នៅប្រទេសកម្ពុជាប្រសិនបើមានពួកគេបានធ្វើការកន្លែងរកលុយបាន រកស៊ីក្រៅកិបកែង លុយជាតិបាន គេហៅថា បានធ្វើការកន្លែងខ្លាញ់ កន្លែងណាដែលមានឥទ្ធិពល នៅជិតមេធំ កាងឲ្យលោកឧកញ៉ា គេហៅថាកូនចៅមានមានមានកិត្តិយស មានបុណ្យវាសនា សេពគប់ត្រូវ ចេះឆ្លាត រកកន្លែងដែលរកស៊ី ក្រៅបាន ។ ព្រោះហេតុដូច្នេះហើយ គ្រួសារមានលុយឬក្រុមអ្នកនៅក្នុងជួរមន្ត្រីរាជការគ្រាក់ៗខំប្រឹង ស្វះ ស្វែង រកគ្រប់មធ្យោបាយ សូកលុយ ទិញស័ក្តិ ទិញយសនិង រុញគូថកូនឲ្យរៀនបានខ្ពង់ខ្ពស់ ទោះចេះមិនចេះក្តី ពូកែមិនពូកែក្តី វាជាកាំជណ្តើរសម្រាប់ឈានទៅរកអំណាច ទៅរកកន្លែងខ្លាញ់ កន្លែងលុយ តំណែង ដែលរកស៊ីក្រៅបាន ។ ក្រោយពីពួកគេបានសម្រេចតាមបំណងរបស់ពួកគេ ហើយគេនឹងត្រូវប្រមូលលុយមកពីពលរដ្ឋ ពីជាតិមកវិញតាមជំនាញ តាមតួនាទីរបស់ពួកគេ ។មន្ត្រីតាមដងផ្លូវស៊ីលុយអ្នកធ្វើដំណើរ មន្ត្រីការិយាល័យរកលុយតាមការិយាល័យ មន្ត្រីជនបទតាមដងព្រៃ ស៊ីព្រៃឈើ មន្ត្រីផ្លូវទឹកសមុទ្រទន្លេប្រមូលតាមទន្លេសមុទ្រ រីឯមន្ត្រីតាមផ្សារស៊ីកញ្ច្រែងល្អីអ្នកលក់តាមផ្សារ។
លោកមឿន តុលា មន្ត្រីសមាគមសិទ្ធិមនុស្សនៅថា «Central»
«នៅពេលដែលអស់លោកមន្ត្រីចាប់ផ្តើមចាយលុយរដ្ឋ (ថវិកាជាតិ) ដោយបន្លែបន្លំ កិបកេងយកជាប្រយោជន៍ផ្ទាល់ខ្លួន លួចលុយរដ្ឋទៅទិញវីឡា ឡានទំនើបៗ ចាយវាយហ៊ឺហា ឬ ទិញឡានទំនើបៗដោយគេចពន្ធ ប្រហែលជាអស់លោកភ្លេចយកអារម្មណ៍មកខ្មាស់នឹងអ្នកលក់ដូរតូចតាចតាមជញ្ចើមថ្នល់ ដែលពួកគាត់បានបង់ពន្ធដើម្បីបើកប្រាក់ខែរបស់អស់លោក ឬ អាចនិយាយម៉្យាងទៀតបានថា លុយដែលអស់លោកកំពុងចាយហ៊ឺហានោះ ជាលុយកំលាំងញើសឈាមរបស់ពួកគាត់ និង ពលរដ្ឋតូចតាចដែលប្រឹងរករបរទទួលទានចិញ្ចឹមជីវិតផង បង់ពន្ធចូលរដ្ឋផង ដើម្បីបានបើកប្រាក់ខែអស់លោកមន្ត្រីផង សងបំណុលបរទេសដែលរដ្ឋបានខ្ចីពីគេផង »។
អំពើពុករលួយការិយាធិបតេយ្យនៅក្នុងសង្គមខ្មែរ ត្រូវបានគេផ្តល់កិត្តិយស លើកតម្កើង តាងងារ និងឲ្យតម្លៃជាជំហរ ដោយគ្មានភាពខ្មាស់អៀន ។ អ្នកកិបកេងលុយជាតិ លួយចជាតិ ជញ្ជក់ឈាម ពលរដ្ឋបានកាន់តែច្រើន មានអំណាចកាន់តែខ្លាំង មានមុខមាត់កាន់តែខ្លាំង យ៉ាងហោចណាស់ គេបង្កើតព្រឹត្តិការណ៏អ្វីថ្មី ប្លែកបន្តិចទៅ ពលរដ្ឋខ្មែរបាត់ការចង់ចាំ បន្តិគាំទ្រនិងផ្តល់តម្លៃទៀតមិនខាន់។
ជំវិញបញ្ហាពួករលួយ លោកនាយករដ្ឋមន្ត្រីហ៊ុនសែន ដែលគេដាក់រហ័សនាមថាជាបុរសកណ្តាប់ដៃដែក និងជានាយករដ្ឋមន្ត្រីដែលកាន់អំណាចយូរជាងគេក្នុងតំបន់អាស៊ីនេះ ធ្លាប់មានប្រសាសន៏ថា «វាគ្មានបមន្ត្រីពុករលូយយណាមួយពាក់ផ្លាកពុករលួយលើថ្ងាស់ឡើយ»។ វាប្រហែលជាលោកចង់បញ្ជាក់ថា អំពើពុករលួយទាំងនោះ លោកគ្មានសមត្ថភាពលុបបំបាត់ឡើយ ។
0 Comments:
Post a Comment