ឈ្មោះប្រភេទភ្លេងខ្មែរ​



ឈ្មោះប្រភេទភ្លេងខ្មែរ​

ខ្មែរជាជាតិសាសន៍មួយដែលមានទេពកោសល្យខ្ពស់ខាងសីល្បៈតាំងពីរាប់ពាន់ឆ្នាំមកហើយ​នៅភូមិភាគអាស៊ីអាគ្នេយ៍ ។ ដូនតាយើងបានបន្សល់ទុកនូវស្នាដៃខាងសីល្បៈវប្បធម៌ល្បីល្បាយគ្រប់ផ្នែក ដែលប្រជាជាតិទាំងឡាយនៅលើសកលលោក កោតស្ញប់ស្ញែង ពិសេសគឺសីល្បៈស្ថាបត្យកម្ម និងសីល្បៈនាដសាស្ត្រ ។ សីល្បៈនាដសាស្ត្ររបស់ខ្មែរ ជាសីល្បៈដ៍បរមបុរាណមួយ ដែលមានក្បាច់ របាំរាប់ពាន់ មានចំណាស់រាប់ពាន់ឆ្នាំ និងមានកេរ្តិ៏ឈ្មោះល្បីរន្ទឺសុះសាយ នៅលើសកលលោក ។ ជនបរទេសតែងតែកោតស្ញប់ស្ញែងចំពោះសីល្បៈ របស់ខ្មែរ ទាំងពីរនេះគ្រប់ៗគ្នា។ ប្រាសាទអង្គរវត្ត គឺជានិមិត្តរូបនៃប្រទេស ខ្មែរ ។​ប៉ុន្តែខ្មែរមិនមែនមានតែប្រាសាទអង្គរវត្តប៉ុណ្ណោះទេ យើងនៅមានប្រាសាទសីលា ដែលមានសម្រស់ល្អ មិនអន់ជាងប្រាសាទ អង្គរវត្តរាបរយប្រាទទៀត នៅពាសពេញលើផ្ទៃប្រទេសកម្ពុជា បច្ចុប្បន្ន និងនៅលើទឹកដីនៃប្រទេសជិតខាងខ្លះ ដែលពីបុរាណជាទឹកដីរបស់ព្រះរាជាណាចក្រកម្ពុជា។
        ខ្មែរយើងនៅមានសំណង់សីល្បៈមួយទៀតដ៏សម្បើម ដែលជនបរទេស មិនសូវស្គាល់ ប៉ុន្តែចំពោះប្រជារាស្ត្រខ្មែរ គឺជាសីល្បៈ ដែលមានលក្ខណៈប្រជាប្រិយបំផុតគឺសីល្បៈតន្ត្រី។ សីល្បៈតន្ត្រីមានចំណែកមួយ មិនអាចខ្វះបានក្នុងជីវភាពប្រចាំថ្ងៃ របស់មនុស្សខ្មែរ។ តាំងពីកើតរហូតដល់ស្លាប់ ខ្មែរមានពីបុណ្យផ្សេងៗជាច្រើន ដោយមិនរាប់អំពីការកំសាន្តសប្បាយធម្មតាឡើយ ដែលសុទ្ធតែមានភ្លេងរបាំកំដរជានិច្ច។ ព្រោះហេតុនេះ បានជាខ្មែរបង្កើត វង់ភ្លេងជាច្រើនក្រុមដើម្បីតម្រូវតាមពិធីផ្សេងៗទាំងនោះ ឬីឯឧបករណ៍ក៏គេច្នៃប្រឌិតបានយ៉ាងសម្បូណ៍បែបដែរ​។ បើរាប់តែក្រុមវង់ភ្លេងធំៗ ខ្មែរមានវង់ពិណពាទ្យ វង់ភ្លេងការ ភ្លេងអារក្ស វង់ភ្លេងមហោរី វង់យីកេ វង់ភ្លេងកំដល្ខោនប៉ាសាក់ ឆៃយ៉ាំ ទ្រាំមីង ។ល។ វង់និមួយៗ មានឧបករណ៍ដោយឡែង ទោះបីជាឧបករណ៍ខ្លះ មានរូបរាងឈ្មោះដូចគ្នា តែសូរសម្លេងនៃឧបករណ៍ក្នុងវង់និមួយៗ មានលក្ខណៈ ដោយឡែកពិសេសរបស់ខ្លួន ។
