លោកនាយករដ្ឋមន្ត្រីហ៊ុនថាកម្ពុជាកំពុងមានសន្តិភាព សេរីភាពទន្ទឹមនឹងអន្តរជាតិជាពិសេសប្រទេសប្រកាន់លទ្ធិប្រជាធិបតេយ្យថាកម្ពុជាកំពុងធ្លាក់ក្នុងរបបផ្តាច់ការដូចកាលពី៣ទសវត្សន៏មុន



លោកនាយករដ្ឋមន្ត្រីហ៊ុន សែនថ្លែងផ្ញើសារទៅកាន់ពលរដ្ឋ កម្មករកម្មការិនី ថា ប្រទេសកម្ពុជាកម្ពុជាកំពុងតែមានសន្តិភាព សេរីភាព និងលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស និងមានសិទ្ធិសេរីភាពពេញបរិបូណ៌ ។ 
ដោយផ្ញើនៅលើបណ្តាញសង្គមហ្វេសប៊ុករបស់លោក ដោយភ្ជាប់មកនូវរូបភាពសែលហ្វីជាមួយកម្មករកម្មការិនីដ៏ច្រើនកុះករផង លោកថ្លែងថា «គ្រប់ៗគ្នាដែលបានមកដល់កម្ពុជា គឺបានឃើញកម្ពុជាពិតប្រាកដ ជាប្រទេសដែលមានសុខសន្តិភាព រីកចម្រើន ប្រជាពលរដ្ឋរស់នៅសុខសាន្ត និងប្រកបរកស៊ីទទួលទានបានគ្រប់ទីកន្លែង ហើយជាពិសេស គឺកូនក្មួយចៅៗសិស្សានុសិស្សមានឱកាសបានសិក្សារៀនសូត្រចាប់តាំងពីទីក្រុងរហូតដល់ជនបទ»
លោកបន្តថា សន្តិភាពបានទាក់ទាញអ្នកវិនិយោគទុនបរទេសនិងភ្ញៀវទេសចរជាង៥លាននាក់ក្នុងមួយឆ្នាំៗហើយ​​​​​​ ក៏បានចូលរួមអភិវឌ្ឍវិស័យសេដ្ឋកិច្ចកម្ពុជាយ៉ាងច្រើនសន្ធឹកសន្ធាប់ ។ 
បើទោះបីជាលោកនាយករដ្ឋមន្ត្រីហ៊ុន សែនអះអាងថាកម្ពុជាកំពុងមានសន្តិភាពសេរីភាព ប្រជាធិបតេយ្យនិង ពលករកម្មករសិស្សានុស្ស បានរៀនសូត្រ ប្រកបកិច្ចការផ្សេងៗប្រកបដោយភាពរីករាយ សុខសប្បាយក្តី កាលពីឆ្នាំ២០១៣ និងដើមឆ្នាំ២០១៤ ករណីបង្ក្រាបកម្មករកម្មការិនីបណ្តាលឲ្យស្លាប់ និងរងរបួសជាច្រើនរួប ជាពិសេស កណរណីបាញ់បង្ក្រាបកម្មកររោងចក្រនៅតាមបណ្តោយផ្លូវវេងស្រេង ពេលដែលពួកគេទាមទារប្រាក់ខែ១៦០ដុល្លា ។ 
អំពើហឹង្សាជាច្រើនករណីមកពលរដ្ឋស្លូតត្រង់ សកម្មជនការពារព្រៃឈើនិងបរិស្ថាន សិទ្ធិមនុស្ស រួមទាំងគណបក្សប្រឆាំងបានកើតឡើងជារៀងរាល់ឆ្នាំ ប៉ុន្តែលោកនាយករដ្ឋមន្ត្រីហ៊ុន សែនក្នុងនាមជាមេដឹកនាំ ពុំដែលទទួលខុស ត្រូវឡើយ លោកតែងតែបង្វែរការទទួលខុសត្រូវទាំងនោះទៅលើជន រង់គ្រោះកម្មករកម្មការិនី នឹងបក្សប្រឆាំងទៅវិញ ។ 
ករណីផ្លូវវេងស្រេង លោកថាស្តាយណាស់ មិនសម្លាប់ពួកនោះឲ្យហើយ បើលោកដឹងថាពួកបក្សប្រឆាំងគ្រោងផ្តួលរំលំ លោកកាលពីឆ្នាំ២០១៣នោះ ម្លេះពេលនេះ កំពុងធ្វើបុណ្យខួបពួកនោះផង ។ 
ទាក់ទងនឹងភាសាប៉ុនប៉ងសម្លាប់បាតុករ និងមន្ត្រីបក្សប្រឆាំងប្រមាណ១០០ទៅ២០០នាក់នេះដែរ មេធាវិ អន្តរជាតិ រីឆាត រ៉ូជឺ( Richard Rogers)បានបន្ថែមភស្តុតាងមួយទៀតទៅតុលាការអន្តរជាតិ ICC ក្នុងនោះ ក៏មានករណីរំលាយគណបក្សសង្គ្រោះជាតិផងដែរ ។ 
ទាក់ទងនឹងករណីរំលាយគណបក្សសង្គ្រោះជាតិនេះដែរ សហគមន៏អ៊ឺរ៉ុប ប្រទេសអាមេរិក និងប្រទេសស៊ុយអ៊ែតផង មើលឃើញថាកម្ពុជាកំពុងតែដើរទៅរកលទ្ធិផ្តាច់ការឯកបក្ស និងគ្មានសិទ្ធិសេរីភាពខាងសារព័ត៍មាននិងនយោបាយ ហើយពួកនឹងបិទកូតានាំចេញទំនិញផ្សេងៗពីប្រទេសកម្ពុជា រួមទាំងជំនូយលើវិស័យជាច្រើនទៀត ។





