វីតាមិនដេមានសារប្រយោជន៏ចំពោះរាងកាយយើងមិននឹកស្មានដល់

វីតាមីនដេមានសារប្រយោជន៏ចំពោះរាងកាយយើងមិននឹកស្មានដល់ សូមពិសាម្ហូបបន្លែផ្លែឈើណាដែលមានវីតាមីនDដើម្បីការពារជំងឺជាច្រើនដូចជាបេះដូង ឆ្អឹងជាដើម(Updating)

យោងតាមសារព័ត៍មានបរទេសមួយដែលមានឈ្មោះថា The world economicចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថាក្នុងចំណោមវីតាមីនជាច្រើន វីតាមីនឌីមានប្រយោជន៏សំខាន់ ខ្លាំងចំពោះសុខភាពរាងកាយមនុស្សយើងមិននឹកស្មានដល់ ។



វីតាមីនDអាចគ្រប់គ្រងកម្រិតកាល្យូម និងជីវជាតិផូស្វាតដែលរក្សាក្នុងឆ្អឹង ធ្មេញ ហើយនិងធ្វើឲ្យសាច់ដុំមានសុខភាពល្អ ។

ជារឿយៗរស្មីព្រះអាទិត្យដែលចាំងមកលើស្បែករបស់យើងអាចផលិតVitamin Dគ្រប់គ្រាន់ ប៉ុន្តែពេលដែលខ្វះរស្មីព្រះអាទិត្យនោះ ត្រូវតែលេបវីតាមីនD ហើយត្រូវជួបលោកគ្រូពេទ្យ ដើម្បីទទួលការណែនាំក្នុងប្រើប្រាស់តាមកម្រិតអាហារ ។ បញ្ហាទាំងនេះព្រោះតែវីតាមីនD មានសារប្រយោជន៏គ្រប់គ្រាន់ចំពោះសុខភាពរាងកាយគ្រប់គ្រាន់ អាចទទួលទាន់វាច្រើនជាងនេះ ។
ភាពខ្វះខាតវីតាមីនD មានចំពោះប្រជាជនមានប្រមាណ១ពាន់លាននាក់ក្នុងពិភពលោក គឺចាប់ពីក្រុមមនុស្សមានអាយុគ្រប់កម្រិតនិងជនជាតិភាគតិផង ។ 
ជាងនេះទៅទៀតក្រុមមនុស្សដែលស្លៀកដណ្តប់ជិតៗដូចជាប្រទេសស្ថិតនៅមជ្ឈឹមបូព៍ាជាដើម ដែលជាវប្បធម៌ប្រពៃណីរបស់ពួកគេ វារឹតតែធ្វើឲ្យស្បែកមិនអាចស្រូបយករស្មីព្រះអាទិត្យបានជាហេតុធ្វើឲ្យមានភាពខ្វះខាត់ផ្នែកវីតាមីនD ។
លោកវិជ្ជបណ្ឌិតបានមើលឃើញនូវការលេចចេញកាំរស្មីថ្មី ជំងឺទន់ខ្សោយឆ្អឹង ដែលបានលុបបំបាត់ទឹកដោះគើដែលផ្សំដោយវីតាមីនធ្វើឲ្យឆ្អឹងរឹងមាំ និងផលិតផលផ្សេងៗទៀត ។
ការធ្វើស្រាវជ្រាវជាង១ទសវត្សចុងក្រោយនេះបង្ហាញថាVitamin Dដើរតួសំខាន់ៗជាច្រើន 
សម្រាប់ប្រយុទ្ធប្រឆាំងនឹងជំងឺ ។ 
តាមការសិក្សាស្រាជ្រាវមួយទៀតឲ្យដឹងថា បុរសទាំងឡាយដែលខ្វះវីតាមីនD មានបញ្ហាខ្សោយបេះដួងពីរដងជាងបុរសដែលមានកម្រិតវីតាមីនDគ្រប់គ្រាន់  ។ ការសិក្សាជាច្រើនបានភ្ជាប់បញ្ហាខ្វះវីតាមីនD និងមានកម្រិតវីតាមីនខ្ពស់ទៅនឹងបញ្ហាជំងឺខ្សោយបេះដូង ស្លាប់ភ្លាមៗ និងជំងឺស្ទ្រោក ហើយនិងជំងឺសរសៃបេះដូងរួម។
ការសិក្សាបង្ហាញថា ថ្នាំគ្រាប់វីតាមីនDអាចកែលម្អមុខងារបេះដូងរបស់មនុស្សយើងដែលមានជំងឺបេះដូងរាំរៃ ។


