ស្ករត្នោតកំពង់ស្ពឺត្រូវបានចុះបញ្ជីការពារនៅសហភាពអ៊ឺរ៉ុប

ស្ករត្នោតធ្លាប់តែអ្នកស្រុក អ្នកផលិតសម្រាប់ប្រើប្រាស់ជីវភាពប្រចាំថ្ងៃ និងលក់ក្នុងស្រុកបន្តិចបន្តួច ក្រៅពីគេនោះគេច្រើនយកទឹកត្នោតទាំងនោះទៅផលិតជាទឹកខ្មេះ ទឹកត្នោតជូរពិសារជាលក្ខណៈគ្រួសារ លក់ជួនអ្នកភូមិជិតខាង ។

បច្ចុប្បន្នមានការលំហូរទីផ្សារជើងមេឃ ទើបសហគមន៏ខ្មែរខិតខំប្រែងប្រែច្នៃប្រឌិត ពិសេស លោកសម សារឿន រួមជាមួយក្រសួងពាណិជ្ជកម្មបានខ្នះខ្នែងធ្វើយ៉ាងណាឲ្យផលិតផលរបស់ខ្លួនមានគុណភាពល្អ មានការវេចខ្ចប់ត្រឹមត្រូវ ធ្វើឲ្យក្រសួងស្ថាប័នជាតិ អន្តរជាទិទទួលស្គាលចុះបញ្ជីពាណិជ្ជកម្ម​ និងអាចប្រកួតប្រជែងជាមួយនឹងផលិតផលបរទេស ។ ម្យ៉ាងចង់ផ្សព្វផ្សាយផលិតផលរបស់ខ្មែរទៅក្នុងទីផ្សារអន្តរជាតិផង បង្ហាញ់គុណភាព រស់ជាតិនៃត្នោតខ្មែរដែលកពិភពលោកមិនមានផង។

ដោយសារស្ករត្នោតជាផលិតផលកម្រ ហើយមានរស់ប្លែកគេ ពុំមានផលិតនៅប្រទេសដទៃ ក្រសួងពាណិជ្ជកម្មសម្រេចចុះបញ្ជី “ស្ករត្នោតកំពង់ស្ពឺ» នៅថ្ងៃទី០៣ មេសាឆ្នាំ២០១៩នេះ ហើយប្រគល់វិញ្ញាបនបត្រជូនលោកសម សារឿងដែលម្ចាស់ផលិតកម្មក្នុងពិធី«ទិវាសហភាពអឺរ៉ុប»
វាងលោក George Edgar ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា និងលោកគឹម ចាន់ថនរដ្ឋមន្ត្រីស្តីក្រសួងពាណិជ្ជកម្ម នៅសណ្ឋាគារRaffles Hotel Le Royal កាលពីថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៩។

វាជាលទ្ធផលជោគជ័យមួយបន្ថែមទៀត ក្រៅពីស្រូវអង្ករ និងម្រេចខ្មែរ ដែលស្ករត្នោតកំពង់ស្ពី ជាផលិតផលខ្មែរ ដ៏កម្រ ត្រូវបានចុះបញ្ជីនិងនាំចេញទៅលក់នៅអ៊ឺរ៉ុប ឯកឧត្តមរដ្ឋមន្ត្រីស្តីទី ថា«ដើម្បីធានាបាននូវនិរន្តរភាពផលិតកម្មស្ករត្នោត និងទំនិញដែលផលិតពីស្ករត្នោតធម្មជាតិ សម្រាប់ផ្គត់ផ្គង់តម្រូវការទីផ្សារទាំងក្នុងពេលបច្ចុប្បន្ន និងអនាគតកាល»៕
Share:

Video Talk between Ven But Buntenh and Kim Sok

Share:

Video Talk between Ven But Buntenh and Kim Sok

Share:

រៀនទប់កំហឹង Venerable Kou Sopheap

Share:

គោកធ្លកបុរី សម័យតេជោ

Share:

អ្វីដែលលោកហ៊ុន សែននិយាយចង់ឲ្យមានការលើកកំពស់ស្ត្រីនិងគោរពសិទ្ធិស្ត្រីពិតដែរទេ?


ក្នុងពិធីសំណេះសំណាលជាមួយមន្ត្រីរាជការ កម្មករ កម្មការិនីជាច្រើនរូបនៅថ្ងៃទី០៥ ខែមិនានេះ លោកហ៊ុន សែនទទូលឲ្យគ្រប់ក្រសួងស្ថាប័ន​លើកកំពស់នារី និងចង់ឲ្យមានស្ត្រីជាថ្នាក់ដឹកនាំនៃស្ថាប័នរដ្ឋផងដែរ ។

លោកបន្តថា ដើម្បីការពារសិទ្ធិនារីលោកបានបង្កើតក្រុមមេធាវីសម្តេចតេជោ ដើម្បីជូយដល់ស្ត្រីដែលរងការប្រមាថ ជិះជាន់រំលោភសិទ្ធិ និងធ្វើបាបស្ត្រីដោយប្រការណាមួយ ។

តើសម្តីនិងទង្វើរបស់លោកទាំងនេះពិតដែរទេ ?

មិនពិតដូចដែលទង្វើកន្លងមកដែលគេគ្រប់គ្នាបានដឹង ឮនិងឃើញក្នុងសង្គមរបស់តេជោដែលជាបុរសខ្លាំងតែមួយគត់នៅកម្ពុជានោះទេ ។

មានស្ត្រីច្រើនណាស់ដែលរងកម្មយ៉ាងទារុណធ្ងន់ធ្ងរ ខ្លះត្រូវបាត់បង់ជីវិត ខ្លះត្រូវដេកនៅលើគ្រែមួយជីវិត ។ ស្ត្រីទាំងនោះពុំដែលបានច្បាប់ មេធាវីចៅក្រម តុលាការនៃសង្គមតេជោបើកភ្នែកមើលនោះទេ ។ ជាងនេះទៅទៀតតុលាការ ចៅក្រមរបបនេះធ្វើឲ្យស្ត្រីដែលគេធ្វើបាបរំលោភសិទ្ធិហើយនោះ ភ័យខ្លាច និរាសប្រាស់ព្រាត់មិនហ៊ាននិយាយស្តីទៀតផង ។

ស្តី្រដែលត្រូវកេរំលោភសិទ្ធិ ជិះជាន់និងបានសម្លាប់ក្នុងរបបនេះយ៉ាងអយុត្តិធ៍ជាច្រើនឆ្នាំនោះរួមមាន៖
អ្នកពិសិទ្ធ ពីលីកា អ្នកស្រីតាត ម៉ារីណា កញ្ញា ពៅ បញ្ញាពេជ្រ កញ្ញាទូច ស្រីនិច​។ល។ នៅមានស្ត្រីជាច្រើនទៀតយើងមិនបានដឹង មិនបានឮដែលលោកអ្នកមានអំណាច លុយឡានយកលុយទៅបិទបាំង បំភ្លៃនិងគំរាមកំហែងមិនឲ្យចេញមុខតវ៉ា រ៉ាយរ៉ាប់ពីសេចក្តីឈឺចាប់របស់ខ្លួន ។

ដូច្នេះអ្វីដែលតេជោមានប្រសាសន៏សុទ្ធសឹងតែជាសម្តីក្លែងក្លាយ ធាតុពិតនៃសង្គមនេះ ស្ត្រីកំពុងតែសត្រូវក្រុមមានអំណាច ជិះជាន់ រំលោភបំពាន៕


Share:

Hot Widget

recent/hot-posts

Header Ads Widget

Responsive Advertisement

BTemplates.com