សេចក្តីជូនដំណឹង ស្តីពីគ.ជ.បប្រកាសទទួលស្គាល់តំណាងរាស្ត្រគណបក្សហ្វុនស៊ិនប៉ិច



បន្ទាប់ពីមានការប្រកាសរំលាយគណបក្សសង្គ្រោះជាតិកាលពីថ្ងៃទី១៦វិច្ឆិកា របស់តុលាការកំពុលនៃព្រះរាជាណាចក្រកម្ពុជា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដឹកនាំដោយ លោកស៊ិក ប៊ុនហុក ប្រធានគ.ជ.បបានយកអាសនៈរបស់គណបក្សសង្គ្រោះជាតិទៅបែងចែកឲ្យគណបក្សតូចៗដែល មិនមានអាសនៈនៅក្នុងរដ្ឋសភា ក្នុងនោះគណបក្សហ៊្វុនស៊ិនប៉ិចទទួលបាន៤១អាសនៈ ។ 
បើទោះបីជាមានការរិះគន់ពីមតិជាតិនិងអន្តរជាតិក្នុងការរំលាយកគណបក្សសង្គ្រោះជាតិ និងការបែងចែកអាសនៈសភានេះថាធ្វើឡើងតាមការបញ្ជានិងតាមការចង់បានរបស់លោកហ៊ុន សែនក្តី រដ្ឋាភិបាលបានបញ្ជាក់ថា ការបែងចែកអាសនៈ និងការរំលាយបក្សសង្គ្រោះជាតិនេះគឺឡើងតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជានិងស្រប់តាមច្បាប់នៃប្រទេសខ្មែរ ។ 






Share:






Share:

ហ៊ុនសែនបរាជ័យ មិនអាចទិញទឹកចិត្តសមាជិកក្រុមប្រឹក្សាឃុំសង្កាត់សង្គ្រោះជាតិបាន សូម្បីតែជនពិការ ទោះបីផ្តល់លុយកាក់អ្វីក៏ដោយពួកគេសុខចិត្តលក់ការ៉ែម មិនទទួលតំណែងនឹងលុយពីបក្សប្រជាជន


ហ៊ុនសែនបរាជ័យ មិនអាចទិញទឹកចិត្តសមាជិកក្រុមប្រឹក្សាឃុំសង្កាត់សង្គ្រោះជាតិបាន សូម្បីតែជនពិការ ទោះបីផ្តល់លុយកាក់អ្វីក៏ដោយពួកគេសុខចិត្តលក់ការ៉ែម មិនទទួលតំណែងនឹងលុយពីបក្សប្រជាជន
............
មុនតុលាការកំពូលនៃព្រះរាជាណាចក្រកម្ពុជារំលាយគណបក្សសង្គ្រោះជាតិ លោកនាយករដ្ឋមន្ត្រីហ៊ុន សែនបានប្រកាសឲ្យសមាជិកក្រុមប្រឹក្សាទាំងអស់របស់គណបក្សសង្គ្រោះជាតិចុះចូលនឹងគណបក្សប្រជាជនកម្ពុជា ដោយហ៊ុន សែនសន្យានឹងផ្តល់អំណាចតួនាទីឲ្យសមជិកទាំងនោះឲ្យនៅដដែល ប៉ុន្តែជ្រកនៅក្រោមផ្លាក់ គណបក្សប្រជាជនកម្ពុជា ។
ទោះយ៉ាងនោះក្តី លោកសុខ ណានដែលជាជនពិការផង សុខចិត្តដើរលក់ការ៉ែមកី តាមផ្លូវប្រសើរជាងលក់លក់ក្បាល លក់បេះដូង ក្បត់ឆន្ទៈរាស្ត្រជាង៣លាននាក់ ដែលស្មោះត្រង់បោះឲ្យគណបក្សលោក ។

សមាជិកមកពីគណបក្សសង្គ្រោះជាតិជាច្រើននិយយាយថា អំណាចទាំងនោះពួកគាត់បានមកពីមករាស្ត្រផ្តល់ឲ្យពុំមែនលោកហ៊ុន សែនផ្តល់ឲ្យឡើយ ដូច្នោះអ្វីៗជារបស់រាស្ត្រ បើគេប្លន់ឆន្ទៈរាស្ត្រ ពួកគេមិនអាចស្រលាញ់លុយនិងអំណាចទៅជ្រក ក្រោមឆ័ត្រចោរក្បត់រាស្ត្រទេ ។

