កម្ពុជគ្រោងនាំចេញផលិតផលស្វាយនិងសាច់ត្រីទៅប្រទេសចិន




កាលពីថ្ងៃព្រហស្បតិ៍ ១រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៨ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានរៀបចំពិធីចុះអនុសារណៈយោគយល់គ្នា រវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាមួយក្រុមហ៊ុន Hunty Co., Ltd ។ 

ពិធីត្រូវប្រារព្ភឡើងក្រោមអធិបតីភាពលោករដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ ក្នុងគោលបំណងធ្វើកិច្ចសហប្រតិតការនាំចេញនូវផលិតផលសាច់ត្រីនិង ស្វាយទៅកាន់ប្រទេសចិន ។  បើតាមគេហទំព័រក្រសួងកសិកម្មបានឲ្យដឹងថា ក្រោមកិច្ចព្រមព្រៀងយោគយល់ Mouនេះ កម្ពុជានឹងនាំចេញនូវផលិតផលស្វាយ និងសាច់ត្រីឲ្យបាន១០ម៉ឺនតោន ក្នុង១ឆ្នាំ។

ឯកឧត្តមរដ្ឋមន្រ្តីបានមានប្រសាសន៍«លទ្ធផលនាថ្ងៃនេះគឺបានមកពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលដែលមានសម្តេចតេជោ ជានាយករដ្ឋមន្រ្តី ដែលដឹកនាំប្រទេសប្រកបដោយឆន្ទៈ និងគតិបណ្ឌិត ដែលមានក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទជាសេនាធិការផ្ទាល់ក្នុងការខិតខំប្រឹងប្រែងទាំងកម្លាំងកាយ ចិត្ត ពុះពារបាននូវរាល់បញ្ហាធ្វើយ៉ាងណានាំយកកសិផលកម្ពុជាទៅកាន់ទីផ្សារ អន្តរជាតិ» ។ 

ជាការពិត កម្ពុជាប្រទេសកសិកម្ម ដីស្រែចំការមានជីជាតិ ដំណាំគ្រប់ប្រភេទអំណោយផល សមប្រកប និងសម្បូណ៍ដោយត្រីគ្រប់ប្រភេទនៅពាសពេញដីបឹងទន្លេជា ពិសេសទន្លេសាប ពលរដ្ឋខ្មែរគ្រប់តែងពោលថា ទីណាមានទឹក ទីនោះមានត្រី ។ ប៉ុន្តែនាពេល បច្ចុប្បន្ននេះ កម្ពុជាបាននាំទំនិញចូលពីប្រទេសជិតខាងគឺថៃនិងវៀតណាម រាប់សិនតោណ ទាំងបន្ថែផ្លែឈើរួមទាំងស្រូវអង្ករក៏ខ្មែរនាំចូលពីរវៀតណាម។ 

បច្ចុប្បន្ននេះ កម្ពុជាពុំមានផលិតផលអ្វីដែលផលិតនៅក្នុងស្រុកសម្រាប់ប្រជាជនខ្លួនឡើយ ហើយកម្ពុជាត្រូវរស់នៅដោយពឹងលើប្រទេសជិតខាង ទាំងសេដ្ឋកិច្ច គ្រឿងហូបពិសាគ្រប់សារពើ ។ ពលរដ្ឋគ្រប់គ្នាតែងពោលពាក្យបញ្ចើចបញ្ចើថា កម្ពុជា ធ្វើតែឈើចាក់ធ្មេញមិនបានផង ដឹកហ៊ុប ទៅយួនៗដឹកមកវិញឈើចាក់ធ្មេញ ។

នៅក្នុងការនាំចេញនូវផលិតផលសាច់ត្រីនិងស្វាយនេះគេសង្ស័យថា ខ្មែរនឹងជួយនាំចេញនូវផលិតរបស់វៀតណាមទៅក្រៅស្រុកទៀតម្តង ដូចអ្វីដែលគេធ្លាប់នាំអង្ករវៀតណាមចេញទៅសហភាពអ៊ឺរ៉ុបកាលពីឆ្នាំកន្លងទៅដែរ ៕






Share:

ក្រុមបរមីជាផ្នែកមួយនៃជនបង្កអសន្តិសុខសង្គម


ប្រទេសខ្មែរសព្វថ្ងៃ ពេញដោយក្រុមបង្កអសន្តិសុខជាច្រើន រាប់មិនអស់ មានគ្រប់កន្លែង គ្រប់តំបន់ គ្រប់ខេត្តក្រុង ទីប្រជុំជន រហូតដល់ទីស្ថានមូលដ្ឋានគ្រឹះនៃពុទ្ធសាសនា វត្តអារាមទៀតផង ។