        គឺអាស្រ័យដោយសារសីល្បៈតន្ត្រីខ្មែរ មានលក្ខណៈប្រជាប្រិយ ម្ប៉ាងទៀត មានទ្រង់ទ្រាយប្លែកច្រើនក្រុម ច្រើនសណ្ឋានយ៉ាងនេះ ទើបគេបង្កើតបទភ្លេង និងទំនុកច្រើនសម្បូណ៍បែបដែរ។
        បទភ្លេងដែលដូនតាខ្មែរបាននិពន្ធទុកមករាប់រយរាប់ពាន់សម្រាប់ប្រើនៅតាមក្រុម និងវង់ភ្លេងផង ទៅតាមពិធីផ្សេងៗផង ។​ប៉ុន្តែគួរឲ្យស្តាយ ត្រង់ភ្លេងនិង ទំនុកច្រៀងទាំងឡាយនោះ បានរសាត់បាត់ទៅជាបន្តបន្ទាប់ ទៅតាមពេលវេលា ដែលកន្លងទៅរាប់ពាន់ឆ្នាំ ដោយពុំបានកត់ត្រាទុកខ្លះ ផង និងដោយសារការវិនាសអន្តរាយ ដែលបណ្តាលមកពីសង្គ្រាម ស៊ីវិល ក្នុងស្រុកហូរហែរមកផង ។
        ប៉ុន្តែទោះជាយ៉ាងណាក៍យើងបានដឹងថា ដូនតាខ្មែរបានបន្សល់ទុក ឲ្យយើងនូវបទភ្លេងទាំងចាស់ទាំងថ្មី សរុបទាំងអស់ជាង១ពាន់បទ ដែលក្នុងនោះមានទាំងបទភ្លេង ក្នុងវង់ភ្លេងការ វង់ពិណពាទ្យ វង់យីកេ វង់ប៉ាសាក់ វង់អារក្ស វង់មហោរី។ល។
        ខាងក្រោមនេះគឺជាបញ្ជីឈ្មោះភ្លេងខ្មែរសរុបដែលអ្នកស្រាវជ្រាវ (មិនស្គាល់ឈ្មោះ)បានចង់ក្រងទុកមកបានជាង២០០បទដែលយើងខ្ញុំនឹង ចុះផ្សាយជាបន្តបន្ទាប់ ខ្ញុំសូមឆ្លៀតឳកាសនេះជម្រាប់អ្នកអាន និង អស់លោកអ្នកជំនាញខាងវិជ្ជាតន្ត្រីថា បញ្ជីឈ្មោះភ្លេងខ្មែរនេះថាជាសំណៅដៃ ដែលខ្ញុំរើសបានពីគំនរសំរាម តាមដងវិថីព្រះមុនីវង្ស នៅក្នុងឆ្នាំ១៩៧៩ បន្ទាប់ពីទីក្រុងភ្នំពេញត្រូវបានរំដោះ ។
        ខ្ញុំយល់ឃើញថាឈ្មោះបទចម្រៀងទាំងអស់នេះ មានសារសំខាន់ សម្រាប់ការសិក្សាស្រាវជ្រាវខាងប្រវត្តិតន្ត្រី ប៉ុន្តែប្រការដែលគួរឲ្យបារម្ភ ហើយត្រូវយកចិត្តទុកដាក់នោះ គឺឈ្មោះបទភ្លេងបុរាណ ទាំងឈ្មោះថ្មី ដែលអ្នកស្រាវជ្រាវ បានចង់ក្រងទុកមកនោះ មិនឃើញមានបញ្ចាក់ថា បានធ្វើការផ្ទៀងផ្ទាត់ឬបញ្ជាក់ថា ពិតជាត្រឹមត្រូវ ពីគណៈកម្មាធិការជំនាញណាមួយឡើយ។
