្យឆាប់ទទួលបានមាសប្រាក់ក្នុងផ្ទះនោះបន្តិចបន្តូច។ 

មួយទៀតប្រៀបដូចជាបុគ្គលចិញ្ចឹមកូនសត្វខ្លាពស់សាហាវៗដោយសារតែស្អប់សត្វកណ្តុរ ស៊ីស្រូវដំណាំ ស្អប់ចចកចេះតែស៊ីគោក្របីអ្នកស្រុកភូមិ ។  លុះសត្វពស់វែកធំឡើងមិនស៊ីតែកណ្តុរទេ ចឹកទាំងម្ចាស់ ចឹកទាំងអ្នកស្រុក ខ្លាស៊ីទាំងគោក្របី ស៊ីទាំងមនុស្សទៀត ពួកគេគ្មានយន្តការអីណាទៅចងខ្លា និងពស់មិនឲ្យចឹកខាំស៊ីម្ចាស់ដែលធ្លាប់ឲ្យចំណីនោះទេ ។ 

ម៉ែ! កូនឆ្ងាញ់នំបញ្ចុក១ចាន កូនក្លាហានហាក់បីដូចជាមានកម្លាំងមហាយក្សា គ្មាននរណាដូច ស្រែកជេរគេឯងប្រមាថមើលងាយព្រះសង្ឃដទៃទាំងឡាយពួងសុទ្ធតែចោរទាំងអស់ គ្មាននរណាដូចពូ ទេ មិនល្អដូចពូសូម្បីតែបន្តិច ។

កូនដល់ថ្នាក់ហ៊ានឲ្យពូទៅជេរស្តីប្រដៅម៉ែ ដូចស្រីចិញ្ចើមផ្លូវ ស្រីបម្រើ ដូចស្រីខ្ញុំកញ្ជះដាច់ថ្លៃ លើសហួសវិស័យសត្វទៅទៀត។
ម៉ែអើយ ម៉ែ! ទាំងនេះក៏គឺដោយសារភាពល្ងង់ខ្លៅរបស់កូន បានស្តាប់គេតិចតួច​ លង់តាមមនោសញ្ចេតនាបោកប្រាស មនោសញ្ចេតនាកេវប្រវ័ញ្ចញើសឈាមកូន ។

កូនសន្សំលុយទៅចូលនឹងគេ ដោយនឹកថាគេជួយជាតិ ជួយសាសនាយើង ជួយមាតុភូមិកម្ពុជាយើងឲ្យបានថ្កុំថ្កានឧត្តុង្គឧត្តមថ្លៃថ្លាមែន ទើបកូនស៊ូស៊ីអត់ស៊ីឃ្លាន អត់ហត់នឿយយ៉ាង ណាមិនដាក់បង្គ្រប់បំពេញក្រពះឲ្យឆ្ងាញ់ពិសារទេ សូម្បីតែម៉ែ ក៏កូនមិននឹកនា ទុកឲ្យម៉ែកំព្រានៅម្នាក់ឯង ធ្វើការចិញ្ចឹមជីវិត កណ្តាលថ្ងៃក្តីហាលភ្លៀងព្យុះខ្យល់ដើម្បីកូន តែកូនវិញបែរជាទៅដើម្បីបក្ស ដើម្បិប្រយោជន៏គេ ដើម្បីឲ្យគេមានឡានថ្មី ដីចំការរាប់សិបហាត់ វីឡារាប់ជង់ រាប់កន្លែងភ្លេច ។ 

ម៉ែអើយ កូនខុសហើយ ខកខ្លួនលងក្នុងគុកនរកខ្លោចផ្សា គ្មាននរណាគេស្រលាញ់កូន អើពើកូនដែលគេកាលកូនក្រៅឃុំ នៅមានប្រយោជន៏ មានអាចជេរគេបាន នៅជួយចំាចំការឲ្យគេបាន លុះកូនលង់ប្រាណបានត្រឹម តែទឹកភ្នែក យំស្រែកប្រាប់ម៉ែប៉ុណ្ណោះ យំប្រាប់គេយ៉ាងណាក៏គេមិនដឹង មិនឮដែរម៉ែអើយ ព្រោះគេនៅក្នុងឡានថ្មី ម៉ាស៊ីនត្រជាក់ជិះស្រួលត្រជាក់គូថធ្វើម្តេចនឹងឮសំឡេងទ្រហោយំកូនទៅ ។

