ឡាយ វណ្ណៈជាឃាតកសុប្បនិមិត្ត ជាប់គុកមិនបាន៣ខែស្រួលបួលផងត្រូវតែងតាំងជាមន្ត្រីជាន់ខ្ពស់


June 26, 2018 Edit

ករណីស្លាប់របស់ស្ត្រីសកម្មជនគណបក្សប្រជាជនកម្ពុជានៅតែមិនដាច់ស្រេច ពលរដ្ឋនៅតែដាក់ការសង្ស័យរឿងឃាតកម្មនោះពុំមែនជារឿងអ្នកមានអំណាចតូចតាចអាចធ្វើបាន ហើយអាចពាក់ព័ន្ធនឹងមន្ត្រីជាន់ខ្ពស់ជាច្រើនរូបផ្សេងៗទៀតរបស់គណបក្សប្រជាជនកម្ពុជា ពិសេសគឺលោក ហ៊ុន ម៉ាណែត ដែលកូនប្រុសច្បង់របស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ។
ជុំវិញការសង្ស័យទាំងនេះ លោកឆាំ ឆានីអ្នកនិយមលេងបណ្តាញសង្គមដ៏ល្បីមួយរូបដែលគាំទ្របក្សសង្គ្រោះជាតិប្រចាំនៅប្រទេស បារាំងសរសេរនៅលើបណ្តាញសង្គមរបស់លោក ដោយលាតត្រដាងថា«ឡាយ វណ្ណៈជាឃាតកសិប្បនិមិត្ត» ។
លោកឆាំ ឆានីបានបន្ថែមទៀតថា«ពេលវេលាមិនទាន់បានបីខែស្រួលបួលផង រឿងពិតត្រូវបានលាតត្រដាងគឹ ឡាយ វណ្ណៈ និង មន្រ្តីរាជការ១៧៩ រូបទៀត ត្រូវបានដំឡើងថានន្តរស័ក្តិ «ឧត្តមមន្រ្តី» នៃក្រប​ខ័ណ្ឌមន្រ្តីរដ្ឋបាលជាន់ខ្ពស់ក្រសួងមហាផ្ទៃ ដែលឃើញ​ឈ្មោះ ឡាយ វណ្ណៈ ដែលស្ថិតនៅលេខរៀងទី ៤៧ ត្រូវបានតម្លើងតំណែង​ពីឧត្តម​មន្រ្តីថ្នាក់លេខ៤មកជាថ្នាក់លេខ៣ តាមកាេស្នើសុំរបស់ ហ៊ុន សែន»។
ដោយការតែងតាំងលោកឡាយ វណ្ណៈដែលជាមន្ត្រីដែលមានទោសនិងមិនទាន់ទទួលទោសគ្រប់គ្រាន់នោះទើប លោកឆាំ ឆានីគូសបញ្ជាក់ថាវាគឺជារឿងឃាតកម្មក្លែងក្លាយដើម្បីបិទបាំងមេឃាតកពិតដែលនៅពីក្រោយខ្នង នៅគឺលោកសំដៅលើលោកហ៊ុន ម៉ាណែតដែលជាអ្នករៀបចំរឿងនេះ ។




Share:

ជីវិតអ្នកនេសាទ






រដូវភ្លៀងមកពលរដ្ឋកសិករស្រុកស្រែចំការតែងមានចិត្តសោមនស្សរីក សប្បាយសើចក្អាកក្អាយពេញចិត្តនឹងមេឃាដែលបានបង្អុរទឹកភ្លៀងស្រោចស្រពដល់ផែនពសុធា ធ្វើឲ្យដំណាំស្រូវ ស្រែចំការពួកគេដុះលូតលាស់ត្រូវប៉ៃតងខៀវខ្ចី ។ ប៉ុន្តែនៅទីប្រជុំជនវិញ ពួកគេមិនបានរីករាយសើចសប្បាយដូចពលរដ្ឋកសិករប្រកបរបបរចិញ្ចិមជីវិតភ្ជួរស្រែចំការឡើយ គេគិតថាទឹកភ្លៀវធ្វើឲ្យគេខាតខូចពេលលេវេលារកស៊ី ខាតលុយខាតកាក់ មិនអាចធ្វើដំណើរទៅជួបដៃគូភាគីរកស៊ីមុខជំនួញ ។



