When does Sam Rainsy move to Phnom Penh ?

Share:

តើបងប្អូនដែលឆ្ងល់ទេ មនុស្សបក្សប្រជាជនជាមនុស្សប្រភេទណា ? ទោះបីជាមេគេថាលោកហេងសំរិននៅលើដីយួនក៏នៅតែល្អ ទោះយួនចូលពេញស្រុកក៏នៅតែល្អ ទោះគេរំលោភដីរដ្ឋនិងពលរដ្ឋអស់ក៏នៅតែល្អ

ខ្ញុំក៏មិនយល់ដែរថាតើក្រុមមនុស្សគណបក្សប្រជាជន រួមទាំងថ្នាក់ដឹកនាំទាបខ្ពស់ទាំងអស់ ពួកគិតអ្វី ពួកគេយល់យ៉ាងណា មិនដឹងថាពួកគេយកភ្នែកនិងត្រចៀក និងខួរក្បាលគំនិតដែលបានសិក្សា ទាំងនោះទៅទុកនៅទីណាទេ ។

ប្រហែលជាពួកគេយកខួរក្បាល ភ្នែកត្រចៀកទុកលើមេគេអស់ហើយ ទើបអ្វីដែលមេដឹកនាំក្នុងរបបនេះធ្វើសុទ្ធតែត្រូវទាំងអស់ មិនដែលខុសរហូតលោកកំពស់ដូចព្រះ ដូចម៉ែឪ ព្រះឥន្ទទេវតាទៀត ។

រយៈពេល៤០ឆ្នាំនេះ ពួកគេបានប្រឹងប្រែងពង្រឹងសមត្ថភាពក្រុមកូនគ្រោលរបស់ពួកគេ ប្រឹងប្រែងប្រមូលសម្បត្តិជាតិ ប្រឹងលក់អគារសធារណៈ ប្រឹងកាប់ព្រៃឈើ ប្រឹងប្រព្រឹត្តអំពើពុករលុយ កិបកេងលុយជាតិ ប្រឹងលុបបឹងសមុទ្រ សម្បទានដីស្រែចំការព្រៃរ៉ែឲ្យមេចិនយួនដើម្បីឲ្យពួកចិនយួនគាំទ្រពង្រឹងអំណាចខ្លួន ។

កាយវិការបស់មេដឹកនាំទាំងនោះបង្ហាញក្រយ៉ៅចិនយួននិយមយ៉ាងច្បាស់ក្រឡែត តែអ្នកគាំទ្រទាំងមន្ត្រីតូចធំរហូតពលរដ្ឋមិនយល់ ឬយល់ដែរ តែពួកគេមិនខ្វល់នឹងសង្គមនិងជាតិសាសន៏ខ្លួន ។

ច្រើនដងណាស់ដែលមេដឹកនាំរបបនេះនិយាយថា បើនរណាចង់តវ៉ា ទាមទារទឹកដី កោះត្រល់ពីយួនវិញ គេនឹងធ្វើក្តាមមឈូសទុកឲ្យ ។ ទាំងរាជបណ្ឌិត្យសភា ដែលជាស្ថាប័នមួយប្រមូលម្តុំដោយអ្នកចេះដឹង អ្នកប្រាជ្ញបញ្ញាវ័ន្ត ប៉ុន្តែផ្ទុយទោវិញនិយាយវាចាចេញមកមិនស្មើនឹងក្មេងបៀមដៃ បែរជានិយាយថា លោកហេងសំរិននៅលើទឹកដីយួន បើដូច្នេះមានតែម៉ែឪដូនតាលោកហេង សំរិនជាជនជាតិយួនបានជាលោកកើតមកនៅលើដីយួនបាន ។

ខ្ញុំមិនយល់ខួរក្បាលពួកគេគិតអ្វី ?


Share:

លោកនាយករដ្ឋមន្ត្រីហ៊ុន សែនដោះសានិងឆ្លើយដាក់អ្នកដទៃជាជាងដោះស្រាយបញ្ហាប្រទេសជាតិ



ជាច្រើនអាណត្តិមកហើយ ហ៊ុន សែនមិនដែលចេញមុខដោះស្រាយបញ្ហាប្រទេសជាតិម្តងណាសោះទេ រាល់បញ្ហាទាំងអស់ ហ៊ុន សែននិងក្រុមបក្សពួកអាម៉ីអាថោងដែលទ្រពង តែងតែចោទប្រកាន់ ទំលាក់កំហុសដាក់លើអ្នកនេះ អ្នកនោះ បក្សនេះបក្សនោះ គេធ្វើយ៉ាងនេះបានជាជាតិកើតរឿងនោះ ។ ប៉ុន្តែរឿងពិតហ៊ុន សែនមិនដែលលើកមកនិយាយ លាតត្រដាងជូនពលរដ្ឋឲ្យបានដឹងជ្រាប់គ្រប់គ្នាទេ ។

