លោកបាំងសុខខឿនថាទីក្រុងទំនើបៗរបបក្រុងភ្នំពេញរបស់ហ៊ុន សែនមិនបានស្មើរត្រឹមតែភូមិឃុំរបស់ប្រទេសស៊ុយអ៊ែត គឺឆ្ងាយដាច់រាប់សិបរយពានដង

របបក្រុងភ្នំពេញនិងអ្នកគាំទ្រលោកនាយករដ្ឋមន្ត្រីហ៊ុនសែនតែងតែអួតនិងផ្សពផ្សាយតាមប្រព័ន្ធផ្សាយរបស់ខ្លួនថាកម្ពុជាបច្ចុប្បន្នជឿនលឿន លូតលាស់មិននឹកស្មានដល់ ជាប្រទេសដែលមានការរីកចម្រើនខ្លាំងស្ទើរគ្រប់វិស័យ ទាំងអចលនទ្រព្យ ទេសចរណ៏សណ្ឌាគារ សំណងនិងវិស័យរោងចក្រកាត់ដេរ ដែលបច្ចុប្បន្ននេះវិស័យរោងចក្រកាត់ដេរមានកម្មករកម្មការិនីប្រមាណ៧០ម៉ឺននាក់ចូលធ្វើការ ។ ក្រៅពីវិស័យសេដ្ឋកិច្ចទេសចរណ៏និងអចលនទ្រព្យ កម្ពុជាមានការចម្រើនលូតលាស់គួរឲ្យកត់សម្គាល់នោះគឺស្ពានផ្លូវដែលបានជំនួយពីមហាមិត្តចិនជប៉ុន ។ ស្ពានអាកាសដូចជា ស្ពានអាកាសច្បារអំពៅ ស្ពានអាកាសក្បាលថ្នល់ ស្ពានអ្នកលឿន ស្ពានទន្លេបិទ ស្ពាន៧មករា ស្ពានស្ទឹងមានជ័យនិងស្ពានផ្សារដីហុយដែលទើបនឹងសាងសងថ្មីៗនេះ ។
ទោះជាយ៉ាងនោះក្តីទស្សនៈពលរដ្ឋខ្មែរមួយចំនួនដទៃផ្សេងយល់ឃើញថា ការរីកចម្រើនប៉ុណ្ណេះ មិនសមល្មមនឹងរយៈពេលរួមធនធានរបស់កម្ពុជាដែលបានបាត់បង់នោះទេ ។ កម្ពុជាចំណាយពេលអស់៣០ទៅ៤០ឆ្នាំ រួមទាំងធនធានធម្មជាតិ រ៉ែក្នុងទឹកក្នុងដីព្រៃឈើរួមទាំងដីសម្បទានរាប់សិបម៉ឺនហិកតាទៅឲ្យបរទេសមានចិននិងយួន តែកម្ពុជាទទួលបានត្រឹមស្ពានអាកាសពីរបីកំណាត់ ផ្លូវកៅស៊ូដាច់ដាច ធ្លុះធ្លាយ ធ្វើហើយសម្ពោធមិនទាន់ជួសជុលវិញ ។
វិស័យសេដ្ឋកិច្ចកសិកម្មពឹងលើបរទេសទាំងស្រុង សូម្បីតែបន្លែត្រកួនព្រលឹតស្ពៃជីអង្ករដែលខ្មែរដាំដុះបានក៏ខ្មែរបច្ចុប្បន្ន រដ្ឋាភិបាលសព្វថ្ងៃនេះពឹងលើការនាំចូលពីថៃនិងយួនដែរ ។ កម្មករកសិករគ្មានការងារធ្វើ ពួកគាត់ធ្វើចំណាកស្រុករត់ទៅធ្វើនៅនៅបណ្តាប្រទេសអាស៊ានផ្សេងៗមានថៃ កូរ៉េ ជប៉ុននិងម៉ាឡេស៊ីស្ងាត់ភូមស្ងាត់ស្រុក ។
ការចម្រើនលូតលាស់តែស្ពានពីរបីកំណាត់ ផ្លូវកៅស៊ូជួសជុលរាល់តែឆ្នាំនេះពុំទាន់ចាត់ចូលថាជាប្រទេសរីកចម្រើន ប្រទេសមានការអភិវឌ្ឍទេ ។ លោកប៉ាងសុខឿន អ្នកនិយមលេងបណ្តាញសង្គមហ្វេសប៊ុន ដែលមាននិន្នាការបក្សប្រឆាំងបានថ្លែងនៅបណ្តាញសង្គមរបស់លោកកាលពីថ្ងៃទី១២ សីហានេះថា៖«ក្រុងភ្នំពេញមិនបានស្នើរភូមិឃុំប្រទេសស៊ុយអ៊ែតផង» ។
លោកបន្ថែមថា ទាំងរចនាសម្ព័ន្ធការរៀបចំ ផ្លូវថ្នល់ សុវត្ថិភាពភូមិ មន្ទីរពេទ្យសុខភាពអនាម័យ សាលារៀន ផ្សារគឺគេមានរៀបចំបានល្អត្រឹមត្រូវ មានការទទួលខុសត្រូវខ្ពស់ ដោយហោចទៅសូម្បីនៅតាមភូមិឃុំដែលលោកកំពុងរស់នៅក៏មានផ្ទះសម្រាប់មនុស្សចាស់ជរា គ្មានទីពឹងពំនាក់អាស្រស័យដែរ ។
លោកថាចំពោះកម្ពុជាវិញអភិវឌ្ឍដូចសព្វថ្ងៃ ដឹកនាំដូចរបបក្រុងភ្នំពេញសព្វថ្ងៃនេះមិនដឹងជាពេលណាបានល្អប្រសើរ មានការរីកចម្រើនទេ រាប់រយឆ្នាំទៀតក៏មិនបានស្មើរភូមិឃុំគេដែរ មានតែហិនហោចទៅវិញ ។
ក្នុងការភិវឌ្ឍប្រទេសជាតិ លោកមានទស្សនវិស័យចង់រៀបចំប្រទេសជាតិតាមបែបប្រទេសសេរី ប្រទេសជឿនលឿន កាត់បន្ថយមន្ត្រីរាជការ ក្រសួងដែលមិនបានការ ដែលមិនបម្រើផលប្រយោជន៏ជាតិ មន្ត្រីទ្រពង ឪបដៃជើងចោលដើម្បិសន្សំថវិការជាតិយកទៅបំពេញតម្រូវការផ្សេងៗ ត្រៀមទុកបង្ការមានគ្រោះអាសន្នជាតិ កែប្រែប្រព័ន្ធដឹកនាំរដ្ឋឲ្យមានតម្លាភាព មានសេរីភាពយុត្តិធម៌ និងលុបចោលការិយាធិបតេយ្យ ពុករលួយជាប្រព័ន្ធ។
ស្ថិតក្នុងស្ថានភាពបែបនេះតើសង្គ្រោះជាតិគួរទាត់ចោលអ្នកប្រជាធិបតេយ្យក្រុមនេះក្រុមនោះ ឬអ្នកចាស់អ្នកថ្មីដែរ ឬមួយត្រូវសាមគ្គីពីខ្មែរស្នេហាជាតិគ្រប់រូបដើម្បីសង្គ្រោះជាតិឡើងវិញ?
