ស្ថិតក្នុងស្ថានភាពបែបនេះតើសង្គ្រោះជាតិគួរទាត់ចោលអ្នកប្រជាធិបតេយ្យក្រុមនេះក្រុមនោះ ឬអ្នកចាស់អ្នកថ្មីដែរ ឬមួយត្រូវសាមគ្គីពីខ្មែរស្នេហាជាតិគ្រប់រូបដើម្បីសង្គ្រោះជាតិឡើងវិញ?




បច្ចុប្បន្ននេះខ្មែរបែកបាក់គ្នាជាច្រើន ជាច្រើនក្រុមដោយទស្សនៈ និងនិយមបក្សពួកដោយឡែកៗពីគ្នា ។ ការបែកបាក់នេះពុំមែនតែត្រឹមអ្នកស្រុកខ្មែរចំការ អ្នកល្ងង់មិនបានចូលសាលាប៉ុណ្ណោះទេ សូម្បីតែបណ្ឌិតបញ្ញាវ័ន្តដែលមាចំណេះចេះដឹង រៀនបានខ្ពង់ខ្ពស់ សាលាល្អៗ ថ្លៃៗចេញមកពីក្រៅប្រទេសក្តីក៏នៅតែឈ្លោះប្រកែគ្នា បែកបាក់គ្នា ចាត់ទុកអ្នកនេះបុគ្គលបរាជ័យ បុគ្គលនោះមិនកើត ពួកខ្លះក្រុមអាយ៉ង ក្រុមខ្លះស៊ីឈ្នួលគេ ក្រុមបម្រើបបរទេសដោយប្រការផ្សេងៗ ។

ការបែកបាក់គ្នា ការឈ្លោះប្រកែកគ្នា ចង់ធំ ចង់បានអំណាចយសសក្តិនេះរហូតដល់យកគ្នាជាសត្រូវ គំកួនគ្នា ឈ្លានិះគ្នាបង្កើតជាអំពើហឹង្សាសព្វបែបយ៉ាង ជាហេតុធ្វើឲ្យបរទេសឆ្លៀតឪកាសលូកដៃចូល កកូរកកាយពេញផ្ទៃក្នុងប្រទេសកម្ពុជា ដើម្បីជាប្រយោជន៏គ្រប់គ្រង និងកេងចំណេញប្រមូលធនធានធម្មជាតិជាតិខ្មែរ រួមទាំងផលប្រយោជន៏នយោបាយ ។​

ការបែកបាក់អ្នកផ្តាច់ការនិយមនិងក្រុមអ្នកសេរីនិយមប៉ុណ្ណឹងមិនទាន់គ្រប់គ្រាន់ឡើយទេ ថែមទាំងអ្នកប្រជាធិបតេយ្យនិយម អ្នកដែលថាខ្លួនជាអ្នកស្នេហាជាតិនោះរឹតតែបែកបាក់គ្នាជាច្រើន បក្សពួគ ច្រើនក្រុម ច្រើនគ្នាតូចៗបន្ថែមទៀត ដោយហោចទៅសូម្បីតែសហគមតូចៗក៏បែកបាក់គ្នាជាច្រើនក្រុមដែរ ។

ក្នុងរយៈពេលការបង្កើតចលនាតស៊ូប្រឆាំងនឹងរបបផ្តាច់់ចិនយួននិយមនេះគេឃើញខ្មែរនៅប្រទេសសេរីមានបែងចែកជាច្រើននិន្នាការ និងច្រើសហគមន៏ បើទោះបីជាគេចង់បានការផ្តាច់ប្តូរនៅកម្ពុជា ចង់ឲ្យកម្ពុជារួមផុតពីនឹមអាណានិគមយួនចិនក៏ដោយ ក៏ពួកគេបំបែកខ្លួនតូចៗ បំបែកគ្នាជាច្រើនក្រុមផ្សេងៗគ្នា ។

នៅសហរដ្ឋអាមេរិកគេឃើញមានចលនាពីផ្សេងគ្នា មួយក្រុមចលនាសង្គ្រោះជាតិដែលបង្កើតឡើងដោយលោកសម រង្ស៊ី និងមួយទៀតក្រុមCFAដែលជាក្រុមចលនារបស់លោកទូច វិបុល ។ មិនមែនតែនៅក្នុងសហរដ្ឋអាមេរិកឡើយសូម្បីក្នុងប្រទេសផ្សេងៗទៀតក៏នៅតែមានខ្មែរបំបែកខ្លួនតូចៗងើបឡើងប្រឆាំងនិងរបបផ្តាចការហ៊ុន សែនដែរ ។

នៅក្នុងបទសម្ភាសន៏ជាមួយវិទ្យុអាស៊ីសេរីថ្ងៃអាទី១២សីហានេះ លោកហុង លីមហាក់មានគោលបំណង ឲ្យអ្នកប្រជាធិបតេយ្យចាស់លាលែងចេញហើយទុកឪកាសឲ្យអ្នកនយោបាយថ្មីបញ្ចេញស្នាដៃ និងសកម្មភាពវិញម្តង ។ វាជាការល្អដែរ អ្វីដែលចាស់ហើយគួរតែឈប់ប្រើឲ្យសម្រាក់ទើបល្អ ដើម្បីឲ្យក្មេងៗជំនាន់ក្រោយបញ្ចេញសមត្ថភាពនិងស្នាដៃម្តង ស្នេហាជាតិម្តង កុំឲ្យគេថាអ្នកស្នេហាជាតិផ្តាច់មុខ អ្នកប្រជាធិបតេយ្យផ្តាច់មុខ ។

ប៉ុន្តែចំពោះចក្រភពអង្គរយល់ឃើញថា នៅក្នុងស្ថានភាពបែបនេះខ្មែរគួរណាស់រួបរួមសាមគ្គីគ្នា បញ្ចេញសកម្មភាពទាំងអស់គ្នា ធ្វើការទាំងអស់គ្នាទើបប្រសើរ ទើបសម្រេចបាន វាមិនអាចគិតថាអ្នកនេះមានសមត្ថភាព អ្នកនោះខ្លាំង ក្រុមនោះបរាជ័យ និងជ័យជំនះច្រើនពេកទេ បើធ្វើដូច្នេះ ទោះបីជាខំប្រឹងរហូត៤០ ទៅ៥០ឆ្នាំទៀតក៏មិនអាចរើរួចពីរបបផ្តាច់ការ ចិនយួននិយមដែរ វាមានតែវិនាសហិនហោចបាត់បង់ទឹកដីបន្ថែមទៀតប៉ុណ្ណោះ ។
សំដូចសុភាសិតថា ចង្កឹះ១បាច់គេកាច់មិនបាក់ បើយើងតែម្នាក់គេបំបាក់បាន។


Share:

បារមីខ្លាំងពេកប្រកាច់ពេញព្រះវិហារ(បារមីយួនចូល)


ប្រទេសខ្មែរយើងតាំងពីយូរលងណាស់មកហើយពុំដែលឮថាមានបារមីខ្មោចអីមករាំប្រកាច់ចូលពេញវត្តអារាមនិងមុព្រះពុទ្ធដូច្នេះទេ តែគេធ្លាប់តែឮថាមានអ្នកសច្ចំ បង់បត់ អ្នករៀនមន្តអាគមបាលីសិក្ខារបៀនផ្សេងៗកាប់មិនផុតដុតមិនឆេះ ហោះហើរបង្រួមដីដូចជាលោកឧកញ៉ាក្រឡាហោមគង់ លោកចារ្យអាល័ក្ខ អាចារ្យពោធិកំបោរ តេជោមាស តេជោដុំឌិន លោកតាឃ្លាំងមឿនអីដូច្នេះមែន ។