        អាស្រ័យហេតុនេះយើងខ្ញុំសូមអំពាវនាវ ចំពោះសីល្បករ តន្ត្រីករ និងលោកអ្នកប្រាជ្ញ ខាងតន្ត្រីទាំងអស់ ជួយកែតម្រូវនិងបំពេញបន្ថែមដើម្បីឲ្យ ឯកសារនេះមានតម្លៃ ជាផ្លូវការតទៅសម្រាប់កូនចៅខ្មែរក្រោយៗរៀនសូត្រ។
ឈ្មោះបទភ្លេង
ឈ្មោះថ្មីឬឈ្មោះហៅតាមភាសាខ្មែរ១.ទំនើប
២.ខ្មែរព្រះបន្ទំ
៣.ខ្មែរច្រូតស្រូវ
៤.ខ្មែរតម្បាញ
៥.ខ្មែរបំពេរកូន
៦.ខ្មែរយោលទោង
៧.កម្រងភួងខ្មែរ
៨.ខ្មែរផ្លុំស្លឹក
៩.ដំណើរខ្មែរ
១០.ខ្មែរពោធិសាត់
១១.ខ្មែរគ្រួសារ
១២.ចិនលក់ថ្នាំ(ចិនសែ)
១៣.ចិនបង(ចិនចម្បង )
១៤.ចិនចាស់
១៥.ចិនចុងស្រុក
១៦.ចិនធ្វើឆ្នាំង
១៧.ចិនបើកវាំងនន
១៨.ចិនចុះទូក
១៩.ចិនទ្រកែវ
២០.ចិនឈរមុខទូក
២១.រាំផ្លឹត
២២.ដំណើរយឹត
២៣.ដំណើររហ័ស
២៤.បេះបុប្ផា
២៥.ស្មារតីទន់
២៦.ចិនបាំងតាំងយូ
២៧.ចិនបេះស្លឹកឈើ
២៨.ដំណើរចិន
២៩.បេក្ខជន
៣០.កួយកងឡេង
៣១.រាំមន
៣២.មនចុះទូក
៣៣.ភ្លេងមន
៣៤.មនយោលដាវ
៣៥.ជ្វាស្រុកមនពីរនាក់
៣៦.ជ្វាស្រុកមន៣នាក់
៣៧.ជ្វាទ្រមាក់ដំរី
៣៨.ជ្វាភោក្តា
៣៩.ជ្វារាំផ្លឹត
៤០.ជ្វាភ្នែកខ្លា
៤១.ជ្វាឡើងរោង
៤២.ជ្វាស្រាវយុថ្កា
៤៣.ជ្វាដើរទេស
៤៤.ជ្វាដើរភូមិ
៤៥.ជ្វារាជបូរី
៤៦.ជ្វានពបូរី
៤៧.ជ្វាស្រុកចៅសិន
៤៨.ជ្វាសខ្សឹកខ្សួល
៤៩.របាំជ្វា
៥០.ភ្លេងជ្វា
៥១.ទេពប្រារព្ភ
៥២.ទេពរំជួល
៥៣.ទេព្តាផ្ទំ
៥៤.ទេព្តានិមិត្ត
៥៥.ស្រីស្នំបំរើ
៥៦.សឹង្ហធំជជាន់
៥៧.សរសើរផ្កាយ
៥៨.ផ្កាយមាស
៥៩.រស្មីផ្កាយ
៦០.ផ្កាយអណ្តែត
៦១.រស្មីជោគគជ័យ
៦២.ងីវផ្លែង
៦៣.ពន្លឺពេជ្រ
៦៤.ព្រះច័ន្ទរនោច
៦៥.វង់ព្រះច័ន្ទ
៦៦.ព្រះច័ន្ធល្អ
៦៧.សំឡឹងព្រះច័ន្ទ
៦៨.អស្ចារ្យព្រះច័ន្ទ
៦៩.រស្មីស្រទន់
៧០.រស្មីព្រះច័ន្ទ
៧១.សត្វសេដាយស់
៧២.ភ្លេងសេតាយស់
៧៣.សិង្ហតោ៣ជាន់