បច្ចុប្បន្ននេះខ្មែរបែកបាក់គ្នាជាច្រើន ជាច្រើនក្រុមដោយទស្សនៈ និងនិយមបក្សពួកដោយឡែកៗពីគ្នា ។ ការបែកបាក់នេះពុំមែនតែត្រឹមអ្នកស្រុកខ្មែរចំការ អ្នកល្ងង់មិនបានចូលសាលាប៉ុណ្ណោះទេ សូម្បីតែបណ្ឌិតបញ្ញាវ័ន្តដែលមាចំណេះចេះដឹង រៀនបានខ្ពង់ខ្ពស់ សាលាល្អៗ ថ្លៃៗចេញមកពីក្រៅប្រទេសក្តីក៏នៅតែឈ្លោះប្រកែគ្នា បែកបាក់គ្នា ចាត់ទុកអ្នកនេះបុគ្គលបរាជ័យ បុគ្គលនោះមិនកើត ពួកខ្លះក្រុមអាយ៉ង ក្រុមខ្លះស៊ីឈ្នួលគេ ក្រុមបម្រើបបរទេសដោយប្រការផ្សេងៗ ។
ការបែកបាក់គ្នា ការឈ្លោះប្រកែកគ្នា ចង់ធំ ចង់បានអំណាចយសសក្តិនេះរហូតដល់យកគ្នាជាសត្រូវ គំកួនគ្នា ឈ្លានិះគ្នាបង្កើតជាអំពើហឹង្សាសព្វបែបយ៉ាង ជាហេតុធ្វើឲ្យបរទេសឆ្លៀតឪកាសលូកដៃចូល កកូរកកាយពេញផ្ទៃក្នុងប្រទេសកម្ពុជា ដើម្បីជាប្រយោជន៏គ្រប់គ្រង និងកេងចំណេញប្រមូលធនធានធម្មជាតិជាតិខ្មែរ រួមទាំងផលប្រយោជន៏នយោបាយ ។
ការបែកបាក់អ្នកផ្តាច់ការនិយមនិងក្រុមអ្នកសេរីនិយមប៉ុណ្ណឹងមិនទាន់គ្រប់គ្រាន់ឡើយទេ ថែមទាំងអ្នកប្រជាធិបតេយ្យនិយម អ្នកដែលថាខ្លួនជាអ្នកស្នេហាជាតិនោះរឹតតែបែកបាក់គ្នាជាច្រើន បក្សពួគ ច្រើនក្រុម ច្រើនគ្នាតូចៗបន្ថែមទៀត ដោយហោចទៅសូម្បីតែសហគមតូចៗក៏បែកបាក់គ្នាជាច្រើនក្រុមដែរ ។
ក្នុងរយៈពេលការបង្កើតចលនាតស៊ូប្រឆាំងនឹងរបបផ្តាច់់ចិនយួននិយមនេះគេឃើញខ្មែរនៅប្រទេសសេរីមានបែងចែកជាច្រើននិន្នាការ និងច្រើសហគមន៏ បើទោះបីជាគេចង់បានការផ្តាច់ប្តូរនៅកម្ពុជា ចង់ឲ្យកម្ពុជារួមផុតពីនឹមអាណានិគមយួនចិនក៏ដោយ ក៏ពួកគេបំបែកខ្លួនតូចៗ បំបែកគ្នាជាច្រើនក្រុមផ្សេងៗគ្នា ។
នៅសហរដ្ឋអាមេរិកគេឃើញមានចលនាពីផ្សេងគ្នា មួយក្រុមចលនាសង្គ្រោះជាតិដែលបង្កើតឡើងដោយលោកសម រង្ស៊ី និងមួយទៀតក្រុមCFAដែលជាក្រុមចលនារបស់លោកទូច វិបុល ។ មិនមែនតែនៅក្នុងសហរដ្ឋអាមេរិកឡើយសូម្បីក្នុងប្រទេសផ្សេងៗទៀតក៏នៅតែមានខ្មែរបំបែកខ្លួនតូចៗងើបឡើងប្រឆាំងនិងរបបផ្តាចការហ៊ុន សែនដែរ ។
នៅក្នុងបទសម្ភាសន៏ជាមួយវិទ្យុអាស៊ីសេរីថ្ងៃអាទី១២សីហានេះ លោកហុង លីមហាក់មានគោលបំណង ឲ្យអ្នកប្រជាធិបតេយ្យចាស់លាលែងចេញហើយទុកឪកាសឲ្យអ្នកនយោបាយថ្មីបញ្ចេញស្នាដៃ និងសកម្មភាពវិញម្តង ។ វាជាការល្អដែរ អ្វីដែលចាស់ហើយគួរតែឈប់ប្រើឲ្យសម្រាក់ទើបល្អ ដើម្បីឲ្យក្មេងៗជំនាន់ក្រោយបញ្ចេញសមត្ថភាពនិងស្នាដៃម្តង ស្នេហាជាតិម្តង កុំឲ្យគេថាអ្នកស្នេហាជាតិផ្តាច់មុខ អ្នកប្រជាធិបតេយ្យផ្តាច់មុខ ។
ប៉ុន្តែចំពោះចក្រភពអង្គរយល់ឃើញថា នៅក្នុងស្ថានភាពបែបនេះខ្មែរគួរណាស់រួបរួមសាមគ្គីគ្នា បញ្ចេញសកម្មភាពទាំងអស់គ្នា ធ្វើការទាំងអស់គ្នាទើបប្រសើរ ទើបសម្រេចបាន វាមិនអាចគិតថាអ្នកនេះមានសមត្ថភាព អ្នកនោះខ្លាំង ក្រុមនោះបរាជ័យ និងជ័យជំនះច្រើនពេកទេ បើធ្វើដូច្នេះ ទោះបីជាខំប្រឹងរហូត៤០ ទៅ៥០ឆ្នាំទៀតក៏មិនអាចរើរួចពីរបបផ្តាច់ការ ចិនយួននិយមដែរ វាមានតែវិនាសហិនហោចបាត់បង់ទឹកដីបន្ថែមទៀតប៉ុណ្ណោះ ។