Share:

សេចក្តីជូនដំណឹង ស្តីពីគ.ជ.បប្រកាសទទួលស្គាល់តំណាងរាស្ត្រគណបក្សហ្វុនស៊ិនប៉ិច



បន្ទាប់ពីមានការប្រកាសរំលាយគណបក្សសង្គ្រោះជាតិកាលពីថ្ងៃទី១៦វិច្ឆិកា របស់តុលាការកំពុលនៃព្រះរាជាណាចក្រកម្ពុជា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដឹកនាំដោយ លោកស៊ិក ប៊ុនហុក ប្រធានគ.ជ.បបានយកអាសនៈរបស់គណបក្សសង្គ្រោះជាតិទៅបែងចែកឲ្យគណបក្សតូចៗដែល មិនមានអាសនៈនៅក្នុងរដ្ឋសភា ក្នុងនោះគណបក្សហ៊្វុនស៊ិនប៉ិចទទួលបាន៤១អាសនៈ ។ 
បើទោះបីជាមានការរិះគន់ពីមតិជាតិនិងអន្តរជាតិក្នុងការរំលាយកគណបក្សសង្គ្រោះជាតិ និងការបែងចែកអាសនៈសភានេះថាធ្វើឡើងតាមការបញ្ជានិងតាមការចង់បានរបស់លោកហ៊ុន សែនក្តី រដ្ឋាភិបាលបានបញ្ជាក់ថា ការបែងចែកអាសនៈ និងការរំលាយបក្សសង្គ្រោះជាតិនេះគឺឡើងតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជានិងស្រប់តាមច្បាប់នៃប្រទេសខ្មែរ ។ 






Share:






Share:

ហ៊ុនសែនបរាជ័យ មិនអាចទិញទឹកចិត្តសមាជិកក្រុមប្រឹក្សាឃុំសង្កាត់សង្គ្រោះជាតិបាន សូម្បីតែជនពិការ ទោះបីផ្តល់លុយកាក់អ្វីក៏ដោយពួកគេសុខចិត្តលក់ការ៉ែម មិនទទួលតំណែងនឹងលុយពីបក្សប្រជាជន