៧៤.សិង្ហតោភ្លេង
៧៥.ស្វាហក់
៧៦.ព្រះសំនៀង
៧៧.សំនៀងស្រីក្រមុំ
៧៨.សំអាងកេសរ
៧៩.នៅនែបនិត្យ
៨០.ក្លើទាំង៤
៨១.ក្រមុំដោះចិញ្ចៀន
៨២.ព្រាហ្មរសើចិញ្ចៀន
៨២.ចៅព្រាហ្ម
៨៣.ព្រាហ្មដើរព្រៃ
៨៤.ព្រហ្មដេញសាដៀវ
៨៥.នាងស្រីសំរើបចិត្ត
៨៦.មន្ត្រីសំរើបចិត្ត
៨៧.មន្ត្រីសមសក្តិ
៨៨.ទោចយំ
៨៩.មន្ត្រីថ្កើងសក្តិ
៩០.ដើមឈឹង
៩១.ស្រីក្រមុំ៣នាក់
៩២.ផ្កាពុទ្ធជាតិ
៩៣.របាំរំដាវ
៩៤.យាត្រាត្រឡប់
៩៥.របាំជប៉ុន
៩៦.កម្រងផ្កាថ្កុល
៩៧.ភួងផ្កា
៩៨.ភួងផ្កាម្លិះរួត
៩៩.ក្រពើកន្ទុយវែង
១០០.ខ្យល់បក់រំភើយ
១០១.រំភើយគិរី
១០២.ក្លិនផ្លាម្លិះ
១០៣.ស្រឡាញ់ផុតចិត្ត
១០៤.ភ្លៀងផ្តាំផ្គរ
១០៥.ផ្គរដើមឆ្នាំ
១០៦. ស្រាងាកស្តាប់ផ្គរ
១០៧.ស្នឹកផ្គរគ្រាំ
១០៨.នួនស្រី
១០៩ស្រីបុកស្រួវ        
១១០. ក្រសាំងទាប
១១១.ត្រពាំងពាយ
១១២.ផ្កាក្រង
១១៣.ឳរាសាគរ
១១៤.រលកបែកផ្កាត្រែង
១១៥. សែនស្រណោះ
១១៦.សែនស្លុតចិត្ត
១១៧.វាចផ្អែម
១១៨.មាសទឹកដប
១១៩. សិង្ហមាស
១២០.ជ្វាស្រុកមន៣ជាន់
១២១.ខ្យល់បក់ជាយភ្នំ
១២២.ប្រាសាទមាស
១២៣.រួបចាបមាស
១២៤.ផ្កាចំប៉ាមាស
១២៥. ដំណើរសេះ
១២៦.ភូមាហ៊ោ
១២៧. កម្រងភួងមូល
១២៨.ឳរាសាគរ
១២៩.កម្រងភួងមាស
១៣០.រិទ្ធិតេជះ
១៣១. មហាឫក្ស
១៣២.មហជ័យ
១៣៣. មនសម័យ
១៣៤.សូមចិត្ត
១៣៥. បើកព្រះកោដិ
១៣៦.រសើព្រះអដ្ឋិ
១៣៧.ថ្ងៃត្រងក្រលួច
១៣៨.វិស្សកម្ម
១៣៩.ហង្សមាស
១៤០. អណ្តើកស៊ីត្រកួន
១៤១. តីមាស
១៤២. ទន្យាយលេងខែ
១៤៣.លាវពាក្យក្រអួប
១៤៤.ស្រីលាវតូចចិត្ត
១៤៥.កម្រងភួងមាស
១៤៦.លាវអន្ត្រងមាន់
១៤៧.លាវឡើងច្រាំង
១៤៨.លាវទាក់រលក
១៤៩.លាវដើរព្រៃ
១៥០.លាវសរសើរព្រះច័ន្ទ
ឈ្មោះចាស់ឬហៅតាមបរទេស
ខ្មេនប៉ារ៉ាកបន្ទំ
ខ្មេនកៀវខាវ
ខ្មេនប៉ាក់ថង
ខ្មេនក្រមលូក
ខ្មេនសៃយោក(ជ្រៃយោក)
ខ្មេនភួង
ខ្មេភីកែវ
ដាំនើនខ្មេន
ខ្មេនពួនសាត់
ខ្មេនគ្រួសារ
ជិនហ៊យយ៉ា
ជិនភី,អាហ៊ា
