ជីវិតក្មេងវត្ត

Share:

ជីវិតក្មេងវត្ត

Share:

សក្រសួងការពារជាតិកម្ពុជាថ្កោលទោសអាមេរិកដែលបានដាក់ទណ្ឌកម្មលើមន្ត្រីជាន់ខ្ពស់នៃកម្ពុជាថាជាទង្វើអយុត្តិធម៌និងល្ងង់ខ្លៅជាទីបំផុត

នៅថ្ងៃពុធ១​ កើតខែបឋមាសាឍនេះក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្តីថ្លែងការយ៉ាងម៉ឺងម៉ាត់និងដាច់់អហង្ការចំពោះសហរដ្ឋអាមេរិកដែលបានបង្កកទ្រព្យសម្បត្តិមន្ត្រីជាន់ខ្ពស់របស់ខ្លួនមួយរូប គឺលោកហីង ប៊ុនហៀងដែលជាមន្ត្រីអគ្គនាយកដ្ឋានអង្គរក្សរបស់លោកនាយករដ្ឋមន្ត្រីផ្ទាល់ ។
នៅក្នុងសេចក្តីថ្លែងការណ៏កម្ពុជាបានចោទប្រកាន់អាមេរិកថា ទង្វើល្ងង់ខ្លៅ ដ៏គគ្លើន ដែលមិនកអាចទទួលយកបាន ។ ទង្វើរបស់សហរដ្ឋអាមេរិកនេះ ជាសកម្មភាពរំលោភច្បាប់សេរីភាពដ៏អយុត្តិធម៌មកលើកម្ពុជាដែលជាប្រទេសអធិបតេយ្យ  ។
ផ្ទុយពីគណបក្សប្រជាកម្ពុជា គណបក្សសង្គ្រោះជាតិបានសេចក្តីត្រេចអរនិងគាំទ្រចំពោះចំណាត់ការដាក់ទណ្ឌកម្មបង្កកទ្រព្យសម្បត្តិមន្ត្រីជាន់ខ្ពស់របស់លោកហ៊ុន សែន  ហើយថានេះជាពន្លឺយុត្តិធម៌ដែលពលរដ្ឋកម្ពុជា រួមទាំងគណបក្សសង្គ្រោះជាតិតែងតែរងគ្រោះ និងនូវការធ្វើទុក្ខ បុកម្នេញពីសំណាក់រដ្ឋាភិបាលកម្ពុជាបច្ចុប្បន្ន ។
«គណបក្សសង្រ្គោះជាតិគាំទ្រនូវចំណាត់ការនៃការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកលើកលោក​ ហ៊ីង ប៊ុន​ហៀង អគ្គមេបញ្ជាកររងនៃកងយោធពលខេមរភូមិន្ទ និងជាមេរបញ្ជារនៃបញ្ជាការដ្ឋានកងអង្គរក្សររបស់លោក​ហ៊ុន សែន ដែលគេស្គាល់ថាថា ជាជនរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ និងជាមនុស្សជំនិតរបស់លោកហ៊ុន សែន មេដឹកនាំផ្តាច់ការនៅកម្ពុជា»។
នៅក្នុងសេចក្តីថ្លែងការណ៏គាំទ្រការដាក់ទណ្ឌកម្មមកលើមន្ត្រីរដ្ឋាភិបាលកម្ពុជានោះ ក៏បានរៀបរាប់ពីសកម្មភាពរំលោភសិទ្ធិរបស់លោកហ៊ីង ប៊ុនហៀងជាច្រើនផងដែរ មានដូចជា ករណីវាយប្រហារដោយគ្រាប់បែកនៅមុខវត្តបុទុមវត្តិ (មុខសភាចាស់) ករណីប្រើអំពើហឹង្សាលើតំណាងរាស្ត្រគណបសក្សសង្គ្រោះជាតិ២រូប គឺលោក ញ៉យ ចម្រើននិងលោក គង់ សភា ជាដើម ។
កាលកន្លងទៅថ្មីៗនេះ លោកនាយករដ្ឋមន្ត្រីហ៊ុន សែនបានចំអកឲ្យគណបក្សសង្គ្រោះជាតិ ដែលស្នើឲ្យសហរដ្ឋអាមេិកដាក់ទណ្ឌកម្មសេដ្ឋកិច្ច លើរដ្ឋាភិបាលកម្ពុជា លោកថា មន្ត្រីរបស់គណបក្សបក្សប្រជាកម្ពុជា គ្មានទ្រព្យសម្បត្តិណាទៅដាក់នៅអាមេរិកទេ ហើយបើមន្ត្រីទាំងនោះភ្លើទៅដាក់ឲ្យគេបង្កកទៅ ។
លោកសន តារាយុវជនសង្គ្រោះជាតិនិងជាអ្នកគាំទ្រដែលតែងតែរិះគន់ ចំពោះគោលនយោបាយរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានសរសេរលើបណ្តាញសង្គមរបសល់ខ្លួនដោយចំអកថា«សម្តេចតេជោថា ស៉ីភីភីគ្មានទ្រព្យសម្បត្តិនៅក្រៅប្រទេសទេ។    អញ្ចឹងតើក្រសួងការពារជាតិ និងខុទ្ធកាល័យនាយករដ្ឋមន្រ្តីតេជោចេញលិខិត្តថ្កោលទោសការបង្កកទ្រព្យសមប្បត្តិលោកហីុង ប៊ុនហ៊ាងគឺជាការចំអកឲ្យ និងថ្គើនសម្តីសម្តេច? ម្តង១ៗទណ្ឌកម្មពិតជាក់ស្តែងមិនរវើរវាយដូចក្រុមបក្សអាយ៉ងទប់ជើងគ្រែ បាចផ្កាហែហមហ៊ុន សែន។ ដេកផ្ទះឈ្នះឯង ម្រាមដៃស្អាត។ ប្តូរ»