កាលនគរបាលចាប់កូនព្រោះរឿងដីធ្លីនោះ កូនឃើញគេយំស្រែក ទ្រហោយំ ទឹកភ្នែកទឹកសំបោរ ហូរ ពេញស្ទូឌីយោបន្ទប់ផ្សាយLive ហ្វេសប៊ុក កូននឹកថា គេពិតជាមានមនោសញ្ចេតនា ស្នេហាចំពោះ
អ្នករួមការងារ រួមអាជីពនិងក្នុងមនុស្សជាតិមានឈាមជរ័ជាខ្មែរដូចគ្នាមែន ។ ប៉ុន្តែធាតុពិត វាជាការសម្តែងឆាកល្ខោន បោកប្រាស់ឲ្យអ្នកផ្សេងដទៃទៀតលង់ក្នុងមនោសញ្ចេតនាលាក់ពុតប៉ុណ្ណោះ ។

កូនជាប់គុកមិនទាន់បានប៉ុន្មានថ្ងៃផង គេទទួលបានឡានថ្មីស្រឡាងពីរគ្រឿង គេសើចគ្រហើៗ ញញឹមញញែមស្រស់ស្រាយហានក្លាតតាំងជាមួយនឹងអ្នកលែងបណ្តាញសង្គមដែលគេចោទថាវាជាឡាន ស៊ីឈ្នួលឲ្យបក្សកាន់អំណាចផ្តាច់ការ បក្សពួកគ្រួសារនិយម ដែកពូធ្លាប់តែនិយាយថា ធ្វើយន្តការដើម្បីកាត់បន្ថយអំណាច ដើម្បីបំបែកអំណាចប្រមូលផ្តុំ ។

នៅក្នុងរឿងនោះពូមិនបានបញ្ជាក់អ្វីទាំងអស់ ទាំងផ្នែកហិរញ្ញវត្ថុ ទាំងជំនួយផ្សេងៗពូគាត់មិនដែលប្រាប់បញ្ជាក់ប្រាប់កូនៗឲ្យបានច្បាស់ឡើយ ដោយហោចទៅសូម្បីយន្តការដែលជាច្បាប់កំពូលក៏ពូតែងសរសេរតែម្នាក់ឯង ធ្វើម្នាក់ឯងដែរ ។ ប៉ុណ្ណឹងហើយពូនៅថាបក្សរបស់យើងទាំងអស់គ្នាទៀត ប្រយោជន៏យើងទាំងអស់គ្នាទៀត អ្វីៗសម្រាប់ ជាតិយើង ដើម្បីរស់នៅក្នុងសង្គម១ស្មើភាពគ្នាទៀត ។



គ្មានអ្វីដែលស្មើភាពគ្នាទេ ម៉ែអើយ កូនគ្មានអ្វីទេ បានត្រឹមតែចូលលុយថ្លៃវិទ្យុ បង់ថ្លៃសេវាផ្សេងៗប៉ុណ្ណោះ តែពូវិញមានអ្វីៗគ្រប់យ៉ាង មានឡានថ្មី មានដីគ្រប់កន្លែងរាប់សិបហិកតា មានផ្ទះល្អ ដើរស៊ី ចាយទេសចរស្រុកគេដោយសេរី ។ 

នេះហើយឡានថ្មីក្រោយពេលដែលគេចាប់កូនញាត់គុកយ៉ាងខ្លោចផ្សាក្នុង១ជីវីតពុំធ្លាប់មាន ពុំធ្លាប់ ជូប ពេលនេះយល់ហើយ ស្គាល់ហើយរស់ជាតិគុកព្រោះតែមនោសញ្ចេតនា ភាសាបេះដូងក្លែងក្លាយ។