សំដូចសុភាសិតថា ចង្កឹះ១បាច់គេកាច់មិនបាក់ បើយើងតែម្នាក់គេបំបាក់បាន។
បារមីខ្លាំងពេកប្រកាច់ពេញព្រះវិហារ(បារមីយួនចូល)
ប្រទេសខ្មែរយើងតាំងពីយូរលងណាស់មកហើយពុំដែលឮថាមានបារមីខ្មោចអីមករាំប្រកាច់ចូលពេញវត្តអារាមនិងមុព្រះពុទ្ធដូច្នេះទេ តែគេធ្លាប់តែឮថាមានអ្នកសច្ចំ បង់បត់ អ្នករៀនមន្តអាគមបាលីសិក្ខារបៀនផ្សេងៗកាប់មិនផុតដុតមិនឆេះ ហោះហើរបង្រួមដីដូចជាលោកឧកញ៉ាក្រឡាហោមគង់ លោកចារ្យអាល័ក្ខ អាចារ្យពោធិកំបោរ តេជោមាស តេជោដុំឌិន លោកតាឃ្លាំងមឿនអីដូច្នេះមែន ។
ពួកគាត់មិនមកឆ្កួតលីលារាំស្រាតប្រកាច់នឹងមុខបល្ល័ង្កនិងក្នុងវត្តអារាម រំខាន់ព្រះពុទ្ធសាសនាម្តងសោះទេ ពួកគាត់ខ្លាំងពូកែខាងស្នេហាជាតិ ស្នេហាទឹកដី ការពារជាតិមាតុភូមិ រក្សាសុខសុវត្ថិភាពជូនជាតិនិងអាណាប្រជានុរាស្ត្រខ្មែរ។
ពួកគាត់ស៊ូលះបង់ជីវិត លះបង់សេចក្តីសុខផ្ទាល់ខ្លួនដើម្បីជាតិនិងសាសនា ពុំមែនជាអ្នកខ្មោចចូលមករំខាននិងបំផ្លាញសាសនាឡើយ ។ ផ្ទុយទៅវិញសង្គមបច្ចុប្បន្ននេះ សម្បូណ៍ពពួកបារមីខ្មោចចូល សម្បូណ៍មន្តអាគមអន្ទងព្រលឹងខ្មោចយួនចូលស្រុកខ្លាំងណាស់ ហើយខ្មោចទាំងនោះសុទ្ធសឹងតែខ្មោចយួន ខ្មោចបារមីលីលាបំផ្លាញជាតិសាសន៏ខ្មែរ បំផ្លាញ់វប្បធម៌ខ្មែរដ៏ផូរផង់នៃយើង គ្រប់ទីកន្លែង គ្រប់ស្រុកភូមិ រហូតចូលមកសណ្ឋិត មកផ្ចាញ់ដល់ព្រះពុទ្ធដែលកំពុងតែគង់លើបល្ល័ង្កទៀត។
អ្នកបង្កើតបារមីសុទ្ធតែជំទាវធំៗ រហូតគ្រូសង្ឃសាសនា និងអាចារ្យ មន្តអាគមគ្រប់ភូមិដ្ឋាន ។ ពួកគេបង្កើតឡើងក្នុងគោលបំណងបំផ្លាញ់ និងពង្វក់ជាតិខ្មែរតារយៈជំនឿដ៏ឆ្កួតលីលា ល្ងង់ខ្មៅ ធ្វើឲ្យខ្មែររឿងជាតិ រឿងសាសនាឲ្យពឹងតែអ្នកតា បារមីដែលយួនបង្កើតឡើង ។
កន្លងមកថ្មីៗនេះជាហូរហែដូជធានវុទ្ធី អ្នកសមាគមព្រះអរិយមេត្ត្រី អ្នកទ្រទ្រង់សាសនាព្រះសិរិអារ្យមេត្រី អ្នកសច្ចះ តាបស ឥសីជាច្រើនទៀតរាប់មិនអស់ ។
ពាក្យពេចន៏របស់ពួកគេសុទ្ធតែធ្វើឲ្យខ្មែរឆ្កួតវង្វែង មិនដឹងអី លែងស្គាល់ជាតិសាសន៏ខ្លួន លែងប្រឹងប្រែងគឺឲ្យពឹងតែលើពួកបារមីដ៏គម្រកជូរជាតិនេះ ល្មោភបុណ្យសក្តិ លាភសក្ការៈមាសប្រាក់កាមទេព។ គេថាគេជាព្រះនេះ ព្រះនោះ ជាអ្នកឥសីសច្ចំ អ្នកនាំសារឲ្យតែពឹងគេនឹងបានសម្រេច រឿងជាតិសាសនាគេជាអ្នកទ្រទ្រង់ គេនឹងបំផ្លាញគ្រប់មនុស្សអាក្រក់ដោយប្រការៈយ៉ាងនេះយ៉ាងនោះ។
រឿងពិតសុទ្ធតែជារឿងបោកប្រាស់ ជារឿងខ្មោចបារមីយួនចូលបន្លំបំផ្លាញ់ខ្មែរ ចំណែកឯងអ្នកដើរតាមវិញគេពង្វក់ឲ្យឆ្កួតលីលា ឲ្យវង្វែង ឲ្យខ្មោចចូលប្រកាច់រាំមិនដឹងអី ឲ្យសប្បាយដូចអ្នកញៀនថ្នាំ ដូច្នេះដែរ ។
ខ្ញុំធ្លាប់ជួបអ្នករាំពីធីបារមីខ្មោចចូលនេះ គាត់ប្រាប់ចង់តែរាំពេលឮភ្លេង ហើយគាត់ឮថាគាត់ជាបរិវារព្រះគេទៀត គឺគេតម្រូវឲ្យគាត់រាំចឹងឲ្យធ្វើម៉េច វាត្រូវតែរាំដើម្បីកំដរព្រះបារមី ព្រះជាម្ចាស់ ។
បើជាបារមីព្រះពុទ្ធមែន តើព្រះពុទ្ធឲ្យរាំច្រៀងដូច្នេះដែរ ?