ពួកគាត់មិនមកឆ្កួតលីលារាំស្រាតប្រកាច់នឹងមុខបល្ល័ង្កនិងក្នុងវត្តអារាម រំខាន់ព្រះពុទ្ធសាសនាម្តងសោះទេ ពួកគាត់ខ្លាំងពូកែខាងស្នេហាជាតិ ស្នេហាទឹកដី ការពារជាតិមាតុភូមិ រក្សាសុខសុវត្ថិភាពជូនជាតិនិងអាណាប្រជានុរាស្ត្រខ្មែរ។

ពួកគាត់ស៊ូលះបង់ជីវិត លះបង់សេចក្តីសុខផ្ទាល់ខ្លួនដើម្បីជាតិនិងសាសនា ពុំមែនជាអ្នកខ្មោចចូលមករំខាននិងបំផ្លាញសាសនាឡើយ ។ ផ្ទុយទៅវិញសង្គមបច្ចុប្បន្ននេះ សម្បូណ៍ពពួកបារមីខ្មោចចូល សម្បូណ៍មន្តអាគមអន្ទងព្រលឹងខ្មោចយួនចូលស្រុកខ្លាំងណាស់ ហើយខ្មោចទាំងនោះសុទ្ធសឹងតែខ្មោចយួន ខ្មោចបារមីលីលាបំផ្លាញជាតិសាសន៏ខ្មែរ បំផ្លាញ់វប្បធម៌ខ្មែរដ៏ផូរផង់នៃយើង គ្រប់ទីកន្លែង គ្រប់ស្រុកភូមិ រហូតចូលមកសណ្ឋិត មកផ្ចាញ់ដល់ព្រះពុទ្ធដែលកំពុងតែគង់លើបល្ល័ង្កទៀត។

អ្នកបង្កើតបារមីសុទ្ធតែជំទាវធំៗ រហូតគ្រូសង្ឃសាសនា និងអាចារ្យ មន្តអាគមគ្រប់ភូមិដ្ឋាន ។ ពួកគេបង្កើតឡើងក្នុងគោលបំណងបំផ្លាញ់ និងពង្វក់ជាតិខ្មែរតារយៈជំនឿដ៏ឆ្កួតលីលា ល្ងង់ខ្មៅ ធ្វើឲ្យខ្មែររឿងជាតិ រឿងសាសនាឲ្យពឹងតែអ្នកតា បារមីដែលយួនបង្កើតឡើង ។

កន្លងមកថ្មីៗនេះជាហូរហែដូជធានវុទ្ធី អ្នកសមាគមព្រះអរិយមេត្ត្រី អ្នកទ្រទ្រង់សាសនាព្រះសិរិអារ្យមេត្រី អ្នកសច្ចះ តាបស ឥសីជាច្រើនទៀតរាប់មិនអស់ ។

ពាក្យពេចន៏របស់ពួកគេសុទ្ធតែធ្វើឲ្យខ្មែរឆ្កួតវង្វែង មិនដឹងអី លែងស្គាល់ជាតិសាសន៏ខ្លួន លែងប្រឹងប្រែងគឺឲ្យពឹងតែលើពួកបារមីដ៏គម្រកជូរជាតិនេះ ល្មោភបុណ្យសក្តិ លាភសក្ការៈមាសប្រាក់កាមទេព។ គេថាគេជាព្រះនេះ ព្រះនោះ ជាអ្នកឥសីសច្ចំ អ្នកនាំសារឲ្យតែពឹងគេនឹងបានសម្រេច រឿងជាតិសាសនាគេជាអ្នកទ្រទ្រង់ គេនឹងបំផ្លាញគ្រប់មនុស្សអាក្រក់ដោយប្រការៈយ៉ាងនេះយ៉ាងនោះ។

រឿងពិតសុទ្ធតែជារឿងបោកប្រាស់ ជារឿងខ្មោចបារមីយួនចូលបន្លំបំផ្លាញ់ខ្មែរ ចំណែកឯងអ្នកដើរតាមវិញគេពង្វក់ឲ្យឆ្កួតលីលា ឲ្យវង្វែង ឲ្យខ្មោចចូលប្រកាច់រាំមិនដឹងអី ឲ្យសប្បាយដូចអ្នកញៀនថ្នាំ ដូច្នេះដែរ ។

ខ្ញុំធ្លាប់ជួបអ្នករាំពីធីបារមីខ្មោចចូលនេះ គាត់ប្រាប់ចង់តែរាំពេលឮភ្លេង ហើយគាត់ឮថាគាត់ជាបរិវារព្រះគេទៀត គឺគេតម្រូវឲ្យគាត់រាំចឹងឲ្យធ្វើម៉េច វាត្រូវតែរាំដើម្បីកំដរព្រះបារមី ព្រះជាម្ចាស់ ។

បើជាបារមីព្រះពុទ្ធមែន តើព្រះពុទ្ធឲ្យរាំច្រៀងដូច្នេះដែរ ?
ព្រះពុទ្ធឲ្យបារមីមករាំប្រកាច់ស្រាតខោស្រាតអាវដែរ ?
ព្រះពុទ្ធឲ្យបរិស័ទមកពឹងលើព្រះបារមីមិនជឿលើកម្មផល បុណ្យបាប មិនកសាងដោយខ្លួនឯងដែរ?

វាសុទ្ធតែជារឿងបោកប្រាស់ ក្លែងបន្លំធ្វឲ្យខ្មែរឈប់គិតរឿងជាតិ បាត់បង់គំនិតប្រាជ្ញាស្មារតីខ្លួន ឲ្យពឹងតែព្រះបារមីយួននេះ។

បើថាពឹងលើបារមីខ្មោចលីលានោះក៏ពឹងចុះ តែលោកអ្នកដែលឃើញព្រះបារមីទាំងនោះនិយាយអ្វីត្រូវប៉ុន្មានភាគដែរ ?
បានសម្រេចអ្វីខ្លះទេ ថាខ្លួនជាព្រះ ជាព្រះឥន្ទម្តេចមិនធ្វើឲ្យខ្មែរបានសុខផង ឲ្យខ្មែរក្លាយជាអ្នកមានផង ឲ្យខ្មែរផុតកម្មករគេផង ខ្ញុំឃើញក្រុមពួកប្រកាសខ្លួនថាជាគ្រូបារមី ជាគ្រូមន្តទាំងនោះបោកលុយពីអ្នកចូលរួម ពីអ្នកជឿទៅវិញ ។

តើលោកជំទាវ លោកឧកញ៉ា ឬសម្តេចណានៅពីក្រោយនៃបង្កើតក្រុមពួខ្មោចបារមីយួនរាំស្រាត់ប្រកាចមុខបល្ល័ង្កព្រះពុទ្ធនេះ?