តួយ៉ាងរឿងព្រំដែន រឿងកាត់បំផ្លាញ់ព្រៃ រឿងសម្បទានដីឲ្យចិនយួនរាប់លានហិចតា រឿងឃាតកម្មលើមន្ត្រីបក្សប្រឆាំង សង្គមស៊ីវិល អ្នកកាសែត សិល្បការិនី និងរឿងភាពក្រីក្រ ពលរដ្ឋចំណាកស្រុកធ្វើខ្ញុំបរទេសរាប់លាននាក់។ល។

ហ៊ុន សែននិងបក្សប្រជាជនមិនដោះស្រាយតែខំប្រឹងបំភ័ន្ត បំភ្លៃ កុហកពលរដ្ឋសព្វបែបយ៉ាងថារឿងទាំងនោះ ពុំមែនជាកំហុសរបស់លោកទេ វាជាកំហុសរបស់បក្សប្រឆាំងនិងសង្គមស៊ីវិលទេ ។

តែយើងសួរវិញថាតើអ្នកណាជារដ្ឋាភិបាល អ្នកអ្នកណាគ្រប់គ្រងជាតិ បើខ្លួនគ្រប់គ្រងជាតិមិនដឹងអីផង តើឲ្យអ្នកផ្សេងទៅទទួលខុសត្រូវយ៉ាងម៉េច ?

ការបផ្លាញព្រៃឈើ លក់រ៉ែ សម្បទានដី ធនធានសម្បត្តិជាតិ និងការងារទាំងអស់សុទ្ធតែមន្រ្តីនិងឧកញ៉ារបស់លោកប្រព្រឹត្ត បែរជាបន្ទោសអ្នកផ្សេងទៅវិញ ។

រឿងបច្ចុប្បន្ននេះ រឿងEBA និងGSP ដែលប្រទេសអឺរ៉ុបនិងអាមេរិកដកហូតដោយសារតែលោកនាយករដ្ឋមន្ត្រីនិងក្រុមបក្សពួកបំផ្លាញលទ្ធិប្រជាធិតេយ្យ បំផ្លាសិទ្ធិសេរីភាព និងធ្វើឲ្យពលរដ្ឋរងទុក្ខវេទនា ពុំមែនដោយសារបុគ្គលនេះ បុគ្គលនោះ សម រង្ស៊ី ឬបក្សប្រឆាំងឡើយ ។

បើយ៉ាងនេះតើពលរដ្ឋខ្មែរគួរហៅសម្តេចតេជោថាជានាយករដ្ឋមន្ត្រីយ៉ាងម៉េច ?



Share:

សង្ឃ៧មករាទេព រង្សទេសនាបម្រើយួននិងហ៊ុន សែនទេតើដែលក្បត់ជាតិ

សង្ឃ ៧មករាទេព វង្សជាសង្ឃក្បត់ជាតិ ក្បត់សាសនា ទេសនាបម្រើយួន គ្រប់កម្មវិធី មិនថាបុណ្យ ប្រជុំតូចធំ មន្ត្រីសង្ឃគណៈ សិស្ស និស្សិតក្មេងវត្ត ក្មេងវាំងអីទេ សង្ឃអង្គនេះ តែងតែរំលឹកគុណ៧មករា ឲ្យពលរដ្ឋ សិស្សនិស្សិត ក្មេងវត្ត ព្រះសង្ឃគោរពដឹងគុណយួន ដូចជាម៉ែឪបង្កើត ។

ព្រះសង្ឃនៅក្រៅស្រុកមានអាមេរិកនិងបារាំងបានជួបជុំពិភាក្សាគ្នាដើម្បិដោះស្រាយអំពីបញ្ហាជាតិ សាសនាដែលត្រូវគ្រប់គ្រង គាបសង្កត់ដោយសង្ឃ៧មករា និងរបបក្រុងភ្នំពេញបច្ចុប្បន្ន ។ ព្រះតេជគុណទាំងបួនអង្គមានព្រះអង្គ ប៊ុត ប៊ុន តិញ ព្រះអង្គរស់ ប៊ុនថន ព្រះអង្គថាវ សុធី និងព្រះអង្គពុទ្ធី មានមតិស្របគ្នាថា លោកហ៊ុន សែននិងសង្ឃ៧មករាទេពវង្ស ជាជនជក្បត់ជាតិ បំផ្លាញជាតិ បំផ្លាញសាសនា ។

សព្វថ្ងៃនេះគ្រប់ស្ថាប័នទាំងអស់ត្រូវទន់ខ្សោយ រលាយរលំរលាត់ ដោយសារមេដឹកនាំបម្រើយួនទាំងពីរនេះ គាប់សង្កត់គំរាមកំហែង ធ្វើទុក្ខបុុកម្នេញលើអ្នកស្នេហាជាតិ អ្នកស្រលាញ៉គោរពពុទ្ធសាសនាពិតប្រាកដ លើកស្ទួយមន្ត្រី សង្ឃក្រុមបក្សពួកបំផ្លាញ់ជាតិសាសនាដូចគ្នា អ្នកដែលប្រតិបត្តិវិន័យសាសនាពិតប្រាកដកំចាត់ខ្ចាត់ខ្វាយ រត់រកតែវត្តនៅមិនបាន ជាក់ស្តែងដូចជាព្រះតេជគុណលួន​សាវ៉ាតជាដើម ត្រូវក្រុមសង្ឃ៧មករាដេញរុះរើឲ្យចេញពីវត្តដោយគ្មានស្រណោះអាល័យអ្នកគោរពពុទ្ធសាសនាដូចគ្នា ជ្រកក្រោម្លប់ពោធិព្រឹក្សដូចគ្នា មានឈាមខ្មែរដូចគ្នា ។

