លោកសន តារា៖ បើល្ងង់ល្ងើពកថ្ងាស់ទេ សូមហ៊ុន សែនមករៀនពីវិធីទប់ស្កាត់EBAនិង GSPពីសន តារា

ឳសាន្តវាទនៃការដកអនុគ្រោះព័ន្ធEBAជិតចូលមកដល់ ហ៊ុន សែនខំប្រែងង៉ោងង៉ាងកោកកោក គំរាមទាំងកម្មករកម្មការិនីរោងចក្រ ធ្វើឫកដូចជាខ្លាំងណាស់ ប្រើយុទ្ធសាស្ត្រផ្សេងៗដកមន្ត្រីព្រំដែន ថាកាត់បន្ថយការចំណាយថវិការជាតិលើមន្ត្រីទាំងនោះ ដើម្បីសន្សំថវិការទប់ទល់នឹងទណ្ឌកម្មអ៊ឺរ៉ុប និងអាមេរិក(EBA និងGSP) ។ ប៉ុន្តែវាគ្មានប្រយោជន៏សូម្បីតែត្រឹមប៉ុនក្រចកទេ ព្រោះអ្វីៗទាំងស់ កម្ពុជារបបហ៊ុន សែននេះ រស់អាស្រ័យពឹងលើអន្តរជាតិទាំងស្រុង ត្រឹមតែអ៊ឺរ៉ុបនិងអាមេរិកជំនួយដល់របបហ៊ុន សែននេះ ប្រមានជាង៤០%ទៅហើយ ចុះនៅជប៉ុន និងប្រទេសផ្សេងៗទៀតដោយមិនរាប់ចិន យួន តើថវិកាចូលជួយរបបហ៊ុន សែនឲ្យរស់នេះប៉ុន្មាន?

ចិនយួនគេដឹងហើយថាពួកនេះមិនដែលធ្វើអ្វីឲ្យចម្រើនខ្មែរទេ មានតែធ្វើឲ្យខ្មែរវិនាសហិនហោចខ្លោចផ្សា ព្រាត់ប្រាស់ អស់ដីទឹក ។

ចំពោះយុទ្ធសាស្ត្ររបស់ហ៊ុន សែននេះ លោកសន តារាថាជាយុទ្ធសាស្ត្រល្ងង់ ល្ងើ បើមិនដឹងអីទេ មករៀនពីសន តារាទៅ ។ ដើម្បីទប់ស្កាត់ទណ្ឌកម្ម ឬប្រព័ន្ធអនុគ្រោះព័ន្ធEBAនោះ គេត្រូវបង្កើតរោងចក្រឧស្សហកម្មឲ្យបានច្រើន បង្កើតការងារឲ្យកម្មករឲ្យបានច្រើន បង្កើតទំនប់ទឹក ធរាសាស្ត្រស្រោចស្រពឲ្យកសិករធ្វើស្រែចំការឲ្យខួបប្រាំងវស្សា គ្រប់រដូវ។

ប៉ុន្តែផ្ទុយទៅវិញហ៊ុន សែនលុបស្ទឹងបឹងព្រែក សមុទ្រ ជីកភ្នំគាស់កាយសម្បទានឲ្យចិនយួនខ្ទេចខ្ទីគ្មានសល់ ឲ្យកម្មករ កសិករគ្មានការងារ វិនាសព្រាត់ប្រាស់ ចំណាកស្រុក ធ្វើខ្ញុំថៃកូរ៉េ ជប៉ុន បាត់បង់កម្លាំងពលកម្មជាតិ។

 តើត្រង់ណាដែលថាហ៊ុន សែនអាចទប់ទល់នឹងទណ្ឌកម្មអាមេរិក អ៊ឺរ៉ុបបាន?