Share:

លោកហ៊ុន សែនដឹងខ្លួនដូចខ្មោចស្លាប់៧ថ្ងៃអីចឹងទើបចេះតែស្បថថាឲ្យខ្លួនលោកស្លាប់ដោយគ្មានដីកប់់​




សកម្មជនបក្សសង្គ្រោះជាតិមួយរូបដែលនិទេសខ្លួនទៅរស់នៅក្រៅប្រទេសដើម្បីគេចឲ្យពីកណ្តាប់ដៃដែករបស់នាយករដ្ឋមន្ត្រីរបបក្រុងភ្នំពេញ បានថ្លែងថាលោកហ៊ុន សែនតែងតែបបួលលោកសម រង្ស៊ីឲ្យស្លាប់តៃហោង ដោយរន្ទះបាញ់ និងដោយគ្មានដីកប់នោះ គឺព្រោះតែលោកហ៊ុន សែនដឹងខ្លួនមុនថា លោកនឹងគ្មានដីកបនៅក្នុងស្រុកខ្មែរទេ ។

លោកប៉ាងសុខឿងបន្តថា មេដឹកនាំផ្តាច់មុនៗ ដូជជាលោកម៉ាកូសមេដឹកនាំផ្តាច់ការពីលីពីន ក្រោយពេលស្លាប់ទៅ ពុំបានកប់សាកសពនៅលើទឹកដីកំណើតរបស់ខ្លួនឡើយ ឆ្អឹងរបសលោកម៉ាកូសត្រូវចោលលើកោះហាវ៉ៃរបស់អាមេរិកយ៉ាងកណ្តោចកណ្តែង ។

លោកថា វាពុំមែនតែលោកហ៊ុន សែននោះទេដែលត្រូវចោលឆ្អឹង មិនបានកប់នៅក្នុងស្រុកខ្មែរនោះ សូម្បីតែកូនចៅត្រកូលហ៊ុន ក៏មិនបានកប់នៅលើទឹកដីកម្ពុជាដែរ នៅពេលនេះទាំងលោកហ៊ុន តូ ហ៊ុន ម៉ាណែត ហ៊ុន ម៉ាណាជាដើមបានមកចូលសញ្ជាតិនៅអូស្ត្រាលីអស់ហើយ ។

រាល់អាណត្តិទាំងមុននិងក្រោយពេលបោះឆ្នោត គេតែងឮលោកហ៊ុន សែននាយករដ្ឋមន្ត្រីរបបក្រុងភ្នំពេញស្បថជាមួយពលរដ្ឋខ្មែរ ជាមួយមេដឹកនាំប្រឆាំងសព្វបែបយ៉ាងទាំងរហូតហ៊ានកាត់ក្បាល កាត់ដៃ ឲ្យកម្មករកម្មការិនីលើកគ្នាតវ៉ាទម្លាក់លោកចេញពីនាយករដ្ឋមន្ត្រីវិញដោយគ្មានលក្ខខណ្ឌ ។ ប៉ុន្តែអ្វីៗមិនបានដូចទៅនឹងសម្តីលោកសន្យាឡើយ គេឃើញតែកម្មករកម្មការិនីរោងចក្រត្រូវមន្ត្រីរបស់លោកហ៊ុនសែនបង្ក្រាបយ៉ាងចាស់រហូតបាត់បង់ជីវីតនិងចោទប្រកាន់ពីបទផ្សេងៗ ។  ចំណែកព្រៃឈើវិញបន្ទាប់លោកស្បថស្បែរមកកាន់តែរលស់បាត់បង់អស ហិនហោចគ្មាន ទឹងស្ទឹបបឹងបួរ រលាយសាបសូន្យ យួននៅពេញក្រុងជនបទ ។

ការស្បថរបស់លោកហ៊ុន សែននេះហាក់លែងមានពលរដ្ឋខ្មែរជឿ ហើយគេតែងឃើញពលរដ្ឋអ្នកបណ្តាញសង្គមមួយចំនួនបានចំអកឡកលើយទៅវិញពេញបណ្តាញសង្គមហ្វេសប៊ុក។

ចំពោះលោក សម រង្ស៊ីអតីតប្រធានគណបក្សសង្គ្រោះជាតិ ក្រោយពីលោកហ៊ុន សែនប្រកាសស្បថឲ្យស្បថដោយរន្ទះបាញ់ ស្លាប់តៃហោងឬយ៉ាងណាតាមតែយោមរាជចងឲ្យលោកស្លាប់ កាលពីថ្ងៃទី០៦សីហានោះ លោកសម រង្ស៊ីថាបើចង់ឲ្យលោកជឿថាការបោះឆ្នោតនោះត្រឹមត្រូវយុត្តិធម៌ ត្រូវរាប់សាជាថ្មីដោយមានអន្តរជាតិជាសាក្សី ពុំមែនយកល្បែងស្បថមកលែងទេ វាមិនស៊ីវិល័យ មិនត្រឹមត្រូវតាមវិទ្យាសាស្ត្រឡើយ ។



Share:

លោកប៉ាងសុខឿនថាហ៊ុន សែនមកជាន់ទឹកដីអាមេរិកគេវាស់ដីឲ្យដើរដូចរូងកណ្តុរ បើផ្គើមដើរខុសផ្លូវវ៉ៃខ្នោះរុញចូលគុក



បន្ទាប់លោកនាយករដ្ឋមន្ត្រីហ៊ុន សែនប្រកាសចំពោះមុខកម្មកររោងចក្រជាច្រើនរូបថា លោកនឹងទៅចូលរួមប្រជុំអង្គការសហប្រជាជាតិនៅពេលខាងមុខប្រសិនបើលោករៀបចំគណរដ្ឋមន្ត្រីរបស់លោក រួចរាល គឺលោកទៅឪ្យពួកប្រឆាំងមើល តើមានប្រទេសណាមិនទទួលស្គាល់រដ្ឋាភិបាលរបសលោក ប្រទេសណាថាការបោះឆ្នោតនិកាលទី៦នេះក្លែងក្លាយ មិនស្រប់ច្បាប់ ។

នៅថ្ងៃនេះដែលលោកហ៊ុន សែនបានសរសេរនៅសារលើបណ្តាញសង្គមរបស់ ដោយគ្មានលិខិតអបអរសាទរពីនាយករដ្ឋមន្ត្រីជប៉ុនថា ជប៉ុនបានអបអរសាទ័រនូវជ័យជំនះរបស់គណបក្សប្រជាជនកម្ពុជាដែលទទួលបានអាសន៖ច្រើនលើសលុបក្នុងប្រវត្តិសាស្ត្រពុំធ្លាប់មាន ។
លោកសរសេរយ៉ាងដូច្នេះថា៖«អន្តរជាតិកោតសរសើរ អបអរសាទរ និងគាំទ្រចំពោះការបោះឆ្នោត នៅកម្ពុជាគណបក្សប្រជាធិបតេយ្យសេរី ដែលមានលោក ស៊ិនហ្សូ អាបេ ជានាយក រដ្ឋមន្រ្តី បានសំដែងនូវការអបអរសាទរ ចំពោះ គណបក្សប្រជាជនកម្ពុជា ដែលទទួលបានជ័យជំនះដ៏ត្រចះត្រចង់បំផុត ក្នុងការបោះឆ្នោតជ្រើសតាំង តំណាងរាស្រ្ត នីតិកាលទី៦ កាលពីថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ២០១៨ កន្លងទៅថ្មីៗនេះ»។