ព្រះពុទ្ធឲ្យបារមីមករាំប្រកាច់ស្រាតខោស្រាតអាវដែរ ?
ព្រះពុទ្ធឲ្យបរិស័ទមកពឹងលើព្រះបារមីមិនជឿលើកម្មផល បុណ្យបាប មិនកសាងដោយខ្លួនឯងដែរ?
វាសុទ្ធតែជារឿងបោកប្រាស់ ក្លែងបន្លំធ្វឲ្យខ្មែរឈប់គិតរឿងជាតិ បាត់បង់គំនិតប្រាជ្ញាស្មារតីខ្លួន ឲ្យពឹងតែព្រះបារមីយួននេះ។
បើថាពឹងលើបារមីខ្មោចលីលានោះក៏ពឹងចុះ តែលោកអ្នកដែលឃើញព្រះបារមីទាំងនោះនិយាយអ្វីត្រូវប៉ុន្មានភាគដែរ ?
បានសម្រេចអ្វីខ្លះទេ ថាខ្លួនជាព្រះ ជាព្រះឥន្ទម្តេចមិនធ្វើឲ្យខ្មែរបានសុខផង ឲ្យខ្មែរក្លាយជាអ្នកមានផង ឲ្យខ្មែរផុតកម្មករគេផង ខ្ញុំឃើញក្រុមពួកប្រកាសខ្លួនថាជាគ្រូបារមី ជាគ្រូមន្តទាំងនោះបោកលុយពីអ្នកចូលរួម ពីអ្នកជឿទៅវិញ ។
តើលោកជំទាវ លោកឧកញ៉ា ឬសម្តេចណានៅពីក្រោយនៃបង្កើតក្រុមពួខ្មោចបារមីយួនរាំស្រាត់ប្រកាចមុខបល្ល័ង្កព្រះពុទ្ធនេះ?
លោកហ៊ុន សែនដឹងខ្លួនដូចខ្មោចស្លាប់៧ថ្ងៃអីចឹងទើបចេះតែស្បថថាឲ្យខ្លួនលោកស្លាប់ដោយគ្មានដីកប់់
សកម្មជនបក្សសង្គ្រោះជាតិមួយរូបដែលនិទេសខ្លួនទៅរស់នៅក្រៅប្រទេសដើម្បីគេចឲ្យពីកណ្តាប់ដៃដែករបស់នាយករដ្ឋមន្ត្រីរបបក្រុងភ្នំពេញ បានថ្លែងថាលោកហ៊ុន សែនតែងតែបបួលលោកសម រង្ស៊ីឲ្យស្លាប់តៃហោង ដោយរន្ទះបាញ់ និងដោយគ្មានដីកប់នោះ គឺព្រោះតែលោកហ៊ុន សែនដឹងខ្លួនមុនថា លោកនឹងគ្មានដីកបនៅក្នុងស្រុកខ្មែរទេ ។
លោកប៉ាងសុខឿងបន្តថា មេដឹកនាំផ្តាច់មុនៗ ដូជជាលោកម៉ាកូសមេដឹកនាំផ្តាច់ការពីលីពីន ក្រោយពេលស្លាប់ទៅ ពុំបានកប់សាកសពនៅលើទឹកដីកំណើតរបស់ខ្លួនឡើយ ឆ្អឹងរបសលោកម៉ាកូសត្រូវចោលលើកោះហាវ៉ៃរបស់អាមេរិកយ៉ាងកណ្តោចកណ្តែង ។
លោកថា វាពុំមែនតែលោកហ៊ុន សែននោះទេដែលត្រូវចោលឆ្អឹង មិនបានកប់នៅក្នុងស្រុកខ្មែរនោះ សូម្បីតែកូនចៅត្រកូលហ៊ុន ក៏មិនបានកប់នៅលើទឹកដីកម្ពុជាដែរ នៅពេលនេះទាំងលោកហ៊ុន តូ ហ៊ុន ម៉ាណែត ហ៊ុន ម៉ាណាជាដើមបានមកចូលសញ្ជាតិនៅអូស្ត្រាលីអស់ហើយ ។
រាល់អាណត្តិទាំងមុននិងក្រោយពេលបោះឆ្នោត គេតែងឮលោកហ៊ុន សែននាយករដ្ឋមន្ត្រីរបបក្រុងភ្នំពេញស្បថជាមួយពលរដ្ឋខ្មែរ ជាមួយមេដឹកនាំប្រឆាំងសព្វបែបយ៉ាងទាំងរហូតហ៊ានកាត់ក្បាល កាត់ដៃ ឲ្យកម្មករកម្មការិនីលើកគ្នាតវ៉ាទម្លាក់លោកចេញពីនាយករដ្ឋមន្ត្រីវិញដោយគ្មានលក្ខខណ្ឌ ។ ប៉ុន្តែអ្វីៗមិនបានដូចទៅនឹងសម្តីលោកសន្យាឡើយ គេឃើញតែកម្មករកម្មការិនីរោងចក្រត្រូវមន្ត្រីរបស់លោកហ៊ុនសែនបង្ក្រាបយ៉ាងចាស់រហូតបាត់បង់ជីវីតនិងចោទប្រកាន់ពីបទផ្សេងៗ ។ ចំណែកព្រៃឈើវិញបន្ទាប់លោកស្បថស្បែរមកកាន់តែរលស់បាត់បង់អស ហិនហោចគ្មាន ទឹងស្ទឹបបឹងបួរ រលាយសាបសូន្យ យួននៅពេញក្រុងជនបទ ។
ការស្បថរបស់លោកហ៊ុន សែននេះហាក់លែងមានពលរដ្ឋខ្មែរជឿ ហើយគេតែងឃើញពលរដ្ឋអ្នកបណ្តាញសង្គមមួយចំនួនបានចំអកឡកលើយទៅវិញពេញបណ្តាញសង្គមហ្វេសប៊ុក។