Share:

សុខសប្បាយទេបងប្អូន៖ នេះជាពាក្យសម្តេចដែលតែងតែសួរ ក្នុងខណៈពលរដ្ឋករ កសិករកំពុងរង្គ្រោះភៀសខ្លួនធ្វើខ្ញុំបរទេសរាល់ថ្ងៃ

ស្ថានភាពប្រទេសកម្ពុជាបច្ចុប្បន្ន ប្រជាជនខ្មែរគ្រប់ស្រទាប់វណ្ណៈ និរាសព្រាត់ប្រាស់ក្រុមគ្រួសារ ដើម្បីជីវភាព ដើម្បីការងារ និងដំណោះស្រាយផ្សេងៗក្នុងសង្គម ។

ការព្រាត់ប្រាស់ចោលស្រុកនេះ មិនមែនតែពលរដ្ឋសាមញ្ញ អ្នកក្រុមគណបក្សប្រឆាំងទេ សូម្បីតែមន្ត្រីបក្សកាន់អំណាច ក៏មានត្រៀមខ្លួន រៀបចំទុកដាក់លុយផ្ញើធនាគារបរទេសជាស្រេចត្រៀមនឹងរត់ចោលស្រុកដែរ ។ ចំណែកអ្នកគាំទ្របក្សកាន់អំណាចល្ងិតល្ងង់រត់ចោលស្រុក ក៏មិនខុសពីពលរដ្ឋរង្រ្គោះសាមញ្ញដែរ គឺខ្លះ បាត់បង់ដីធ្លីដោយសារលោកឧកញ៉ា លោកមន្ត្រីរឹបអូស ដោយសារគ្មានការងារ ដោយសារចិនយួនចូលមកដណ្តើមមុខរបរខ្មែរ ដោយសារការនាំចូលទំនិញកសិផលយួនគ្រប់ប្រភេទ ដោយសារមន្ត្រីគ្មានគំនិតចេះតែកាប់ព្រៃឈើលក់ ចេះតែដណ្តើមដីរាស្ត្រ និងចេះលក់អាគារសាធារណៈ សម្បទានឲ្យចិនយួន ។

ទំនួញទុក្ខសោកពលរដ្ឋខ្មែរនេះមិនដឹងពេលណាត្រូវបញ្ចប់ទេ ប្រសិបើដូចសព្វថ្ងៃនេះមានតែមេដឹកនាំចេះតែលក់សំបុកសម្បត្តិផ្ទះសំបែងឲ្យបរទេសនោះ ប្រហែលជារហូតរលាយជាតិមិនដឹង ។


Share:

ខឹម វាសនា អ្នកព្រោកតាប៉ាចជេរគេគ្រប់គ្នាដើម្បីតោងគាលីប ឬតោងល្បី ទីបំផុតនៅតែដុំអាចម៌ដដែល

ខឹម វាសនា ខ្លួនជាអាម៌ តែខំប្រឹងដើរប្រឡាក់មាស ក្រែងគេច្រឡំថាពេជ្រមាស តែនៅតែកូនខ្មែរស្គាល់ថា វាជាដុំអាចម៌ មើលទៅឃើញថា ដុំលាមកដ៏ស្អុញពេញផ្ទៃប្រទេស ។

នរណាក៏ដោយឲ្យតែល្បីបន្តិច ខឹម វាសនា អាងអីហៅឡើងតុមូល ឡើងជជែកអំពីបញ្ហានយោបាយ យន្តការ អន្ទាក់កឆ្កែ ក្រែងបានគេមើលឃើញនិងល្បីដែរ ក្រែងបានផ្សព្វផ្សាយយន្តការបក្សស្មូមខឹម វាសនា ហើយបានបន្តបោកពួក ក្រុមក្បាលដែកគោល យកលុយទិញដី ទិញចំការម្រេច ស៊ីចាយ។

ពេលគេមិនទៅប្រឡាក់មាត់ដែលតែងតែស៊ីអាចម៌ជាមួយ អួតប្រាប់ក្រុមក្បាលដែកគោលថា កូនៗ ពុកជា ដុំពេជ្រណា កូន ពុកជាក្ងោក កូនៗ ពុកជា អ្នកប្រាជ្ញ។