បើទោះជាយ៉ាងនោះក្តៅអន្តរជាតិដែលទទួលស្គាល់លោកហ៊ុន សែនទាំងនោះសុទ្ធសឹងតែប្លុកលោកកុម្មុយនិស្ត និងប្រទេសដែលទទួលបានផលប្រយោជន៏ពីប្រទេសកម្ពុជា មានដូចជាចិនយួនជាដើម។
លោកប៉ាងសុខឿនបានថ្លៃងនៅថ្ងៃនេះថា អង្គការសហប្រជាជាតិអញ្ជើញលោកហ៊ុន សែនទៅក្នុងនាមកម្ពុជា ជាសមាជិកនៃអង្គការសហប្រជាជាតិប៉ុណ្ណោះ លោកថា បើទោះជាពលរដ្ឋខ្មែរតែងតាំងអ្វីក៏ដោយឆ្កែឆ្មាក៏ដោយក៏អង្គការសហប្រជាអញ្ជើញទៅចូលរួមដែរ ។ ប៉ុន្តែប្រសិនបើលោកហ៊ុន សែនហ៊ានដើរខុសគន្លងផ្លូវដែលអាមេរិកគូសឲ្យដើរនោះលោកហ៊ុន សែននឹងត្រូវអាមេរិកវ៉ៃខ្នោះ រុញបញ្ចូលគុកមិនខាន ។

ការឌឺដងពាក្យសម្តីរឿងជាន់ទឹកដីអាមេរិក និងថាគ្មានបរទេសទទួលស្គាលលោកហ៊ុន សែនរួមទាំងមិនឲ្យជាន់ទឹកដីអ៊ឺរ៉ុបនេះ លោកបណ្ឌិតសូណារ៉ូ អតីតៈទីប្រឹក្សាលោកហ៊ុន សែនថា លោកហ៊ុន សែនតោងកន្ទុយអាស៊ាន មកកាន់ប្រទេសលោកសេរី បើកម្ពុជាមិនមែនជាសមាជិកអាស៊ានទេ មិនមានអន្តរជាតិណាហៅមកជាន់ទឹកដីអ៊ឺរ៉ុបឡើយ ។

ទាំងលោកបណ្ឌិតសូណារ៉ូ និងលោកបាំងសុខឿងសុទ្ធតែមានគម្រោងធ្វើបាតុកម្មប្រឆាំងលោកហ៊ុន សែនដែលមកជាន់ទឹកដីប្រទេលោកសសេរី  ។ លោកបាំងសុខឿងជំរុញឲ្យពលរដ្ឋខ្មែរនៅសហរដ្ឋអាមេរិកធ្វើបាតុកម្មព័ទ្ធស្ថានទូតកម្ពុជាប្រចាំនៅសហរដ្ឋអាមេរិក លោកថាបើលោកហ៊ុន សែនមកពីរថ្ងៃបាតុកម្ម២ថ្ងៃ មក៣ថ្ងៃបាតុកម្ម៣ថ្ងៃគឺធ្វើយ៉ាងណាមិនឲ្យលោកហ៊ុន សែនចេញរួចឡើយ ។



Share:

ព្រះសង្ឃបរិស័ទសហរដ្ឋ បារាំងនិងអូស្ត្រាលីធ្វើពិធីកាត់ផ្កាប់បាត្រ(កាត់កាលហ៊ុនសែន)ចោលគឺឈប់និយារក លែងរាប់ថាជាសាសនិកព្រះពុទ្ធសាសនាខ្មែរ លែងជាខ្មែរតទៅទៀត


ក្រោយការបោះឆ្នោតដែលមានតែគណបក្សកាន់អំណាចនិងគណបក្សលម្អសូនឬគណបក្សដែលទើបបង្កើតថ្មីៗ ដែលលោកសម រង្ស៊ីហៅថាគណបក្សអាប គណបក្សព្រាយគ្មានក្បលា គ្មានកន្ទុយច្បាស់ចូលរូមបោះឆ្នោត ហើយត្រូវបានអន្តរជាតិ ប្រទេសសេរីជាច្រើនទាត់ចោលលទ្ធផលបោះឆ្នោត មិនទទួលស្គាល់រដ្ឋាភិបាលលោកហ៊ុន សែនថារៀបចំការបោះឆ្នោតដោយមិនមានលក្ខណៈសេរីយុត្តិធម៌នោះ ពលរដ្ឋខ្មែររូមទាំងព្រះសង្ឃគ្រប់ទិសទី ទាំងអាស៊ីអ៊ឺរ៉ុបនិងសហរដ្ឋអាមេរិកបាតុកម្មទាត់ចោលរដ្ឋាភិបាលហ៊ុន សែនជាបន្ទាប់ ។

នៅថ្ងៃនេះដែរ ពីប្រទេសបារាំង ព្រះសង្ឃជាច្រើនព្រះអង្គបានបើកកិច្ចប្រជុំមួយដើម្បីរៀបចំពិធីពិភាក្សាស្តីពីស្ថានភាពទុក្ខលំបាក់នៅក្នុងប្រទេសជាតិខ្មែរ ក្នុងគោលបំណងកាត់កាលចោលមេដឹកនាំខ្មែរដែលមិនបម្រើជាតិសាសន៏ខ្លួន បំផ្លាញ់វប្បធម៌ ធនធានធម្មជាតិនិងធ្វើបាបពលរដ្ឋខ្លួន។
ក្នុងពិធីនោះមានការនិមន្តចូលរួមពីព្រះតេជគុណប៊ុត ប៊ុនតិញពីសហរដ្ឋអាមេរិក និងព្រះសង្ឃគង់ចាំព្រះវស្សានៅអូនស្ត្រាលីផង ។
ព្រះតេជគុណគ្រប់ព្រះអង្គបានស្រុះស្រួលគ្នាកាត់កាលលោកនាករដ្ឋមន្ត្រីហ៊ុន សែនចោលតាមលំនាំដំណើរនៃព្រះពុទ្ធសាសនាដែលព្រះពុទ្ធទ្រង់អនុញត្តឲ្យកាត់កាលចោលចំពោះមនុស្សដែលតាមតែបំផ្លាញ បៀតបៀន ជិះជាន់ឈ្នានិះ មានចិត្តសាហាវឃោរឃៅមិនមានមេត្តានិងមិនស្គាល់គុណទោស។

បុគ្គលដែលព្រះពុទ្ធទ្រង់អនុញត្តឲ្យកាត់កាលចោលមាន៨ពួកគឺ៖ បំបែកព្រះសង្ឃ ធ្វើបាបព្រះសង្ឃមិនឲ្យមានទីជម្រក  ព្យាយាមមិនឲ្យព្រសង្ឃបានប្រយោជន៏  ជេរព្រះសង្ឃ  តិះដៀលព្រះពុទ្ធ តិះដៀលព្រះធម៌ តិះដៀលព្រះសង្ឃ ។

កន្លងទៅគេឃើញមានការបង្ក្រាប់ វាយធ្វើបាបព្រះសង្ឃរហូតបាត់បង់ជីវិតក៏មាន ប៉ុន្តែពុំដែលមានព្រះសង្ឃអង្គណា ឬបរិស័ទខ្មែរធ្វើពិធីកាត់កាលមេដឹកនាំដែលធ្វើអំពើព្រៃផ្សៃយ៉ាងណាទេ ។ ក្រៅពីនេះបក្សនយោបាយខ្លះបង្កើតឡើងដើម្បីជេរប្រមាថព្រះពុទ្ធសាសនា ជេរព្រះសង្ឃតិះដៀលជាតិសាសន៏ក៏មិនមានទោសពៃរ៏អ្វីឡើយ ហើយទទួលបានលាភសក្ការៈផ្សេងៗទៀតផង ។



Share:

តើរបបហ៊ុនសែនមានជីវិតយូរប៉ុណ្ណាហើយហ៊ុនសែននឹងទទួលខុសត្រូវចំពោះប្រវត្តិសាស្ត្រដូចម្តេច?