ទោះបីជាបរាជ័យក្នុងការអំពាវនាវមួយឲ្យសមាជិកគណបក្សសង្គ្រោះជាតិចុះមួយដងជាពីរដងក្តី លោកនាយករដ្ឋមន្ត្រីហ៊ុន សែនជាថ្មីម្តងទៀត បានដាក់ឪសាន្តវាទឲ្យសមាជិកក្រុមប្រឹក្សាឃុំសង្កាត់សង្គ្រោះជាតិប្រមាណ៥ពាន់នាក់ត្រឹមថ្ងៃទី២៤វិច្ឆិកានេះ ។ បើតាមកញ្ញា សុវណ្ណថា ដែលជាអតីតៈអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ បានបញ្ជាក់ថា ប្រសិនបើសមាជិកក្រុមប្រឹក្សាគណបក្សសង្គ្រោះជាតិទាំងនោះមិនព្រមចុះចូលនឹងគណបក្សប្រជាជនតាមការអំពាវនាវរបស់លោកហ៊ុន សែនម្តងជាពីរដងទេ កញ្ញានឹងប្តឹងសមាជិកទាំងនោះឲ្យជាប់ពន្ធនាគាររហូតដល់១៥ឆ្នាំ ។ នាងបានសរសេរហ្វេសប៊ុកផ្ទាល់ខ្លួនថា សម្រាប់ឯកសារដាក់ពាក្យប្តឹងទាំងនោះ នាងបានរៀបចំរួចរាល់ហើយ ។


Share:

សម្តេចនឹងបន្តដឹកនាំប្រទេសជាតិមិនតិចជាង ១០ ឆ្នាំទៀត ដើម្បីការពារសន្តិភាព ការពារពាររោងចក្រ ការពារផលប្រយោជន៍បងប្អូនកម្មករកម្មការនី




ក្នុងពិធីសំណេះសំណាលស្ត្រីកម្មការិនីរោងចក្រ 7NG ប្រមាណ១៨០០នាក់ជាង ដែលស្ថិតនៅក្នុងខេត្តកណ្តាល នាព្រឹកថ្ងៃទី១៦ខែវិច្ឆិកានេះ លោកនាយករដ្ឋមន្ត្រីហ៊ុន សែនបានប្រកាសជាថ្មីម្តងយ៉ាងមុតមាំថា លោកនឹងបន្តកាន់អំណាចជាង១០ឆ្នាំទៀត ។ ពាក្យប្រកាសបន្តកាន់អំណាចនេះ និងក្រាញមិនព្រមចេញពីអំណាចលោកតែងប្រកាសទៀបនឹងការបោះឆ្នោតអាណត្តិថ្មីចូលមកដល់ ហើយជាងនេះទៅទៀតលោកតែងសន្យាផ្សេងៗដើម្បីទទួលបានការគាំទ្រពីពលរដ្ឋកម្ពុជា ។ 

ទន្ទឹងការប្រកាសបន្តកាន់អំណាច១០ឆាំជាងបន្តទៀតនេះ លោកបានលើកឡើងពីសមិទ្ធិផលនានា ដែលលោកខំកសាងចាប់ពីក្រោយរបបខ្មែរក្រហមប្រមាណជាង៣០ឆ្នំាមកនេះ ។ លោកបញ្ជាថា កម្ពុជា ទម្រាំដើរដល់ផ្លូវនេះ កម្ពុជាមានប្រវត្តិរស់ជាតិជូរចត់ល្វីងសព្វយ៉ាង ។ លោកបញ្ជាក់ពីសម័យខ្មែរក្រហមដែលលោកធ្លាប់ធ្វើជាកម្មាភិបាលដែរថា កម្ពុជាបច្ចុប្បន្នបានប្រែក្លាយតំបន់សមរភូមិក្តៅ សមរភូមិប្រយុទ្ធឲ្យក្លាយជាតំបន់អភិវឌ្ឍន៏ មានហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ បងប្អូនកូនក្មួយបានមកធ្វើរោងចក្រគ្រប់គ្នា ។ ដូច្នេះដើម្បីការធានាការពារសន្តិភាពនិងការអភិវឌ្ឍផ្សេងៗដែលលោកប្រឹងប្រែងមកសាង ជាង៣០ឆ្នាំនេះ សូមនឹងត្រូវបន្តកាន់អំណាចជាង១០បន្ថែមទៀត  ។
«សម្តេចនឹងបន្តដឹកនាំប្រទេសជាតិមិនតិចជាង ១០ ឆ្នាំទៀត ដើម្បីការពារសន្តិភាព ការពារពាររោងចក្រ ការពារផលប្រយោជន៍បងប្អូនកម្មករកម្មការនី និងសូមអោយបងប្អូនប្រជាពលរដ្ឋគាំទ្រ និងបន្តបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាជាបន្តទៀត»។ 