លុះដល់គេទៅ តំាងរត់ចូលក្រោមតុ រត់ទៅពួននៅខាងក្រោយ វេទិការ ហើយឲ្យហ្វូងឆ្កែចចកដែលចេះតែស៊ីអាចម៍ មកស្រែកជេរ ខាំប្រញ៉ាយឲ្យគេស្អុយជាមួយ ឲ្យគេប្រឡាក់អាចម៌ដែរ តែគេជាមាសសុទ្ធ មិនដែលប្រឡាក់អាចម៌ឡើយ ។

ដូចមានលោកព្រាប កុល តេជគុណ សាន សុជា លោក ព្រះតេជគុណ គូ សុភាពជាឧទាហរណ៏ស្រាប់ ឃើញតែមេបក្សស្មូមចចកជេរតែរហូត តែនៅមិនល្បីនិងមិនត្រូវបានអន្តរជាតិ ណាមួយឲ្យពានស្អីស្អី មានតែពានកណ្តឹងCPP ៕
Share:

វិមានឈ្នះឈ្នះតេជោ យកលំនាំតាមវិមានរំលឹកគុណកងទ័ពស្នេហាជាតិប្រជាជនយួន

វាជារឿងធម្មតានៃធម្មជាតិ កូនឬពូជពង្សនៃរុក្ខជាតិឬសត្វអ្វីមួយ ពេលដែលវាបង្កើតបានជាកូនចៅ សាច់ញាតិសន្តានរបស់វា កូនចៅទាំងនោះរមែងកាត់ដូជខ្លះ ឬផ្នែកណាមួយជាក់ជាមិនខាន ទោះបីមិនដូចទាំងស្រុងក៏ដោយ ។

យ៉ាងណាមិញវិមានតេជោ ដែលទទួលបានជ័យជំនះដោយការលើកបន្តុករបស់ក្រុងហាន ណូយ ហូជីមិញ វាមិនលែងដូចតាមផ្នែកណាខ្លះឬស្ទើរទាំងអស់មិនខាន ។

លោក អេង ឆៃអ៊ាន អតីតអ្នកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិថា ខ្មែរមានរចនាបថខ្មែរ ប៉ុន្តែធ្វើម៉េច នេះជាបញ្ជារបស់ក្រុងហាន ណូយ ដោយមិនអាចប្រកែកបាន ។










Share:

តើបុណ្យជ័យជំនះបក្សនិងគ្រួសារសម្តេចតេជោចំណាយលុយជាតិប៉ុន្មាន?

យើងធ្លាប់ដឹងគ្រប់ហើយថា មន្ត្រីស្រុកខ្មែរយើង គេស៊ីតាមជំនាញ តូចស៊ីតាមតូច ធំស៊ីតាមធំ ស៊ីតាមផ្លូវការ ស៊ីក្រៅផ្លូវការគ្រប់មធ្យោបាយទាំងអស់ ។ 

បុណ្យសម្តេចនេះ មិនដឹងជាគេចំណាយលុយជាតិប៉ុន្មានទេ ហើយពលរដ្ឋខ្មែរយើងក៏គ្មានថ្ងៃនឹងថារដ្ឋាភិបាលតេជោចំណយាប៉ុន្មានដែរ ព្រោះថាការចំណាយរាល់លើកគ្មានគណនេយ្យភាព គ្មានតម្លាភាពត្រឹមត្រូវឡើយ ។

ឧទាហរណ៏ជាក់ស្តែង ទង់ជាតិប៉ុនកជើង កដៃលោកឈាង វ៉ុនដែលលេងបណ្តាញសង្គមដាក់ឈ្មោះថាជើងកាងប្រចាំរដ្ឋសភានោះ ចំណាយលុយរាប់ម៉ឺនដុល្លាដើម្បីទិញទង់ជាតិប៉ុនកជើង ។