 របបហ៊ុនសែននឹងស្លាប់

ការអួតអាងក្តែងងៗដូចជាក្អាត់ក្នុងក្អមរបស់លោកហ៊ុន សែនគេពុំដែលឃើញមានជាលទ្ធផលអ្វីជាដុំកំភូនឡើយ ការអួតក្តែងៗបែបនេះគឺស្រដៀងគ្នាទៅនឹងការអួតអាងរបស់របបប៉ុល ពត របបអាវខ្មៅនិយមអីចឹងដែរ ។

របបអស្ចារ្យមហាលោតផ្លោះហេើយដែលនាំកម្ពុជាឆ្ពោះរករបបប្រល័យពូជាសាសន៍ដែលបន្សល់ទុកនូវសេចក្តីសោកសៅ វិនាសកម្ម បាត់បង់ទឹកដី បាត់បង់ធម្មធានធម្មជាតិ និងធ្លាប់ចូលក្រោមការគ្រប់គ្រង់របស់ចិនយួន ។

ជាថ្មីម្តងទៀតហ៊ុន សែនបានដើរលើគន្លងរបបប្រល័យពូជសាសន៏ដដែល គឺកំពុងតែបែកឆ្វេងវិលទៅសេពគប់សហការជាមួយនឹងប្រទេសផ្តាច់ការចិនយួនរ៉ស្ស៊ីដែលជាអ្នកជំងឺរបស់ខ្មែរ ជាមេឃាតក មេបនប្រល័យពូជ សាសន៏ខ្មែរស្ទើរសូន្យ ។

ទោះយ៉ាងណាម្តងនេះមិនដូចសម័យរបបប្រល័យពូជសាសន៏ប៉ុលពតឡើយ សហគមន៏អន្តរជាតិមានអាមេរិកជាដើម កំពុងតែខ្នះខ្នែងរាំងខ្ទប់គឺធ្វើយ៉ាងណាឲ្យរបបហ៊ុនសែនផុតរលត់ មិនឲ្យដឹកនាំពលរដ្ឋខ្មែរធ្លាក់ចូលវាលពិឃាតដូចកាលជាង៣០ឆ្នាំមុនឡើយ ។

ក្នុងបទសម្ភាសន៏ជាមួយវិទ្យអាស៊ីសេរី អ្នកអូលីវា អេនុស អ្នកវិភាគគោលនយោបាយនៅតំបន់អាសរបស់អង្គការកេរតំណែលពិភពលោកដែលមានមូលដ្ឋាននៅវ៉ាសិនតោន បានស្នើឲ្យអាមេរិកដាក់ទណ្ឌកម្មលើលោកហ៊ុន សែនបន្ថែមទៀត ជាងនេះទៅទៀតលោកស្រីបានស្នើឲ្យអាមេរិកប្រជុំពិភាក្សាជាបន្ទាន់ដើម្បីចាត់វិធានការលើកករបបហ៊ុន សែនដើម្បីបង្វែរកម្ពុជាឲ្យវិលមកប្រទេសសេរីវិញ ។

បញ្ហានេះប្រសិនហ៊ុន សែនបែរថយក្រោយនឹងមានសង្ឃឹម មិនមានវាសនាដូចប៉ុល ពតហើយប្រទេសជខ្មែរក៏មិនធ្លាក់ចូលក្នុងវបបវាលពិឃាតបែបថ្មីរហូតអស់ទឹកដីដែរ ។


Share:

សង្គមតិរច្ឆាន


សង្គមតិរច្ឆានគឺកេចង់សំដៅលើសង្គមមួយដែលយកអ្នកខ្លាំងជាអ្នកឈ្នះ អ្នកពូកែកាប់សម្លាប់រំលោភបំពារបំពានជាមេដឹកនាំ ជាអាទិទេពកំពុល ជាកំពុលមនុស្ស ជាបុគ្គលគោរពបូជា ត្រូវអង្គុយលើបល្ល័ង្ករតន៍  ហើយសង្គមនេះគ្មានច្បាប់ទម្លាប់អ្វីឡើយ សំខានលុយអំណាចនិងក្រុមបក្សពួកប៉ុណ្ណោះ ។ 

សង្គមបែបតិរច្ឆាននរណាមួយដែលប្រឆាំងគឺជាសត្រូវ ជាបច្ចាមិត្តត្រូវកំចាត់កំចាត់ទាំងអស់ គេយកមូលហេតុសន្តិភាព កំទេចដើម្បីភាពសុខដមរម្យនានៃសង្គម។ ប៉ុន្តែគេមិនឲ្យនរណាមួយមានសិទ្ធិសេរីភាពលើកឡើងពីបញ្ហាផ្លូវច្បាប់ រឿងខុសត្រូវអីទេ បើគេចង់កំចាត់អ្នកដែលគេយល់ឃើញថាធ្វើឲ្យខាតបង់ប្រយោជន៏ ធ្វើឲ្យរាំងស្ទះដល់ដំណើរការនៃអំពើពុករលួយ អំពើទុច្ចរិតឃោរឃៅនោះ គែនឹងរៀបចំជាប្រព័ន្ឌដើម្បីកំចាត់ដើម្បីផ្សព្វផ្សាយថាក្រុមនេះ បុគ្គលនេះមានកំហុស ឬប្រព្រឹត្តបង្កដល់់សង្គម ធ្វើឲ្យជាតិវិនាសហិនហោច ។ 

សង្គមបែបនេះគេមិនដែលឃើញអ្នកខ្សោយ អ្នកក្រប្លឹងនិងតវ៉ាឈ្នះអ្នកមានអំណាច និងមានលុយឡើយ ព្រោះអ្វីៗស្ថិតនៅលើក្រុមបក្សពួកគេស្រាប់ហើយ គែថាតែគ្មានមូលដ្ឋានច្បាស់លាស់ អ្នកប្លឹងតវ៉ាចូលគុកនិងស្លាប់ដូចខ្មោចឆ្កែឆ្មាតាមទីវាលដូចជាអ្នករងគ្រោះដោយឃាតកសម្លាប់កន្លងមក មានលោកជាវិជ្ជា ឈុត វុទ្ធី និងកែមឡីអីចឹង។







Share:

របបហ៊ុនសែនត្រៀមត្រដរខ្យល់ស្លាប់ពេលដែលជប៉ុនដែលជាម្ចាស់ជំនួយចុងក្រោយដាក់ទណ្ឌកម្ម


របបក្រុងភ្នំពេញត្រៀមខ្លួនជិះរណ្តៅខ្លួនឯងមុនពេលជប៉ុនដែលជាមហាមិត្តយូរអង្វែងមិនចូលរួមសង្កេតការនិងបានបដិសេធលទ្ធផលបោះឆ្នោតដ៏ចម្រូងចម្រះនិងមិនមានសេរីយុត្តិធម៌កាលពីថ្ងៃទី២៩កក្កដាកន្លង ។

