តើចំណុចត្រង់ណាមួយដែលថាលោកហ៊ុន សែនជាវីរបុរសជាតិខ្មែរ ស្មោះត្រង់នឹងខ្មែរ ស្រលាញ៉ខ្មែរ ?

តោះយើងពិចារណារកចំណុចពិសេសនឹងពាក្យថាស្មោះត្រង់ជាតិ ស្នេហាជាតិ ឬបុរសរដ្ឋខ្មែរទាំងអស់គ្នា ?
អ្នកដែលនិយមស្រលាញ់ចូលចិត្តលោកនាយករដ្ឋមន្ត្រីហ៊ុនសែន ក្រុមបក្សពួកលោកហ៊ុន សែន ត្រកូលហ៊ុន តែងតែនិយាយថាហ៊ុន សែនជាវីរបុរស ជាអ្នកស្នេហាជាតិទឹកដី ។
តើលោកហ៊ុនសែនជាបុរសរដ្ឋ ជាអ្នកស្នេហាជាតិ ស្រលាញ់ទឹកដី ស្មោះត្រង់នឹងមហាក្សត្រដែរឬក៏អត់សូមពិចារណា និងសង្កេតទង្វើរបស់លោកហ៊ុន សែនទាំងអស់គ្នាដូចតទៅ៖
១. លោកហ៊ុន សែនតែងហាមប្រាម រារាំងអ្នកសង្កេតការណ៏ព្រំដែនខ្មែរដែលយួនរំលោភឈ្នានពាន
២.លោកហ៊ុន សែនតែងនិយាយថាបើនរណាចង់បានកោះត្រល់មកវិញសូមត្រៀមក្តាមជ្ឈូសឲ្យហើយទៅ
៣. លោកហ៊ុន សែនតែងគំរាមកំហែងដល់ព្រះមហាក្សត្រ និងចង់រំលាយស្ថាប័នមហាក្សត្រ និងថាឪស្តេចក៏លោកដាក់ដែរ
៤.ការបោះបង្គោលព្រំដែនកម្ពុជាយួន ធ្វើដោយគ្មានអង្គការ សង្គមស៊ីវិល និងគណបក្សប្រឆាំងចូលរួម ស្រលាញ់ ការពារទឹកដីត្រង់ណា ?
៥. តែងតាំងកូនចៅខ្លួនឯង កំចាត់អ្នក់ផ្សេងៗ មិនមែនជាកូនចៅខ្លួន
៦.អំពើអយុត្តិធម៌គ្រប់ទីកន្លែង
៧.បំផ្លាញធនធានធម្មជាតិគ្រប់ទីកន្លែង
៨.សម្បទានឲ្យចិនយួន៩៩ឆ្នាំតកូនតចៅ
១០.ឲ្យយួនចិនចូលមករស់ដោយសេរីពហុបក្សតែម្តង មានទាំងបក្សកាប់ដាវ លក់គ្រឿងញៀញ ជំរិត។
១១.គ្មានឆន្ទៈស្វែងរកឃាតកដែលសម្លាប់ខ្មែរស្នេហាជាតិ បណ្ទិតបញ្ញាវ័ន្តខ្មែរ។
១២.បណ្តោយឲ្យយួននាំទំនិញមានជាតិគីមីរាប់សិបតោនជារៀងរាល់ឆ្នាំដើម្បិសម្លាប់ខ្មែរ
ចំណុចទាំងអស់នេះ តើសម្តេចសមនឹងក្លាយជាវីរបុរសខ្មែរដោយរបៀបណា ?
ពាក្យថាវីរបុរស អ្នកស្នេហាជាតិ ស្មោះត្រង់ជាតិ មហាក្សត្រ សាសនា មិនមែនសង្គ្រោះបរទេសយួនចិន តែបណ្តោយឲ្យខ្មែរស្លាប់ទេ ។
មិនមែន បណ្តេញខ្មែរចេញពីលំនៅដ្ឋាន ចេញពីទីកន្លែងខ្លួន តែបែរជាទៅស្វែងរកដីឲ្យយួនចិនមករស់នៅដោយស្រួលទេ ។
ស្មោះត្រង់ជាតិ មិនមែនធ្វើឲ្យពលរដ្ឋខ្លួនទៅធ្វើខ្ញុំគេ តែបញ្ចូឡនិគមន៏ចិនយួនគ្រប់ប្រភេទមកដណ្តើមការងារខ្មែរទេ ។
ស្រលាញ់ជាតិសាសនា មហាក្សត្រ ការពារមហាក្សត្រមិនមែនឲ្យគេប្រមាថាជាតិសាសនាខ្លួនទេ
ការពារទឹកដី ស្រលាញ់ទឹក មិនមែនពលរដ្ឋនិយាយពីរឿងទឹកដី បែរជារារាំ និងដាក់ទោសពលរដ្ឋខ្លួនទេ ។
តើត្រង់ណាសម្តេចស្រលាញ់ជាតិ ស្មេហាជាតិ និងជាវីរបុរស ?

