ក្រោយពីការបោះឆ្នោតជាតិដែលមានតែគណបក្សតូចតាចថ្មីថ្មោងប្រមាណ១៩ចូលរួមបានបិទបញ្ចប់ទៅ សហគមន៍អន្តរជាតិប្លុកសេរីបានចេញសេចក្តីប្រកាសមិនទទួលស្គាល់ជាបន្តបន្ទាប់ថា ការបោះឆ្នោតដែលរៀបចំឡើងដោយឧបករណ៍នយោបាយហ៊ុន សែនថាជាការបោះឆ្នោតលេងសើច មិនមានសេរីយុត្តិធម៌ និងលទ្ធិប្រជាធិបតេយ្យត្រឹមត្រូវអាចទទួលយកបាន ។
ទន្ទឹមនឹងសេចក្តីប្រកាសរបស់ប្លុកសេរីមានសហរដ្ឋអាមេរិកជាដើមមិនទទួលស្គាល់ បែរជាចិនចិននិងយួន ដែលខ្មែរយើងហៅថាជាមហាចោរ ជាសត្រូវលួចប្លន់ទឹកដីរ៉ែព្រៃព្រឹក្សាធម្មជាតិខ្មែរ ចេញមុខប្រកាសផ្តល់ឧបត្ថម្ភគាំទ្រសព្វបែបយ៉ាង រួមទាំងហាមប្រាមមិនឲ្យអន្តរជាតិលូកដៃចូលក្នុងកិច្ចប្រទេសកម្ពុជាទៀតផង ។
ថ្មីៗនេះលោក វ៉ាង យីរដ្ឋមន្ត្រីក្រសួងការបរទេសចិន បានថ្លែងថា បរទេសមិនត្រូវលូកដៃចូលក្នុងប្រទេសកម្ពុជាទេ ផ្ទុយទៅវិញចិនបានលូកដៃចូលកកូរកកាយក្នុងប្រទេសកម្ពុជាគ្រប់សម័យកាល រាប់ចាប់តាំងពីសម័យប៉ុល ពតទៅ ។ ការចូលចូលក្នុងប្រទេសកម្ពុជាបណ្តាលឲ្យកម្ពុជារងគ្រោះថ្នាក់ ស្ទើរតែសូន្យនេះ ចិនពុំដែលទទួលខុសត្រូវឡើយ ។
ក្នុងរបបហ៊ុន សែននេះជាថ្មីម្តងទៀតចិនក៏បន្តលូកដៃកកូរកកាយប្រទេសកម្ពុជាឲ្យវឹករវទៀត ដោយគាំទ្រឲ្យលោកហ៊ុន សែនបង្កើតជាប្រទេសកម្មុយនិស្ត ឯកបក្សមានតែប្រជាជនមួយ ចំណែកបក្សតូចទុកសម្រាប់លម្អ និងបន្លំភ្លែកអន្តរជាតិ ។
ទោះជាយ៉ាងនេះក្តីក្រោមការខិតខំអ្នកប្រជាធិបតេយ្យ និងអ្នកស្នេហាជាតិ បានតស៊ូរើបម្រើ ធ្វើគ្រប់់មធ្យោបាយ បង្កើតជាចលនាផ្សេងៗដើម្បីរំដោះទឹកដី ជួយសង្គ្រោះជាតិ មាតុភូមិ រំដោះប្រជាជនខ្មែរឲ្យមានសេរីភាពពីជនផ្តាច់ការ របបម៉ៅខ្មៅងងឹត យង់ឃ្នង សហាវព្រៃផ្សៃ ។
យុទ្ធនាការម្រាមដៃស្អាតនិងដេកផ្ទះឈ្នះឯង ធ្វើឲ្យលោកហ៊ុន សែនភ័យស្លន់ស្លោ គំរាមផង បំភ័យផង រហូតប៉ុនប៉ងបង្កើតជាកលល្បិចផ្សេងៗដើម្បីទប់ទល់នឹងយុទ្ធនាការចលនាសង្គ្រោះជាតិ ដែលខ្លួនបានរំលាយបាត់ទៅហើយនោះ ។
លោកបណ្ឌិតសូ ណារ៉ូ បានលើកឡើងនូវយុទ្ធសាស្ត្រជូ គឺលាង ក្នុងរឿងសាមកុកត្រង់វគ្គ ជ្រោះភ្នំប៉ វ៉ាងថា ៖ហ៊ុន សែនដល់ចំណុចស្លាប់ហើយ សង្គ្រោះជាតិបានធ្វើសព្វយ៉ាងហើយដើម្បីចាប់ហ៊ុន សែន ដូចជាស៊ឺម៉ាអ៊ីដែលជាប់អន្ទាក់របស់ជូគឺអ៊ីចឹង បើគ្មានទេវតាជួយទេគឺចប់សព្វគ្រប់ហើយ ។