ជាថ្មីម្តងទៀតថ្លៃងពីសឹង្ហបូរី ប្រមុខការទូតជប៉ុនបានស្នើឲ្យរបបក្រុងភ្នំពេញដោះស្រាយបញ្ហានយោបាយកម្ពុជាឲ្យមានសេរីយុត្តិធម៌ដោយមានការសន្ទនាចរចាជាមួយគណបក្សប្រឆាំង និងអនុញត្តឲ្យបក្សសង្គ្រោះជាតិចូលរួមធ្វើនយោបាយនិងដើម្បីឲ្យប្រជាពលរដ្ឋមានសិទ្ធិជ្រើសរើស តំណាងដែលខ្លួនស្រលាញ់ពេញចិត្តដោយគ្មានការកៀបសង្កត់បង្ខិតខំ។

មហាមិត្តដែលគោរពសិទ្ធិមនុស្ស ប្រកាន់លទ្ធិប្រជាធិបតេយ្យនិងជាមិត្តរបស់របបក្រុងភ្នំពេញនៅសល់តែជប៉ុន១ប៉ុណ្ណោះដែលមិនបំបបង់ហ៊ុន សែន ប្រសិនជប៉ុនដែលជាមិត្តចុងក្រោយបោះបង់ចោល ហើយរបបក្រុងភ្នំពេញវិលទៅពឹងពាក់ចិនយួននិងប្រកាន់យករបបឯកបក្សដូចសម័យក្រហមនោះ វាសនាហ៊ុន សែននិងបក្សនឹងត្រូវដើរលើផ្លូវប៉ុលពត ឬអាចហៅថាជាប៉ុល ពតទីដូចដែលមហាជនខ្មែរដែលមិនពេញចិត្តនឹងរបបនេះហៅថារបបហ៊ុន សែនជារបបប៉ុលពតទី២ ។

អតីតៈព្រឹទ្ធសមាជិកព្រឹទ្ធសភាមកពីគណបក្សម រង្ស៊ីបានសរសេរនៅលើបណ្តាញសង្គមរបស់លោកថា៖«នៅអង្គការសហប្រជាជាតិ​ កំពុង​ប្រឈម​នឹង​ភាព​មិន​ច្បាស់លាស់​» ។ លោកបានបន្ថែមទៀតថា៖«សភាព​ការណ៍​ដូច​សព្វថ្ងៃ​នេះ​ គ្មាន​នរណា​ដឹង​ច្បាស់​ថា​ កៅអី​កម្ពុជា​​ នៅអង្គការសហប្រជាជាតិ​ នឹងត្រូវ​បាន​រក្សា​ ឬក៏​ត្រូវ​គេធ្វើ​ការ​ ព្យួរ​ទុក​ មួយ​អន្លើ​សិន​នោះទេ។
​ ព្រោះ​ការ​ ព្យួរ​កៅអី​ រដ្ឋ​ជាសមាជិក​ នៅអង្គការសហប្រជាជាតិ​ វាមិន​មាន​ផលវិបាក​ ក្នុង​ការ​សម្រេច​នោះ​ទេ​ ព្រោះ​គ្មាន​សិទ្ធិ​ វេតូ ដូច​ការ​ដកកៅអីនោះទេ​ ដោយគ្រាន់តែសម្លេងព្រៀបតែប៉ុណ្ណោះ»៕
ទោះជាមានការបាតុកម្មតវ៉ារបស់ពលរដ្ឋខ្មែរគ្រប់ទិសទីប្រឆាំងនឹងលោកហ៊ុន សែនរួមទាំងឲ្យប្រទេសជាមិត្តរបស់កម្ពុជាមានជប៉ុនជាដើមឈប់ឧបត្ថម្ភគាំទ្ររបបក្រុងភ្នំពេញដោយ លោកសុខ ឥសាន្តថាវាជាទង្វើល្ងង់ខ្មៅបំផុតសម្រាប់អ្នកគាំទ្រគណបក្សសង្គ្រោះជាតិដែលស្នើឲ្យជប៉ុនឈប់គាំទ្ររបបក្រុងភ្នំពេញ គឺគណបក្សសង្គ្រោះជាតិទៅវិញទេជប៉ុនមិនពេញចិត្តនិងធុញទ្រាន់ចំពោះការធ្វើបាតុកម្មជារៀងរហូតមក។ 
ឥរិយាបថរបបរបស់ក្រុងភ្នពេញបែបនេះទំនងជាមិនមានក្តីព្រួយបារម្ភទណ្ឌកម្មណាមួយពីអន្តរជាតិនិងខ្លាចអង្គការសហប្រជាជាតិភ្ជួរកៅអីនៅអង្គការសហប្រជាតិនោះឡើយ បើទុកជាដូច្នេះមែនយ៉ាងហោចណាស់របបក្រុងភ្នំពេញទ្រចិនយួនដើរលើផ្លូវក្រហមហើយបន្តជីវិតបាន៤ទៅ៥ឆ្នាំទម្រាំដាច់ខ្យល់ស្លាប់។



Share:

ហ៊ុន សែនចូលទ្រុងរបស់សម រង្ស៊ីហើយ



ក្រោយពីការបោះឆ្នោតជាតិដែលមានតែគណបក្សតូចតាចថ្មីថ្មោងប្រមាណ១៩ចូលរួមបានបិទបញ្ចប់ទៅ សហគមន៍អន្តរជាតិប្លុកសេរីបានចេញសេចក្តីប្រកាសមិនទទួលស្គាល់ជាបន្តបន្ទាប់ថា ការបោះឆ្នោតដែលរៀបចំឡើងដោយឧបករណ៍នយោបាយហ៊ុន សែនថាជាការបោះឆ្នោតលេងសើច មិនមានសេរីយុត្តិធម៌ និងលទ្ធិប្រជាធិបតេយ្យត្រឹមត្រូវអាចទទួលយកបាន ។

ទន្ទឹមនឹងសេចក្តីប្រកាសរបស់ប្លុកសេរីមានសហរដ្ឋអាមេរិកជាដើមមិនទទួលស្គាល់ បែរជាចិនចិននិងយួន ដែលខ្មែរយើងហៅថាជាមហាចោរ ជាសត្រូវលួចប្លន់ទឹកដីរ៉ែព្រៃព្រឹក្សាធម្មជាតិខ្មែរ ចេញមុខប្រកាសផ្តល់ឧបត្ថម្ភគាំទ្រសព្វបែបយ៉ាង រួមទាំងហាមប្រាមមិនឲ្យអន្តរជាតិលូកដៃចូលក្នុងកិច្ចប្រទេសកម្ពុជាទៀតផង ។