ពេលនេះកូនយល់ច្បាស់ហើយ អ្នកយកភាសាម៉ែ មកប្រើជាមនុស្សបោកប្រាស់ទេ យកភាសាម៉ែ មកប្រើគឺដើម្បីទាញយករូបកូនទៅប្រើ ឆក់យក បេះដូងកូនពីម៉ែ ឲ្យកូនបែកពីម៉ែនិងគ្រួសារទៅ ស្រលាញ់គេវិញ ចូលលុយនឹងគេវិញ ចិញ្ចឹមគេវិញ លែងចិញ្ចឹមម៉ែ។ 

ទីបំផុតមានគ្រោះអាសន្នមហន្តរាយ មានតែម៉ែ ទេដែលស្រលាញ់កូន ស្រណោះកូន មិនចូលកូន។ គេវិញបានឡានថ្មីភ្លេចកូនដេកគុកវេទនាខ្លោចផ្សាយ៉ាងទារុណ។




Share:

តើគេលាបពណ៍លោកខឹម វាសនាឬលោកលាបពណ៌គេ?

តើនរណា បក្សណាខ្លះលាបពណ៌លោកខឹម វាសនាប្រធានសម្ព័ន្ធថាជាក្រុមបក្សដែលបង្កើតឡើងដើម្បីបំពេញមហិច្ឆតារបស់យួននិងបក្សប្រជាជនកម្ពុជា និងក្នុងគោលបំណងបំបែកសំឡេងឆ្នោតរបស់គណបក្សប្រឆាំងCNRP ?
តើការលើកឡើងទាំងនោះត្រឹមត្រូវដូចដែលលោកខឹម វាសនាឡើងដែរទេ ឬមួយខឹម​ វាសនចេះតែដោះសារនិងលាបពណ៌គេទេ?




លោកខឹម វាសនាប្រធានសម្ព័ន្ធដែលកំពុងតែរង់នូវការចោទប្រកាន់ពីគ្រប់ទិស គ្រប់ស្រទាប់វ័យវណ្ណៈខ្មែរ ថាលោកជាប្រធានបក្សទមិឡគ្មានសាសនា រមិលគុណ មិនស្គាល់ម៉ែឪពុកម្តាយ ព្រមទាំងមិនចេះបរិចាគទានដល់ជនក្រីក្រទុ៌ភឹក្ស(មន្ទីរពេទ្យគន្ធបុប្ទា) ។ ជាងនេះទៅទៀត គេលើកឡើងថា ជាបក្ស ដែលបង្កើតឡើងត្រឹមត្រែបម្រើផលប្រយោជន៍ឲ្យបក្សកាន់អំណាចគឺបក្សប្រជាជន នោះបានឆ្លើយ តបទៅនឹងមតិសាធារណជនទាំងនោះយ៉ាងចាសដៃថា គេបានលាបពណ៍ ពួកគេបានធ្វើហេុតដែល 
គួរឲ្យគេជេរ ។ ជារឿយៗលោកបានចោទអ្នកដែលលើកថាលោកជាអ្នកមនុស្សរបស់បក្សប្រជា ជននោះថា ជាទង្វើរបស់គណបក្សសង្គ្រោះជាតិ ។ លោកថា ទង្វើរបស់សង្គ្រោះជាតិដូចជាសម រង្ស៊ីនោះចេះតែលាបពណ៌ កាច់មួលប៉ុណ្ណោះ ។



តើការលើកឡើងរបស់លោក ខឹម វាសនានេះត្រឹមត្រូវទេ ?
តើលោកសម រង្ស៊ីដែលទៅជេរប្រមាថលោកខឹម វាសនាដែរទេ? 