ហ៊ុនសែនបរាជ័យ មិនអាចទិញទឹកចិត្តសមាជិកក្រុមប្រឹក្សាឃុំសង្កាត់សង្គ្រោះជាតិបាន សូម្បីតែជនពិការ ទោះបីផ្តល់លុយកាក់អ្វីក៏ដោយពួកគេសុខចិត្តលក់ការ៉ែម មិនទទួលតំណែងនឹងលុយពីបក្សប្រជាជន
............
មុនតុលាការកំពូលនៃព្រះរាជាណាចក្រកម្ពុជារំលាយគណបក្សសង្គ្រោះជាតិ លោកនាយករដ្ឋមន្ត្រីហ៊ុន សែនបានប្រកាសឲ្យសមាជិកក្រុមប្រឹក្សាទាំងអស់របស់គណបក្សសង្គ្រោះជាតិចុះចូលនឹងគណបក្សប្រជាជនកម្ពុជា ដោយហ៊ុន សែនសន្យានឹងផ្តល់អំណាចតួនាទីឲ្យសមជិកទាំងនោះឲ្យនៅដដែល ប៉ុន្តែជ្រកនៅក្រោមផ្លាក់ គណបក្សប្រជាជនកម្ពុជា ។
ទោះយ៉ាងនោះក្តី លោកសុខ ណានដែលជាជនពិការផង សុខចិត្តដើរលក់ការ៉ែមកី តាមផ្លូវប្រសើរជាងលក់លក់ក្បាល លក់បេះដូង ក្បត់ឆន្ទៈរាស្ត្រជាង៣លាននាក់ ដែលស្មោះត្រង់បោះឲ្យគណបក្សលោក ។

សមាជិកមកពីគណបក្សសង្គ្រោះជាតិជាច្រើននិយយាយថា អំណាចទាំងនោះពួកគាត់បានមកពីមករាស្ត្រផ្តល់ឲ្យពុំមែនលោកហ៊ុន សែនផ្តល់ឲ្យឡើយ ដូច្នោះអ្វីៗជារបស់រាស្ត្រ បើគេប្លន់ឆន្ទៈរាស្ត្រ ពួកគេមិនអាចស្រលាញ់លុយនិងអំណាចទៅជ្រក ក្រោមឆ័ត្រចោរក្បត់រាស្ត្រទេ ។

ទោះបីជាបរាជ័យក្នុងការអំពាវនាវមួយឲ្យសមាជិកគណបក្សសង្គ្រោះជាតិចុះមួយដងជាពីរដងក្តី លោកនាយករដ្ឋមន្ត្រីហ៊ុន សែនជាថ្មីម្តងទៀត បានដាក់ឪសាន្តវាទឲ្យសមាជិកក្រុមប្រឹក្សាឃុំសង្កាត់សង្គ្រោះជាតិប្រមាណ៥ពាន់នាក់ត្រឹមថ្ងៃទី២៤វិច្ឆិកានេះ ។ បើតាមកញ្ញា សុវណ្ណថា ដែលជាអតីតៈអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ បានបញ្ជាក់ថា ប្រសិនបើសមាជិកក្រុមប្រឹក្សាគណបក្សសង្គ្រោះជាតិទាំងនោះមិនព្រមចុះចូលនឹងគណបក្សប្រជាជនតាមការអំពាវនាវរបស់លោកហ៊ុន សែនម្តងជាពីរដងទេ កញ្ញានឹងប្តឹងសមាជិកទាំងនោះឲ្យជាប់ពន្ធនាគាររហូតដល់១៥ឆ្នាំ ។ នាងបានសរសេរហ្វេសប៊ុកផ្ទាល់ខ្លួនថា សម្រាប់ឯកសារដាក់ពាក្យប្តឹងទាំងនោះ នាងបានរៀបចំរួចរាល់ហើយ ។


Share:

សម្តេចនឹងបន្តដឹកនាំប្រទេសជាតិមិនតិចជាង ១០ ឆ្នាំទៀត ដើម្បីការពារសន្តិភាព ការពារពាររោងចក្រ ការពារផលប្រយោជន៍បងប្អូនកម្មករកម្មការនី




