ក្នុងលោកមានតែរដ្ឋាភិបាលហ៊ុនសែនមួយប៉ុណ្ណោះដែលស្នើឲ្យនាយទុនទុច្ចរិតឈប់ប្រព្រឹតអំពើទុច្ចរិត
កន្លងមកដូចដែលយើងឃើញស្រាប់ហើយ រដ្ឋាភិបាលស្រុកខ្មែរការពារនាយទុនប្រសើរជាងការពារពលរដ្ឋស្លូតត្រង់ កងទ័ពទាហានខ្មែរយាមការពារអ្នកមានបុណ្យស័ក្តិ លុយកាក់ប្រើសើរជាងការពារអ្នកពលរដ្ឋខ្មែរ មន្ត្រីរាជការ រដ្ឋាភិបាលខ្លាចនាយទុនមានគ្រោះថ្នាក់ មានផលវិបាកជាងពលរដ្ឋខ្មែរ។
រាជការតេជោ សុខចិត្តបណ្តេញពលរដ្ឋខ្លួនទាំងបង្ខំដើម្បីលុបបឹង កាប់ឈើ បំផ្លាញធនធានធម្មជាតិទាំងអស់ ដើម្បីប្រយោជន៏នាយទុន ក្រុមហ៊ុន ឧកញ៉ាមន្ត្រីគ្រាក់ៗ ដោយទុកឲ្យរាស្ត្ររងទុក្ខវេទនា គ្មានជម្រក់ រត់ចាកចោលភូមិដ្ឋាន ក្មេងបាត់បង់ការសិក្សា ព្រាត់ប្រាស់ឪពុកម្តាយៗព្រាត់យាយតាប្រពន្ធកូនខំរត់រកស្វះស្វែងរកការធ្វើនៅស្រុកថៃ ម៉ាឡេ កូនរ៉េគ្រប់ច្រកល្ហក់។
ផ្ទុយទៅវិញរដ្ឋាភិបាលពិបាលខ្មែរឲ្យនាយទុនបរទេសចូលលុកលុយបំផ្លាញធនធានខ្មែរ នាំពលករស្រុកចិនយួនឲ្យមករកស៊ីពេញផ្ទៃប្រទេសទាំងខុសច្បាប់ស្របច្បាប់រាប់សិបម៉ឺនសែននាក់ ។
បើទោះជាជាតិគេ នាយទុនឧកញ៉ាប្រព្រឹត្តខុសច្បាប់ ប្រព្រឹត្តសាហាយង់ឃ្នងយ៉ាងម្តេចម្តារដ្ឋាភិបាលខ្មែរពុំដែលប្រើអាជ្ញាដាក់ទោសទណ្ឌតាមច្បាប់ដូចដែលពលរដ្ឋខ្មែរស្លូតត្រង់ទេ មានតែសុំអង្វរពួកទាំងនោះឬធ្វើមិនដឹងមិនឮ លុះត្រាតែពលរដ្ឋស្រែកទ្រយំពេញស្រុក ពេញប្រទេសទើបរាជការយើងបើកភ្នែកពពីងពពើមឈ្ងោកមើលបន្តិចហើយអង្វរគេកុំឲ្យឈប់ធ្វើអាក្រក់លើជាតិខ្មែរ ។
លើលោកនេះមានតែរដ្ឋាភិបាលខ្មែរមួយប៉ុណ្ណោះ ដែលខ្មែរគ្រប់គ្នាបានឃើញបានយល់និងពលរដ្ឋខ្លះបានស្គាល់រស់ជាតិនៃទង្វើរបបនេះប្រព្រឹត្តលើខ្លួន ។

Background of Sam Rainsy ជីវប្រវត្តិរបស់លោកសម រង្ស៊ី
លោកសម រង្ស៊ីជាអ្នកនយោបាយចាស់ទុំមួយរូបក្នុងស្រុកខ្មែរហើយក៏ជាដៃគូរប្រកួតប្រជែងនយោបាយដ៏ស្វិតស្វាញជាមួយជាមួយនឹងលោកនាយករដ្ឋមន្ត្រីហ៊ុន សែនជាង២០ឆ្នាំមកហើយ ។
ក្នុងការតស៊ូនយោបាយនៅក្នុងប្រទេសកម្ពុជាដើម្បីផ្លាស់់ប្តូរសង្គមផ្តាច់ការឲ្យលទ្ធិប្រជាធិបតេយ្យសេរីនិយម ពលរដ្ឋមានសិទ្ធិសេរីភាព លុបបំបាត់អំពើជិះជាន់ បក្សពួកនិយម ពុករលួយក្រុម គ្រួសារ កាប់សម្លាប់មនុស្សក្រៅប្រព័ន្ធច្បាប់មិនទាន់បានសម្រេចនេះ ត្រូវបានក្រុមមួយចំនួនចោទប្រកាន់ថាលោក សម រង្ស៊ីជាឈ្មួញនយោបាយ ស៊ីឈ្នួញចាញ់លោកហ៊ុន សែន ។
ទោះពិតឬមិនពិតយ៉ាងណាយើងអាចស្រាវជ្រាវសាវតា សកម្មភាពផ្សេងៗ ដូចជាព្រឹត្តិការណ៏គបាញ់បោះ គប់គ្រាប់បែននៅមុខរដ្ឋសភាចាស់ ការសម្លាប់សកម្មជនផ្សេងៗ ការធ្វើទុក្ខបុកម្នេញជាដើម តើមាននរណាទៅដែលអាចទៅស៊ីឈ្នួលស្លាប់បាន ?
