តើខ្មែរជួយចិនយួនឬក៏យួនចិនជួយខ្មែរ?

យើងឮតែមេដឹកនាំរបបក្រុងភ្នំពេញទន្ទេញជាប់មាត់មិនដាច់ថា ចិនយួនជួយខ្មែរ  ខ្មែរយើងជំពាក់គុណចិនយួន ខ្មែរនិងចិនយួនជាមិត្តម៉ឺនឆ្នាំ ។ ប៉ុន្តែយើងក្រឡេកមើលទិដ្ឋភាព និងសកម្មភាពនៃប្រទេសទាំងពីរធ្វើមកលើកកម្ពុជាវិញ ។

ទី១ ខ្មែរគ្មានសិទ្ធិរស់នៅលើទឹកដីយួនចិនទេ ប៉ុន្តែចិនយួនមករស់នៅលើទឹកដីកម្ពុជាយើងរាប់សិបម៉ឺនលានសែននាក់ ទាំងខុសច្បាប់និងស្រប់ច្បាប់ ជាងនេះទៅទៀតបង្កអស្ថេរភាព​ បង្កបញ្ហាដល់ប្រទេសខ្មែរជារៀងរាល់ថ្ងៃ គ្មានអាជ្ញាធរណាហ៊ានប្រើច្បាប់ជាតិដាក់ទោសទណ្ឌលើចិនយួនបានទេ ។

ទី២ ទំនិញកសិផលចិនយួននាំចូលប្រមាណ៩០% តែខ្មែរនាំចូលចិនយួនតិចតួចបំផុត មានតែនាំចូលស្រូវអង្ករ ប៉ុន្តែចិននិងយួនវិញ នាំចូលផលិតផលគ្រប់សព្វបែបយ៉ាងសូម្បីតែប្រហុកផ្អកត្រីក៏យួននិងចិននាំមកខ្មែរដែរ ធ្វើឲ្យទីផ្សារខ្មែរដួលរំលំ អ្នកស្រែចំការធ្វើចំណាកស្រុក ចោលស្រែចំការធ្វើខ្ញុំបរទេសជិតខាងរាប់លាននាក់ ស្ងាត់ភូមិស្រុក ។

ទី៣ សម្បទានចិនយួន១ពានលាន តែចិនយួនជីកភ្នំ រុករកប្រេងរ៉ែ និងបំផ្លាញព្រៃ យកដីដាំកៅស៊ូ និងកសិផលផ្សេងៗរហូត៩៩ឆ្នាំ ។
សួរថាតើខ្មែរចំណេញឬក៏ខាត បើគិតពីរយៈពេលជួលដី និងតម្លៃធម្មជាតិរបស់ខ្មែរក្នុងទឹកលើដី ?
តើយើងដឹងទេថា នៅក្នុងដីក្រៅរ៉ែមាសពេជ្រយើងនៅមានអ្វីផ្សេងទៀត ?
វាច្បាស់ជាមានរ៉ែ និងសម្បត្តិដ៏ច្រើនអនេកអន័គ្ឃ ឥតគណនា ។

ទី៤ ជំនួយចិនយួនលើផ្លូវឬរគមនាគមន៏នានា គ្មានស្តងដារ មិនបានប៉ុន្មានឆ្នាំផង បាក់ ប្រេះស្រាំ ខូចខាត ត្រូវជួសជុលហើយខ្ចីចិនយួនបន្ថែមទៀត ។  ក្រៅពីនេះមេដឹកនាំក្រុងភ្នំពេញយកកម្មការប្រទេស(ចិនយួន)មកធ្វើទៅទៀត លុយទាំងនោះត្រូវវិលទៅប្រទេសគេវិញ
សួរថាតើខ្មែរចំណេញឬក៏ខាត ?

ទាំងអស់នេះ តើត្រង់ណាដែលថាខ្មែរនិងចិនយួនជាមហាមិត្តម៉ឺនឆ្នាំនោះ ?
តើត្រង់ណាដែលខ្មែរជំពាក់គុណចិនយួននោះ ?
តើត្រង់ណាដែលថាចិនយួនជួយខ្មែរនោះ
ចិនយួនមបោកប្រាស់ ជញ្ជក់ឈាមខ្មែរ មកសម្លាប់ខ្មែរ មកលួចប្លន់ទឹកដីខ្មែរទើបត្រូវ៕





Share:

តើអ៊ុនតាក់រៀបចំការបោះឆ្នោតស្មោកគ្រោកឬក៏ហ៊ុនសែន?