ជិនប៉ិ អាប៉ិ
ជិនខ្វាងទុង
ជិនតយម៉រ
ជិនប៉ិតម៉ាន
ជិនឡុងរឿ
ជិនប៉ាក់គួយ (ឈ្មោះជនជាតិមួយក្រុម)
ជិនណារឿ
រាំផាត់
ឆា
រ៉េវ
កេបបុប្ផា
ខ្វាន់អន
ជិនប៉ាងឡាង
ជិនកេបប៉ាបយម៉ាយ
ជើជិន
បេក្ខឆុន
កួយកងឡេង
រ៉ាំម៉ន
ម៉នឡុងរឿ
ម៉នភ្លេង
ម៉នយោនដាប
ខែបមនពីរជាន់
ខែកមនបាំងឆាង
ខែកសូក
ខែករាំផាត់
ខែកតាសឿ
ខែកជិនចាវ
ខែកថតសាម៉រ
ខែកសារ៉ាយ
ខែកចូរ៉ាន់បាយបូ
ខែករាជបូរី
ខែកនពបូរី
ខែកចៅសិន
ខែកសាអ៊ីន។
របាំជ្វា
ភ្លេងជ្វា
ទេពប្រារព្ភ
ទេពរំជួល
ទេពបន្ទំ
ទេពនិម្មិត
ភិរម្យសូរ៉ាង
សឹងធំជជាន់
ឆុំដាវ
ដាវថង
ដាវយិប
ដាវឡយ
រស្មិជោគជ័យ
ងិវផ្លែង
ភេតណយ
ច័ន្ទរ៉ែម
ដូងច័ន្ទ
ព្រះច័ន្ទង៉ាប
សំឡឹងព្រះច័ន្ទ
អស្ចារ្យព្រះច័ន្ទ
ខ្វាន់អន
ព្រះច័ន្ទចៅខា
សេដាយុង
សេដាយង់ផ្លែង
សិនតូ៣ជាន់
សិនតូផ្លែង
លឹងលោត
ផរៈសំនៀង
សំនៀងមរឆន(ស្រីក្រមុំ)
កេសនសំអាង
យូឈិត
ស៊ិក្លិ
សាវថតវែន
ព្រាហ្មកិបវែន
ចៅព្រាហ្ម
ព្រហាហ្មដឹនដុង
ព្រាហ្មដិតណាតៅ
ណាងគ្រូន
ផ្សាំគ្រូន
ផ្សាំសូត
ឆនីរ៉ងហាយ​
ផ្សាំរ៉ងហាយ
ដើមឈឹង
សាមសាវ
វិឡាន់តា
កាបិលីឡា
លិឡាកាធំ
ជប៉ុនឆាអន
ភិតុនក្រុង
បូឡាន
ឆុកមួយ(ភ្លេងផ្តើមប្រដាល់)
តាខេហាងវយ៉ាវ
ផាប់ឆាត់ឆា
លំហួន
រំភើយគិរីន
ម្លិះហួន
សីតសាងួន
ភិរុណសាងហ្វា
ហ្វាខាណង
ស្រងាកស្តាប់ផ្គរ
សន្ធឹកផ្គរគ្រំា
នួនស្រី
ស្រីបុកស្រូវ
ក្រសាំងទាប
ត្រពាំងពាយ
ផ្កាក្រង
ឧកថាឡេ
ថាឡេបា
សែនស្រណោះ
សែនស្លុតចិត្ត
ខាំវ៉ាន
ថងយ៉ត
សាក់មិញថង
មន៣ជាន់
ប្រាសាទថង
ក្រចកថង
ចំប៉ាថងដេត
ម៉ាយ៉ោង
ភូម៉ាហេ
ភូងម៉ាឡៃភិត
ភូងម៉ាឡៃពា
ឧកថាឡេ
ភួងម៉ាឡៃថង
ដេតរិត
មហរីក
មហាឆៃ
ម៉នម៉ៃ
ថាឡំប៉ង
ប៊ិតព្រះកោដិ
ដួងព្រះថោន
តាវ៉ាន់ឆៀង
វិស្សកម្ម
ហុងថង
តៅគិនផាត់ប៊ុង
ប្លាថង
ឆាយឆុំដឿន(កះពាយឆុំដឿន)
ឡាវខាំហម
ឡាវឡឹក
ភួងម៉ាឡៃថង
ឡាវកៃ
ឡាវតយតឡឹង
ឡាវតនុក
ឡាវដិនដុង
ឡាវឆុំច័ន្ទ