Angkor Empire ចក្រភពអអង្គរមិនហ៊ានក្រុមអស់លោកហ៊ានឬមិនហ៊ានទេ តែចក្រភពអង្គរវិញមិនទៅស៊ីឈ្នួលស្លាប់ទេ ព្រោះជីវិតយើងមានតម្លៃណាស់ មិនអាចកាត់ថ្លៃថាជីវិតយើងតាមតម្លៃប៉ុណ្ណេះ ប៉ុណ្ណោះបានឡើយ។ តែយើងខ្ញុំជឿថានៅសង្គមខ្មែរយើងសព្វថ្ងៃនេះក៏មានដែរអ្នកនយោបាយស៊ីឈ្នួល អ្នកលក់ខ្លួន លក់ក្បាលឲ្យបរទេស លក់ឧត្តមគតិឲ្យអ្នកមានអំណាចដើម្បីលុយកាក់ ដើម្បីស្រីស្រស់ ដើម្បីភាពមានបានរបស់ខ្លួន ។
អ្នកទាំងនោះខ្លះក៏វិនាសដោយសារពលរដ្ឋកាត់ទោសដោយសន្លឹកឆ្នោត អ្នកខ្លះត្រូវកម្មពៀរផ្តន្ទាទោសឲ្យស្លាប់យ៉ាងខ្លោចផ្សា ព្រាត់ប្រាស់ក្រុគ្រួសារស្លាប់កណ្តាលព្រៃ ចំណែកអ្នកដែលកំពុងរស់នៅ ពលរដ្ឋកំពុងតែពិចារណាថាតើកាត់ពួកក្បត់ជាតិ ពួកពុករលួយជាតិទាំងនោះយ៉ាងណា ?
ប្រវត្តិរូបពិឬមិនពិតវានឹងបង្ហាញ វានឹងលាតត្រដាងនៅពេលចុងក្រោយជាក់ជាមិនខាន៕
លោកឆាំ ឆានីថា៖ ហ៊ុន សែនវង្វេងហើយៗ លោកបានកត់សម្គាល់ភាពបរជ័យរបស់លោកហ៊ុន សែនផងដែរ ដែលខិតខំបំផ្លាញសង្គ្រោះជាតិមិនបានសម្រេច
លោកឆាំ ឆានីថាលោកហ៊ុន សែនជាមនុស្សវង្វេង ជាមនុស្សក្រេវក្រោធ ក្រឡោងឆាម ច្រងេងច្រង៉ាង ហើយពេលនេះកំពុងតែបរាជ័យយ៉ាងអាម៉ាស់រហូតដេកមិនលក់បក់មិនល្ហើយ ព្រោះតែតាមបំផ្លាញសង្គ្រោះជាតិមិនបានសម្រេច ។
លោកឆាំឆានីបានកត់សម្គាល់នូវភាពបរាជ័យរបស់លោកហ៊ុន ចំនួន៣គឺ៖
១.លោកហ៊ុន សែនខិតខំបំផ្លាញសង្គ្រោះជាតិ រំលាយសង្គ្រោះជាតិដោយសង្ឃឹមថានឹងទិញទឹកចិត្តសមាជិកគណបក្សសង្គ្រោះជាតិនៅមូលដ្ឋាន(ឃុំសង្កាត់ ខេត្តក្រុង)បាន តែបំផុតទិញមិនបាន ពួកគាត់សុខចិត្តលក់ការ៉ែមកី លក់ណែម មិនលក់ខួរក្បាលបម្រើជនផ្តាច់ការ ហ៊ុន សែនបរាជ័យ។
២.ហ៊ុន សែនខិតខំគៀងគរទិញគណបក្សអាប គណបក្សអាយ៉ងដើម្បីចូលរួមបោះឆ្នោះក្លែងក្លាយ បោះឆ្នោតបង្គ្រប់កិច្ចដើម្បីបោកបញ្ឆោតអន្តរជាតិ ទីបំផុតអន្តរជាតិមិនជឿ អន្តរជាតិមិនទទួលស្គាលរបបផ្តាច់ការហ៊ុន សែន ពេលហ៊ុន សែនវង្វេងហើយ ហ៊ុន បរាជ័យហើយ។