មិនត្រឹមតែខាតពេលវេលាក្នុងរកស៊ីប៉ុណ្ណោះទេ ជាងនេះទៅទៀត ប្រសិនបើភ្លៀងធ្លាក់ចំពេលដែលពួកគេកំពុងតែធ្វើដំណើរវិញ វានឹងធ្វើឲ្យខូចខាតទ្រព្យសម្បត្តិ ទំនិញផ្សេងៗ រួមទាំងយានជំនិះពួកគេផងដែរ ព្រោះទឹកជនលិចរហូតដល់អុំទូកតូចៗបានផង ។

ការជន់លិចនេះពុំមែនតែមានផលលំបាក់នៅទីប្រជុំជនផ្ទះរាស្រ្តសាមញ្ញទេ សូម្បីតែមុខបរមរាជវាំងដេលទីដែលព្រះមហាក្សត្រគង់ប្រថាប់ក៏ផ្លូវជន់ជោរលិខដោយទឹកភ្លៀងដែរ ។

ដោយសារតែលិចឥតល្ហែនិងគ្រប់ទីកន្លែងយ៉ាងនេះ ទើបអ្នកលែងបណ្តាញសង្គមជាច្រើនតែងនាំគ្នាថតវីដេអូផុសបញ្ចើចបញ្ចើ មន្ត្រីរាជរដ្ឋមន្ត្រី ដែលអួតថាប្រទេសខ្មែរមានការអភិវឌ្ឍគ្រប់វិស័យ មានស្ពានអាកាសហោះធ្លាក់ៗខ្លីៗជិតពេញទីក្រុង ។

អ្នកខ្លះមានថតជាអ្នកនេសាទ ស្ទូចត្រី អ្នកខ្លះបង់សំណាញ់ ហើយអ្នកខ្លះទៀតបានបណ្តែតទូកលែងកំសាន្តលើថ្នល់ដ៏អស្ចារ្យតេជោ។

ការកសាងជាប់មិនដាច់នេះ ពលរដ្ឋខ្មែរបានដាក់រហ័សនាមថា ខ្មែរកំពូលធ្វើផ្លូវជាប់ ជួសជុលផ្លូវហើយកកាយដាក់លូ  ដាក់លូហើយជួសជុលផ្លូវ ធ្វើៗរហូតដាច់ផ្លូវគ្រប់កន្លែងលិចទឹករហូតវាំង។


Share:

ពលរដ្ឋខ្មែរជុំវិញពិភពលោកផ្ទះបាតុកម្មប្រឆាំងនឹងការឆ្នោតក២៩កក្កដាជាបន្តបន្ទាប់




ខ្មែរនៅគ្រប់តំបន់ជុំវិញពិភពលោកបាននាំគ្នាធ្វើបាតុកម្មជាបន្ទបន្ទាប់ដើម្បីប្រឆាំងនឹងការបោះឆ្នោតដែលពួកគេមើលឃើញថាជាការបោះឆ្នោតឡប់ឡែ ក្លែងក្លាយ ហើយមានតែគណបក្សអាយ៉ងដែលទើបតែបង្កើតឡើងថ្មីនេះដោយរដ្ឋាភិបាល។ ក្រៅពីនេះពួកគេក៏មានដាក់ញត្តិទៅតាមស្ថានទូតនានាដែលជំនួយនិងគាំទ្រគ.ជ.បរបស់លោកហ៊ុន​ សែនផងដែរ ។

ក្រោយពីផ្ទះបាតុកម្មនៅអាមេរិក បារាំនិងជប៉ុនមក នៅថ្ងៃទី២៤មិថុនានេះ ពលករចំណាក់ស្រុកធ្វើការនៅប្រទេសកូរ៉េខាងត្បូងក៏បានប្រារព្ភធ្វើមហាបាតុកម្មប្រឆាំងនឹងលោកហ៊ុន សែនផងដែរ ។