ពួកគេប្រមូលគៀគរគ្នាដោយប្រើប្រាស់ពាក្យបោកប្រាស់និងបញ្ឆោតមនុស្សម្នាទាំងឡាយ ដោយអួតប្រាប់ពលរដ្ឋស្លូតត្រង់ថាគេជាតួអង្គតំណាងព្រះនេះ ព្រះនោះ ជាអ្នកមកប្រោសសត្វលោក ជាអវតាព្រះសិវៈ វិស្នុ ឬមកពីឋាននេះ ឋាននោះ រហូតហ៊ានតាំងខ្លួនជាព្រះពោធិសត្វបានត្រាស់ដឹងទៀត ។

ពួកបរមីខ្លះទៀតថាខ្លួនគេនេះមកស្តារស្ទួយសាសនា មកកំចាត់សភាវអាក្រក់ ពួកតំណាងឲ្យយោមរាជ យោបាល ស្តេចយក្សព្រះមហាព្រហ្មលោក មកជួយលើកស្ទួយសាសនាព្រះសម្មាសម្ពុទ្ធគោត្តម ។ 

ដើម្បីទាក់ទាក់ទាញមនុស្សឲ្យកាន់តែជឿចូលចិត្តស្ម័គ្រតាមហែហមអមដំណើរ បន្តភូតបោកប្រាស់ នោះគេបានតែងតាំងសាវ័ក សមាជិកក្រុមរបស់គេសុទ្ធតែកូនចៅព្រះ ស្តេចទេវតា បុត្រាបុត្រីមហារាជ មកពីឋានសួគាល័យខ្ពស់ៗ មានតួនាទីសំខាន់ៗក្នុងការជួយជ្រោមជ្រែងសាសនា​និងជាតិ ។ 

គេហៅសាវ័កគេថា ព្រះនាងក្រពុំឈូក ព្រះម៉ែពៅ ព្រះរាជបុត្រទី១ ព្រះម៉ែមហានគរ ព្រះអង្គភឹម ព្រះបាទព្រហ្មទត្ត ព្រះមហាឥសី ព្រះឥសូរ ឬស្នងបរមីស្តេចនាគ ស្តេចគ្រុឌ មហាចតុលោកបាលរក្សាមនុស្សលោកក៏មាន ។ 


ធាតុពិតនៅពីក្រោមនៃក្រុមបរមី តួអង្គព្រះទាំងនោះពោញដោយស្រីស្រា គ្រឿងញៀនរាប់មិនអស់ ។ 
ខ្លះមានស្រីស្នំ ប្រពន្ធចុងដើមបួនដប់រាប់សិបនាក់តាមដង្ហែព្រះបិតា ព្រះពោធិសត្វទាំងនោះ ។ 

ចុះហេតុអ្វីបានជាស្រីៗទាំងនោះលង់ជ្រក់វង្វេងងុបងុលនឹងគ្រូបរមីទាំងនោះម្លេះ រហូតទាំងសុខចិត្តធ្វើជាស្រីស្នំបម្រើគេ  លះបង់កិត្តិយស លះបង់គ្រួសារ កូនប្តីពេញច្បាប់របស់ខ្លួនរត់តាមលោកគ្រូទៅវិញ? 
ដូចដែលខ្ញុំបានរៀបរាប់់ខាងលើអីចឹង ដំបូងគេតាំងនាមយើងជាអ្នកស្នងបរមីនោះ បរមីនោះ ព្រះអង្គធំៗ រួចហើយគេឲ្យយើងទទួលគេជាសិស្ស គេក៏ចាប់ផ្តើមសណ្តំ បញ្ចូលមន្តអាគមស្នេហ៍ បញ្ចូល ញៀនរបស់គេឲ្យដឹងរឿងរ៉ាវខ្លះក្នុងជីវិតរៀងៗខ្លួន ។ 

គេប្រើព្រាយអាបធ្មបទៅបញ្ឆោតយើងថាធ្លាប់ជាកូន ជាចៅ ប្តីប្រពន្ធ និងជាញាតិនឹងអ្នកផ្សេងៗជាច្រើនទៀត ។ បើមានស្រីណាស្អាតលោកគ្រូបរមីគេពេញចិត្តនោះ គេនឹងអន្ទងសណ្តំ ឬថាជាអតីតប្រពន្ធរបស់គេ ហើយយកធ្វើជាស្នំបម្រើគេតែម្តង ។ 