            

Share:

Who does coup constitution ?




 ខ្ញុំនឹងនយោបាយ
...
ពេលខ្លះខ្ញុំពិតជាមានសក្កដានុពលមែនទែន ហានក្លាមែនទែន អង់អាចមែនទែនរហូតដើរចូលក្នុងហ្វុងបាតុកកម្ម ដែលមានដុំថ្មប្រោងព្រាត ក្រោយពេលដែលខ្ញុំបានអានសៀវភៅប្រវត្តិខ្មែរដ៍សែនឈឺចាប់ ខ្លោចផ្សារ និងគោលជំហរទ្រឹស្ត្រីមេដឹកនាំពិភពលោក ។ ប៉ុន្តែពេលខ្លះចិត្តខ្ញុំបែរជាទន់ជ្រាយ ចុះខ្សោយ ខណៈពេលដែលឃើញខ្មែរ ហាក់បីដូចជាលង់ក្នុងភក់ជ្រោះជ្រៅមិនទៅមុខ ហើយចំណែកពលរដ្ឋខ្លះ ហាក់ មិនភ័យព្រួយជោគវាសនាជីវិតប្រទេសជាតិខ្លួន ។


ខ្ញុំមានសង្ឃឹមតឹចណាស់ចំពោះវាសនាជាតិយើងថានឹងបានសុខសាន្ត៖
ទី១ . ចលនានិគមជនយួន បានបន្លែងខ្លួនជាខ្មែរស្រេចហើយ
ទី២ ចលនាមេដឹកនាំខ្មែរបានបែងចែកជាក្រុមតូចៗប្រឆាំងតែគ្នាឯង គ្មានទិសដៅច្បាស់លាស់។
៣. ក្រុមខ្មែរមួយចំនួនផ្សេងទៀតត្រូវបានគេជួល
៤. ចលនាលក់ដូរដីទ្រព្យសម្បត្តិខ្លួនតាមបណ្តោយព្រំដែន
៥. កត្តាពលរដ្ឋមិនអើពើចូលរួមសម្រេចវាសនាជាតិខ្លួន
៦. កត្តាដែលពលរដ្ឋចំណាកស្រុកជាចលករមួយជំរុញឲ្យជាតិជិតខាងយកលេសរុលចូលហើយទាញយកភោគផលទ្រព្យសម្បត្តិខ្មែរដើម្បីវិនិយោគ តាមរយៈការជំរុញពីរដ្ឋាភិបាលរបស់គេនៅពក្រោយ។
៧. ការដាក់អាណានិគមបែបថ្មីតាមរយៈនយោបាយសេដ្ឋកិច្ច ដើម្បីសម្លាប់ខ្មែរដោយប្រយោល