៣.ក្រោយពេលបោះឆ្នោតក្លែងក្លាយ បោះឆ្នោតបង្គ្រប់កិច្ចអន្តរជាតិមិនទទួលស្គាល់លទ្ធផលបោះឆ្នោត ហ៊ុន សែនខិតខំប្រឹងប្រែងប្រើការទូតផង ប្រឹងកែច្បាប់ផងដើម្បីបោកបញ្ឆោត អូសទាញសមាជិកគណបក្សសង្គ្រោះជាតិ ដើម្បីបោកអន្តរជាតិឲ្យមើលឃើញថាហ៊ុន សែនកែខ្លួន ហ៊ុន សែន បន្ធូរបន្ថយងាកមករកលទ្ធិប្រជាធិបតេយ្យវិញ ចុងក្រោយទិញទឹកចិត្តសមាជិកគណសង្គ្រោះជាតិមិនបាន ទិញទឹកចិត្តអ្នកស្នេហាជាតិមិនបាន អ្វីដែលហ៊ុន សែនទិញបានគឺត្រីចង្វារ កូនក្អុកអង្កាច់ អង្កោចប៉ុណ្ណោះ ហើយជាងនេះទៅទៀតហ៊ុន នៅតែមិនអាចបោកអន្តរជាតិបាន មិនអាចបំបែកកឹម សុខា សម រង្ស៊ីបាន ហ៊ុន បរាជ័យហើយ ហ៊ុន សែនវង្វេងហើយ៕

លោកឧត្តមមន្ត្រីខ្មែរថា កម្ពុជាមានការអភិវឌ្ឍន៏ មានភាពរីកចម្រើន មានការងារធ្វើ ជាខ្លាសេដ្ឋកិច្ចដោយសារចិនយួនចូលច្រើន ដោយសារមានសំរាមច្រើន ដោយសារមានពលរដ្ឋខ្មែរចំណាកស្រុកទៅធ្វើការជាខ្ញុំបម្រើនប្រទេសជិនខាងចក្រើន
ថ្មីៗនេះ លោកឧត្តមមន្ត្រីស្រុកខ្មែរគឺលោក ឈាង វុនថាប្រទេសកម្ពុជាជាខ្លាសេដ្ឋកិច្ចនៅក្នុងតំបន់អស៊ីយើងនេះ ។ វាជាការត្រឹមត្រូវមែន ការលើកឡើងរបស់លោកឧត្តមមន្ត្រីត្រូវ១០០% មែន ព្រោះអីព្រៃឈើនៅស្រុកខ្មែរ ឧត្តមន្ត្រីនិងឧកញ៉ាកាប់បំផ្លាញដឹកឲ្យយួនចិនអស់ហើយ ដូច្នេះខ្លារបស់នោះ ក៏ត្រូវឡើងឡានតាមឈើ ឬគេបកស្បែកទៅលក់នៅចិនយួនដែរ វាជាសេដ្ឋកិច្ចប្រចាំតំបន់មែន។
ចំណែករាស្ត្រខ្មែរជាកញ្ជះសេដ្ឋកិច្ច ជាខ្ញុំបម្រើសេដ្ឋកិច្ចឲ្យលោកធំខ្មែរ ជាអ្នកលក់កម្លាំងពលកម្មឲ្យបរទេសដើម្បីចិញ្ចឹមគ្រួសារ កូនចៅនៅស្រុកខ្មែរ ។ នៅពេលពលរដ្ឋចំណាកស្រុកទាំងនោះរងគ្រោះ គ្រោះថ្នាក់ ត្រូវគេបោកប្រាស់ រដ្ឋាភិបាល លោកឧត្តមន្ត្រីមិនដឹង មិនឭ មិនស្គាល់ លុះពួកគេមានលុយ ចិញ្ចឹមគ្រួសារ ធ្វើក្បឿងធំៗ លោកមន្ត្រីទាំងនេះគឺជាភាពរីកចម្រើននៃប្រទេសកម្ពុជា ប្រទេសជាតិរីកចម្រើនដោយសារពលករចំណាកស្រុកច្រើន ។
ធាតុពិតរាស្ត្រខ្មែរប្តូរជីវិត ផ្សងគ្រោះថ្នាក់ដើម្បីជីវភាពគ្រួសារ ផ្តល់លុយកាក់ថវិកាចិញ្ចឹមកូនចៅ យាយតាចាស់ជរានៅផ្ទះទៅណាមិនរួច ប្រសិនណាបើពួកយាយតា កូនតូនទៅកើតហើយគេទទួលពួកគាត់ធ្វើការដែរ ម្លេះពួកគាត់នឹងវា លូនទៅធ្វើការនៅប្រទេសថៃ ប្រទេសកូរ៉េ ម៉ាឡេស៊ី ជប៉ុននឹងគេដែរហើយ មិនចាំបាច់ដេកអត់ស្រេក ឃ្លាននៅក្នុងតំបន់ខ្លាសេដ្ឋកិច្ច លោកធំស្រុកខ្មែរទេ។