យើងឃើញហើយភាគច្រើនអ្នកជឿលងងុបងុលនឹងបរមីគ្រូអាគមទាំងនោះជាងគេគឺស្រីៗតែម្តង យើងមិនឃើញមានប្រុសៗណាងុបវង្វេងដូចស្រីៗឡើយយ ។ ព្រោះតែស្រីៗចិត្តទន់ ងាយលង់ ងាយជឿ ជំនឿគ្មានហេតុផលនេះហើយទើបគេ បោកទាំងលុយ បោកទាំងខ្លួនដោយមិនដឹងខ្លួន ។


ចាស់ៗខ្ញុំគ្មានអ្វីត្រូវអាណិតអាសូរទេ ព្រោះគាត់ជិតអស់សុពលភាពហើយ គាត់មិនយូរប៉ុន្មានគាត់នឹងស្លាប់បាត់ទៅ តែអ្វីដែលយើងគួរអាណិតបំផុតនោះគឺ ក្មេងៗត្រូវបានគ្រូបរមីទាំងនោះ បង្វក់ ឲ្យវង្វេង ឲ្យឆ្កួតលីលា ខនរៀនសូត្រខូចអនាគត ស្រួលមិនស្រួលត្រូវបានយកនាងធ្វើជាចំណីតណ្ហាគេទៀត ។ 

រាប់ទសវត្សរ៍មកហើយដែលបុគ្គលទាំងនោះតាំងខ្លួនជាព្រះម្ចាស់សួគ៍ស្តេចធម្មិក និងជាព្រះពោធិ សត្វ បង្កអសន្តិសុខសង្គមគ្រប់ទីកន្លែងដោយសេរី អនាធិបតេយ្យពេញផ្ទៃប្រទេស  ដើម្បីលាភសក្ការៈ ស្រីញីបំពេញបំណងតណ្ហារបស់ខ្លួន ដោយគ្មានអាជ្ញធរណាអាចបង្ក្រប់បាន ចាប់បាន លុបបំបាត់ ។ វារឹតតែកើនកើតឡើងជាបន្តបន្ទាប់គ្រប់ខេត្តក្រុង ធ្លាយចូលធ្វើពិធិក្នុងរត្តអារាមទៀត ។ 

ទីបំផុតទៅព្រះពុទ្ធសាសនាក៏ត្រូវគេយកជាឈ្នាន់ជិះជាន់រកស៊ីដូរដោះជាលុយក្រោមរូបភាពបរមីដែរ។ 
ដូច្នេះវាអសន្តិសុខទាំងសង្គម អសន្តិទាំងសាសនាដោយសារការបង្ករបស់ក្រុមបរមីទាំងនោះមួយផ្នែកដែរ ។




សូមបងប្អូនកូនខ្មែរទាំងអស់ត្រូវចេះពិចារណាផង កុំជឿដោយគ្មានហេតុផល  និងជឿលើទង្វើផលកម្មដែលជាប្រយោជន៍ ប្រយ័ត្នខ្លួន ឬកូនស្រីខ្លួនក្លាយជាចំណីស្រីស្នំរបស់គេ  ថែមទាំងបូជាលុយកាក់គេរាល់ខែរាលថ្ងៃទៀត។





Share:

Emmerson Mnangagwa ស្បថឡើងកាន់តំណែងប្រធានាធិបតីជំនួសលោកមូកាបេ ប្រធានាធិបធីអាយុ៩០ឆ្នាំចាស់ជរាក្រាញអំណាចត្រូវគេបណ្តេញចេញកាលពីសប្តាហ៏មុន



ស៊ីមបាវេ៖
នៅក្នុងស្តាត Harare នៃប្រទេសស៊ីមបាវេលាន់ឮតែសំឡេងកងរំពងនៃប្រជាជនស្រែក ហ៊ោ អបអរការប្រកាសឡើងកាន់តំណែងជាប្រធានាធិបតីរបស់លោក Mnangagwa ជំនួសលោក មូកាបេ ។

ស៊ីបាវេជាប្រទេរងនូវវិបត្តិជាច្រើនចាប់តាំងពីលោកមូកាបេឡើងកាន់អំណាចក្នុងឆ្នាំ១៩៨០មក ។ ភាពក្រីគ្មានការធ្វើ ពុករលួយនិងបក្សពួកនិយមបានធ្វើឲ្យប្រទេសអាហ្វ្រិកមួយនេះ កាន់តែមានធ្លាក់ខ្លួនរើមិនរួចពីទាសភាព និងជំងឺសង្គមដ៏រ៉ាំរ៉ៃដែលអូសបន្លាយជាង៣ទសវត្សរ៏មកនេះ  ។

