តើសង្គ្រោះជាតិអាចបន្តបាក់ទៀតឬក៏អាចបង្រួបបង្រួមផ្សះផ្សាវិញក្រោមឆ័ត្រកឹសុខា សម រង្ស៊ីតែមួយ
ក្រោយសាលក្រមតុលាការកំពូលក្រុងភ្នំពេញប្រកាសរំលាយគណបក្សសង្គ្រោះជាតិកាលពីថ្ងៃព្រហស្បតិ៏ ទី១៧ ខែវិច្ឆិកា២០១៧ មកគណបក្សសង្គ្រោះជាតិថ្នាក់កណ្តាល់ ថ្នាក់គណៈកម្មាធិការអចិន្ត្រៃបានបែងចែកខ្ញែកគ្នា រៀងៗខ្លួន ខ្លះក៏នៅក្នុងស្រុកដោយយល់ថាខ្លួននៅក្នុងគឺបន្តឆន្ទៈ វីរភាពស្នេហាជាតិលោកកឹម សុខា អ្នកដែលរត់ចោលស្រុកគេចខ្លួនពីការប៉ុនបង៉យាយីពីសំណាក់គណបក្សប្រជាជនដោយគិតថាដើម្បីធ្វើចលនា ធ្វើនយោបាយការទូតជាមួយនឹងអន្តរជាតិមករំដោះលោកកឹមសុខាពីពន្ធនាគារ ឲ្យមានសេរីភាពឡើងវិញ។
ការធ្វើនយោយបាយការទូតនៅក្រៅបរទេសនឹងអន្តរជាតិ ត្រូវបានដឹកនាំដោយលោកស្រីមួរសុខហួរ និងកូនស្រីច្បងរបស់លោកកឹម សុខាគឺនាងកឹម មនោវិទ្យា ប៉ុន្តែនយោបាយការទូតរវាងលោកស្រីមួរ សុខហួរនិងអ្នកនាងកឹម មនោវិទ្យាមិនបានប់ុន្មានក៏ដល់ផ្លូវបំបែកមួយ លោកមួរ សុខហួរវិលមកលោកសម រង្ស៊ី ហើយនាងកញ្ញាមនោវិទ្យាទៅធ្វើការជាមួយនឹងលោក យ៉ែម បុញ្ញាវិទ្ធ ហើយការបែកបាក់នេះក៏បន្តរហូតដល់សាខាគណបក្សសង្គ្រោះជាតិនៅក្រៅប្រទេស មានCNRPO មានCNRPA ចោទប្រកាន់គ្នាថា ធ្វើឡើងដើម្បីបំបែកបំបាក់សង្គ្រោះជាតិ ម្ខាងទៀតថា ដើម្បីរារាំងមិនឲ្យលោក សម រង្ស៊ីវិលចូលធ្វើនយោបាយវិញជាដើម ។
ទោះបីជាការបែកបាក់ទាំងនៅចេញពីគណៈកម្មាធិការអចិន្ត្រៃក្តី តែស្មារតីយុវជនសង្គ្រោះជាតិនៅតែរឹងមាំ និងនៅតែបន្តចលនាសង្គ្រោះជាតិទៅមុខ ។ នៅថ្ងៃទី០២ធ្នូ សមាជសង្គ្រោះជាតិកើតឡើងដោយអញ្ជើញសមាជិក សមាជិកាមកពីភាគអាវលឿង អាវសចូលរួមទាំងអស់គ្នាដើម្បីសម្រេចកិច្ចការមួយចំនួននិងលោកសម រង្ស៊ីឲ្យធ្វើជាប្រធានស្តីទីគណបក្សសង្គ្រោះជាតិ ។ ប៉ុន្តែសមាជមានតែអ្នកគាំទ្រលោកសម រង្ស៊ីប៉ុណ្ណោះដែលអញ្ជើញចូលរួម ចំណែកខាងកញ្ញាមនោ វិទ្យា និងលោកយ៉ែម បុញ្ញាវិទ្ធមិនបានចូលរួមឡើយ ខាងអាវលឿងចោទថាដោយរំលោភលក្ខន្តិកៈនៃគណបក្ស។ ចំណែកខាងអាវសវិញលើកឡើងថាច្បាប់ផ្ទៃក្នុងទាំងនោះវា ស្លាប់ហើយ វាមិនអាចធ្វើកើតទេ បើយើងមិនធ្វើអ្វីទេបញ្ហានឹងនៅជាប់គាំងរហូត មិនអាចដោះស្រាយបានទេ ។
ការឆ្លើយដោះសាររឿងចលនាសង្គ្រោះជាតិដើម្បីរំដោះលោកកឹម សុខាឲ្យមានសេរីភាព សង្គ្រោះជាតិបក្សរបស់ខ្លួនឲ្យរស់ឡើងវិញក្តី រួមទាំងការប្តេជ្ញាដោយមានទាំងលក្ខន្តិកៈនៃការឡើងធ្វើជាប្រធានស្តីគណបក្សសង្គ្រោះជាតិនេះ ជាអន្តរកាល ពេលណាលោកកឹម សុខា រួចចេញពីពន្ធនាគារ មានសេរីភាពឡើងវិញ ប្រធានស្តីទីរបស់លោកសម រង្ស៊ីនឹងអស់សុពលភាពនៅត្រឹមថ្ងៃនោះក្តី ក៏ការបែកបាក់នៅតែបន្ត និងមិនអាចបង្រួបបង្រួមបាន មានអ្នកនយោបាយជាន់ខ្ពស់មួយចំនួនដូចជាលោកអ៊ូ ចន្ទរត្ន និងរៀលខេមរិន្ទជាដើមទៅសុំសិទ្ធិនយោបាយពីគណបក្សប្រជាជនបន្តបន្ទាប់ ។
