ស៊ីមបាវេ៖
នៅក្នុងស្តាត Harare នៃប្រទេសស៊ីមបាវេលាន់ឮតែសំឡេងកងរំពងនៃប្រជាជនស្រែក ហ៊ោ អបអរការប្រកាសឡើងកាន់តំណែងជាប្រធានាធិបតីរបស់លោក Mnangagwa ជំនួសលោក មូកាបេ ។
ស៊ីបាវេជាប្រទេរងនូវវិបត្តិជាច្រើនចាប់តាំងពីលោកមូកាបេឡើងកាន់អំណាចក្នុងឆ្នាំ១៩៨០មក ។ ភាពក្រីគ្មានការធ្វើ ពុករលួយនិងបក្សពួកនិយមបានធ្វើឲ្យប្រទេសអាហ្វ្រិកមួយនេះ កាន់តែមានធ្លាក់ខ្លួនរើមិនរួចពីទាសភាព និងជំងឺសង្គមដ៏រ៉ាំរ៉ៃដែលអូសបន្លាយជាង៣ទសវត្សរ៏មកនេះ ។
លោកមូកាបេបានឡើងកាន់អំណាចក្រោយសង្គ្រាម Querilla War ឆ្នាំ១៩៧០ ឬហៅថាអនីតិកាលគឺតាំងពីមិនទាន់មានរដ្ឋាភិបាលដែលបោះឆ្នោតជ្រើសតាំងដោយពលរដ្ឋ ។ លោកJason Burke អ្នកឆ្លើយ ឆ្លងគេហទំព័រវីគីភីឌៀបានសរសេរថា ចាប់តាំងលោក លោកមូកាបេឡើងកាន់អំណាចមក លោកបានប្រព្រឹត្តិអំពើព្រៃផ្សៃជាច្រើន ធ្វើឲ្យពលរដ្ឋក៏ដូចជាបេក្ខជនប្រធានាធិបតីថ្មី គឺលោក Mnangawa អត់ទ្រាំមិនបាន ។
បើទោះជាលោកមូកាបេមានវ័យ៩៣ចាស់ជរាហើយក្តីក៏លោកនៅតែក្រាញអំណាច មិនព្រមចុះចេញតំណែងឡើយ ហើយលោកមានបំណងផ្ទេរតំណែងប្រធានាធិបតីឲ្យទៅភរិយារបស់លោកមានអាយុទើប៥២ឆ្នាំ ដែលពេញដោយរឿងអាស្រូវ ។ លោកស្រីមូកាបេត្រូវបានគេរកឃើញថា មានការប្រកបរបរខុសច្បាប់ ចូលភាគហ៊ុនច្រើននៅក្នុងក្រុមហ៊ុនកូនប្រុសរបស់លោកស្រី ប្រទេសអាហ្រ្វិកខាងត្បូងក្នុងនោះមានអចលនទ្រព្យនិងរថយន្តROLL Royceតម្លៃខ្ទង់លានដុល្លាផងដែរ ។
នៅកម្ពុជាឯណេះវិញ កាលពីថ្ងៃទី២២ វិច្ឆិកា កន្លងទៅ អតីប្រធានគណបក្សប្រឆាំងដែលនិរាស្ត្រខ្លួនទៅក្រៅប្រទេសដើម្បីគេចឲ្យផុតពីការប៉ុនប៉ងចាប់ខ្លួនពីគណបក្សកាន់អំណាច បានថ្លែង ប្រៀបធៀបលោកហ៊ុន សែននឹងលោកមូកាបេថា លោកហ៊ុន សែនជិតដល់ថ្ងៃពលរដ្ឋទាញទម្លាក់ ជិតដល់ថ្ងៃអន្សាហើយ។
លោកសម រង្ស៊ី«ថ្ងៃនេះ ប្រជាពលរដ្ឋ នៅប្រទេសហ្ស៊ីមបាបវ៉េ (Zimbabwe) អបអរសាទរ ការធ្លាក់ពីតំណែង របស់ជនផ្តាច់ការ រ៉ូបឺត មូហ្គាបេ (Robert Mugabe) ដែលបានកាន់អំណាច ជាង ៣០ ឆ្នាំមកហើយ។ នៅឆ្នាំ ២០១៨ ប្រជាពលរដ្ឋខ្មែរ ក៏នឹងអបអរសាទរដូចគ្នាអញ្ចឹងដែរ ការធ្លាក់ពីតំណែង របស់ជនផ្តាច់ការ ហ៊ុន សែន ដែលបានកាន់អំណាចជាង ៣០ ឆ្នាំមកហើយដែរ»