លោកមូកាបេបានឡើងកាន់អំណាចក្រោយសង្គ្រាម Querilla War ឆ្នាំ១៩៧០ ឬហៅថាអនីតិកាលគឺតាំងពីមិនទាន់មានរដ្ឋាភិបាលដែលបោះឆ្នោតជ្រើសតាំងដោយពលរដ្ឋ ។  លោកJason Burke អ្នកឆ្លើយ ឆ្លងគេហទំព័រវីគីភីឌៀបានសរសេរថា ចាប់តាំងលោក លោកមូកាបេឡើងកាន់អំណាចមក លោកបានប្រព្រឹត្តិអំពើព្រៃផ្សៃជាច្រើន ធ្វើឲ្យពលរដ្ឋ​ក៏ដូចជាបេក្ខជនប្រធានាធិបតីថ្មី គឺលោក Mnangawa អត់ទ្រាំមិនបាន ។ 

បើទោះជាលោកមូកាបេមានវ័យ៩៣ចាស់ជរាហើយក្តីក៏លោកនៅតែក្រាញអំណាច មិនព្រមចុះចេញតំណែងឡើយ ហើយលោកមានបំណងផ្ទេរតំណែងប្រធានាធិបតីឲ្យទៅភរិយារបស់លោកមានអាយុទើប៥២ឆ្នាំ ដែលពេញដោយរឿងអាស្រូវ ។ លោកស្រីមូកាបេត្រូវបានគេរកឃើញថា មានការប្រកបរបរខុសច្បាប់ ចូលភាគហ៊ុនច្រើននៅក្នុងក្រុមហ៊ុនកូនប្រុសរបស់លោកស្រី ប្រទេសអាហ្រ្វិកខាងត្បូងក្នុងនោះមានអចលនទ្រព្យនិងរថយន្តROLL Royceតម្លៃខ្ទង់លានដុល្លាផងដែរ ។ 

នៅកម្ពុជាឯណេះវិញ កាលពីថ្ងៃទី២២ វិច្ឆិកា កន្លងទៅ អតីប្រធានគណបក្សប្រឆាំងដែលនិរាស្ត្រខ្លួនទៅក្រៅប្រទេសដើម្បីគេចឲ្យផុតពីការប៉ុនប៉ងចាប់ខ្លួនពីគណបក្សកាន់អំណាច បានថ្លែង ប្រៀបធៀបលោកហ៊ុន សែននឹងលោកមូកាបេថា លោកហ៊ុន សែនជិតដល់ថ្ងៃពលរដ្ឋទាញទម្លាក់  ជិតដល់ថ្ងៃអន្សាហើយ។ 
លោកសម រង្ស៊ី«ថ្ងៃនេះ ប្រជាពលរដ្ឋ នៅប្រទេសហ្ស៊ីមបាបវ៉េ (Zimbabwe) អបអរសាទរ ការធ្លាក់ពីតំណែង របស់ជនផ្តាច់ការ រ៉ូបឺត មូហ្គាបេ (Robert Mugabe) ដែលបានកាន់អំណាច ជាង ៣០ ឆ្នាំមកហើយ។ នៅឆ្នាំ ២០១៨ ប្រជាពលរដ្ឋខ្មែរ ក៏នឹងអបអរសាទរដូចគ្នាអញ្ចឹងដែរ ការធ្លាក់ពីតំណែង របស់ជនផ្តាច់ការ ហ៊ុន សែន ដែលបានកាន់អំណាចជាង ៣០ ឆ្នាំមកហើយដែរ»





Share:

លោកនាយករដ្ឋមន្ត្រីហ៊ុនថាកម្ពុជាកំពុងមានសន្តិភាព សេរីភាពទន្ទឹមនឹងអន្តរជាតិជាពិសេសប្រទេសប្រកាន់លទ្ធិប្រជាធិបតេយ្យថាកម្ពុជាកំពុងធ្លាក់ក្នុងរបបផ្តាច់ការដូចកាលពី៣ទសវត្សន៏មុន