ចំពោះលោក សម រង្ស៊ីអតីតប្រធានគណបក្សសង្គ្រោះជាតិ ក្រោយពីលោកហ៊ុន សែនប្រកាសស្បថឲ្យស្បថដោយរន្ទះបាញ់ ស្លាប់តៃហោងឬយ៉ាងណាតាមតែយោមរាជចងឲ្យលោកស្លាប់ កាលពីថ្ងៃទី០៦សីហានោះ លោកសម រង្ស៊ីថាបើចង់ឲ្យលោកជឿថាការបោះឆ្នោតនោះត្រឹមត្រូវយុត្តិធម៌ ត្រូវរាប់សាជាថ្មីដោយមានអន្តរជាតិជាសាក្សី ពុំមែនយកល្បែងស្បថមកលែងទេ វាមិនស៊ីវិល័យ មិនត្រឹមត្រូវតាមវិទ្យាសាស្ត្រឡើយ ។
លោកប៉ាងសុខឿនថាហ៊ុន សែនមកជាន់ទឹកដីអាមេរិកគេវាស់ដីឲ្យដើរដូចរូងកណ្តុរ បើផ្គើមដើរខុសផ្លូវវ៉ៃខ្នោះរុញចូលគុក
បន្ទាប់លោកនាយករដ្ឋមន្ត្រីហ៊ុន សែនប្រកាសចំពោះមុខកម្មកររោងចក្រជាច្រើនរូបថា លោកនឹងទៅចូលរួមប្រជុំអង្គការសហប្រជាជាតិនៅពេលខាងមុខប្រសិនបើលោករៀបចំគណរដ្ឋមន្ត្រីរបស់លោក រួចរាល គឺលោកទៅឪ្យពួកប្រឆាំងមើល តើមានប្រទេសណាមិនទទួលស្គាល់រដ្ឋាភិបាលរបសលោក ប្រទេសណាថាការបោះឆ្នោតនិកាលទី៦នេះក្លែងក្លាយ មិនស្រប់ច្បាប់ ។
នៅថ្ងៃនេះដែលលោកហ៊ុន សែនបានសរសេរនៅសារលើបណ្តាញសង្គមរបស់ ដោយគ្មានលិខិតអបអរសាទរពីនាយករដ្ឋមន្ត្រីជប៉ុនថា ជប៉ុនបានអបអរសាទ័រនូវជ័យជំនះរបស់គណបក្សប្រជាជនកម្ពុជាដែលទទួលបានអាសន៖ច្រើនលើសលុបក្នុងប្រវត្តិសាស្ត្រពុំធ្លាប់មាន ។
លោកសរសេរយ៉ាងដូច្នេះថា៖«អន្តរជាតិកោតសរសើរ អបអរសាទរ និងគាំទ្រចំពោះការបោះឆ្នោត នៅកម្ពុជាគណបក្សប្រជាធិបតេយ្យសេរី ដែលមានលោក ស៊ិនហ្សូ អាបេ ជានាយក រដ្ឋមន្រ្តី បានសំដែងនូវការអបអរសាទរ ចំពោះ គណបក្សប្រជាជនកម្ពុជា ដែលទទួលបានជ័យជំនះដ៏ត្រចះត្រចង់បំផុត ក្នុងការបោះឆ្នោតជ្រើសតាំង តំណាងរាស្រ្ត នីតិកាលទី៦ កាលពីថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ២០១៨ កន្លងទៅថ្មីៗនេះ»។
បើទោះជាយ៉ាងនោះក្តៅអន្តរជាតិដែលទទួលស្គាល់លោកហ៊ុន សែនទាំងនោះសុទ្ធសឹងតែប្លុកលោកកុម្មុយនិស្ត និងប្រទេសដែលទទួលបានផលប្រយោជន៏ពីប្រទេសកម្ពុជា មានដូចជាចិនយួនជាដើម។
លោកប៉ាងសុខឿនបានថ្លៃងនៅថ្ងៃនេះថា អង្គការសហប្រជាជាតិអញ្ជើញលោកហ៊ុន សែនទៅក្នុងនាមកម្ពុជា ជាសមាជិកនៃអង្គការសហប្រជាជាតិប៉ុណ្ណោះ លោកថា បើទោះជាពលរដ្ឋខ្មែរតែងតាំងអ្វីក៏ដោយឆ្កែឆ្មាក៏ដោយក៏អង្គការសហប្រជាអញ្ជើញទៅចូលរួមដែរ ។ ប៉ុន្តែប្រសិនបើលោកហ៊ុន សែនហ៊ានដើរខុសគន្លងផ្លូវដែលអាមេរិកគូសឲ្យដើរនោះលោកហ៊ុន សែននឹងត្រូវអាមេរិកវ៉ៃខ្នោះ រុញបញ្ចូលគុកមិនខាន ។
ការឌឺដងពាក្យសម្តីរឿងជាន់ទឹកដីអាមេរិក និងថាគ្មានបរទេសទទួលស្គាលលោកហ៊ុន សែនរួមទាំងមិនឲ្យជាន់ទឹកដីអ៊ឺរ៉ុបនេះ លោកបណ្ឌិតសូណារ៉ូ អតីតៈទីប្រឹក្សាលោកហ៊ុន សែនថា លោកហ៊ុន សែនតោងកន្ទុយអាស៊ាន មកកាន់ប្រទេសលោកសេរី បើកម្ពុជាមិនមែនជាសមាជិកអាស៊ានទេ មិនមានអន្តរជាតិណាហៅមកជាន់ទឹកដីអ៊ឺរ៉ុបឡើយ ។