ថ្មីៗនេះលោក វ៉ាង យីរដ្ឋមន្ត្រីក្រសួងការបរទេសចិន បានថ្លែងថា បរទេសមិនត្រូវលូកដៃចូលក្នុងប្រទេសកម្ពុជាទេ ផ្ទុយទៅវិញចិនបានលូកដៃចូលកកូរកកាយក្នុងប្រទេសកម្ពុជាគ្រប់សម័យកាល រាប់ចាប់តាំងពីសម័យប៉ុល ពតទៅ ។ ការចូលចូលក្នុងប្រទេសកម្ពុជាបណ្តាលឲ្យកម្ពុជារងគ្រោះថ្នាក់ ស្ទើរតែសូន្យនេះ ចិនពុំដែលទទួលខុសត្រូវឡើយ ។

ក្នុងរបបហ៊ុន សែននេះជាថ្មីម្តងទៀតចិនក៏បន្តលូកដៃកកូរកកាយប្រទេសកម្ពុជាឲ្យវឹករវទៀត ដោយគាំទ្រឲ្យលោកហ៊ុន សែនបង្កើតជាប្រទេសកម្មុយនិស្ត ឯកបក្សមានតែប្រជាជនមួយ ចំណែកបក្សតូចទុកសម្រាប់លម្អ និងបន្លំភ្លែកអន្តរជាតិ ។

ទោះជាយ៉ាងនេះក្តីក្រោមការខិតខំអ្នកប្រជាធិបតេយ្យ និងអ្នកស្នេហាជាតិ បានតស៊ូរើបម្រើ ធ្វើគ្រប់់មធ្យោបាយ បង្កើតជាចលនាផ្សេងៗដើម្បីរំដោះទឹកដី ជួយសង្គ្រោះជាតិ មាតុភូមិ រំដោះប្រជាជនខ្មែរឲ្យមានសេរីភាពពីជនផ្តាច់ការ របបម៉ៅខ្មៅងងឹត យង់ឃ្នង សហាវព្រៃផ្សៃ ។

យុទ្ធនាការម្រាមដៃស្អាតនិងដេកផ្ទះឈ្នះឯង ធ្វើឲ្យលោកហ៊ុន សែនភ័យស្លន់ស្លោ គំរាមផង បំភ័យផង រហូតប៉ុនប៉ងបង្កើតជាកលល្បិចផ្សេងៗដើម្បីទប់ទល់នឹងយុទ្ធនាការចលនាសង្គ្រោះជាតិ ដែលខ្លួនបានរំលាយបាត់ទៅហើយនោះ ។

លោកបណ្ឌិតសូ ណារ៉ូ បានលើកឡើងនូវយុទ្ធសាស្ត្រជូ គឺលាង ក្នុងរឿងសាមកុកត្រង់វគ្គ ជ្រោះភ្នំប៉ វ៉ាងថា ៖ហ៊ុន សែនដល់ចំណុចស្លាប់ហើយ សង្គ្រោះជាតិបានធ្វើសព្វយ៉ាងហើយដើម្បីចាប់ហ៊ុន សែន ដូចជាស៊ឺម៉ាអ៊ីដែលជាប់អន្ទាក់របស់ជូគឺអ៊ីចឹង បើគ្មានទេវតាជួយទេគឺចប់សព្វគ្រប់ហើយ ។

លោកសូ ណារ៉ូក៏បានលើកយកសម្តីលោកសម រង្ស៊ីដែលថា អ្នកចង់រំលាយសង្គ្រោះជាតិដូចជារំលាយខ្លួនឯងអ៊ីចឹង ។ លោកថាពេលនេះអន្តរជាតិកំពុងតែថ្កោលទោស និងមិនទទួលស្គាល់លទ្ធផលបោះឆ្នោតលេងសើច មានតែចិនយូនប្លុកផ្តាច់ការប៉ុណ្ណោះទទួលស្គាល់ ហើយក្រុមលោកនិងលោកសូរ៉ូ វិជ័យគ្រោងនឹងធ្វើបាតុកម្មប្រឆាំងនឹងចិនផងដែរ ។

ជុំវិញភាពចម្រូងចម្រាសបរាជ័យអវសាន្តនៃជីវិតនយោបាយរបស់លោកហ៊ុន សែន លោក ស ចាន់ដេតពីទីក្រុងម៉ុងរ៉េអាល់នៃប្រទេសកាណាដា បានសរសេរនៅលើបណ្តាញសង្គមរបស់លោកកាលពីថ្ងៃទី៣សីហាថា៖«កៀងបញ្ចូលទ្រុងហើយ» ។

លោកបានលើកឡើងនូវល្បិចកលរបស់លោកហ៊ុន សែនចាញ់ហើយធ្វើឲ្យក្រឡាប់ចាក់ប្រែទៅជាឈ្នះដើម្បីបន្តគ្រប់គ្រង់បន្តកាន់អំណាច រួមទាំងភាពទន់ខ្សោយរបស់ទ្រង់រណឬទ្ធិណ្តាលឲ្យលោកហ៊ុន សែនឈ្នះហើយឈ្នះទៀត។

​ ខ្លឹម សារទាំងស្រុងរបស់លោក ស ចាន់ដេត៖«ម្តង​នេះបើធ្វើការផ្លាស់ប្តូរ(ហ៊ុន​ សែន​)​មិនបានទៀត​ គឺអស់ឱកាសហើយ​ រហូត​ដល់ជាង​ ២០ឆ្នាំ​ទៅ​មុន​ទៀត​ ទើប​មើលឃើញស្រមោល​ នៃព្រឹត្តិការណ៍ចលនាផ្លាស់ប្តូរថ្មី​ ចេញ​មកម្តងទៀត។

​ ព្រោះឱកាសទម្លាក់លោក​ ហ៊ុន​ សែន​ លើកទី០១​ នៅឆ្នាំ១៩៩៣​ តែ​ត្រូវ​បាន​បរាជ័យ​ ទៅ​វិញ​ដោយ​សារ​ មិន​ប្រគល់​សិទ្ធិ​ឲ្យ​ទៅ​ (UNTAC )​ ធ្វើ​ការសម្រេច​។

​ ប៉ុន្តែ​លើកទី​០២នេះ យើងបញ្ឆោតជារៀងរាល់​ ក្រោយ​ការ​បោះឆ្នោត​ជាតិ​ម្តងៗ​ ហើយ​ តែទ្វារនៃកិច្ចព្រមព្រៀង​ "ទីក្រុង​ប៉ារីស​"​ត្រូវ​បានបិតជិត​ ដោយ​បណ្ដា​ប្រទេស​ "ហត្ថលេខី"​ ទាំងអស់​​មិន​កំរើកបន្តិចសោះ។

​ ឥលូវ​ម្តង​នេះ​ ស្ទើរ​គ្រប់​បណ្ដា​ប្រទេស​ "ហត្ថលេខី"​ ទាំង​អស់​សុទ្ធ​តែ​ក្តៅ​ក្រហាយ​ នឹង​លោក​ ហ៊ុន​ សែន​ ​សម្លាប់​ "លទ្ធិប្រជាធិបតេយ្យ​"​ នៅកម្ពុជា​ តាមរយៈ​ការ​រៀប​ចំ​បោះឆ្នោត​ក្លែងក្លាយ​។

​ សួរ​ថា​ ហេតុអ្វី​ត្រូវ​ប្រើល្បិច​ "បញ្ឆោត"​ កៀងលោក​ ហ៊ុន​ សែន​ អញ្ចឹង​ មិន​រុញទម្លាក់តែម្តងទៅ?។