ចាប់តាំងលោកខឹម វាសនាចេញពីគណបក្សសម រង្ស៊ីកាលពីឆ្នាំ២០០៥មក លោកខឹម វាសនាបានបង្កើតបក្សមួយដែលគេល្បីល្បាញសព្វថ្ងៃ«សម្ព័ន្ធ» ។ លោកចាប់ផ្តើមវាយប្រហារលើលោកសម រង្ស៊ីថា ជាមនុស្សគ្រួសារនិយម មនុស្សគ្មានបេះដូង ជាមនុស្សគ្មានមនោសញ្ចេតនា ។ល។ លោកនៅតែបន្ត វាយប្រហារលើលោកសម រង្ស៊ី បើទោះបីជាលោកសម រង្ស៊ីត្រូវនិរទេសខ្លួនដោយរឿងក្តីដែលគេថា រឿង ក្តីទាំងនោះជារឿងអយុត្តិធម៌ និងតុលការជាឧបករណ៌នយោបាយរបស់រដ្ឋាភិបាលក្តី ។ 


លោក​កូវគា សមាជិកគណបក្សសម្ព័ន្ធ និងជាអ្នកជិតស្និទ្ធរបស់លោក ខឹម វាសនាផងនោះ បានបង្ហោះសារនៅលើបណ្តាញសង្គមរបស់ខ្លួនថា លោកសម រង្ស៊ីជាកូន កូរ៉េខាងកើត(យួន) ។ លោកស្នើឲ្យពលរដ្ឋខ្មែរមុនជឿគេ​បោះឆ្នោតឲ្យបក្សណាមួយត្រូវសិក្សាតាមដានឲ្យបានច្បាស់ថាបុគ្គលនោះមកពីណា  ។

ទោះជាយ៉ាងណាគេមិនដែលឃើញឯកសារពិតប្រាដកថា លោកសម រង្ស៊ីជាកូនយួន(កូរ៉េខាកើត)ដូចដែលសម្ព័ន្ធ (LDP)គេចោទប្រកាន់នោះឡើយ ។ ប៉ុន្តែគេធ្លាប់ឃើញឯកសារមួយសន្លឹកមិនច្បាស់ លាស់ដែលគណបក្សCPP ផុសកាលកន្លងទៅ ។ 

ឪពុករបស់លោកសម រង្ស៊ីត្រូវបានគេចោទថាក្បត់ជាតិ ប្រឆាំងនិងរបបរាជាណិយម ហើយរត់ភៀសខ្លួនមិនដឹងស្លាប់នៅទីណា ឯម្តាយរបស់លោកក៏ពរបីលោកសមរង្ស៊ីរត់គេចពីការតាមចាប់ខ្លួនទៅកម្ពុជាក្រោម រហូតទៅ រស់នៅប្រទេសបារាំង រហូតលោកសម រង្ស៊ីធំពេញវ័យរៀនចប់អនុបណ្ឌិតផ្នែកសេដ្ឋកិច្ច ទើបចូលស្រុក ចូលរួមចលនានយោបាយជាសម្តេចបិតាសីហនុ(ហ៊្វុនស៊ិនប៉ិច) នៅតាមបណ្តោយព្រំដែន រហូតមានការរៀបចំការបោះឆ្នោតដោយUNTAC (អង្គការសហប្រជាតិ) នៅឆ្នាំ១៩៩៣។ 

ការចូលនយោបាយនៅកម្ពុជាអស់រយៈពេលជាច្រើនឆ្នាំមក ឪពុករបស់លោកត្រូវបានព្រះមហាក្សត្រ រាជបិតា សម្តេចតា ប្រកាសថា លោក សម សារីមិនមែនជាជនក្បត់ជាតិទេ លោកបានចូលរួមកសាង ប្រទេសជាតិជាច្រើន ក៏ដូចជាការទាមទារឯករាជ្យជាដើម ។ 

បើទោះជាគេមិនមានភស្តុច្បាស់ថាម្តាយរបស់លោក សម រង្ស៊ីជាជនជាតិឬខ្មែរពិតប្រាកដក្តី គេតែង ឃើញសមាជិកLDP របស់ខឹម វាសនានិងគណបក្សប្រជាជនកម្ពុជាលើកឡើងដដែលៗថា ជាជនក្បត់ ជាតិ មានម្តាយជាជនជាតិយួនដើម ។ 

តើទាំងអស់ជាការលាបពណ៌របស់គណបក្សសម្ព័ន្ធ(LDP)ខឹម វាសនា និងCPPឬមិនមែន?