ទោះយ៉ាងណាសង្គមនិងបក្សប្រឆាំងមើលឃើញថា ការអភិវឌ្ឍសព្វថ្ងៃគ្មានតម្លាភាព និងមានអំពើពុករលួយជាច្រើននៅក្នុងជួររដ្ឋាភិបាល រហូតដល់ស្ថាប័នឯកជន ។
អំពើឃុបឃិត លក់សម្បត្តិជាតិ និងពុករលួយទាំងនោះរាប់ចាប់តាំងលកជួលអគាររដ្ឋ ដីសម្បទាន កាប់បំផ្លាញព្រៃឈើ នាំខ្សាច់ វ៉ែទៅលក់ឲ្យបរទេសធ្វើឲ្យបាត់បង់ថវិកាជាតិរាប់សិបលានដុល្លាក្នុងមួយឆ្នាំៗ ។
កាលពីឆ្នាំ២០១៦កន្លងទៅ អង្គការGlobal Witness មានមូលដ្ឋាននៅអង់គ្លេស បានហៅប្រទេសកម្ពុជាថា ជាប្រទេសសម្រាប់លក់ ហើយបានហៅត្រកូលលោកហ៊ុន សែនថា«អធិរាជត្រូលហ៊ុន» ដោយកូនប្រុសស្រីរបស់លោកនាយករដ្ឋមន្ត្រីទាំងអស់សុទ្ធតែមានភាគហ៊ុន ក្នុងក្រុហ៊ុនល្បីៗធំៗជាច្រើន នៅកម្ពុជា ។





Share:

ជនជាតិខ្មែរគ្រប់មជ្ឈដ្ឋានទន្ទឹងរង់ចាំតុលាការកម្ពុជារំលាយបក្សសង្គ្រោះជាតិតាមការបញ្ជារបស់លោកហ៊ុនសែន នៅទី១៦វិច្ឆិកា


ពលរដ្ឋខ្មែរគ្រប់មជ្ឈដ្ឋានរង់ចាំយ៉ាងអន្ទះសារការប្តឹងរំលាយគណបក្សសង្គ្រោះជាតិពីបណ្តាបក្សសម្ព័ន្ធរបស់រដ្ឋាបាលកម្ពុជា នៅថ្ងៃទី១៦វិច្ឆិកា ខាងមុខនេះ ។ នៅសល់ប្រមាណ២ថ្ងៃប៉ុណ្ណោះ នឹងដល់ថ្ងៃអវសាននៃសេចក្តីប្រកាសរំលាយគណបក្សសង្គ្រោះជាតិ តាមសំណើររបស់បក្សសម្ព័ន្ធរបស់លោកនាយកនាយករដ្ឋមន្ត្រីហ៊ុន សែន ហៅថាបុរសខ្លាំងហើយ ។ ប៉ុន្តែ សេចក្តីប្រកាស រំលាយបក្សសង្គ្រោះជាតិនេះ មិនបានធ្វើឲ្យពលរដ្ឋអ្នកនិន្នាការខាងបក្សប្រឆាំងមានសេចក្តីភ័យព្រួយ និងស្រណោះស្តាយអ្វីទេ បែរជាពួករង់ចាំយ៉ាងអន្ទះសារ ចាំមើលលទ្ធផលនៃការផ្តាច់ផ្តិលជីវិតបក្សប្រឆាំងនេះទៅវិញ ។



នៅលើបណ្តាញសង្គមហ្វេសប៊ុក ពលរដ្ឋជាច្រើន បាននិយាយលេងផង បញ្ចើចបញ្ចើឌឺដងនឹងបុរសខ្លាំងផង ដោយគេ យកសម្តីប្តេជ្ញាចិត្តរំលាយបក្សសង្គ្រោះជាតិ ដោយហ៊ានភ្នាល់១០០ស៊ីតែ១បើគណបក្សសង្គ្រោះជាតិមិនរលាយ ហើយក៏ជំរុញលើកទឹកចិត្តឲ្យពលរដ្ឋលេងល្បែងភ្នាល់នេះផងដែរ ។ 