Share:

លោកសោ ចាន់ដេតថា«បក្សប្រជាជនឃោរឃៅទាំងពូជ»

ភាសាគំរាមកំហែងសន្លុត និងសកម្មភាពបង្ក្រាបបំភ័យបំបាក់ស្មារតីចាប់ចងដាក់គុកធ្វើឲ្យសមាជិកបក្សប្រឆាំងនិងមេដឹកនាំគណបក្សរត់បែកខ្ញែកទៅគ្រប់ទិសតំបន់ប្រទេសផ្សេងៗ ។ វាមិនចម្លែកទេដែលគណបក្សប្រជាជនកម្ពុជាគំរាមកំហែងសម្លុតបំភ័យនោះ គ្រប់នីតិកាលបោះឆ្នោតចូលមកដល់គេតែងតែឮភាសាសង្គ្រាម បាញ់បោះនិងសន្តិភាពកើតឡើងជាមួយព្រមគ្នាជាមួយមេបក្សកាន់អំណាច គឺលោកហ៊ុន សែន ។
កាលពីថ្ងៃទី៣០ខែឧសភា២០១៨ ម្សិលមិញនេះលោក គឹម សន្តិភាពមន្ត្រីអ្នកនាំពាក្យនៃក្រសួងយុត្តិធម៌ ថែ្លងសារនយោបាយមួយទៅកាន់ក្រុមបក្សប្រឆាំងដែលធ្វើយុទ្ធនាការមិនចេញទៅបោះឆ្នោតនៅថ្ងៃទី២៩ ខែកក្កដាថា ប្រសិនបើមានពលរដ្ឋណាមិនទៅចូលរួមបោះឆ្នោត ហើយយកទឹកថ្នាំជ្រលក់បន្លំរថាបានចូលរួមបោះឆ្នោតនឹងត្រូវជាប់គុក ។
ចំណែកឯលោកស ខេងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃវិញ ក៏មិនខុសពីលោកគឹម សន្តិភាពដែរ លោកស ខេងនឹងបង្ក្រាបរាល់សកម្មភាពណាធ្វើឲ្យបះពាល់ដល់ការបោះឆ្នោតនៅឆ្នាំ២០១៨នេះ ។
ទាក់ទងនឹងទៅពាក្យសម្តីគំរាមកំហែងចាប់ដាក់គុកច្រវ៉ាក់ ភាសាដ៏គួរឲ្យភ័យខ្លាចរន្ធត់តក់ស្លុកនេះដែរ លោកសោ ចាន់ដេត អតីតសមាជិតព្រឹទ្ធសភាមកពីគណបក្សសម រង្ស៊ីបានសរសេរនៅបណ្តាញសង្គមរបស់លោកថា «ឃោរឃៅទាំងពូជ»  ។ លោក​សោ ចាន់ដេតបានបន្ថែមថា មេដឹកនាំខ្លះមិនបានសិក្សាជ្រៅជ្រះ ធ្លាប់ធ្វើកម្មាភិបាល ជាមន្ត្រីខ្មែរក្រហម ធ្លាប់ជាមនុស្សឃោរឃៅ ធ្លាប់ស្ថិតក្នុងក្រុមរបបបន់ឧក្រិដ្ឋទៅ តែមន្ត្រីខ្លះ ក្មេងជំនាន់ក្រោយៗបានសិក្សាខ្ពង់ខ្ពស់ ប៉ុន្តែនៅតែឃោរឃៅ មានតែមានគំនិតមិនខុសពីមេដឹកនាំចាស់ៗមុនដែលធ្លាប់ជាកម្មាភិបាលខ្មែរក្រហមដែរ ។


Share:

Hot Widget

recent/hot-posts

Header Ads Widget

Responsive Advertisement

BTemplates.com