បន្ទាប់លោកនាយករដ្ឋមន្ត្រីហ៊ុន សែនប្រកាសចំពោះមុខកម្មកររោងចក្រជាច្រើនរូបថា លោកនឹងទៅចូលរួមប្រជុំអង្គការសហប្រជាជាតិនៅពេលខាងមុខប្រសិនបើលោករៀបចំគណរដ្ឋមន្ត្រីរបស់លោក រួចរាល គឺលោកទៅឪ្យពួកប្រឆាំងមើល តើមានប្រទេសណាមិនទទួលស្គាល់រដ្ឋាភិបាលរបសលោក ប្រទេសណាថាការបោះឆ្នោតនិកាលទី៦នេះក្លែងក្លាយ មិនស្រប់ច្បាប់ ។
នៅថ្ងៃនេះដែលលោកហ៊ុន សែនបានសរសេរនៅសារលើបណ្តាញសង្គមរបស់ ដោយគ្មានលិខិតអបអរសាទរពីនាយករដ្ឋមន្ត្រីជប៉ុនថា ជប៉ុនបានអបអរសាទ័រនូវជ័យជំនះរបស់គណបក្សប្រជាជនកម្ពុជាដែលទទួលបានអាសន៖ច្រើនលើសលុបក្នុងប្រវត្តិសាស្ត្រពុំធ្លាប់មាន ។
លោកសរសេរយ៉ាងដូច្នេះថា៖«អន្តរជាតិកោតសរសើរ អបអរសាទរ និងគាំទ្រចំពោះការបោះឆ្នោត នៅកម្ពុជាគណបក្សប្រជាធិបតេយ្យសេរី ដែលមានលោក ស៊ិនហ្សូ អាបេ ជានាយក រដ្ឋមន្រ្តី បានសំដែងនូវការអបអរសាទរ ចំពោះ គណបក្សប្រជាជនកម្ពុជា ដែលទទួលបានជ័យជំនះដ៏ត្រចះត្រចង់បំផុត ក្នុងការបោះឆ្នោតជ្រើសតាំង តំណាងរាស្រ្ត នីតិកាលទី៦ កាលពីថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ២០១៨ កន្លងទៅថ្មីៗនេះ»។
បើទោះជាយ៉ាងនោះក្តៅអន្តរជាតិដែលទទួលស្គាល់លោកហ៊ុន សែនទាំងនោះសុទ្ធសឹងតែប្លុកលោកកុម្មុយនិស្ត និងប្រទេសដែលទទួលបានផលប្រយោជន៏ពីប្រទេសកម្ពុជា មានដូចជាចិនយួនជាដើម។
លោកប៉ាងសុខឿនបានថ្លៃងនៅថ្ងៃនេះថា អង្គការសហប្រជាជាតិអញ្ជើញលោកហ៊ុន សែនទៅក្នុងនាមកម្ពុជា ជាសមាជិកនៃអង្គការសហប្រជាជាតិប៉ុណ្ណោះ លោកថា បើទោះជាពលរដ្ឋខ្មែរតែងតាំងអ្វីក៏ដោយឆ្កែឆ្មាក៏ដោយក៏អង្គការសហប្រជាអញ្ជើញទៅចូលរួមដែរ ។ ប៉ុន្តែប្រសិនបើលោកហ៊ុន សែនហ៊ានដើរខុសគន្លងផ្លូវដែលអាមេរិកគូសឲ្យដើរនោះលោកហ៊ុន សែននឹងត្រូវអាមេរិកវ៉ៃខ្នោះ រុញបញ្ចូលគុកមិនខាន ។
ការឌឺដងពាក្យសម្តីរឿងជាន់ទឹកដីអាមេរិក និងថាគ្មានបរទេសទទួលស្គាលលោកហ៊ុន សែនរួមទាំងមិនឲ្យជាន់ទឹកដីអ៊ឺរ៉ុបនេះ លោកបណ្ឌិតសូណារ៉ូ អតីតៈទីប្រឹក្សាលោកហ៊ុន សែនថា លោកហ៊ុន សែនតោងកន្ទុយអាស៊ាន មកកាន់ប្រទេសលោកសេរី បើកម្ពុជាមិនមែនជាសមាជិកអាស៊ានទេ មិនមានអន្តរជាតិណាហៅមកជាន់ទឹកដីអ៊ឺរ៉ុបឡើយ ។
ទាំងលោកបណ្ឌិតសូណារ៉ូ និងលោកបាំងសុខឿងសុទ្ធតែមានគម្រោងធ្វើបាតុកម្មប្រឆាំងលោកហ៊ុន សែនដែលមកជាន់ទឹកដីប្រទេលោកសសេរី ។ លោកបាំងសុខឿងជំរុញឲ្យពលរដ្ឋខ្មែរនៅសហរដ្ឋអាមេរិកធ្វើបាតុកម្មព័ទ្ធស្ថានទូតកម្ពុជាប្រចាំនៅសហរដ្ឋអាមេរិក លោកថាបើលោកហ៊ុន សែនមកពីរថ្ងៃបាតុកម្ម២ថ្ងៃ មក៣ថ្ងៃបាតុកម្ម៣ថ្ងៃគឺធ្វើយ៉ាងណាមិនឲ្យលោកហ៊ុន សែនចេញរួចឡើយ ។