ក្បួនបាតុកម្មដែលដឹកនាំដោយប្រធានយុវជនសង្គ្រោះជាតិប្រចាំនៅប្រទេសកូរ៉េ គឺលោក យឹម ស៊ីណន មានការចូលរួមពីពលករ ពលការិនីប្រមាណ៥ពាន់នាក់ ក្នុងនោះក៏មានតំណាងដ៏ខ្ពង់ខ្ពស់របស់គណបក្សសង្គ្រោះជាតិពិរូបគឺលោក ញ៉យ ចំរើន និងលោក មួរ សុខហូផងដែរ ។

បន្ទាប់ពីជួបជុំគ្នាហើយពលករ ពលកានីទាំងអស់បានដង្ហែនិងធ្វើសេចក្តីថ្លែងការណ៏រួមនៅមុខស្ថានទូតជប៉ុនប្រចាំនៅប្រទេសកូរ៉េខាងត្បូងផងដែរ។ ពួកគេបានរំលឹកនូវទុក្ខវេទនា  ទារុណកម្ម និរាសព្រាត់ប្រាស់ នីងអំពើឧក្រិដ្ឋដោយសារតែមេដឹកនាំ ដោយសារតែរដ្ឋាភិបាលផ្តាច់ការ បក្សពួកនិយម គ្រួសារនិយម ប្រព្រឹត្តធ្វើបាប់ដូចសម័យខ្មែរក្រហម ។ ក្នុងន័យពួកគេស្នើឲ្យជប៉ុនដូចជា

បញ្ឈប់ជំនួយ
កុំទទួលស្គាល់លទ្ធផលបោះឆ្នោត
ស្នើឲ្យជប៉ុនជួយជ្រោមជ្រែងលើកលទ្ធិប្រជាធិបតេយ្យ
ក្រោយខ្មែរផ្ទុះបាតុកម្មតវ៉ាប្រឆាំងនឹងរបបលោកហ៊ុន សែននៅតាមសហគមន៏អ៊ឺរ៉ុបនិងអាមេរិកមក ប្រទេសប្រកាន់របបសេរីជាច្រើនបានផ្តាច់ជំនួយរដ្ឋាភិបាលរបស់លោកហ៊ុន សែនជាបន្តបន្ទាប់ ។ ពលករខ្មែរសង្ឃឹមថាជប៉ុននឹងធ្វើតាមសហរដ្ឋអាមេរិក ផ្តាច់ជំនួយរបបលោកហ៊ុន សែន ដើម្បីស្តារលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា​។
Share:

ជីវិតក្មេងវត្ត

Share:

ជីវិតក្មេងវត្ត

Share:

សក្រសួងការពារជាតិកម្ពុជាថ្កោលទោសអាមេរិកដែលបានដាក់ទណ្ឌកម្មលើមន្ត្រីជាន់ខ្ពស់នៃកម្ពុជាថាជាទង្វើអយុត្តិធម៌និងល្ងង់ខ្លៅជាទីបំផុត