ចុងក្រោយនេះការប្រេះឆានៃគណបក្សសង្គ្រោះជាតិកើតឡើងដល់ស្រទាប់យុវជន ដែលពីមុនកេជឿថាជម្លោះផ្ទៃក្នុងនៃគណបក្សសង្គ្រោះជាតិថ្នាក់កំពូលគឺជាការតស៊ូមតិ ពុំមែនការបែកបាក់នោះទេ ។ ប៉ុន្មានថ្ងៃនេះមានការបែកបាក់ក្រុមយុវជនសង្គ្រោះជាតិនៅកូរ៉េខាងត្បូង ដែលពីមុនធ្លាប់តែធ្វើរឿងឲ្យមជ្ឈដ្ឋានជាតិនិងអន្តរជាតិភ្ញាក់ផ្អើល ដូចមហាបាតុកម្មភ្លើងទៀនជាដើម ។
យោងទៅបបទសម្ភាសន៏រវាងCambodia Dailyជាមួយនឹងយុវជនសង្គ្រោះជាតិប្រចាំកូរ៉េខាងត្បូងកាលពីម្សិលមិញ លោកមាស ពិសាទទួលបន្ទុកផ្នែកព័ត៍មានលើកឡើងថា ដោយសារមានការញុះញុងពីប្រភពខាងក្រៅដោយមានលោក ប៉ុន សាវឌីជាអ្នកញុះញុង ។
លោកយឹម ស៊ីណនបានសរសេរលើទំព័រហ្វេសប៊ុករបស់លោក កាលពីថ្ងៃទី១៣ឧសភាម្សិលមិញថា៖«ពួកយើងបែកគ្នាហើយ”
– ទឹកបាក់ទំនប់ទប់មិនជាប់ទេ កួចយកគូរស្នេហ៍ធ្លាប់រួមហត្ថា ធ្លាប់ស្ម័គ្រធ្លាប់ស្មោះស្បថស្បែរសច្ចា ថារួមគ្នាស្ដារប្រទេសជាតិយើង។
– ស្អប់ខ្ពើមអំណាចកុម្មុយនីសជិះជាន់ ទើបប្រឹងរួសរាន់រួបរួមក្រុមឡើង បង្កើតគោលការណ៍រកភាពចម្រើន ពុំគួរផលបានជួបរឿងអញ្ចឹង»។
ប្រធានផ្នែកព័ត៍មាននៃចលនាប្រជាធិបតេយ្យប្រចាំប្រទេស មានគណនីហ្វេសប៊ុកឈ្មោះថាAh Songhaឆ្លើយតបទៅនឹងលោក ស៊ី ណន និងលោកមាសពិសាលថា ដោយសារតែលោក ស៊ី ណន មើលងាយលោកសម រង្ស៊ីមិនបានចេញលិខិតទទួលស្គាល់លោកសម រង្ស៊ីក្នុងថ្ងៃសមាជគណបក្សនៅសហរដ្ឋអាមេរិកក្នុងអាត្លង់តា កាលពីចុងឆ្នាំ២០១៨កន្លង។
«បើខ្ញុំបានផ្តល់បទសំភាសន៍ក្នុងវិទ្យុ១នេះវិញខ្ញុំនិយាយអោយចំថា លោក សុីណន ចង់នៅឯករាជ្យ មិនស្តាប់គោលការបស់បក្សជាពិសេសថ្នាក់លើហើយថែមទាំងឌឺដងនឹងមើលងាយដល់លោកប្រធានស្តីទី សម រង្ស៊ី ពេលប្រជុំនៅរដ្ឋអាតាឡង់តា សហរដ្ឋអាមេរិក»។
ចលនាយុវជនសង្គ្រោះជាតិថ្មីនេះមានឈ្មោះថា«ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ ប្រចាំប្រទេសកូរ៉េ ដោយមាន៖
១.លោក ស សុខេម ប្រធានគណះកម្មការនាយក
២. លោក ពេញ ពណ្ណរាយ ជាប្រធានប្រត្តិបត្តិ
៣. លោ ផុន ផាន់ណា ជាអនុប្រធានទី១
៤. លោក លូន វិបូល ជាអនុប្រធានទី២
៥. លោក សរ ឈៀង ប្រធានរដ្ឋបាល
៦. លោក Ah Song ha ប្រធានពត៍មាន ប្រតិកម្មរហ័សនឹងលោក ជី ហូ អនុប្រធាន ដែលជាអ្នកកាន់ផេក TV CNRP។
៧. អ្នកស្រី ថោង ធារី នឹង លោក បងលីន ផ្នែកហិរញ្ញវត្ថុ
ការបែកបាក់ចាប់តាំងថ្នាក់កំពូលអស់រយៈពេលជាងមួយឆ្នាំហើយ ពេលនេះរហូតដល់ស្រទាប់យុវជន តើនៅវាអាចបន្តរហូតដល់អ្នកគាំទ្រនិងសមាជិកផ្សេងៗទៀតទេ ឬក៏អាចផ្សះផ្សាឡើងវិញក្រោមដំបូលឆ័ត្រកឹម សុខា សម រង្ស៊ីដែរទេ ?