ទាំងនេះសុទ្ធតែជារឿងគ្រោះថ្នាក់របស់ជាតិ ប៉ុន្តែផ្ទុយទៅវិញ រដ្ឋាភិបាលបែរជាជំរុញឲ្យខ្មែរចំណាក់ស្រុកដើម្បីធ្វើជាកម្មករគេ មិនព្រមបង្កើតការងារក្នុងស្រុក ច្នៃប្រឌិតតំបន់ផ្សេងៗឲ្យទៅជាវិស័យឧស្សហកម្មទេសចរណ៍ ឧស្សាហកម្មកសិកម្ម និងមានបណ្តុះបណ្តាលបច្ចេកដល់និស្សិតជំនាន់ក្រោយៗឲ្យកាន់ប្រសើរឡើង គិតតែនាំគ្នាជួយដី លក់ទ្រព្យជាតិឲ្យបរទេសកាប់គាស់កាយគ្មានសល់ ចុងក្រោយនៅសល់តែសម្បកសម្រាប់កូនខ្មែរ។

មេដឹកនាំបែបនេះសូមអស់លោកពិចារណាខ្លួនអស់លោកចុះ ថាជាមេដឹកនាំរបស់ខ្មែរឬមេដឹកនាំដើម្បីបរទេស?
Share:

why does Khmer left their homeland for job

Share:

Event Koh Pich

Share:

Indecate to Dr. Kem Ley



បទចម្រៀងមួយបទនេះខ្ញុំសូមឧទ្ទិសជូនដល់លោកបណ្ឌិតកែម ឡី និងវីរបុរសខ្មែរដទៃផ្សេងៗជាច្រើនទៀតដែលទទួលរងនូវអំពោះអយុត្តិធម៌ ហើយរហូតមកដល់ពេលនេះនៅតែមិនត្រូវបានរដ្ឋាភិបាលកម្ពុជាដែលគ្រប់គ្រងដោយលោកហ៊ុន សែនស្វះស្វែងរកឃាតកពិតនៅឡើយ ។
ក្នុងនាមខ្ញុំជាកូនខ្មែរមួយរួបខ្ញុំនៅតែទទួចឲ្យរដ្ឋាភិបាលកម្ពុជាបង្ហាញការពិត និងអ្នកនៅពីក្រោយនៃការបាញ់សម្លាប់លោកបណ្ឌិតកែម ឡី ក៍ដូចជាអ្នកដទៃផ្សេងៗទៀត។ បើមិនដូច្នេះទេពលរដ្ឋខ្មែរនៅតែដាក់ការទទួលខុសត្រូវមួយនេះទៅរដ្ឋាភិបាល ហើយក៍គ្មាននរណាមួយនៅពីក្រោយនៃការបាញ់សម្លាប់ទាំងនោះក្រៅពីរដ្ឋាភិបាលដែរ ដោយហេតុតែ រដ្ឋាភិបាលបានបិទបាំង និងរារាំងរាល់សកម្មភាពនានាដែលទាក់ទងទៅនឹងរឿងអយុត្តិធម៌ទាំងនោះ ។
សូមបប្អូនខ្មែរគ្រប់រូមកុំភ្លេចឲ្យសោះចំពោះរឿងអយុត្តិធម៌ទាំងអស់ដែលកើតឡើងនៅកម្ពុជាកម្ពុជាគ្រប់ស័យកាល។
Share:

Hot Widget

recent/hot-posts

Header Ads Widget

Responsive Advertisement

BTemplates.com