UNACជាភ្ញាក់ងារអង្គការសហប្រជាជាតិ សម្រាប់រៀបចំការបោះឆ្នោតនៅកម្ពុជា កាលពីឆ្នាំ១៩៩៣ ប៉ុន្តែលោកហ៊ុន សែនចោទប្រកាន់ថា ជាការរៀបចំការបោះឆ្នោតមួយដ៏ស្មោកគ្រោក ។

តើការនិយាយបែបនេះវាពិតជាសំហេតុផលទេ ?
ប្រសិនអង្គការសហប្រជាជាតិស្មោកគ្រោកមែន ជីវិតនយោបាយតេជោ និងក្រុមបក្សពួកនឹងអាចមានវត្តមានរហូតបច្ចុប្បន្ននេះទេ?
ប្រសិនបើអង្គការសហប្រជាជាតិអយុត្តិធម៌មែន បក្សប្រជាជនកម្ពុជាអាចមានកៅអីក្នុងសភា ទេ ?
ម្លេះគណបក្សប្រជាជនកម្ពុជាដូចដែល គណបក្សសង្គ្រោះជាតិបច្ចុប្បន្ន អញ្ចឹង អង្គការសហប្រជាជាតិ រៀបចំគណបក្សលម្អសូនដូចគណបក្សប្រជាជនរៀបចំបោកប្រាស់ពលរដ្ឋខ្មែរ ដូចបច្ចុប្បន្នអញ្ចឹង ។
បើUNTACនិងក្រុមព្រះចង់កំចាត់ហ៊ុន សែនមែនកុំថាតែទាហានតេជោ ទោះបីជាប្រទេសមេសម្តេចក៏មិនអាចទប់ទល់បានដែរ ម្លេះរលាយបាត់ហើយ មែននៅរហូតសព្វថ្ងៃនេះទេ ។

មើលតែប្រទេសស៊ីរី  អ៊ីរ៉ាក់ និងអាហ្គានិស្ថានជាដើម ធំជាងកម្ពុជាឆ្ងាយណាស់ អាមេរិកវ៉ៃតែប៉ុន្មានថ្ងៃទេ រលាយសូន្យ ចុះកម្ពុជាអាងស្អី ?
ចិនមែនទេ?
ក្រែងចិននិងយួនមេសម្តេចកាលនោះជាអ្នកទទួលខុសត្រូវក្នុងការបោះឆ្នោតនោះដែរតើ ?

ថាអ៊ុនតាក់ស្មោកគ្រោកក៏ត្រូវម្យ៉ាងដែរ ដោយសារតែអ៊ុន តាក់នេះដែរ  មិនសម្រេចចិត្តឲ្យដាច់ស្រេច អាណិតអាសូរពលរដ្ឋខ្មែរ មិនចង់ឲ្យមានការបង្ហូរឈាមបន្តទៅទៀត មិនចង់ឃើញបក្សដែលចាញ់ឆ្នោតគឺបក្សប្រជាជនកាលនោះឡាំប៉ា បង្កជម្លោះ មានសង្គ្រាមម្តងទៀត ។ ទើបអ៊ុនតាក់យល់ព្រមតាមការទាមទារឲ្យវើជានាយករដ្ឋមន្ត្រីទី១ទី២ ដែលពិភពលោកពុំធ្លាប់មាន បណ្តាលឲ្យតេជោមានទុនកំចាត់អ្នកប្រជាធិបតេយ្យរហូតសព្វថ្ងៃ មានទុនរៀបចំការបោះឆ្នោតក្លែងក្លាយ បង្កើតបក្សអាបព្រាយភូតភរខ្មែរនេះ ។

នេះជារឿងស្មោកគ្រោកមែន ដោយសារតែមានការរៀបចំមិនល្អ ទើបបណ្តាលឲ្យខ្មែរបន្តចំណាកស្រុក រត់ភៀសខ្លួនដូចសម័យសង្គ្រាម រត់គេចពីការធ្វើទារុណកម្ម ធ្វើទុក្ខបុកម្នេញពីអាជ្ញាធរគ្រប់ពេល ដោយសារតែការសម្រេចចិត្តខុសរបស់អង្គការសហប្រជាជាតិនេះហើយទើបបណ្តាលឲ្យខ្មែរក្លាយជាខ្ញុំចិនយួន ដោយសារតែអ៊ុនតាក់បន្តឲ្យមានមេដឹកនាំដែលសេសសល់ពីរបបអាវខ្មៅបន្តគ្រប់គ្រង់នេះហើយបានជាខ្មែរបាត់បងជម្រក់ គេឆក់ប្លន់ និងបន្តសម្លាប់ក្រោមរូបភាពការពារសន្តិភាព ។

Share:

សម្តេចឆ្លាតមិនលក់គយឲ្យបរទេស ចុះអង្គរវត្តនិងសម្បត្តិជាច្រើនទៀតសម្តេចឲ្យយ...