Share:

ត្រៀមខ្លួនប្រយុទ្ធ

នៅក្នុងជីវិតរស់នៅសព្វថ្ងៃមិនថាតែអ្នកមានឬអ្នកក្រទេ រឿងទុក្ខលំបាក សេចក្តីឺឈឺចាប់ចុកចាប់ខ្លោចផ្សាវិនាសព្រាត់ប្រាស់ចាកភូមិដ្ឋាន ឃ្លាតបងប្អូនម៉ែឪជាជាស្រលាញ់ពិតជាចៀសផុត ។ ព្រោះហេតុនោះហើយទើបគេឲ្យយើងប្រឹងប្រែងរៀន រស់នៅក្នុងសង្គមមួយដោយភ្លក់រស់ជាតិជីវិតផ្សេងៗ ទាំងជូរទាំងល្ងីងរួមទាំងចត់ផង នោះជាការហាត់ពត់់ខ្លួនឲ្យសាំនឹងរាងកាយយើងត្រៀមលក្ខណៈជាស្រេចក្រោយពេល អស់អ្នកជាទិពឹង អ្នកញាតនិងបងប្អូនជាទីស្រលាញ់ទៅ មានតែខ្លួនយើងនេះសម្រាប់ចេញប្រយុទ្ធប្រឈមមុខនឹងសត្រូវគ្រប់ប្រភេទ ទំលុះទំលាយឧបសគ្គសព្វយ៉ាង ។ ប៉ុន្តែប្រសិនបើយើង មិនបានហាតពត់លត់ដុំុខ្លួនរួមទាំងចិត្តទេ នោះក្រោយពេលអស់ញាតិសន្តាន បងប្អូនពុកម្តាយទៅ ជិវិតយើងហាក់បីដូចជាទូកតូច១កណ្តាលជលសា មើលមិនឃើញកោះត្រើយហើយជួបប្រទះនឹងរលក់ធំពិតជាភ័យរន្ទត់តក់ស្លុតញ័រញាក់ធ្លា់ក់ពីលើកទូកតូចមិនខាន បើមិនស្លាប់ដោយរលិចទឹកនិងឆ្លាមត្រីធំៗក៏ខ្លួនឈរមិននឹងបណ្តាលឲ្យធ្លាក់ទឹកខ្លួនឯងស្លាប់ដែរ ។ ផ្ទុយទៅវិញអ្នកដែលមានចិត្តអប់រំល្អ(ចិត្ត គុត្តំ សុខាវហំ)ហើយរមែងនៅសុខស្ងប់ត្រៀមខ្លួនចំាប្រឈមមុខនឹងសត្រូវ គ្រប់ច្រកល្ហក់ សិក្សាស្រែងយល់ល្បិចកល វិធីដោះស្រាយបញ្ហាដែលនឹងទៀបមក មិនភ័យញ័រញាក់ហើយស្វែងរកឧបករណ៏ គ្រឿងយុទ្ធភណ្ឌគ្រប់យ៉ាងដើម្បីទប់ទល់ការពារខ្លួន ។

កាលបើយើងមានអ្វីគំនិតអ្វីៗនៅក្នុងខ្លួនហើយយើងមានអ្វីទៅភ័យព្រួយ មានអ្វីទៅខ្លាច នឹងបញ្ហាសត្រូវឧបសគ្គរាំងរា បើយើងដឹងសមត្ថភាពយើង មានខ្លួនយើងជាទីពឹងដ៏រឹងហើយ សំដូចពុទ្ធភាសិតទូន្មានយើងគ្រប់គ្នាហើយយើងចាំគ្រប់ៗ គ្នាថា« អត្តាហិ អត្តនោ នាថោ» ខ្លួនជាទីពឹងរបស់ខ្លួន ។
ដូច្នេះយើងនាំគ្នាហាត់ពត់លត់ដុំខ្លួនពីក្មេង រៀងពីវិធីផ្សេងៗឲ្យបានរឹងមាំ ដួលហើយក្រោកៗ កាន់តែដួលកាន់តែដើរ ធ្វើឲ្យយើងកាន់ដឹងពីស្ថានភាពផ្លូវដែលធ្វើឲ្យយើងដួល នោះយើងមានវីធីទប់កុំឲ្យដួលម្តងហើយម្តងទៀត៕
Share:

ស្រណោះគូស្នេហ៏ ម្ចាស់សម្រៀងទេពធីតាកោះអន្លងស្នេហ៏រស់សេរីសុទ្ធា

ស្តាប់ចម្រៀងកំសាន្តលាយឡំដោយកំណាព្យកាព្យឃ្លោងផ្សេងៗ

អូនស្រណោះគូស្នេហ៏ធ្លាប់តែកៀកកើយប្រាណ ស្រណោះកល្យាណធ្លាប់ត្រកងបី 

ស្រណោះរូបប្តីធ្លាប់ថ្មមបំពេរ ពេលនេះមាសស្នេហ៏ប្រែព្រាត់ទៅ។
ស្រណោះកាលណោះ កាលគ្រាពុំងាឪបរឹត ស្រណោះវរមិត្តនែបនិតឪរ៉ា
ស្រណោះគ្រាភ្លៀង ឆ្លើយឆ្ងងស្នេហ៏ បងថ្នមចិន្តាមិនឲ្យព្រួយភ័យ។
សូមពៅវិលវិញណាបណ្តូលចិត្ត កុំទុកចិត្តអូនក្រៀមក្រមរីងរៃ
សូមពៅវិលមកថ្នាក់ថ្នមស្រស់ស្រី ឲ្យចិន្តាថ្លៃស្បើយពីទុក្ខា។

Share:

សហគមន៏ខ្មែរនៅបណ្តាប្រទេសអ៊ឺររ៉ុប

សហគមន៏ខ្មែរនៅបណ្តាប្រទេសអ៊ឺររ៉ុបនៅតែបន្តទាមទារឲ្យម្ចាស់ហត្ថលិខីកិច្ចព្រមព្រៀងទីក្រុងបារីសយកចិត្តទុកដាក់ចំពោះការអនុវត្តផ្ទុយពីច្បាប់អង្គការសហប្រជាជាតិនិងកិច្ចព្រមព្រៀងទីក្រុងបារីស២៣តុលារបស់រដ្ឋាភិបាលហ៊ុនសែល ដែលកំពុងដឹកនាំសព្វថ្ងៃ 

កាលពីថ្ងៃទី២៨សីហាម្សិលមិញពលរដ្ឋខ្មែរជាច្រើនបានប្រមូលផ្តុំគ្នាដើម្បីឲ្យបណ្តាមេដឹកនាំប្រទេសអ៊ឺរ៉ុបយកចិត្តទុកដាក់ចំពោះការអនុវត្តនាច្បាប់របស់រដ្ឋាភិបាលលោកនាយករដ្ឋមន្ត្រីហ៊ុន សែន ដែលសព្វថ្ងៃនេះពួកគេមើលឃើញថា លោកនាយករដ្ឋមន្ត្រីហ៊ុន សែនកំពុងតែអនុវត្តលិទ្ធិផ្តាច់ការនិយម គ្រួសារនិយម និងបក្សពួកនិយម ។ 

ពួកគេលើកឡើងថាសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិត្រូវបានរឹតបន្តឹង សិទ្ធិសេរីភាពសារព័ត៍មានត្រូវបានបិទ រួមទាំងបណ្តេញនូវអង្គការឯករាជ្យដែលធ្វើការត្រឹមត្រូវច្បាស់លាស់ដើម្បីឲ្យមានយុត្តិធម៌ និងមានជំនឿជឿជាក់លើប្រព័ន្ធការបោះឆ្នោតនៅកម្ពុជា ។