លោកសូ ណារ៉ូក៏បានលើកយកសម្តីលោកសម រង្ស៊ីដែលថា អ្នកចង់រំលាយសង្គ្រោះជាតិដូចជារំលាយខ្លួនឯងអ៊ីចឹង ។ លោកថាពេលនេះអន្តរជាតិកំពុងតែថ្កោលទោស និងមិនទទួលស្គាល់លទ្ធផលបោះឆ្នោតលេងសើច មានតែចិនយូនប្លុកផ្តាច់ការប៉ុណ្ណោះទទួលស្គាល់ ហើយក្រុមលោកនិងលោកសូរ៉ូ វិជ័យគ្រោងនឹងធ្វើបាតុកម្មប្រឆាំងនឹងចិនផងដែរ ។
ជុំវិញភាពចម្រូងចម្រាសបរាជ័យអវសាន្តនៃជីវិតនយោបាយរបស់លោកហ៊ុន សែន លោក ស ចាន់ដេតពីទីក្រុងម៉ុងរ៉េអាល់នៃប្រទេសកាណាដា បានសរសេរនៅលើបណ្តាញសង្គមរបស់លោកកាលពីថ្ងៃទី៣សីហាថា៖«
កៀងបញ្ចូលទ្រុងហើយ» ។
លោកបានលើកឡើងនូវល្បិចកលរបស់លោកហ៊ុន សែនចាញ់ហើយធ្វើឲ្យក្រឡាប់ចាក់ប្រែទៅជាឈ្នះដើម្បីបន្តគ្រប់គ្រង់បន្តកាន់អំណាច រួមទាំងភាពទន់ខ្សោយរបស់ទ្រង់រណឬទ្ធិណ្តាលឲ្យលោកហ៊ុន សែនឈ្នះហើយឈ្នះទៀត។
ខ្លឹម សារទាំងស្រុងរបស់លោក ស ចាន់ដេត៖«
ម្តងនេះបើធ្វើការផ្លាស់ប្តូរ(ហ៊ុន សែន)មិនបានទៀត គឺអស់ឱកាសហើយ រហូតដល់ជាង ២០ឆ្នាំទៅមុនទៀត ទើបមើលឃើញស្រមោល នៃព្រឹត្តិការណ៍ចលនាផ្លាស់ប្តូរថ្មី ចេញមកម្តងទៀត។
ព្រោះឱកាសទម្លាក់លោក ហ៊ុន សែន លើកទី០១ នៅឆ្នាំ១៩៩៣ តែត្រូវបានបរាជ័យ ទៅវិញដោយសារ មិនប្រគល់សិទ្ធិឲ្យទៅ (UNTAC ) ធ្វើការសម្រេច។
ប៉ុន្តែលើកទី០២នេះ យើងបញ្ឆោតជារៀងរាល់ ក្រោយការបោះឆ្នោតជាតិម្តងៗ ហើយ តែទ្វារនៃកិច្ចព្រមព្រៀង "ទីក្រុងប៉ារីស"ត្រូវបានបិតជិត ដោយបណ្ដាប្រទេស "ហត្ថលេខី" ទាំងអស់មិនកំរើកបន្តិចសោះ។
ឥលូវម្តងនេះ ស្ទើរគ្រប់បណ្ដាប្រទេស "ហត្ថលេខី" ទាំងអស់សុទ្ធតែក្តៅក្រហាយ នឹងលោក ហ៊ុន សែន សម្លាប់ "លទ្ធិប្រជាធិបតេយ្យ" នៅកម្ពុជា តាមរយៈការរៀបចំបោះឆ្នោតក្លែងក្លាយ។
សួរថា ហេតុអ្វីត្រូវប្រើល្បិច "បញ្ឆោត" កៀងលោក ហ៊ុន សែន អញ្ចឹង មិនរុញទម្លាក់តែម្តងទៅ?។
ចម្លើយនៅត្រង់ថា យើងធ្វើនយោបាយ "អហិង្សាសកម្ម" ដើម្បីទប់ទល់នឹង "អំណាចផ្តាច់ការ" ដែលគេមានទាំងទ័ព កម្លាំងលុយ និងកម្លាំងតុលាការ។ ដូច្នេះ បើមិនចេះយុទ្ធសាស្ត្រ "ខ្ចីកម្លាំងខាងក្រៅ" យកមកប្រើទេ នោះមិនអាច "ប្តូរ" ហ៊ុន សែន បាន»។