ក្នុងពិធីសំណេះសំណាលស្ត្រីកម្មការិនីរោងចក្រ 7NG ប្រមាណ១៨០០នាក់ជាង ដែលស្ថិតនៅក្នុងខេត្តកណ្តាល នាព្រឹកថ្ងៃទី១៦ខែវិច្ឆិកានេះ លោកនាយករដ្ឋមន្ត្រីហ៊ុន សែនបានប្រកាសជាថ្មីម្តងយ៉ាងមុតមាំថា លោកនឹងបន្តកាន់អំណាចជាង១០ឆ្នាំទៀត ។ ពាក្យប្រកាសបន្តកាន់អំណាចនេះ និងក្រាញមិនព្រមចេញពីអំណាចលោកតែងប្រកាសទៀបនឹងការបោះឆ្នោតអាណត្តិថ្មីចូលមកដល់ ហើយជាងនេះទៅទៀតលោកតែងសន្យាផ្សេងៗដើម្បីទទួលបានការគាំទ្រពីពលរដ្ឋកម្ពុជា ។ 

ទន្ទឹងការប្រកាសបន្តកាន់អំណាច១០ឆាំជាងបន្តទៀតនេះ លោកបានលើកឡើងពីសមិទ្ធិផលនានា ដែលលោកខំកសាងចាប់ពីក្រោយរបបខ្មែរក្រហមប្រមាណជាង៣០ឆ្នំាមកនេះ ។ លោកបញ្ជាថា កម្ពុជា ទម្រាំដើរដល់ផ្លូវនេះ កម្ពុជាមានប្រវត្តិរស់ជាតិជូរចត់ល្វីងសព្វយ៉ាង ។ លោកបញ្ជាក់ពីសម័យខ្មែរក្រហមដែលលោកធ្លាប់ធ្វើជាកម្មាភិបាលដែរថា កម្ពុជាបច្ចុប្បន្នបានប្រែក្លាយតំបន់សមរភូមិក្តៅ សមរភូមិប្រយុទ្ធឲ្យក្លាយជាតំបន់អភិវឌ្ឍន៏ មានហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ បងប្អូនកូនក្មួយបានមកធ្វើរោងចក្រគ្រប់គ្នា ។ ដូច្នេះដើម្បីការធានាការពារសន្តិភាពនិងការអភិវឌ្ឍផ្សេងៗដែលលោកប្រឹងប្រែងមកសាង ជាង៣០ឆ្នាំនេះ សូមនឹងត្រូវបន្តកាន់អំណាចជាង១០បន្ថែមទៀត  ។
«សម្តេចនឹងបន្តដឹកនាំប្រទេសជាតិមិនតិចជាង ១០ ឆ្នាំទៀត ដើម្បីការពារសន្តិភាព ការពារពាររោងចក្រ ការពារផលប្រយោជន៍បងប្អូនកម្មករកម្មការនី និងសូមអោយបងប្អូនប្រជាពលរដ្ឋគាំទ្រ និងបន្តបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាជាបន្តទៀត»។ 



ទោះយ៉ាងណាសង្គមនិងបក្សប្រឆាំងមើលឃើញថា ការអភិវឌ្ឍសព្វថ្ងៃគ្មានតម្លាភាព និងមានអំពើពុករលួយជាច្រើននៅក្នុងជួររដ្ឋាភិបាល រហូតដល់ស្ថាប័នឯកជន ។
អំពើឃុបឃិត លក់សម្បត្តិជាតិ និងពុករលួយទាំងនោះរាប់ចាប់តាំងលកជួលអគាររដ្ឋ ដីសម្បទាន កាប់បំផ្លាញព្រៃឈើ នាំខ្សាច់ វ៉ែទៅលក់ឲ្យបរទេសធ្វើឲ្យបាត់បង់ថវិកាជាតិរាប់សិបលានដុល្លាក្នុងមួយឆ្នាំៗ ។
កាលពីឆ្នាំ២០១៦កន្លងទៅ អង្គការGlobal Witness មានមូលដ្ឋាននៅអង់គ្លេស បានហៅប្រទេសកម្ពុជាថា ជាប្រទេសសម្រាប់លក់ ហើយបានហៅត្រកូលលោកហ៊ុន សែនថា«អធិរាជត្រូលហ៊ុន» ដោយកូនប្រុសស្រីរបស់លោកនាយករដ្ឋមន្ត្រីទាំងអស់សុទ្ធតែមានភាគហ៊ុន ក្នុងក្រុហ៊ុនល្បីៗធំៗជាច្រើន នៅកម្ពុជា ។