លោកនាយករដ្ឋមន្ត្រីហ៊ុន សែនថ្លែងផ្ញើសារទៅកាន់ពលរដ្ឋ កម្មករកម្មការិនី ថា ប្រទេសកម្ពុជាកម្ពុជាកំពុងតែមានសន្តិភាព សេរីភាព និងលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស និងមានសិទ្ធិសេរីភាពពេញបរិបូណ៌ ។ 
ដោយផ្ញើនៅលើបណ្តាញសង្គមហ្វេសប៊ុករបស់លោក ដោយភ្ជាប់មកនូវរូបភាពសែលហ្វីជាមួយកម្មករកម្មការិនីដ៏ច្រើនកុះករផង លោកថ្លែងថា «គ្រប់ៗគ្នាដែលបានមកដល់កម្ពុជា គឺបានឃើញកម្ពុជាពិតប្រាកដ ជាប្រទេសដែលមានសុខសន្តិភាព រីកចម្រើន ប្រជាពលរដ្ឋរស់នៅសុខសាន្ត និងប្រកបរកស៊ីទទួលទានបានគ្រប់ទីកន្លែង ហើយជាពិសេស គឺកូនក្មួយចៅៗសិស្សានុសិស្សមានឱកាសបានសិក្សារៀនសូត្រចាប់តាំងពីទីក្រុងរហូតដល់ជនបទ»
លោកបន្តថា សន្តិភាពបានទាក់ទាញអ្នកវិនិយោគទុនបរទេសនិងភ្ញៀវទេសចរជាង៥លាននាក់ក្នុងមួយឆ្នាំៗហើយ​​​​​​ ក៏បានចូលរួមអភិវឌ្ឍវិស័យសេដ្ឋកិច្ចកម្ពុជាយ៉ាងច្រើនសន្ធឹកសន្ធាប់ ។ 
បើទោះបីជាលោកនាយករដ្ឋមន្ត្រីហ៊ុន សែនអះអាងថាកម្ពុជាកំពុងមានសន្តិភាពសេរីភាព ប្រជាធិបតេយ្យនិង ពលករកម្មករសិស្សានុស្ស បានរៀនសូត្រ ប្រកបកិច្ចការផ្សេងៗប្រកបដោយភាពរីករាយ សុខសប្បាយក្តី កាលពីឆ្នាំ២០១៣ និងដើមឆ្នាំ២០១៤ ករណីបង្ក្រាបកម្មករកម្មការិនីបណ្តាលឲ្យស្លាប់ និងរងរបួសជាច្រើនរួប ជាពិសេស កណរណីបាញ់បង្ក្រាបកម្មកររោងចក្រនៅតាមបណ្តោយផ្លូវវេងស្រេង ពេលដែលពួកគេទាមទារប្រាក់ខែ១៦០ដុល្លា ។ 
អំពើហឹង្សាជាច្រើនករណីមកពលរដ្ឋស្លូតត្រង់ សកម្មជនការពារព្រៃឈើនិងបរិស្ថាន សិទ្ធិមនុស្ស រួមទាំងគណបក្សប្រឆាំងបានកើតឡើងជារៀងរាល់ឆ្នាំ ប៉ុន្តែលោកនាយករដ្ឋមន្ត្រីហ៊ុន សែនក្នុងនាមជាមេដឹកនាំ ពុំដែលទទួលខុស ត្រូវឡើយ លោកតែងតែបង្វែរការទទួលខុសត្រូវទាំងនោះទៅលើជន រង់គ្រោះកម្មករកម្មការិនី នឹងបក្សប្រឆាំងទៅវិញ ។ 
ករណីផ្លូវវេងស្រេង លោកថាស្តាយណាស់ មិនសម្លាប់ពួកនោះឲ្យហើយ បើលោកដឹងថាពួកបក្សប្រឆាំងគ្រោងផ្តួលរំលំ លោកកាលពីឆ្នាំ២០១៣នោះ ម្លេះពេលនេះ កំពុងធ្វើបុណ្យខួបពួកនោះផង ។ 
ទាក់ទងនឹងភាសាប៉ុនប៉ងសម្លាប់បាតុករ និងមន្ត្រីបក្សប្រឆាំងប្រមាណ១០០ទៅ២០០នាក់នេះដែរ មេធាវិ អន្តរជាតិ រីឆាត រ៉ូជឺ( Richard Rogers)បានបន្ថែមភស្តុតាងមួយទៀតទៅតុលាការអន្តរជាតិ ICC ក្នុងនោះ ក៏មានករណីរំលាយគណបក្សសង្គ្រោះជាតិផងដែរ ។ 
ទាក់ទងនឹងករណីរំលាយគណបក្សសង្គ្រោះជាតិនេះដែរ សហគមន៏អ៊ឺរ៉ុប ប្រទេសអាមេរិក និងប្រទេសស៊ុយអ៊ែតផង មើលឃើញថាកម្ពុជាកំពុងតែដើរទៅរកលទ្ធិផ្តាច់ការឯកបក្ស និងគ្មានសិទ្ធិសេរីភាពខាងសារព័ត៍មាននិងនយោបាយ ហើយពួកនឹងបិទកូតានាំចេញទំនិញផ្សេងៗពីប្រទេសកម្ពុជា រួមទាំងជំនូយលើវិស័យជាច្រើនទៀត ។