រដ្ឋសភាថ្មីគេប្រមាណថាចំណាយទឹកប្រាក់ប៉ុន្មានខ្ទង់១៨លានដុល្លា បែរក្រុមមន្ត្រីតេជោចំណាយរហូតដល់២០លានដុល្លា ហើយការកាប់ឈើទៀតសោត បើទោះជារដ្ឋសភាកសាងហើយក៏ដោយក៏ក្រុមអ្នករកស៊ីប្រាប់ថាឈើនោះជាឈើសម្រាប់កសាងរដ្ឋសភាថ្មីដែរ ហើយក្រុមនោះរកស៊ីដោយស្រួល គ្មានការសើបអង្កេត គ្មានការតាមដានចោទប្រកាន់យកមកកាត់ទោសអ្វីដែរ ។ 

ថ្មីៗនេះដែរ ការស្តារបាតអាងសម្រាប់វារីអគ្គីសនីសេសាន២ របស់ក្រុមហ៊ុន លោកគិតម៉េងទោះជាជិតដល់ថ្ងៃសម្ពោធវារីអគ្គីសនីហើយក៏ដោយ ក៏ក្រុមហ៊ុននេះប្រាប់គេថាឈើដែលដឹកចេញនោះជាឈើស្តារបាត់បឹង បាត់អាង ។ សម្តេចនាយកខ្លួនលោកក៏និយាយដែរថាហេតុអ្វីឈើស្តារបាតអាងនោះមិនចេះអស់សោះ ប៉ុន្តែមិនបានដាក់ទោសទណ្ឌលើក្រុមមន្ត្រីលោកទេ ។

ចំណុចទាំងនេះសុទ្ធបញ្ជាក់ថាកម្មវីធីទាំងអស់សុទ្ធតែគ្មានតម្លាភាព គ្មានគណនេយ្យភាព ។ 
បុណ្យឈ្នះឈ្នះមិនមែនជាបុណ្យជាតិទេ ហើយគេគ្រប់គ្នាជាបុណ្យបក្ស បុណ្យសម្តេច តើសម្តេចយកលុយជាតិធ្វើឬលុយសម្តេច លុយបក្សសម្តេច ?

បើតាមសេចក្តីប្រកាស់របស់សម្តេចថ្ងៃមុន ហើយត្រូវVODយកមកចុះផ្សាយថាលុយនេះ ជាលុយរបស់សាលារាជធានីភ្នំពេញ និងលោកលីយ៉ុងផាត ។ លុយរាជធានីភ្នំពេញជាលុយជាតិ មិនមែនជាលុយបក្សសម្តេច និងសម្តេចទេ ថាតើសម្តេចយកលុយជាតិរៀបចំបុណ្យនេះអស់ប៉ុន្មាន?

Share:

តើចំណុចត្រង់ណាមួយដែលថាលោកហ៊ុន សែនជាវីរបុរសជាតិខ្មែរ ស្មោះត្រង់នឹងខ្មែរ ស្រលាញ៉ខ្មែរ ?



តោះយើងពិចារណារកចំណុចពិសេសនឹងពាក្យថាស្មោះត្រង់ជាតិ ស្នេហាជាតិ ឬបុរសរដ្ឋខ្មែរទាំងអស់គ្នា ?​

អ្នកដែលនិយមស្រលាញ់ចូលចិត្តលោកនាយករដ្ឋមន្ត្រីហ៊ុន​សែន ក្រុមបក្សពួកលោកហ៊ុន​ សែន ត្រកូលហ៊ុន តែងតែនិយាយថាហ៊ុន សែនជាវីរបុរស ជាអ្នកស្នេហាជាតិទឹកដី ។

តើលោកហ៊ុន​សែនជាបុរសរដ្ឋ ជាអ្នកស្នេហាជាតិ ស្រលាញ់ទឹកដី ស្មោះត្រង់នឹងមហាក្សត្រដែរឬក៏អត់សូមពិចារណា និងសង្កេតទង្វើរបស់លោកហ៊ុន សែនទាំងអស់គ្នាដូចតទៅ៖