នៅថ្ងៃពុធ១​ កើតខែបឋមាសាឍនេះក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្តីថ្លែងការយ៉ាងម៉ឺងម៉ាត់និងដាច់់អហង្ការចំពោះសហរដ្ឋអាមេរិកដែលបានបង្កកទ្រព្យសម្បត្តិមន្ត្រីជាន់ខ្ពស់របស់ខ្លួនមួយរូប គឺលោកហីង ប៊ុនហៀងដែលជាមន្ត្រីអគ្គនាយកដ្ឋានអង្គរក្សរបស់លោកនាយករដ្ឋមន្ត្រីផ្ទាល់ ។
នៅក្នុងសេចក្តីថ្លែងការណ៏កម្ពុជាបានចោទប្រកាន់អាមេរិកថា ទង្វើល្ងង់ខ្លៅ ដ៏គគ្លើន ដែលមិនកអាចទទួលយកបាន ។ ទង្វើរបស់សហរដ្ឋអាមេរិកនេះ ជាសកម្មភាពរំលោភច្បាប់សេរីភាពដ៏អយុត្តិធម៌មកលើកម្ពុជាដែលជាប្រទេសអធិបតេយ្យ  ។
ផ្ទុយពីគណបក្សប្រជាកម្ពុជា គណបក្សសង្គ្រោះជាតិបានសេចក្តីត្រេចអរនិងគាំទ្រចំពោះចំណាត់ការដាក់ទណ្ឌកម្មបង្កកទ្រព្យសម្បត្តិមន្ត្រីជាន់ខ្ពស់របស់លោកហ៊ុន សែន  ហើយថានេះជាពន្លឺយុត្តិធម៌ដែលពលរដ្ឋកម្ពុជា រួមទាំងគណបក្សសង្គ្រោះជាតិតែងតែរងគ្រោះ និងនូវការធ្វើទុក្ខ បុកម្នេញពីសំណាក់រដ្ឋាភិបាលកម្ពុជាបច្ចុប្បន្ន ។
«គណបក្សសង្រ្គោះជាតិគាំទ្រនូវចំណាត់ការនៃការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកលើកលោក​ ហ៊ីង ប៊ុន​ហៀង អគ្គមេបញ្ជាកររងនៃកងយោធពលខេមរភូមិន្ទ និងជាមេរបញ្ជារនៃបញ្ជាការដ្ឋានកងអង្គរក្សររបស់លោក​ហ៊ុន សែន ដែលគេស្គាល់ថាថា ជាជនរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ និងជាមនុស្សជំនិតរបស់លោកហ៊ុន សែន មេដឹកនាំផ្តាច់ការនៅកម្ពុជា»។
នៅក្នុងសេចក្តីថ្លែងការណ៏គាំទ្រការដាក់ទណ្ឌកម្មមកលើមន្ត្រីរដ្ឋាភិបាលកម្ពុជានោះ ក៏បានរៀបរាប់ពីសកម្មភាពរំលោភសិទ្ធិរបស់លោកហ៊ីង ប៊ុនហៀងជាច្រើនផងដែរ មានដូចជា ករណីវាយប្រហារដោយគ្រាប់បែកនៅមុខវត្តបុទុមវត្តិ (មុខសភាចាស់) ករណីប្រើអំពើហឹង្សាលើតំណាងរាស្ត្រគណបសក្សសង្គ្រោះជាតិ២រូប គឺលោក ញ៉យ ចម្រើននិងលោក គង់ សភា ជាដើម ។
កាលកន្លងទៅថ្មីៗនេះ លោកនាយករដ្ឋមន្ត្រីហ៊ុន សែនបានចំអកឲ្យគណបក្សសង្គ្រោះជាតិ ដែលស្នើឲ្យសហរដ្ឋអាមេិកដាក់ទណ្ឌកម្មសេដ្ឋកិច្ច លើរដ្ឋាភិបាលកម្ពុជា លោកថា មន្ត្រីរបស់គណបក្សបក្សប្រជាកម្ពុជា គ្មានទ្រព្យសម្បត្តិណាទៅដាក់នៅអាមេរិកទេ ហើយបើមន្ត្រីទាំងនោះភ្លើទៅដាក់ឲ្យគេបង្កកទៅ ។
លោកសន តារាយុវជនសង្គ្រោះជាតិនិងជាអ្នកគាំទ្រដែលតែងតែរិះគន់ ចំពោះគោលនយោបាយរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានសរសេរលើបណ្តាញសង្គមរបសល់ខ្លួនដោយចំអកថា«សម្តេចតេជោថា ស៉ីភីភីគ្មានទ្រព្យសម្បត្តិនៅក្រៅប្រទេសទេ។    អញ្ចឹងតើក្រសួងការពារជាតិ និងខុទ្ធកាល័យនាយករដ្ឋមន្រ្តីតេជោចេញលិខិត្តថ្កោលទោសការបង្កកទ្រព្យសមប្បត្តិលោកហីុង ប៊ុនហ៊ាងគឺជាការចំអកឲ្យ និងថ្គើនសម្តីសម្តេច? ម្តង១ៗទណ្ឌកម្មពិតជាក់ស្តែងមិនរវើរវាយដូចក្រុមបក្សអាយ៉ងទប់ជើងគ្រែ បាចផ្កាហែហមហ៊ុន សែន។ ដេកផ្ទះឈ្នះឯង ម្រាមដៃស្អាត។ ប្តូរ»

Share:

Hot Widget

recent/hot-posts

Header Ads Widget

Responsive Advertisement

BTemplates.com

Blog Archive