ស្ករត្នោតកំពង់ស្ពឺត្រូវបានចុះបញ្ជីការពារនៅសហភាពអ៊ឺរ៉ុប

ស្ករត្នោតធ្លាប់តែអ្នកស្រុក អ្នកផលិតសម្រាប់ប្រើប្រាស់ជីវភាពប្រចាំថ្ងៃ និងលក់ក្នុងស្រុកបន្តិចបន្តួច ក្រៅពីគេនោះគេច្រើនយកទឹកត្នោតទាំងនោះទៅផលិតជាទឹកខ្មេះ ទឹកត្នោតជូរពិសារជាលក្ខណៈគ្រួសារ លក់ជួនអ្នកភូមិជិតខាង ។

បច្ចុប្បន្នមានការលំហូរទីផ្សារជើងមេឃ ទើបសហគមន៏ខ្មែរខិតខំប្រែងប្រែច្នៃប្រឌិត ពិសេស លោកសម សារឿន រួមជាមួយក្រសួងពាណិជ្ជកម្មបានខ្នះខ្នែងធ្វើយ៉ាងណាឲ្យផលិតផលរបស់ខ្លួនមានគុណភាពល្អ មានការវេចខ្ចប់ត្រឹមត្រូវ ធ្វើឲ្យក្រសួងស្ថាប័នជាតិ អន្តរជាទិទទួលស្គាលចុះបញ្ជីពាណិជ្ជកម្ម​ និងអាចប្រកួតប្រជែងជាមួយនឹងផលិតផលបរទេស ។ ម្យ៉ាងចង់ផ្សព្វផ្សាយផលិតផលរបស់ខ្មែរទៅក្នុងទីផ្សារអន្តរជាតិផង បង្ហាញ់គុណភាព រស់ជាតិនៃត្នោតខ្មែរដែលកពិភពលោកមិនមានផង។

ដោយសារស្ករត្នោតជាផលិតផលកម្រ ហើយមានរស់ប្លែកគេ ពុំមានផលិតនៅប្រទេសដទៃ ក្រសួងពាណិជ្ជកម្មសម្រេចចុះបញ្ជី “ស្ករត្នោតកំពង់ស្ពឺ» នៅថ្ងៃទី០៣ មេសាឆ្នាំ២០១៩នេះ ហើយប្រគល់វិញ្ញាបនបត្រជូនលោកសម សារឿងដែលម្ចាស់ផលិតកម្មក្នុងពិធី«ទិវាសហភាពអឺរ៉ុប»
វាងលោក George Edgar ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា និងលោកគឹម ចាន់ថនរដ្ឋមន្ត្រីស្តីក្រសួងពាណិជ្ជកម្ម នៅសណ្ឋាគារRaffles Hotel Le Royal កាលពីថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៩។

វាជាលទ្ធផលជោគជ័យមួយបន្ថែមទៀត ក្រៅពីស្រូវអង្ករ និងម្រេចខ្មែរ ដែលស្ករត្នោតកំពង់ស្ពី ជាផលិតផលខ្មែរ ដ៏កម្រ ត្រូវបានចុះបញ្ជីនិងនាំចេញទៅលក់នៅអ៊ឺរ៉ុប ឯកឧត្តមរដ្ឋមន្ត្រីស្តីទី ថា«ដើម្បីធានាបាននូវនិរន្តរភាពផលិតកម្មស្ករត្នោត និងទំនិញដែលផលិតពីស្ករត្នោតធម្មជាតិ សម្រាប់ផ្គត់ផ្គង់តម្រូវការទីផ្សារទាំងក្នុងពេលបច្ចុប្បន្ន និងអនាគតកាល»៕
Share:

0 Comments:

Post a Comment

Hot Widget

recent/hot-posts

Header Ads Widget

Responsive Advertisement

BTemplates.com

Blog Archive