Share:

ជនជាតិខ្មែរគ្រប់មជ្ឈដ្ឋានទន្ទឹងរង់ចាំតុលាការកម្ពុជារំលាយបក្សសង្គ្រោះជាតិតាមការបញ្ជារបស់លោកហ៊ុនសែន នៅទី១៦វិច្ឆិកា


ពលរដ្ឋខ្មែរគ្រប់មជ្ឈដ្ឋានរង់ចាំយ៉ាងអន្ទះសារការប្តឹងរំលាយគណបក្សសង្គ្រោះជាតិពីបណ្តាបក្សសម្ព័ន្ធរបស់រដ្ឋាបាលកម្ពុជា នៅថ្ងៃទី១៦វិច្ឆិកា ខាងមុខនេះ ។ នៅសល់ប្រមាណ២ថ្ងៃប៉ុណ្ណោះ នឹងដល់ថ្ងៃអវសាននៃសេចក្តីប្រកាសរំលាយគណបក្សសង្គ្រោះជាតិ តាមសំណើររបស់បក្សសម្ព័ន្ធរបស់លោកនាយកនាយករដ្ឋមន្ត្រីហ៊ុន សែន ហៅថាបុរសខ្លាំងហើយ ។ ប៉ុន្តែ សេចក្តីប្រកាស រំលាយបក្សសង្គ្រោះជាតិនេះ មិនបានធ្វើឲ្យពលរដ្ឋអ្នកនិន្នាការខាងបក្សប្រឆាំងមានសេចក្តីភ័យព្រួយ និងស្រណោះស្តាយអ្វីទេ បែរជាពួករង់ចាំយ៉ាងអន្ទះសារ ចាំមើលលទ្ធផលនៃការផ្តាច់ផ្តិលជីវិតបក្សប្រឆាំងនេះទៅវិញ ។



នៅលើបណ្តាញសង្គមហ្វេសប៊ុក ពលរដ្ឋជាច្រើន បាននិយាយលេងផង បញ្ចើចបញ្ចើឌឺដងនឹងបុរសខ្លាំងផង ដោយគេ យកសម្តីប្តេជ្ញាចិត្តរំលាយបក្សសង្គ្រោះជាតិ ដោយហ៊ានភ្នាល់១០០ស៊ីតែ១បើគណបក្សសង្គ្រោះជាតិមិនរលាយ ហើយក៏ជំរុញលើកទឹកចិត្តឲ្យពលរដ្ឋលេងល្បែងភ្នាល់នេះផងដែរ ។ 

អ្នកលេងបណ្តាញសង្គមមានគណីឈ្មោះសអារុណ បាននិយាយលើបណ្តាញសង្គមរបស់ខ្លួនថា«ជិតផុតកំណត់ហើយ ខ្ញុំចង់ភ្នាល់ក្រែងបានឈ្នះយកលុយការប្រពន្ធ »
និស្សិតមួយរូបមកពីសកលវិទ្យាល័យមួយនៅក្រុងភ្នំពេញ សូមមិនបញ្ចេញឈ្មោះនិយថា«ខ្ញុំចង់លេងនឹងគេដែរ ក្រែងបានលុយចាយនឹងគេ តែខ្លាចគេថាយើងហ្នឹង មាននិន្នាការបក្សនយោបាយ ដល់អីចឹងទៅ ខ្ញុំអត់ហ៊ានទេ សុខចិត្តអត់លុយចាយចុះ បើលែងមិនភ័យចាញ់ទេ ព្រោះសម្តេចអ្នកចេញតើ » ។