តេជោថាខ្លួនលោកឆ្លាតមិនព្រមលក់ស្ថាប័នគយឲ្យបរទេសកាន់កាប់ រហូតដល់ពេលនេះ ស្ថាប័នមួយនេះ ក្នុងមួយខែៗរកចំណូលបានប្រមាណ២០០លានដុល្លា ។

ប៉ុន្តែគេក៏ឆ្ងល់ដែរថា សម្តេចល្ងង់មែនទេដែលលក់ឬសម្បទានដីឲ្យបរទេសយួនចិន ក្នុងមួយឆ្នាំៗរដ្ឋទទួលបានប្រាក់តែប្រមាណ៦០ម៉ឺនដុល្លា លើផ្ទៃដីសរុបជាង៣លានហិកតានោះ ហើយសម្បទានសម្បត្តិធម្មជាតិ រ៉ែមាស ព្រៃឈើ បឹងសមុទ្រ កោះទន្លេរួមទាំងអគារសាធារណៈរបស់រដ្ឋឲ្យបរទេសនោះ។

ត្រង់នេះសម្តេចក៏ឆ្លាតដែរ បើតាមខ្ញុំគិត មែនទេសម្តេច?

អ្នកដែលល្ងង់គឺក្រុមអាម៉ឺ អាថោងហែហមអមដំណើរ អាជ័យធ្លាក់ទឹកហៃៗ និងពលរដ្ឋស្លូតត្រង់ទៅវិញទេ  ព្រោះពួកគាត់ជឿថាសម្តេច ស្មោះត្រង់និងស្នេហាជាតិ ស្រលាញ់ពលរដ្ឋស្មើភាពគ្នា ។

ផ្ទុយទៅវិញ ផលប្រយោជន៏ បុណ្យស័ក្តិនិងអំណាច ទ្រព្យសម្បត្តិនៅកម្ពុជាកម្ពុជាគ្រប់យ៉ាងក្រោមដៃសម្តេចនិងកូនចៅសម្តេចតែម្យ៉ាង សូម្បីត ក្រុមបក្សលោក ស ខេង សាយឈុំ ហេង សំរិន និងជា ស៊ីមក៏មិនបានស្មើសម្តេចដែរ ។


Share:

When does Sam Rainsy move to Phnom Penh ?

Share:

តើបងប្អូនដែលឆ្ងល់ទេ មនុស្សបក្សប្រជាជនជាមនុស្សប្រភេទណា ? ទោះបីជាមេគេថាលោកហេងសំរិននៅលើដីយួនក៏នៅតែល្អ ទោះយួនចូលពេញស្រុកក៏នៅតែល្អ ទោះគេរំលោភដីរដ្ឋនិងពលរដ្ឋអស់ក៏នៅតែល្អ

ខ្ញុំក៏មិនយល់ដែរថាតើក្រុមមនុស្សគណបក្សប្រជាជន រួមទាំងថ្នាក់ដឹកនាំទាបខ្ពស់ទាំងអស់ ពួកគិតអ្វី ពួកគេយល់យ៉ាងណា មិនដឹងថាពួកគេយកភ្នែកនិងត្រចៀក និងខួរក្បាលគំនិតដែលបានសិក្សា ទាំងនោះទៅទុកនៅទីណាទេ ។

ប្រហែលជាពួកគេយកខួរក្បាល ភ្នែកត្រចៀកទុកលើមេគេអស់ហើយ ទើបអ្វីដែលមេដឹកនាំក្នុងរបបនេះធ្វើសុទ្ធតែត្រូវទាំងអស់ មិនដែលខុសរហូតលោកកំពស់ដូចព្រះ ដូចម៉ែឪ ព្រះឥន្ទទេវតាទៀត ។

រយៈពេល៤០ឆ្នាំនេះ ពួកគេបានប្រឹងប្រែងពង្រឹងសមត្ថភាពក្រុមកូនគ្រោលរបស់ពួកគេ ប្រឹងប្រែងប្រមូលសម្បត្តិជាតិ ប្រឹងលក់អគារសធារណៈ ប្រឹងកាប់ព្រៃឈើ ប្រឹងប្រព្រឹត្តអំពើពុករលុយ កិបកេងលុយជាតិ ប្រឹងលុបបឹងសមុទ្រ សម្បទានដីស្រែចំការព្រៃរ៉ែឲ្យមេចិនយួនដើម្បីឲ្យពួកចិនយួនគាំទ្រពង្រឹងអំណាចខ្លួន ។

កាយវិការបស់មេដឹកនាំទាំងនោះបង្ហាញក្រយ៉ៅចិនយួននិយមយ៉ាងច្បាស់ក្រឡែត តែអ្នកគាំទ្រទាំងមន្ត្រីតូចធំរហូតពលរដ្ឋមិនយល់ ឬយល់ដែរ តែពួកគេមិនខ្វល់នឹងសង្គមនិងជាតិសាសន៏ខ្លួន ។