ទាំងលោកបណ្ឌិតសូណារ៉ូ និងលោកបាំងសុខឿងសុទ្ធតែមានគម្រោងធ្វើបាតុកម្មប្រឆាំងលោកហ៊ុន សែនដែលមកជាន់ទឹកដីប្រទេលោកសសេរី ។ លោកបាំងសុខឿងជំរុញឲ្យពលរដ្ឋខ្មែរនៅសហរដ្ឋអាមេរិកធ្វើបាតុកម្មព័ទ្ធស្ថានទូតកម្ពុជាប្រចាំនៅសហរដ្ឋអាមេរិក លោកថាបើលោកហ៊ុន សែនមកពីរថ្ងៃបាតុកម្ម២ថ្ងៃ មក៣ថ្ងៃបាតុកម្ម៣ថ្ងៃគឺធ្វើយ៉ាងណាមិនឲ្យលោកហ៊ុន សែនចេញរួចឡើយ ។
ព្រះសង្ឃបរិស័ទសហរដ្ឋ បារាំងនិងអូស្ត្រាលីធ្វើពិធីកាត់ផ្កាប់បាត្រ(កាត់កាលហ៊ុនសែន)ចោលគឺឈប់និយារក លែងរាប់ថាជាសាសនិកព្រះពុទ្ធសាសនាខ្មែរ លែងជាខ្មែរតទៅទៀត
ក្រោយការបោះឆ្នោតដែលមានតែគណបក្សកាន់អំណាចនិងគណបក្សលម្អសូនឬគណបក្សដែលទើបបង្កើតថ្មីៗ ដែលលោកសម រង្ស៊ីហៅថាគណបក្សអាប គណបក្សព្រាយគ្មានក្បលា គ្មានកន្ទុយច្បាស់ចូលរូមបោះឆ្នោត ហើយត្រូវបានអន្តរជាតិ ប្រទេសសេរីជាច្រើនទាត់ចោលលទ្ធផលបោះឆ្នោត មិនទទួលស្គាល់រដ្ឋាភិបាលលោកហ៊ុន សែនថារៀបចំការបោះឆ្នោតដោយមិនមានលក្ខណៈសេរីយុត្តិធម៌នោះ ពលរដ្ឋខ្មែររូមទាំងព្រះសង្ឃគ្រប់ទិសទី ទាំងអាស៊ីអ៊ឺរ៉ុបនិងសហរដ្ឋអាមេរិកបាតុកម្មទាត់ចោលរដ្ឋាភិបាលហ៊ុន សែនជាបន្ទាប់ ។
នៅថ្ងៃនេះដែរ ពីប្រទេសបារាំង ព្រះសង្ឃជាច្រើនព្រះអង្គបានបើកកិច្ចប្រជុំមួយដើម្បីរៀបចំពិធីពិភាក្សាស្តីពីស្ថានភាពទុក្ខលំបាក់នៅក្នុងប្រទេសជាតិខ្មែរ ក្នុងគោលបំណងកាត់កាលចោលមេដឹកនាំខ្មែរដែលមិនបម្រើជាតិសាសន៏ខ្លួន បំផ្លាញ់វប្បធម៌ ធនធានធម្មជាតិនិងធ្វើបាបពលរដ្ឋខ្លួន។
ក្នុងពិធីនោះមានការនិមន្តចូលរួមពីព្រះតេជគុណប៊ុត ប៊ុនតិញពីសហរដ្ឋអាមេរិក និងព្រះសង្ឃគង់ចាំព្រះវស្សានៅអូនស្ត្រាលីផង ។
ព្រះតេជគុណគ្រប់ព្រះអង្គបានស្រុះស្រួលគ្នាកាត់កាលលោកនាករដ្ឋមន្ត្រីហ៊ុន សែនចោលតាមលំនាំដំណើរនៃព្រះពុទ្ធសាសនាដែលព្រះពុទ្ធទ្រង់អនុញត្តឲ្យកាត់កាលចោលចំពោះមនុស្សដែលតាមតែបំផ្លាញ បៀតបៀន ជិះជាន់ឈ្នានិះ មានចិត្តសាហាវឃោរឃៅមិនមានមេត្តានិងមិនស្គាល់គុណទោស។
បុគ្គលដែលព្រះពុទ្ធទ្រង់អនុញត្តឲ្យកាត់កាលចោលមាន៨ពួកគឺ៖ បំបែកព្រះសង្ឃ ធ្វើបាបព្រះសង្ឃមិនឲ្យមានទីជម្រក ព្យាយាមមិនឲ្យព្រសង្ឃបានប្រយោជន៏ ជេរព្រះសង្ឃ តិះដៀលព្រះពុទ្ធ តិះដៀលព្រះធម៌ តិះដៀលព្រះសង្ឃ ។
កន្លងទៅគេឃើញមានការបង្ក្រាប់ វាយធ្វើបាបព្រះសង្ឃរហូតបាត់បង់ជីវិតក៏មាន ប៉ុន្តែពុំដែលមានព្រះសង្ឃអង្គណា ឬបរិស័ទខ្មែរធ្វើពិធីកាត់កាលមេដឹកនាំដែលធ្វើអំពើព្រៃផ្សៃយ៉ាងណាទេ ។ ក្រៅពីនេះបក្សនយោបាយខ្លះបង្កើតឡើងដើម្បីជេរប្រមាថព្រះពុទ្ធសាសនា ជេរព្រះសង្ឃតិះដៀលជាតិសាសន៏ក៏មិនមានទោសពៃរ៏អ្វីឡើយ ហើយទទួលបានលាភសក្ការៈផ្សេងៗទៀតផង ។
តើរបបហ៊ុនសែនមានជីវិតយូរប៉ុណ្ណាហើយហ៊ុនសែននឹងទទួលខុសត្រូវចំពោះប្រវត្តិសាស្ត្រដូចម្តេច?