ពាក្យបុរាណខ្មែរតែងពោលថា ល្បែងតែងវិនាស ហិនហោចទ្រព្យសម្បត្តិ និងធ្វើឲ្យសង្គមជួបតែ កោឡាហល វិកវរ ក្តៅក្រហាយ កើតមានចោរឆក់ចោរប្លន់ អំពើហិង្សាគ្រប់ភូមិដ្ឋាន ។ គេបានតែងចងចារពីអំពើវិនាសដោយសារល្បែងនេះជាកំណាព្យឃ្លោងឃ្លាជាច្រើនសម្រាប់កូនខ្មែរគ្រប់ប្រាណ ។ 
ជាងនេះទៅទៀតគេចាត់ទុកអំពើទាំងនេះជាអំពើអបាយមុខនាំទុក្ខ នាំខ្លួនឲ្យកើតជាប្រេតតិរច្ឆាន ក្នុងឋានថោកទាបទៀតផង ។ 



អ្នកលេងសង្គមហ្វេសប៊ុកម្នាក់ទៀតដាក់ឈ្មោះខ្លួនថាប្រុសពៅ បានលើកឡើងថា« អំពើភ្នាល់ រឿងល្បែងទាំងឡាយគេចាត់ចូលជាអំពើអបាយមុខ មិនចម្រើន ប៉ុន្តែ នាយករដ្ឋមន្ត្រី ប្រមុខដឹកនាំ មិននំាពលរដ្ឋគេចចៀសឲ្យផុតពីអំពើអបាយមុខទាំងនោះ បែរជានាំពលរដ្ឋលែងល្បែងភ្នាល់ និងជំរុញឲ្យជាតិខ្លួនប្រព្រឹត្តល្បែងពាលាទៅវិញ » ។

លោកនាយករដ្ឋមន្រ្តីហៅបុរសខ្លាំងបាញល្បីល្បាញដល់ប្រទេសអង់គ្លេស CNN BBC ថាជាអ្នកភ្នាល់ មិនចេះចាញ់ បើចាញ់នៅតែឈ្នះ ហើយតែងតែស្បថនិងសន្យាកាត់ដៃ កាត់ក និងដកក្រុមហ៊ុនេះ ក្រុមហ៊ុន​នោះ តែអីចឹង  តែក្រោយមក កបុរសខ្លាំងនៅជាប់រឹងមាំដដែល ហើយក្រុមហ៊ុនកាប់ឈើ រំលោភ បំពានសម្បត្តិខ្មែរក៏នៅតែមានវត្តមានហើយរឹងរឹតតែបំផ្លាញជាងមុន ។  

ទាក់នឹងការគំរាមរំលាយបក្សសង្គ្រោះជាតិនេះដែរ សម្តេចអន្ទងផង អំពាវនាវផង ប្រើទឹកមុខស្លូតសុភាពបុរសផង ដើម្បីឲ្យសមាជិកគណបក្សនេះចុះចូល ដោយទុកឪសានវាទត្រឹថ្ងៃទី១៦វិច្ឆិកា។ ប៉ុន្តែជាលទ្ធផល សម្តេចត្រូវខកចិត្ត ដោយសារសមាជិកដែលជឿពាក្យស្បថស្បែរសម្តេចនោះបានត្រឹម ជាង៥០រូបប៉ុណ្ណោះ ។ 

កាលពីថ្ងៃទី១២វិច្ឆកាកន្លងទៅថ្មីៗនេះ ពីសហរដ្ឋអាមេរិក ក្នុងពិធីសិក្ខាសាលាស្តីពីសិទ្ធិមនុស្សនៅកម្ពុជា លោកសម រង្ស៊ីអតីតប្រធានគណបក្សសង្គ្រោះជាតិ បានថ្លែងថា លោកចង់់ឲ្យលោកហ៊ុន សែន រំលាយគណបក្សសង្គ្រោះជាតិបានឆាប់ ហើយលោកសូមចូលជាសមាជិកគណបក្សនេះវិញ បើទោះបីជាត្រូវបានលោកហ៊ុន សែនរំលាយក៏ដោយ ។





Share:

Hot Widget

recent/hot-posts

Header Ads Widget

Responsive Advertisement

BTemplates.com