ច្រើនដងណាស់ដែលមេដឹកនាំរបបនេះនិយាយថា បើនរណាចង់តវ៉ា ទាមទារទឹកដី កោះត្រល់ពីយួនវិញ គេនឹងធ្វើក្តាមមឈូសទុកឲ្យ ។ ទាំងរាជបណ្ឌិត្យសភា ដែលជាស្ថាប័នមួយប្រមូលម្តុំដោយអ្នកចេះដឹង អ្នកប្រាជ្ញបញ្ញាវ័ន្ត ប៉ុន្តែផ្ទុយទោវិញនិយាយវាចាចេញមកមិនស្មើនឹងក្មេងបៀមដៃ បែរជានិយាយថា លោកហេងសំរិននៅលើទឹកដីយួន បើដូច្នេះមានតែម៉ែឪដូនតាលោកហេង សំរិនជាជនជាតិយួនបានជាលោកកើតមកនៅលើដីយួនបាន ។

ខ្ញុំមិនយល់ខួរក្បាលពួកគេគិតអ្វី ?


Share:

លោកនាយករដ្ឋមន្ត្រីហ៊ុន សែនដោះសានិងឆ្លើយដាក់អ្នកដទៃជាជាងដោះស្រាយបញ្ហាប្រទេសជាតិ



ជាច្រើនអាណត្តិមកហើយ ហ៊ុន សែនមិនដែលចេញមុខដោះស្រាយបញ្ហាប្រទេសជាតិម្តងណាសោះទេ រាល់បញ្ហាទាំងអស់ ហ៊ុន សែននិងក្រុមបក្សពួកអាម៉ីអាថោងដែលទ្រពង តែងតែចោទប្រកាន់ ទំលាក់កំហុសដាក់លើអ្នកនេះ អ្នកនោះ បក្សនេះបក្សនោះ គេធ្វើយ៉ាងនេះបានជាជាតិកើតរឿងនោះ ។ ប៉ុន្តែរឿងពិតហ៊ុន សែនមិនដែលលើកមកនិយាយ លាតត្រដាងជូនពលរដ្ឋឲ្យបានដឹងជ្រាប់គ្រប់គ្នាទេ ។

តួយ៉ាងរឿងព្រំដែន រឿងកាត់បំផ្លាញ់ព្រៃ រឿងសម្បទានដីឲ្យចិនយួនរាប់លានហិចតា រឿងឃាតកម្មលើមន្ត្រីបក្សប្រឆាំង សង្គមស៊ីវិល អ្នកកាសែត សិល្បការិនី និងរឿងភាពក្រីក្រ ពលរដ្ឋចំណាកស្រុកធ្វើខ្ញុំបរទេសរាប់លាននាក់។ល។

ហ៊ុន សែននិងបក្សប្រជាជនមិនដោះស្រាយតែខំប្រឹងបំភ័ន្ត បំភ្លៃ កុហកពលរដ្ឋសព្វបែបយ៉ាងថារឿងទាំងនោះ ពុំមែនជាកំហុសរបស់លោកទេ វាជាកំហុសរបស់បក្សប្រឆាំងនិងសង្គមស៊ីវិលទេ ។

តែយើងសួរវិញថាតើអ្នកណាជារដ្ឋាភិបាល អ្នកអ្នកណាគ្រប់គ្រងជាតិ បើខ្លួនគ្រប់គ្រងជាតិមិនដឹងអីផង តើឲ្យអ្នកផ្សេងទៅទទួលខុសត្រូវយ៉ាងម៉េច ?

ការបផ្លាញព្រៃឈើ លក់រ៉ែ សម្បទានដី ធនធានសម្បត្តិជាតិ និងការងារទាំងអស់សុទ្ធតែមន្រ្តីនិងឧកញ៉ារបស់លោកប្រព្រឹត្ត បែរជាបន្ទោសអ្នកផ្សេងទៅវិញ ។

រឿងបច្ចុប្បន្ននេះ រឿងEBA និងGSP ដែលប្រទេសអឺរ៉ុបនិងអាមេរិកដកហូតដោយសារតែលោកនាយករដ្ឋមន្ត្រីនិងក្រុមបក្សពួកបំផ្លាញលទ្ធិប្រជាធិតេយ្យ បំផ្លាសិទ្ធិសេរីភាព និងធ្វើឲ្យពលរដ្ឋរងទុក្ខវេទនា ពុំមែនដោយសារបុគ្គលនេះ បុគ្គលនោះ សម រង្ស៊ី ឬបក្សប្រឆាំងឡើយ ។

បើយ៉ាងនេះតើពលរដ្ឋខ្មែរគួរហៅសម្តេចតេជោថាជានាយករដ្ឋមន្ត្រីយ៉ាងម៉េច ?



Share:

Hot Widget

recent/hot-posts

Header Ads Widget

Responsive Advertisement

BTemplates.com