បុណ្យបក្សធំជាងបុណ្យជាតិ
បុណ្យបក្សបុណ្យជាតិ បុណ្យបក្សមិនឃ្លាត
ចំណាយវាល់(១២)លាន រឿងជាតិត្បិតត្បៀត
ថាខ្មែរស្រែកឃ្លាន រដ្ឋយើងមិនមាន
យើងខ្ចីលុយគេ ត្រូវរេរិះគិត ។
បុណយបក្សហានណូយ គេមិនបណ្តោយ
ចាយគ្រប់កិច្ចការ គ្រូពេទ្យសន្តិសុខ
ត្រៀមទាំងដបស្រា អគ្គីភ័យត្រៀបត្រា
រងចាំគ្រប់ទី ស៊ីសងតាមចិត្ត ។
តាមប្រភព VOD វិមានឈ្នះចំណាយថវិការចំនួន១២លានដុល្លា ហើយកម្មវិធីនេះ អ្នករៀបចំកម្មវិធីបានត្រៀមគ្រូពេទ្យជិត២០០នាក់ រួមទាំងរថសង្គ្រោះបន្ទាន់ចំនួន២០គ្រឿងផងដែរ ។
ហេតុអ្វីសមរង្សីចូលដៃបង្កើតច្បាប់៥០+១?
មានមនុស្សក្រុមខ្លះនៅមានមន្ទិលស និងឆ្ងល់ថាហេតុអ្វីលោកសម រង្ស៊ីចូលរួមបង្កើតច្បាប់ ៥០+១ ដែលបណ្តាលឲ្យលោកហ៊ុន សែនអាចបង្កើតរដ្ឋាភិបាលម្នាក់បាន ។
ប្រសិនបើលោកសម រង្ស៊ីមិនចូលរួមបង្កើតច្បាប់នេះទេ ម្លេះលោកហ៊ុន សែនមិនអាចបង្កើតរដ្ឋាភិបាលតែម្នាក់ឯងបានទេ វានឹងត្រូវការបក្សផ្សេងទៀត ដូចសម្តេចក្រុមព្រះជាដើមដើម្បីចូលរួមបង្គ្រប់កូរ៉ុម(អាសនៈ)លើសពី៥០+១ ទើបបង្កើតរដ្ឋាភិបាលមួយបាន ។
ចំណែកឯសម្តេចក្រុមព្រះ និងគណបក្សហ្វ៊ុន ស៊ិនប៉ិចម្លេះក៏មិនរលាយសោះសូន្យដែរ បើទោះជាគ្មានពលរដ្ឋគាំទ្រក៏ដោយ គឺឲ្យសម្តេចហ៊ុន សែនតេជោគាំទ្រនិងផ្តល់អាសនមួយពីរសម្រាប់ក្រុមព្រះនិងអ្នកស្និទ្ធអង្គុយចាំលើកដៃគាំទ្រសម្តេចនៅក្នុងរដ្ឋសភាវាគ្រប់គ្រាន់ហើយ ។
ដូចដែលបងប្អូនអ្នកតាមដាននយោបាយនៅក្នុងប្រទេសកម្ពុជាឃើញស្រាប់ ចាប់តាំងពីឆ្នាំ១៩៩៣មក ក្រុមព្រះ និងតេជោ ទោះបីជាសត្រូវស៊ីសាច់ហុតឈាមគ្នាយ៉ាងណាក្តី បក្សទាំងពីរជាដៃគូដ៏វិសេសវិសាលពុំអាចខ្វះបាន គឺគណបក្សហ៊ុន ស៊ិនប៉ិចរង់ចាំបំពេញបន្ថែមឲ្យបក្សប្រជាជនគ្រប់អាណត្តិ ។
យូរៗម្តងគេតែងសម្តេចក្រុមព្រះប្រតិកម្មនឹងទង្វើបំពារបំពានរបស់បក្សប្រជាជន គឺនៅពេលចុងអាណត្តិឬពេលឃោសនារកសំឡេងឆ្នោត ។
កាលពីឆ្នាំ២០០៨សម្តេចក្រុមព្រះថា« ខ្ញុំព្រះករុណា ខ្ញុំ អ្នកជិះពីក្រោយសម្តេចតេជោៗអ្នកកាច់ចង្កូត» មានន័យថា ព្រះងង្គមិនដឹងអីទេ មិនទទួលកំហុសដែលនាំឲ្យខ្មែរជួបវិបត្តិនយោបាយ ព្រះអង្គមិនបានចូលរួមបំផ្លាញធនធានធម្មជាតិ ព្រមទាំងចុះហត្ថលេខាឲ្យនាយករដ្ឋមន្ត្រីសម្បទានដីឲ្យចិនយួននោះទេ ។