ផ្ទុយទៅវិញជនជាតិយួនចិនចូលមករស់នៅលើទឹកដីខ្មែរ រាប់ម៉ឺនលាននាក់ ក្រុមរបប៧មករា ក្រុមសង្ឃគោរពលទ្ធិ៧មករា ខ្នះខ្នែងរកទីទួលសុខសុវត្ថិភាពឲ្យយួនចិននៅ សម្បទានដីល្អៗ រ៉ែព្រៃឈើឲ្យចិនយួន បង្កលក្ខណៈងាយស្រួលឲ្យចិនយួនគ្រប់ប្រភេទ ។

នេះបញ្ជាក់ថាសង្ឃ៧មករានិងហ៊ុន សែនទេដែលជាក្បត់ជាតិ៕


Share:

លោកសន តារា៖ បើល្ងង់ល្ងើពកថ្ងាស់ទេ សូមហ៊ុន សែនមករៀនពីវិធីទប់ស្កាត់EBAនិង GSPពីសន តារា

ឳសាន្តវាទនៃការដកអនុគ្រោះព័ន្ធEBAជិតចូលមកដល់ ហ៊ុន សែនខំប្រែងង៉ោងង៉ាងកោកកោក គំរាមទាំងកម្មករកម្មការិនីរោងចក្រ ធ្វើឫកដូចជាខ្លាំងណាស់ ប្រើយុទ្ធសាស្ត្រផ្សេងៗដកមន្ត្រីព្រំដែន ថាកាត់បន្ថយការចំណាយថវិការជាតិលើមន្ត្រីទាំងនោះ ដើម្បីសន្សំថវិការទប់ទល់នឹងទណ្ឌកម្មអ៊ឺរ៉ុប និងអាមេរិក(EBA និងGSP) ។ ប៉ុន្តែវាគ្មានប្រយោជន៏សូម្បីតែត្រឹមប៉ុនក្រចកទេ ព្រោះអ្វីៗទាំងស់ កម្ពុជារបបហ៊ុន សែននេះ រស់អាស្រ័យពឹងលើអន្តរជាតិទាំងស្រុង ត្រឹមតែអ៊ឺរ៉ុបនិងអាមេរិកជំនួយដល់របបហ៊ុន សែននេះ ប្រមានជាង៤០%ទៅហើយ ចុះនៅជប៉ុន និងប្រទេសផ្សេងៗទៀតដោយមិនរាប់ចិន យួន តើថវិកាចូលជួយរបបហ៊ុន សែនឲ្យរស់នេះប៉ុន្មាន?

ចិនយួនគេដឹងហើយថាពួកនេះមិនដែលធ្វើអ្វីឲ្យចម្រើនខ្មែរទេ មានតែធ្វើឲ្យខ្មែរវិនាសហិនហោចខ្លោចផ្សា ព្រាត់ប្រាស់ អស់ដីទឹក ។

ចំពោះយុទ្ធសាស្ត្ររបស់ហ៊ុន សែននេះ លោកសន តារាថាជាយុទ្ធសាស្ត្រល្ងង់ ល្ងើ បើមិនដឹងអីទេ មករៀនពីសន តារាទៅ ។ ដើម្បីទប់ស្កាត់ទណ្ឌកម្ម ឬប្រព័ន្ធអនុគ្រោះព័ន្ធEBAនោះ គេត្រូវបង្កើតរោងចក្រឧស្សហកម្មឲ្យបានច្រើន បង្កើតការងារឲ្យកម្មករឲ្យបានច្រើន បង្កើតទំនប់ទឹក ធរាសាស្ត្រស្រោចស្រពឲ្យកសិករធ្វើស្រែចំការឲ្យខួបប្រាំងវស្សា គ្រប់រដូវ។

ប៉ុន្តែផ្ទុយទៅវិញហ៊ុន សែនលុបស្ទឹងបឹងព្រែក សមុទ្រ ជីកភ្នំគាស់កាយសម្បទានឲ្យចិនយួនខ្ទេចខ្ទីគ្មានសល់ ឲ្យកម្មករ កសិករគ្មានការងារ វិនាសព្រាត់ប្រាស់ ចំណាកស្រុក ធ្វើខ្ញុំថៃកូរ៉េ ជប៉ុន បាត់បង់កម្លាំងពលកម្មជាតិ។

 តើត្រង់ណាដែលថាហ៊ុន សែនអាចទប់ទល់នឹងទណ្ឌកម្មអាមេរិក អ៊ឺរ៉ុបបាន?






Share:

Hot Widget

recent/hot-posts

Header Ads Widget

Responsive Advertisement

BTemplates.com