១. លោកហ៊ុន សែនតែងហាមប្រាម រារាំងអ្នកសង្កេតការណ៏ព្រំដែនខ្មែរដែលយួនរំលោភឈ្នានពាន
២.លោកហ៊ុន សែនតែងនិយាយថាបើនរណាចង់បានកោះត្រល់មកវិញសូមត្រៀមក្តាមជ្ឈូសឲ្យហើយទៅ
៣. លោកហ៊ុន សែនតែងគំរាមកំហែងដល់ព្រះមហាក្សត្រ និងចង់រំលាយស្ថាប័នមហាក្សត្រ និងថាឪស្តេចក៏លោកដាក់ដែរ
៤.ការបោះបង្គោលព្រំដែនកម្ពុជាយួន ធ្វើដោយគ្មានអង្គការ សង្គមស៊ីវិល និងគណបក្សប្រឆាំងចូលរួម ស្រលាញ់ ការពារទឹកដីត្រង់ណា ?
៥. តែងតាំងកូនចៅខ្លួនឯង កំចាត់អ្នក់ផ្សេងៗ មិនមែនជាកូនចៅខ្លួន
៦.អំពើអយុត្តិធម៌គ្រប់ទីកន្លែង
៧.បំផ្លាញធនធានធម្មជាតិគ្រប់ទីកន្លែង
៨.សម្បទានឲ្យចិនយួន៩៩ឆ្នាំតកូនតចៅ
១០.ឲ្យយួនចិនចូលមករស់ដោយសេរីពហុបក្សតែម្តង មានទាំងបក្សកាប់ដាវ លក់គ្រឿងញៀញ ជំរិត។
១១.គ្មានឆន្ទៈស្វែងរកឃាតកដែលសម្លាប់ខ្មែរស្នេហាជាតិ បណ្ទិតបញ្ញាវ័ន្តខ្មែរ។
១២.បណ្តោយឲ្យយួននាំទំនិញមានជាតិគីមីរាប់សិបតោនជារៀងរាល់ឆ្នាំដើម្បិសម្លាប់ខ្មែរ

ចំណុចទាំងអស់នេះ តើសម្តេចសមនឹងក្លាយជាវីរបុរសខ្មែរដោយរបៀបណា ?
ពាក្យថាវីរបុរស អ្នកស្នេហាជាតិ ស្មោះត្រង់ជាតិ មហាក្សត្រ សាសនា មិនមែនសង្គ្រោះបរទេសយួនចិន តែបណ្តោយឲ្យខ្មែរស្លាប់ទេ ។

មិនមែន បណ្តេញខ្មែរចេញពីលំនៅដ្ឋាន ចេញពីទីកន្លែងខ្លួន តែបែរជាទៅស្វែងរកដីឲ្យយួនចិនមករស់នៅដោយស្រួលទេ ។

ស្មោះត្រង់ជាតិ មិនមែនធ្វើឲ្យពលរដ្ឋខ្លួនទៅធ្វើខ្ញុំគេ តែបញ្ចូឡនិគមន៏ចិនយួនគ្រប់ប្រភេទមកដណ្តើមការងារខ្មែរទេ ។

ស្រលាញ់ជាតិសាសនា មហាក្សត្រ ការពារមហាក្សត្រមិនមែនឲ្យគេប្រមាថាជាតិសាសនាខ្លួនទេ​
ការពារទឹកដី ស្រលាញ់ទឹក មិនមែនពលរដ្ឋនិយាយពីរឿងទឹកដី បែរជារារាំ និងដាក់ទោសពលរដ្ឋខ្លួនទេ ។

តើត្រង់ណាសម្តេចស្រលាញ់ជាតិ ស្មេហាជាតិ និងជាវីរបុរស ?

Share:

Hot Widget

recent/hot-posts

Header Ads Widget

Responsive Advertisement

BTemplates.com