នេះជាមេដឹកនាំដែលគ្មានការទទួលខុសត្រូវ ដូចមេដឹកនាំក្នុងសម័យដើមដែរ ។ ប៉ុន្តែច្បាប់៥០+១ ធ្វើឲ្យមេដឹកនាទទួលខុសត្រូវចំពោះប្រវត្តិសាស្ត្រដោយខ្លួនឯង មេដឹកនាំណាប្រព្រឹត្តិខុស ពុករលួយ ក្បត់ជាតិគឺត្រូវទទួលខុសត្រូវចំពោះមុខមហាជនឬពលរដ្ឋនិងប្រវត្តិសាស្ត្រខ្មែរ ។

ក្នុងលោកមានតែរដ្ឋាភិបាលហ៊ុនសែនមួយប៉ុណ្ណោះដែលស្នើឲ្យនាយទុនទុច្ចរិតឈប់ប្រព្រឹតអំពើទុច្ចរិត
កន្លងមកដូចដែលយើងឃើញស្រាប់ហើយ រដ្ឋាភិបាលស្រុកខ្មែរការពារនាយទុនប្រសើរជាងការពារពលរដ្ឋស្លូតត្រង់ កងទ័ពទាហានខ្មែរយាមការពារអ្នកមានបុណ្យស័ក្តិ លុយកាក់ប្រើសើរជាងការពារអ្នកពលរដ្ឋខ្មែរ មន្ត្រីរាជការ រដ្ឋាភិបាលខ្លាចនាយទុនមានគ្រោះថ្នាក់ មានផលវិបាកជាងពលរដ្ឋខ្មែរ។
រាជការតេជោ សុខចិត្តបណ្តេញពលរដ្ឋខ្លួនទាំងបង្ខំដើម្បីលុបបឹង កាប់ឈើ បំផ្លាញធនធានធម្មជាតិទាំងអស់ ដើម្បីប្រយោជន៏នាយទុន ក្រុមហ៊ុន ឧកញ៉ាមន្ត្រីគ្រាក់ៗ ដោយទុកឲ្យរាស្ត្ររងទុក្ខវេទនា គ្មានជម្រក់ រត់ចាកចោលភូមិដ្ឋាន ក្មេងបាត់បង់ការសិក្សា ព្រាត់ប្រាស់ឪពុកម្តាយៗព្រាត់យាយតាប្រពន្ធកូនខំរត់រកស្វះស្វែងរកការធ្វើនៅស្រុកថៃ ម៉ាឡេ កូនរ៉េគ្រប់ច្រកល្ហក់។
ផ្ទុយទៅវិញរដ្ឋាភិបាលពិបាលខ្មែរឲ្យនាយទុនបរទេសចូលលុកលុយបំផ្លាញធនធានខ្មែរ នាំពលករស្រុកចិនយួនឲ្យមករកស៊ីពេញផ្ទៃប្រទេសទាំងខុសច្បាប់ស្របច្បាប់រាប់សិបម៉ឺនសែននាក់ ។
បើទោះជាជាតិគេ នាយទុនឧកញ៉ាប្រព្រឹត្តខុសច្បាប់ ប្រព្រឹត្តសាហាយង់ឃ្នងយ៉ាងម្តេចម្តារដ្ឋាភិបាលខ្មែរពុំដែលប្រើអាជ្ញាដាក់ទោសទណ្ឌតាមច្បាប់ដូចដែលពលរដ្ឋខ្មែរស្លូតត្រង់ទេ មានតែសុំអង្វរពួកទាំងនោះឬធ្វើមិនដឹងមិនឮ លុះត្រាតែពលរដ្ឋស្រែកទ្រយំពេញស្រុក ពេញប្រទេសទើបរាជការយើងបើកភ្នែកពពីងពពើមឈ្ងោកមើលបន្តិចហើយអង្វរគេកុំឲ្យឈប់ធ្វើអាក្រក់លើជាតិខ្មែរ ។
លើលោកនេះមានតែរដ្ឋាភិបាលខ្មែរមួយប៉ុណ្ណោះ ដែលខ្មែរគ្រប់គ្នាបានឃើញបានយល់និងពលរដ្ឋខ្លះបានស្គាល់រស់ជាតិនៃទង្វើរបបនេះប្រព្រឹត្តលើខ្លួន ។