ការលើកឡើងនិងវាយតម្លៃថាលោកសម រង្ស៊ីជាកូនយួនឬមិនមែនសូមបងប្អូនស្វែងរកមើលឯកសារឲ្យបានច្រើនដោយខ្លួនបងប្អូនចុះ ជៀសវាងគេបោកប្រាស់ បញ្ឆោតដើម្បីផលប្រយោជន៏អ្វី១ តែចំពោះរូបខ្ញុំមិនហ៊ានសន្មតឡើយព្រោះមិនបានឃើញឯកសារប្រវត្តិសាស្ត្រពិត  ។ 

បើលោក ខឹម វាសនាមានឯកសារពិតនោះ លោកខឹម វាសនាពិតជាមនុស្សបរិសុទ្ធមែន តែបើគ្មាន ភស្តុតាងបញ្ជាក់ទេនោះ បក្សលោកខឹំម វាសនាវិញទេដែលជាមនុស្សលាភពណ៌គេ ចោទគេដោយគ្មានការពិត ចេះប្រឌិតបំភ្លៃប្រវត្តិសាស្ត្រ មួលបង្កាច់អ្នកដ៌ទៃព្រោះមានកំហឹង ឬគំនុំក្នុងខ្លួន ។

លោកអ៊ូ វារៈប្រធានអង្គការអនាគតយុវជនបានមានប្រសាសន៌ លោកខឹម វាសនាមានជំងឺសរសៃប្រសាទកំរិតធ្ងន់គួរតែទៅឲ្យពេទ្យពិនិត្យព្យាបាល ឲ្យទាន់ពេលទើបល្អប្រសើរ។ លោកក៏សម្តែងសេចក្តី អាណិតអាសូរចំពោះលោក ខឹម វាសនាផងដែរ ដែលក្លាយជាមនុស្សបែបនេះ ។ 

ទោះយ៉ាងណាការជេរប្រមាថទាំងនេះត្រូវបានគេមើលឃើញ ពុំមែនត្រឹមតែលោកសម រង្ស៊ី CNRP ប៉ុណ្ណោះទេ សូម្បីព្រះមហាក្សត្រ ព្រះសង្ឃក៏លោកប្រមាថមើលងាយដែរ ហើយពាក្យដ៏អសីលធម៌ទាំងនោះ គ្មាននរមួយ មន្ត្រីណាមួយអាចប្តឹងផ្តល់ចំពោះលោកខឹម វាសនាបានឡើយ ។ 

បញ្ហាទាំងនេះហើយដែលពលរដ្ឋមើលឃើញថា លោក ខឹម វាសនាជាមនុស្សរបស់គណបក្សប្រជាជន កម្ពុជា គេជួលឲ្យបង្កើតបក្សសម្ព័ន្ធក៏គឺដើម្បីបំបែកសំឡេងសង្គ្រោះជាតិ និងបំពេញមហិច្ឆតាយួន ។ 

ក្រៅពីលក់សន្លឹកឆ្នោតឲ្យបក្សប្រជាជនកម្ពុជា គ្រប់រឿងមានបញ្ហាធ្ងន់ធ្ងរ លោកខឹម វាសនាតែងតែសុំជំនួយពីលោក នាយករដ្ឋមន្ត្រីហ៊ុន សែនឲ្យជួយន នោះវារឹងរឹតតែឲ្យគេមើលឃើញថា លោកខឹម វាមទំនាក់ទំនងជាមួយនឹងគណបក្ស ប្រជាជន។ 

សម្មតិកម្មខាងលើទាំងប៉ុន្មាននេះល្មមបងប្អូនពិចារណាហើយថានរណាលាបពណ៌នរណា ?
បក្សណាជេរប្រមាថបក្សណា បង្ខូច មូលបង្កាច់ បក្សណា បម្រើនយោបាយឲ្យបក្សណា ចង់បំផ្លាញជាតិសាសនា​និងព្រះមហាក្សត្រមែនឬមិនមែន? 




Share:

Hot Widget

recent/hot-posts

Header Ads Widget

Responsive Advertisement

BTemplates.com