អង្គការNDI ភ្នាក់អភិវឌ្ឍន៏អន្តរជាតិរបស់អាមេរិកត្រូវបានលោកនាយករដ្ឋមន្ត្រីហ៊ុន សែនបណ្តេញចេញពីប្រទេសកម្ពុជាដោយចោទប្រកាន់ថា អង្គការមួយនេះបានសហការជាមួយគណបក្សសង្គ្រោះជាតិដើម្បីផ្តួលរំលំបក្សកាន់អំណាច។ 
លោក Clayton M Mcccleskey «ទាក់ទងនឹងសកម្មភាពដ៏គួរឱ្យសោកស្តាយរបស់រាជរដ្ឋាភិបាលកម្ពុជា ចំពោះវិទ្យាស្ថានជាតិប្រជាធិបតេយ្យសំរាប់កិច្ចការអន្តរជាតិ (NDI)ទីភ្នាក់ងារ USAID មានការខកចិត្តយ៉ាងខ្លាំងចំពោះការសម្រេចចិត្តរបស់ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការបញ្ឈប់ប្រតិបត្ដិការរបស់វិទ្យាស្ថាន NDI នៅកម្ពុជា និងតម្រូវអោយបុគ្គលិកបរទេសរបស់វិទ្យាស្ថាននេះចេញពីកម្ពុជា។ NDI បានធ្វើការជាមួយនឹងគណបក្សនយោបាយកម្ពុជាជាច្រើន ទាំងគណបក្សកាន់អំណាច និងគណបក្សប្រឆាំង និងជាមួយពលរដ្ឋនិងក្រុមអង្គការសង្គមសុីវិលនានា ដើម្បីគាំទ្រដល់អភិបាលកិច្ចដែលមានតម្លាភាព និងមានការចូលរួមផ្នែកនយោបាយមកពីគ្រប់ភាគី » ។



Share:

ផលិតផលស្មាដៃខ្មែរ


នំថង់ងួនខ្មែរពិសេសមកដល់ហើយ គីផលិតដោយខ្មែរ ផ្ដល់កាងារជូនប្រជាកសិករខ្មែរ កុំអោយចំណាកស្រុក
ឈ្មោះសិប្បកម្ម​ :​ LM.LIMA ANGKOR FOOD CO., LTD
Phnear Chey Village 
Swai Dangkom Commune
Siem Reap Province , Cambodia
Mail : limlima589@gmail.com
Web :​ www.khmerangkorfood.com
Tel : (+855) 017 700 826
(+855) 098 996 705








អ្នកភូមិកោះតាកូវមិនបោះបង់ការធ្វើកន្ទេលចចូតទោះបា្រក់ចំណូលតិចក្តី
លេខទូរស័ព្ទ÷ 097 37 76 988
អ្នកភូមិកោះតាកូវក្នុងឃុំព្រែកក្រឹស ស្រុកកំពង់ត្រាច ខេត្តកំពតប្រហែល៥០ភាគរយនៅតែ បន្តប្រពៃណីត្បាញកន្ទេលចចូតលក់ទោះបីមុខរបរនេះរកប្រាក់ចំណូលបានតិចតួចធៀបនឹងពេលវេលាក្តី។




សិប្បកម្មខែតរចនាចម្លាក់ថ្ម​និង​ឈើ​ខេត្តសៀមរាប​ មានទទួលចម្លាក់ថ្មឈើគ្រប់ប្រភេទដែលចង់បាន​។ សូមទំនាក់ទំនងទូរស័ព្ធ ​០១២ ៩២ ៤៦ ២៦/ ០៩៧ ​៧៦ ២៤ ៦២៦

Tapang's shops sell beautiful handmade merchandise, such as purses and handbags, made by parents of former street children who participate in M'Lop Tapang's ChildSafe HomeBased Production program. 70% of the retail price goes towards the locally sourced raw materials and to the producer. The remaining 30% is put back into the program, buying sewing machines & materials. Parents in this program are able to earn an income so that their children do not have to work on the street and are able to go to school.With an education these children have a chance at a brighter future.
MORE INFO
ig@mloptapang.org
http://www.tapangs.org/
Call 097 942 7387






សូមមេត្តាជួយគំាទ្រស្នាដៃផលិតដោយស្រ្តីជាសមាជិកក្រុមកែលម្អជីវភាព(ប្រើប្រាស់ទុនបង្វិលក្រុម) ភូមិតាអុង ឃំុល្វែងឫស្សី ស្រុកជីក្រែង ជាប់ព្រំប្រទល់ខេត្តកំពង់ធំ តាមផ្លូវជាតិលេខ៦A TSSD. Credited Sem Rethivuth
ភូមិតាអុង ឃុំសង្វើយ ស្រុកជីក្រែង ខេត្តសៀមរាប! បងស្រី ណៃ លេខទូរស័ព្ទ ០៩៧៥៩៨៧២០៩ credited Mr. Tuy Peou



ភូមិសិប្បកម្មសង្ឃឹម នៅស្រុកបារាយ ខេត្តកំពង់ធំ លេខទាក់ទង Village Work Sangkhem DISTRICT BARAY, KAMPONG THOM MOBILE NO +85512995944
Share:

Hot Widget

recent/hot-posts

Header Ads Widget

Responsive Advertisement

BTemplates.com