ការអួតអាងក្តែងងៗដូចជាក្អាត់ក្នុងក្អមរបស់លោកហ៊ុន សែនគេពុំដែលឃើញមានជាលទ្ធផលអ្វីជាដុំកំភូនឡើយ ការអួតក្តែងៗបែបនេះគឺស្រដៀងគ្នាទៅនឹងការអួតអាងរបស់របបប៉ុល ពត របបអាវខ្មៅនិយមអីចឹងដែរ ។
របបអស្ចារ្យមហាលោតផ្លោះហេើយដែលនាំកម្ពុជាឆ្ពោះរករបបប្រល័យពូជាសាសន៍ដែលបន្សល់ទុកនូវសេចក្តីសោកសៅ វិនាសកម្ម បាត់បង់ទឹកដី បាត់បង់ធម្មធានធម្មជាតិ និងធ្លាប់ចូលក្រោមការគ្រប់គ្រង់របស់ចិនយួន ។
ជាថ្មីម្តងទៀតហ៊ុន សែនបានដើរលើគន្លងរបបប្រល័យពូជសាសន៏ដដែល គឺកំពុងតែបែកឆ្វេងវិលទៅសេពគប់សហការជាមួយនឹងប្រទេសផ្តាច់ការចិនយួនរ៉ស្ស៊ីដែលជាអ្នកជំងឺរបស់ខ្មែរ ជាមេឃាតក មេបនប្រល័យពូជ សាសន៏ខ្មែរស្ទើរសូន្យ ។
ទោះយ៉ាងណាម្តងនេះមិនដូចសម័យរបបប្រល័យពូជសាសន៏ប៉ុលពតឡើយ សហគមន៏អន្តរជាតិមានអាមេរិកជាដើម កំពុងតែខ្នះខ្នែងរាំងខ្ទប់គឺធ្វើយ៉ាងណាឲ្យរបបហ៊ុនសែនផុតរលត់ មិនឲ្យដឹកនាំពលរដ្ឋខ្មែរធ្លាក់ចូលវាលពិឃាតដូចកាលជាង៣០ឆ្នាំមុនឡើយ ។
ក្នុងបទសម្ភាសន៏ជាមួយវិទ្យអាស៊ីសេរី អ្នកអូលីវា អេនុស អ្នកវិភាគគោលនយោបាយនៅតំបន់អាសរបស់អង្គការកេរតំណែលពិភពលោកដែលមានមូលដ្ឋាននៅវ៉ាសិនតោន បានស្នើឲ្យអាមេរិកដាក់ទណ្ឌកម្មលើលោកហ៊ុន សែនបន្ថែមទៀត ជាងនេះទៅទៀតលោកស្រីបានស្នើឲ្យអាមេរិកប្រជុំពិភាក្សាជាបន្ទាន់ដើម្បីចាត់វិធានការលើកករបបហ៊ុន សែនដើម្បីបង្វែរកម្ពុជាឲ្យវិលមកប្រទេសសេរីវិញ ។
បញ្ហានេះប្រសិនហ៊ុន សែនបែរថយក្រោយនឹងមានសង្ឃឹម មិនមានវាសនាដូចប៉ុល ពតហើយប្រទេសជខ្មែរក៏មិនធ្លាក់ចូលក្នុងវបបវាលពិឃាតបែបថ្មីរហូតអស់ទឹកដីដែរ ។
សង្គមតិរច្ឆាន
សង្គមតិរច្ឆានគឺកេចង់សំដៅលើសង្គមមួយដែលយកអ្នកខ្លាំងជាអ្នកឈ្នះ អ្នកពូកែកាប់សម្លាប់រំលោភបំពារបំពានជាមេដឹកនាំ ជាអាទិទេពកំពុល ជាកំពុលមនុស្ស ជាបុគ្គលគោរពបូជា ត្រូវអង្គុយលើបល្ល័ង្ករតន៍ ហើយសង្គមនេះគ្មានច្បាប់ទម្លាប់អ្វីឡើយ សំខានលុយអំណាចនិងក្រុមបក្សពួកប៉ុណ្ណោះ ។
សង្គមបែបតិរច្ឆាននរណាមួយដែលប្រឆាំងគឺជាសត្រូវ ជាបច្ចាមិត្តត្រូវកំចាត់កំចាត់ទាំងអស់ គេយកមូលហេតុសន្តិភាព កំទេចដើម្បីភាពសុខដមរម្យនានៃសង្គម។ ប៉ុន្តែគេមិនឲ្យនរណាមួយមានសិទ្ធិសេរីភាពលើកឡើងពីបញ្ហាផ្លូវច្បាប់ រឿងខុសត្រូវអីទេ បើគេចង់កំចាត់អ្នកដែលគេយល់ឃើញថាធ្វើឲ្យខាតបង់ប្រយោជន៏ ធ្វើឲ្យរាំងស្ទះដល់ដំណើរការនៃអំពើពុករលួយ អំពើទុច្ចរិតឃោរឃៅនោះ គែនឹងរៀបចំជាប្រព័ន្ឌដើម្បីកំចាត់ដើម្បីផ្សព្វផ្សាយថាក្រុមនេះ បុគ្គលនេះមានកំហុស ឬប្រព្រឹត្តបង្កដល់់សង្គម ធ្វើឲ្យជាតិវិនាសហិនហោច ។
សង្គមបែបនេះគេមិនដែលឃើញអ្នកខ្សោយ អ្នកក្រប្លឹងនិងតវ៉ាឈ្នះអ្នកមានអំណាច និងមានលុយឡើយ ព្រោះអ្វីៗស្ថិតនៅលើក្រុមបក្សពួកគេស្រាប់ហើយ គែថាតែគ្មានមូលដ្ឋានច្បាស់លាស់ អ្នកប្លឹងតវ៉ាចូលគុកនិងស្លាប់ដូចខ្មោចឆ្កែឆ្មាតាមទីវាលដូចជាអ្នករងគ្រោះដោយឃាតកសម្លាប់កន្លងមក មានលោកជាវិជ្ជា ឈុត វុទ្ធី និងកែមឡីអីចឹង។