អ្នកលេងបណ្តាញសង្គមមានគណីឈ្មោះសអារុណ បាននិយាយលើបណ្តាញសង្គមរបស់ខ្លួនថា«ជិតផុតកំណត់ហើយ ខ្ញុំចង់ភ្នាល់ក្រែងបានឈ្នះយកលុយការប្រពន្ធ »
និស្សិតមួយរូបមកពីសកលវិទ្យាល័យមួយនៅក្រុងភ្នំពេញ សូមមិនបញ្ចេញឈ្មោះនិយថា«ខ្ញុំចង់លេងនឹងគេដែរ ក្រែងបានលុយចាយនឹងគេ តែខ្លាចគេថាយើងហ្នឹង មាននិន្នាការបក្សនយោបាយ ដល់អីចឹងទៅ ខ្ញុំអត់ហ៊ានទេ សុខចិត្តអត់លុយចាយចុះ បើលែងមិនភ័យចាញ់ទេ ព្រោះសម្តេចអ្នកចេញតើ » ។

ពាក្យបុរាណខ្មែរតែងពោលថា ល្បែងតែងវិនាស ហិនហោចទ្រព្យសម្បត្តិ និងធ្វើឲ្យសង្គមជួបតែ កោឡាហល វិកវរ ក្តៅក្រហាយ កើតមានចោរឆក់ចោរប្លន់ អំពើហិង្សាគ្រប់ភូមិដ្ឋាន ។ គេបានតែងចងចារពីអំពើវិនាសដោយសារល្បែងនេះជាកំណាព្យឃ្លោងឃ្លាជាច្រើនសម្រាប់កូនខ្មែរគ្រប់ប្រាណ ។ 
ជាងនេះទៅទៀតគេចាត់ទុកអំពើទាំងនេះជាអំពើអបាយមុខនាំទុក្ខ នាំខ្លួនឲ្យកើតជាប្រេតតិរច្ឆាន ក្នុងឋានថោកទាបទៀតផង ។ 



អ្នកលេងសង្គមហ្វេសប៊ុកម្នាក់ទៀតដាក់ឈ្មោះខ្លួនថាប្រុសពៅ បានលើកឡើងថា« អំពើភ្នាល់ រឿងល្បែងទាំងឡាយគេចាត់ចូលជាអំពើអបាយមុខ មិនចម្រើន ប៉ុន្តែ នាយករដ្ឋមន្ត្រី ប្រមុខដឹកនាំ មិននំាពលរដ្ឋគេចចៀសឲ្យផុតពីអំពើអបាយមុខទាំងនោះ បែរជានាំពលរដ្ឋលែងល្បែងភ្នាល់ និងជំរុញឲ្យជាតិខ្លួនប្រព្រឹត្តល្បែងពាលាទៅវិញ » ។

លោកនាយករដ្ឋមន្រ្តីហៅបុរសខ្លាំងបាញល្បីល្បាញដល់ប្រទេសអង់គ្លេស CNN BBC ថាជាអ្នកភ្នាល់ មិនចេះចាញ់ បើចាញ់នៅតែឈ្នះ ហើយតែងតែស្បថនិងសន្យាកាត់ដៃ កាត់ក និងដកក្រុមហ៊ុនេះ ក្រុមហ៊ុន​នោះ តែអីចឹង  តែក្រោយមក កបុរសខ្លាំងនៅជាប់រឹងមាំដដែល ហើយក្រុមហ៊ុនកាប់ឈើ រំលោភ បំពានសម្បត្តិខ្មែរក៏នៅតែមានវត្តមានហើយរឹងរឹតតែបំផ្លាញជាងមុន ។  

ទាក់នឹងការគំរាមរំលាយបក្សសង្គ្រោះជាតិនេះដែរ សម្តេចអន្ទងផង អំពាវនាវផង ប្រើទឹកមុខស្លូតសុភាពបុរសផង ដើម្បីឲ្យសមាជិកគណបក្សនេះចុះចូល ដោយទុកឪសានវាទត្រឹថ្ងៃទី១៦វិច្ឆិកា។ ប៉ុន្តែជាលទ្ធផល សម្តេចត្រូវខកចិត្ត ដោយសារសមាជិកដែលជឿពាក្យស្បថស្បែរសម្តេចនោះបានត្រឹម ជាង៥០រូបប៉ុណ្ណោះ ។ 