ចុះបើលោកសម រង្ស៊ីមិនអាចចូលស្រុក ហើយលោកកឹម សុខានៅបន្តជាប់ឃុំទៀតនោះ ជម្លោះ និងការបែកបាក់រវាងសមាជិក សមាជិការ យុវជនសង្គ្រោះជាតិអាចបញ្ចប់ដោយយ៉ាងណា?
source: http://www.slamoney.com/តើសង្គ្រោះជាតិអាចបន្តប/
ស្ករត្នោតកំពង់ស្ពឺត្រូវបានចុះបញ្ជីការពារនៅសហភាពអ៊ឺរ៉ុប
ស្ករត្នោតធ្លាប់តែអ្នកស្រុក អ្នកផលិតសម្រាប់ប្រើប្រាស់ជីវភាពប្រចាំថ្ងៃ និងលក់ក្នុងស្រុកបន្តិចបន្តួច ក្រៅពីគេនោះគេច្រើនយកទឹកត្នោតទាំងនោះទៅផលិតជាទឹកខ្មេះ ទឹកត្នោតជូរពិសារជាលក្ខណៈគ្រួសារ លក់ជួនអ្នកភូមិជិតខាង ។
បច្ចុប្បន្នមានការលំហូរទីផ្សារជើងមេឃ ទើបសហគមន៏ខ្មែរខិតខំប្រែងប្រែច្នៃប្រឌិត ពិសេស លោកសម សារឿន រួមជាមួយក្រសួងពាណិជ្ជកម្មបានខ្នះខ្នែងធ្វើយ៉ាងណាឲ្យផលិតផលរបស់ខ្លួនមានគុណភាពល្អ មានការវេចខ្ចប់ត្រឹមត្រូវ ធ្វើឲ្យក្រសួងស្ថាប័នជាតិ អន្តរជាទិទទួលស្គាលចុះបញ្ជីពាណិជ្ជកម្ម និងអាចប្រកួតប្រជែងជាមួយនឹងផលិតផលបរទេស ។ ម្យ៉ាងចង់ផ្សព្វផ្សាយផលិតផលរបស់ខ្មែរទៅក្នុងទីផ្សារអន្តរជាតិផង បង្ហាញ់គុណភាព រស់ជាតិនៃត្នោតខ្មែរដែលកពិភពលោកមិនមានផង។
ដោយសារស្ករត្នោតជាផលិតផលកម្រ ហើយមានរស់ប្លែកគេ ពុំមានផលិតនៅប្រទេសដទៃ ក្រសួងពាណិជ្ជកម្មសម្រេចចុះបញ្ជី “ស្ករត្នោតកំពង់ស្ពឺ» នៅថ្ងៃទី០៣ មេសាឆ្នាំ២០១៩នេះ ហើយប្រគល់វិញ្ញាបនបត្រជូនលោកសម សារឿងដែលម្ចាស់ផលិតកម្មក្នុងពិធី«ទិវាសហភាពអឺរ៉ុប»
វាងលោក George Edgar ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា និងលោកគឹម ចាន់ថនរដ្ឋមន្ត្រីស្តីក្រសួងពាណិជ្ជកម្ម នៅសណ្ឋាគារRaffles Hotel Le Royal កាលពីថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៩។
វាជាលទ្ធផលជោគជ័យមួយបន្ថែមទៀត ក្រៅពីស្រូវអង្ករ និងម្រេចខ្មែរ ដែលស្ករត្នោតកំពង់ស្ពី ជាផលិតផលខ្មែរ ដ៏កម្រ ត្រូវបានចុះបញ្ជីនិងនាំចេញទៅលក់នៅអ៊ឺរ៉ុប ឯកឧត្តមរដ្ឋមន្ត្រីស្តីទី ថា«ដើម្បីធានាបាននូវនិរន្តរភាពផលិតកម្មស្ករត្នោត និងទំនិញដែលផលិតពីស្ករត្នោតធម្មជាតិ សម្រាប់ផ្គត់ផ្គង់តម្រូវការទីផ្សារទាំងក្នុងពេលបច្ចុប្បន្ន និងអនាគតកាល»៕