របបហ៊ុនសែនត្រៀមត្រដរខ្យល់ស្លាប់ពេលដែលជប៉ុនដែលជាម្ចាស់ជំនួយចុងក្រោយដាក់ទណ្ឌកម្ម
របបក្រុងភ្នំពេញត្រៀមខ្លួនជិះរណ្តៅខ្លួនឯងមុនពេលជប៉ុនដែលជាមហាមិត្តយូរអង្វែងមិនចូលរួមសង្កេតការនិងបានបដិសេធលទ្ធផលបោះឆ្នោតដ៏ចម្រូងចម្រះនិងមិនមានសេរីយុត្តិធម៌កាលពីថ្ងៃទី២៩កក្កដាកន្លង ។
ជាថ្មីម្តងទៀតថ្លៃងពីសឹង្ហបូរី ប្រមុខការទូតជប៉ុនបានស្នើឲ្យរបបក្រុងភ្នំពេញដោះស្រាយបញ្ហានយោបាយកម្ពុជាឲ្យមានសេរីយុត្តិធម៌ដោយមានការសន្ទនាចរចាជាមួយគណបក្សប្រឆាំង និងអនុញត្តឲ្យបក្សសង្គ្រោះជាតិចូលរួមធ្វើនយោបាយនិងដើម្បីឲ្យប្រជាពលរដ្ឋមានសិទ្ធិជ្រើសរើស តំណាងដែលខ្លួនស្រលាញ់ពេញចិត្តដោយគ្មានការកៀបសង្កត់បង្ខិតខំ។
មហាមិត្តដែលគោរពសិទ្ធិមនុស្ស ប្រកាន់លទ្ធិប្រជាធិបតេយ្យនិងជាមិត្តរបស់របបក្រុងភ្នំពេញនៅសល់តែជប៉ុន១ប៉ុណ្ណោះដែលមិនបំបបង់ហ៊ុន សែន ប្រសិនជប៉ុនដែលជាមិត្តចុងក្រោយបោះបង់ចោល ហើយរបបក្រុងភ្នំពេញវិលទៅពឹងពាក់ចិនយួននិងប្រកាន់យករបបឯកបក្សដូចសម័យក្រហមនោះ វាសនាហ៊ុន សែននិងបក្សនឹងត្រូវដើរលើផ្លូវប៉ុលពត ឬអាចហៅថាជាប៉ុល ពតទីដូចដែលមហាជនខ្មែរដែលមិនពេញចិត្តនឹងរបបនេះហៅថារបបហ៊ុន សែនជារបបប៉ុលពតទី២ ។
អតីតៈព្រឹទ្ធសមាជិកព្រឹទ្ធសភាមកពីគណបក្សម រង្ស៊ីបានសរសេរនៅលើបណ្តាញសង្គមរបស់លោកថា៖«នៅអង្គការសហប្រជាជាតិ កំពុងប្រឈមនឹងភាពមិនច្បាស់លាស់» ។ លោកបានបន្ថែមទៀតថា៖«សភាពការណ៍ដូចសព្វថ្ងៃនេះ គ្មាននរណាដឹងច្បាស់ថា កៅអីកម្ពុជា នៅអង្គការសហប្រជាជាតិ នឹងត្រូវបានរក្សា ឬក៏ត្រូវគេធ្វើការ ព្យួរទុក មួយអន្លើសិននោះទេ។
ព្រោះការ ព្យួរកៅអី រដ្ឋជាសមាជិក នៅអង្គការសហប្រជាជាតិ វាមិនមានផលវិបាក ក្នុងការសម្រេចនោះទេ ព្រោះគ្មានសិទ្ធិ វេតូ ដូចការដកកៅអីនោះទេ ដោយគ្រាន់តែសម្លេងព្រៀបតែប៉ុណ្ណោះ»៕
ទោះជាមានការបាតុកម្មតវ៉ារបស់ពលរដ្ឋខ្មែរគ្រប់ទិសទីប្រឆាំងនឹងលោកហ៊ុន សែនរួមទាំងឲ្យប្រទេសជាមិត្តរបស់កម្ពុជាមានជប៉ុនជាដើមឈប់ឧបត្ថម្ភគាំទ្ររបបក្រុងភ្នំពេញដោយ លោកសុខ ឥសាន្តថាវាជាទង្វើល្ងង់ខ្មៅបំផុតសម្រាប់អ្នកគាំទ្រគណបក្សសង្គ្រោះជាតិដែលស្នើឲ្យជប៉ុនឈប់គាំទ្ររបបក្រុងភ្នំពេញ គឺគណបក្សសង្គ្រោះជាតិទៅវិញទេជប៉ុនមិនពេញចិត្តនិងធុញទ្រាន់ចំពោះការធ្វើបាតុកម្មជារៀងរហូតមក។
ឥរិយាបថរបបរបស់ក្រុងភ្នពេញបែបនេះទំនងជាមិនមានក្តីព្រួយបារម្ភទណ្ឌកម្មណាមួយពីអន្តរជាតិនិងខ្លាចអង្គការសហប្រជាជាតិភ្ជួរកៅអីនៅអង្គការសហប្រជាតិនោះឡើយ បើទុកជាដូច្នេះមែនយ៉ាងហោចណាស់របបក្រុងភ្នំពេញទ្រចិនយួនដើរលើផ្លូវក្រហមហើយបន្តជីវិតបាន៤ទៅ៥ឆ្នាំទម្រាំដាច់ខ្យល់ស្លាប់។