កាលពីថ្ងៃទី១២វិច្ឆកាកន្លងទៅថ្មីៗនេះ ពីសហរដ្ឋអាមេរិក ក្នុងពិធីសិក្ខាសាលាស្តីពីសិទ្ធិមនុស្សនៅកម្ពុជា លោកសម រង្ស៊ីអតីតប្រធានគណបក្សសង្គ្រោះជាតិ បានថ្លែងថា លោកចង់់ឲ្យលោកហ៊ុន សែន រំលាយគណបក្សសង្គ្រោះជាតិបានឆាប់ ហើយលោកសូមចូលជាសមាជិកគណបក្សនេះវិញ បើទោះបីជាត្រូវបានលោកហ៊ុន សែនរំលាយក៏ដោយ ។





Share:

មិនគួរឲ្យជឿPageLike លោកហ៊ុន សែនទទួលបានLikeច្រើនជាងគេបំផុត ក្នុងចំណោមមេដឹកនាំពិភពលោកល្បីៗនិងប្រទេសធំៗ


នៅថ្ងៃទី១៣វិច្ឆិកា ២០១៧នេះ លោកនាយករដ្ឋមន្ត្រីហ៊ុន សែនបានថ្លែងនូវសេក្តីអបអរចំពោះហ្វេសប៊ុកផ្លូវការរបស់លោក ដែលទទួលបានLIkeច្រើនជាងគេបំផុត ក្នុងចំណោម មេដឹកនាំល្បីៗក្នុងស្រុកនឹងក្រៅប្រទេស ហើយក៏ការមានមោទនភាពចមពោះការគាំទ្ររបស់សាធារណជនទូទាំងក្នុងនិងក្រៅប្រទេសផងដែរ ។ 
ការគាំទ្រដ៏ច្រើនលើសលប់នេះមិនឹកស្មាននិងមិនគួរឲ្យជឿសោះ ចំពោះប្រទេសកម្ពុជាតូចមួយ ហើយពុំធ្លាប់មានកេរ្តិ៏ឈ្មោះល្បីល្បាញអ្វី ក្នុងពិភពលោក ហើយក៏កម្រនឹងមានគេស្គាល់កម្ពុជាផងដែរ ។ ប៉ុន្តែផ្ទុយទៅវិញ លោកនាយករដ្ឋមន្ត្រីហ៊ុន បែរជាទទួលបាននូវការគាំទ្រលើសប្រមាណ លើសមេដឹកនាំកំពូលៗលើពិភពលោកទៅទៀត ។ 
លោកហ៊ុន សែនទទួលបានPage Likeចំនួន៩០លានLike គឺច្រើនជាងមេដឹកនាំពិភពលោករាប់សិបដង ដាច់ឆ្ងាយស្ទើរមើលមិនឃើញ ។



page Like មេដឹកនាំពិភពលោក ដែលល្បីៗនិងជាប្រទេសមហាអំណាចនិងមានLike តិចតួចជាងpage លោកហ៊ុន សែនទាំងនោះមានដូចជា៖
Page Like របស់លោក ស៊ីជីពីង ទទួលបានLike ជាង១ម៉ឺន
Page Like របស់លោកប្រធានាធិបតី (Vla Dirmir Putin )ពូទីន ទទួលបានLike  ៤៩៥៦៨៤ (ជាង៤៩ម៉ឺន)
Page Like របស់លោកធានាធិបតី ដូណាលត្រាំទទួលបានLike ២២ ៨៤២៧៣៦(២២លានជាង)
Page Like របស់លោកអតីតប្រធានាធិបតី សហរដ្ឋអាមេរិក គឺអូបាម៉ា ទទួលបានLike ៥៥១៦៧៥៣៣(៥៥លានជាង)។ 
ចំពោះការកើនឡើងអ្នកគាំទ្រលើសប្រមាណនេះដែរ កាលកន្លងទៅ លោកសម រង្ស៊ីអតីតប្រធានគណបក្សសង្គ្រោះជាតិ បានលើកឡើងថា លោកនាយករដ្ឋមន្ត្រីហ៊ុន សែនបានទិញLikeពីប្រទេសឥណ្ឌា ចំនួនអ្នកគាំទ្រទាំងនោះលោកថា សុទ្ធតែជាចំនួន អ្នកគាំទ្រក្លែងក្លាយ។  ការថ្លែងរបស់លោក សម រង្ស៊ីបែបនេះត្រូវបានអ្នកកាន់Page របស់លោកនាយករដ្ឋមន្ត្រីប្រតិកម្មភ្លាមៗ និងប្តឹងទៅតុលាការពីបទបរិហារកេរ្តិ៏។ 