​ ចម្លើយ​នៅត្រង់ថា​ យើងធ្វើនយោបាយ​ "អហិង្សា​សកម្ម​"​ ដើម្បី​ទប់ទល់​នឹង​ "អំណាច​ផ្តាច់​ការ​"​ ដែល​គេមានទាំងទ័ព​ កម្លាំង​លុយ​ និង​កម្លាំង​តុលាការ​។ ដូច្នេះ​ បើ​មិន​ចេះយុទ្ធសាស្ត្រ​ "ខ្ចីកម្លាំងខាងក្រៅ"​ យកមកប្រើទេ​ នោះមិនអាច​ "ប្តូរ​"​ ហ៊ុន​ សែន​ បាន​»។





Share:

កូនល្ងង់កម្ពុជា


គេតែងពោលថាមេខ្លាកូនប្រាកដជាខ្លា ឬអាចជាតោនិងដំរីក៏អាចថាបាន ប៉ុន្តែសម្រាប់កម្ពុជាវិញ សុភាសិតមួយខុសស្រឡះ តែវាត្រូវត្រង់ពាក្យ«ស្លឹកឈើជ្រុះមិនឆ្ងាយពីគល់» ។

កម្ពុជាដើរតាមគោលនយោបាយចិន ប្រើយុទ្ធសាស្ត្រចិន កលល្បិចសាមកុករបស់ចិនដើម្បីបំបែបបំបាក់ គ្រប់គ្រងនិងយកឈ្នះគូបដិបក្ស ប៉ុន្តែយុទ្ធសាស្ត្រដែលកម្ពុជារៀនបច្ចុប្បន្ននេះសម្រាប់ប្រយុទ្ធតែជាមួយដៃគូជាប់ទ្រុង ជាប់ច្រវ៉ាក់ស្រាប់ប៉ុណ្ណោះ ។ ប្រសិនបើប្រកួតជាមួយដៃគូមានមាឌនិងកម្លាំងប្រហាក់ប្រហែលគ្នាកម្ពុជាបច្ចុប្បន្ននេះប្រាកដជាដូចក្អាត់ក្រោមកង់រទេះហើយ ។

មិនចាំបាច់និយាយថ្វីជាមួយនឹងចិនដែលជាព្រះបិតាបង្កើតរបស់ខ្លួននោះ សូម្បីត្រឹមតែយួនដែលជាមហាមិត្តឬជាបងបង្កើតរបស់កម្ពុជាក៏មិនអាចប្រៀបបានដែរ វាស្ថិតនៅឆ្ងាយស្មើជើងមេឃដែរ ។

បច្ចុប្បន្ននេះគេតែងអួតខ្ទ័រខ្ទាថាកម្ពុជាបានផ្លាស់មុខមាត់ថ្មី លើទឹកដីសុវណ្ណភូមិ លើទឹកដីអង្គរ ហាក់បីដូចជាសម័យអរិយធម៌អង្គរទី២អ៊ីចឹងដែរ កម្ពុជាបានទទួលបានទទួលនូវពានរង្វាន់ជាច្រើន ដូច ក្រម៉ាវែងជាងគេក្នុងពិភពដែលមិនមានគេផលិតនិងប្រើប្រាស់ អន្សមធំ​​​​​​​​​​​​​​​​​​​​​​​​គេនៅលើពិភពដែលមិនមានប្រជាជនប្រទេសណាមួយពិសានិងធ្វើ»


កម្ពុជាបច្ចុប្បន្ននេះល្បិល្បាញមែនគឺល្បីតែយករបស់គេផលិតរួចហើយ យកមកធ្វើជាស្នាដៃរបស់ខ្លួន ល្បីតែរឿងកំប៉ិកកំប៉ុកគេមិនប្រើ គ្មាននរណាមួយប្រកួតប្រជែង ដែលប្រទេសជាច្រើននៅលើពិភពលោកនេះគិតថាមិនបានការ មិនជាប្រយោជន៍ នាំឲ្យតែខាតបង់ថវិកាជាតិ នាំឲ្យប្រជាជនកាន់តែក្រីក្រ ។

កម្ពុជាធ្វើបានស្ពាន២០ម៉ែត្រមួយនាំគ្នាផ្អើលភ្លូកទឹកភ្លូកដី អួតក្តែងថាជាប្រទេសអស្ចារ្យ ប្រទេសរីកចម្រើនគ្រប់វិស័យ តាមពិតខ្ចីលុយគេធ្វើស្ពាន ធ្វើផ្លូវ ជំពាក់ចិនវ័ណ្ឌកសឹងតែលក់ប្រទេសសងមិនរួច ។ ស្ពានផ្លូវចិនធ្វើឲ្យមួយឆ្នាំ២ឆ្នាំជួសជុល​ក៏កម្ពុជាអួតអាងល្បីរុន្ទឺកប់អាកាសដែរ អួតៗរហូតអស់រ៉ែ អស់ព្រៃ អួតរហូតបរទេសចូលពេញស្រុកមិនដឹងខ្លួន ។

នេះពិតជាកូនល្ងង់មែន គ្មានកាត់បានឪពុកម្តាយនិងបងៗអីបន្តិចសោះ ក្រឡេកមើលចិនយួន រាប់ចាប់តាំងពីធរាសាស្ត្រឡើងទៅ គេលើកទឹកទន្លេស្រោចដំាំកសិកម្មទៅហើយ ទីណាក៏មានទឹក ទីណាក៏មានពណ៍ប៉ៃតង ដំណាំស្រស់ខ្ចីល្អពេញទីវាល ។

ចំណែកកូនពៅកម្ពុជាវិញ គ្រប់ស្រុកនិគម ភូមិដ្ឋានឮតែមាត់សម្តីពលរដ្ឋខ្មែរនិយាយគ្នាថា ធ្វើកម្មករស្រុកគេ ប្រទេសនេះប្រទេសនោះមានប្រាក់ខែប៉ុណ្ណេះប៉ុណ្ណោះ រត់ចោលស្រុកទេសទាំងគ្រួសារប្តីប្រពន្ធចោលពុកម្តាយកូនចៅស្ងាត់សូន្យ ។

នេះហើយជាលទ្ធផលនៃកម្ពុជាអច្ឆរិយទី២ កម្ពុជាដ៏អស្ចារ្យ កម្ពុជាមានស្ពានផ្លូវក្រោមដី២ម៉ែត្រ ផ្លូវជាតិធ្វើឆ្នាំនេះជួសជុលឆ្នាំបន្ទាប់ កម្ពុជាមានពានរង្វាន់ក្រម៉ាវែង អន្សមធំបំផុត គឺវាខុសពីប្រទេស មិនអច្ឆរិយ តែមានយន្តហោះ មាននាវា មានស្ពានឆ្លងសមុទ្រ មានផ្លូវក្រោមទឹក ឆ្លងភ្នំ មានទីវាលប៉ៃតងស្រសខ្ចីគ្រប់កន្លែងបរិបូណ៍។

វាប្រហែលជាឆ្លាតពេក អស្ចារ្យពេក កូនខ្លាកូននាគផងមិនដឹងទើបកម្ពុជាលែងដាំដុះ លែងផលិត ចំាំតែប្រើ ចាំតែទិញបងនិងឪពុកចិនយួន ។





Share:

Hot Widget

recent/hot-posts

Header Ads Widget

Responsive Advertisement

BTemplates.com