Foolish leader Kill scholars to scare people.
Dictator leader always educate people fear and escape from society no unity for easy them control people and destroy someone merger to against with dictator cruel those.

In Hun Sen Regime who ever merge against with his government and express the trust to people will die soon as Dr. Kem Ley, Chea Vichea and Chhut Vuthy.

This plaining government Prime minster Hun Sen will continue more for Khmer people still say about his scandle family.

មេដឹកនាំពាលសម្លាប់ប្រាជ្ញបន្លាចខ្លៅ
.....................

នៅក្នុងសង្គមមេដឹកនាំព្រៃផ្សៃសាហាវយងឃ្នង គេតែងតែអប់រំមនុស្សមានការភ័យខ្លាច មិនហ៊ានបញ្ចេញមតិ តវ៉ា ប្រឆាំងទាមទារអ្វីទាំងអស់ដលោកគេ ពោលថា៖
ដាំដើមគបានសុខ ក្បាលនរណាសក់អ្នកនោះ រឿងនយោបាយ និងប្រទេសជាតិ គេចេះគិតគូរហើយ ជាដើម។
ប៉ុន្តែប្រសិនបើមានអ្នកប្រាជ្ញបណ្ឌិត គិតគូរប្រយោជន៍ខ្លាចពលរដ្ឋខ្មែរជួបទុក្ខសោក គេបោកបញ្ឆោត រំលោភបំពាន និងចេញមុខការពារប្រយោជាជន៍ជាតិវិញនោះ គេប្រាកដជាគំរាម កំហែងដាក់កុក ដោយប្រកាន់ពីបទផ្សេងៗ ឬមួយធ្វើឲ្យគេក្តៅក្រហាយខ្លាំង ខាតប្រយោជន៍គេធំ និងបង្ហាញពីទង្វើក្បត់ជាតិនោះគេពិតជាមិនទុកឲ្យរស់នៅទេ ។
គេសម្លាប់ហើយគេទម្លាក់កំហុសទៅលើអ្នកផ្សេងក៍មាន ចោទថាយើងបានប្រព្រឹត្តបទឧក្រិដ្ឋអ្វីមួយក៍មានឬគេបង្កឲ្យកើតមានគ្រោះឧបទ្ថវហេតុអ្វីមួយក៍មាន ។
គេមានបណ្តាញព័ត៌មានគេច្រើន បក្សគេច្រើន គេមានលុយច្រើន គេទិញ គេជួយបំបិទមាតកូនខ្មែរយើងអ្នកខ្វះមនសិការ ខ្វះគំនិតស្នេហាជាតិ ស្រលាញ់លុយទាំងនោះឲ្យសម្លាប់គ្នា បង្ខូចគ្នាឯង គឺគេធ្វើយ៉ាងណាឲ្យកូនខ្មែរខ្លាចផង លែងមានជំនឿលើអ្នកស្នេហាជាតិផ្សេងៗទៀត អ្នកប្រាជ្ញបណ្ឌិតផ្សេងៗទៀត គេបំពុលឲ្យច្រលំប៉ល់ពេញសង្គម លែងស្គាល់ល្អអាក្រក់ ដើម្បីងាយគេគ្រប់គ្រងបន្តអំណាចទៀត ។
តួយ៉ាងករណីលោកបណ្ឌិតកែម ឡីជាឧទាហរណ៍ស្រាប់ ក្រោយគេសម្លាប់ហើយគេបង្កើតឃាតកសុប្បនិមិត្តមួយហើយ ចោទថាបណ្ឌិត កែម ឡី ជំពាក់លុយឃាតក៣ពាន់ដុល្លា ។
លុះចោទទៅវាខុសទំនង ក៍បង្វែរទិសដៅទៅរឿងមួយផ្សេងទៀត ដោយចោទថា មានអ្នកធំម្នាក់នៅក្នុងគណបក្សសង្គ្រោះជាតិ រីហៅឲ្យមកសម្លាប់ ។
យើងវិភាគបន្តិចទៅមើល៖
១ ប្រសិនបើលោក ឡុងរីជួលមែន ចុះបើភ្លាត់ស្នៀតគេចាប់បានឬ រដ្ឋាភិបាលគេសើបអង្កេតទៅឃើញដូច្នោះមែន CNRP មិនរលាយទៅហើយ មានតែអ្នកធ្វើនោះល្ងង់ដប់គត់ រឿងកឹម សុខាគ្មានភស្តុតាំងច្បាស់ផង រដ្ឋាភិបាលចេះក្លេងចោទកើត បើច្បាស់វិញរលាយហើយ។
២ ហេតុអ្វីដាច់ភ្លើងចំពេលមានឃាតកម្ម
៣ បើនគរបាលថាដាច់ភ្លើងចុះហេតុអ្វី ចាំប្រមូលកាមេរ៉ាសុវត្ថិភាពធ្វើអ្វី ដើម្បីអ្វី?
៤ ហេតុអ្វីសមត្ថកិច្ចលឿនជាងសព្វដងដូចជាការសម្លាប់ជា វិជ្ជា ប៉ុន្តែ ក្នុងបណ្ឌិតកែម ឡី មានការបង្ក្រាប់ចាប់ចង់ជនល្មើសបានមួយពព្រិចភ្នែក?
៥ តើអ្នកសម្លាប់និងអ្នកជួលនោះបានប្រយោជន៍អ្វី ទទួលបានតាមណា?
៦តើរដ្ឋាភិបាលចង់បានទំនុកចិត្តពីពលរដ្ឋដេរ ឬទុកឲ្យពលរដ្ឋចោទប្រកាន់នឹងអាងបានគំរាមកំហែងចាប់ដាក់គុកបន្តទៀត ?
៧ ប្រសិនចងបានសន្តិភាពមែន ចង់បានយុត្តិធម៌មែន សេចក្តីបរិសុទ្ធមែន និងមិនមែនជាឃាតកមែន ត្រូវតែផ្តល់ឲ្យអង្គការអន្តរជាតិ និងFBI សើបអង្កេតព្រោះអ្នកគេលែងជឿហើយ តុលការអ្នកលែងមានន័យសម្រាប់កូនខ្មែរទៀត ។ ប៉ុន្តែប្រសិនបើរដ្ឋាភិបាលមិនហ៊ានទេ ខ្លាចទេ រដ្ឋាភិបាលនោះហើយ ជាអ្នកក្បត់ជាតិ ជាអ្នកសម្លាប់អ្នកចេះដឹង ព្រោះខ្លាចពលរដ្ឋខ្មែរដឹងរឿងក្បត់ជាតិរបស់អ្នក ទើបអ្នកសម្លាប់អ្នកប្រាជ្ញ បណ្ឌិតគំរាមខ្លៅ ហើយទុកពលរដ្ឋខ្លួននៅតែក្រ ល្ងង់បន្តទៀត ងាយស្រួលកាន់អំណាច
Share:

Hot Widget

recent/hot-posts

Header Ads Widget

Responsive Advertisement

BTemplates.com

Blog Archive