បើទោះបីជាប្រទេសកម្ពុជាតូចប៉ុនស្រុកមួយនៃប្រទេសមហាអំណាចនិងប្រជាជនស្ទើរមិនស្មើរនឹងប្រជាជនក្នុងស្រុកមួយនៃប្រទេសចិន ប្រទេសមហាអំណាចធំៗក្តី ក៏Page lIke របស់លោកហ៊ុន សែនទទួលបានLike(ចំនួនអ្នកគាំទ្រ) ច្រើនគួរជាទីមោទនភាពក្រៃពេក គឺហាក់បីដូចប្រជាជនទូទាំងពិភព លោកគាំទ្ររូបលោកដូច្នោះដែរ ។ លោក បានសរសេរនៅលើបណ្តាញសង្គមផ្លូវការលោកថា«តាមរយៈ Facebook នេះ កន្លងមក គឺសម្តេចតេជោនាយករដ្ឋមន្រ្តី បានដោះស្រាយនូវបញ្ហានានាជាច្រើនសម្រាប់ប្រជាពលរដ្ឋ និងប្រទេសជាតិ ដូចជាការសម្រេចអោយមានការបន្ធូរបន្ថយអំពីប័ណ្ណបើកបរ ការដកយកប្រាសាទអង្គរវត្តមកអោយរដ្ឋមកគ្រប់គ្រង ការមិនយកលុយតទៅទៀតចពោះរមណីដ្ឋាន ស្ពាន និងផ្លូវមួយចំនួនដូចជា ផ្លូវវេងស្រេង ផ្លូវជាតិលេខ៤ ផ្លូវ និងស្ពាន លីយ៉ុងផាត់ ស្ពានកោះកុង រមណីដ្ឋានស្ថានសួគ៌បូកគោ ជាដើម រួមទាំងបញ្ហារផ្សេងៗមួយចំនួនទៀត ដែលសម្តេចបានចូលរួមដោះស្រាយតាមរយៈបណ្តាញសង្គម Facebook នេះ»។

ទាក់នឹងប្រជាប្រិយនិងដំណោះបញ្ហាជាតិ និងជីវភាពពលរដ្ឋទួទៅ អ្នករងគ្រោះដោយសារដីធ្លី និងអ្នកការពារបរិស្ថាន ព្រៃឈើធម្មជាតិ ពេលនេះកំពុងតែនៅក្នុងឃុំឃាងនៅឡើយ ក្នុងនោះក៏មាន យុវជនអង្គការមាតាធម្មជាតិ និងអ្នកទេព វាន់ នីផងដែរ  ដែលត្រូវតុលាការចោទប្រកាន់យ៉ាងអយុត្តិធម៌ចំពោះអ្នកទាំងនោះ ។
ក្រៅពីនោះ អំពើឃុបឃិតបំផ្លិចបំផ្លាញព្រៃឈើ ពុករលួយ និងភាពគ្មានការងារនៃយុវជនកម្ពុជារាប់លាននាក់ ដោយសារ ទីផ្សារសេដ្ឋកិច្ចជាតិរំពឹងតែលើប្រទេសជិតខាង  ។ 

ចំណែកឯប្រជាប្រិយនៅលើឆាកអន្តរជាតិវិញ កាលថ្ងៃទី១១វិច្ឆិកាថ្មីៗនេះ លោកត្រូវអ្នកលេងបណ្តាញសង្គមបញ្ចើចបញ្ចើពេញសង្គមហ្វេសប៊ុក ក្រោយពីមិនមានមេដឹកនាំណាមួយរាក់ទាក់ ស្តីរាប់រក នៅក្នុងពីជប់លៀងមេដឹកនាំAPEC នៅទីក្រុងDANANG នៃប្រទេសវៀតណាម ។









Share:

Hot Widget

recent/hot-posts

Header Ads Widget

Responsive Advertisement

BTemplates.com