Share:

សេចក្តីជូនដំណឹង ស្តីពីគ.ជ.បប្រកាសទទួលស្គាល់តំណាងរាស្ត្រគណបក្សហ្វុនស៊ិនប៉ិច



បន្ទាប់ពីមានការប្រកាសរំលាយគណបក្សសង្គ្រោះជាតិកាលពីថ្ងៃទី១៦វិច្ឆិកា របស់តុលាការកំពុលនៃព្រះរាជាណាចក្រកម្ពុជា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដឹកនាំដោយ លោកស៊ិក ប៊ុនហុក ប្រធានគ.ជ.បបានយកអាសនៈរបស់គណបក្សសង្គ្រោះជាតិទៅបែងចែកឲ្យគណបក្សតូចៗដែល មិនមានអាសនៈនៅក្នុងរដ្ឋសភា ក្នុងនោះគណបក្សហ៊្វុនស៊ិនប៉ិចទទួលបាន៤១អាសនៈ ។ 
បើទោះបីជាមានការរិះគន់ពីមតិជាតិនិងអន្តរជាតិក្នុងការរំលាយកគណបក្សសង្គ្រោះជាតិ និងការបែងចែកអាសនៈសភានេះថាធ្វើឡើងតាមការបញ្ជានិងតាមការចង់បានរបស់លោកហ៊ុន សែនក្តី រដ្ឋាភិបាលបានបញ្ជាក់ថា ការបែងចែកអាសនៈ និងការរំលាយបក្សសង្គ្រោះជាតិនេះគឺឡើងតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជានិងស្រប់តាមច្បាប់នៃប្រទេសខ្មែរ ។ 






Share:






Share:

ហ៊ុនសែនបរាជ័យ មិនអាចទិញទឹកចិត្តសមាជិកក្រុមប្រឹក្សាឃុំសង្កាត់សង្គ្រោះជាតិបាន សូម្បីតែជនពិការ ទោះបីផ្តល់លុយកាក់អ្វីក៏ដោយពួកគេសុខចិត្តលក់ការ៉ែម មិនទទួលតំណែងនឹងលុយពីបក្សប្រជាជន


ហ៊ុនសែនបរាជ័យ មិនអាចទិញទឹកចិត្តសមាជិកក្រុមប្រឹក្សាឃុំសង្កាត់សង្គ្រោះជាតិបាន សូម្បីតែជនពិការ ទោះបីផ្តល់លុយកាក់អ្វីក៏ដោយពួកគេសុខចិត្តលក់ការ៉ែម មិនទទួលតំណែងនឹងលុយពីបក្សប្រជាជន
............
មុនតុលាការកំពូលនៃព្រះរាជាណាចក្រកម្ពុជារំលាយគណបក្សសង្គ្រោះជាតិ លោកនាយករដ្ឋមន្ត្រីហ៊ុន សែនបានប្រកាសឲ្យសមាជិកក្រុមប្រឹក្សាទាំងអស់របស់គណបក្សសង្គ្រោះជាតិចុះចូលនឹងគណបក្សប្រជាជនកម្ពុជា ដោយហ៊ុន សែនសន្យានឹងផ្តល់អំណាចតួនាទីឲ្យសមជិកទាំងនោះឲ្យនៅដដែល ប៉ុន្តែជ្រកនៅក្រោមផ្លាក់ គណបក្សប្រជាជនកម្ពុជា ។
ទោះយ៉ាងនោះក្តី លោកសុខ ណានដែលជាជនពិការផង សុខចិត្តដើរលក់ការ៉ែមកី តាមផ្លូវប្រសើរជាងលក់លក់ក្បាល លក់បេះដូង ក្បត់ឆន្ទៈរាស្ត្រជាង៣លាននាក់ ដែលស្មោះត្រង់បោះឲ្យគណបក្សលោក ។

សមាជិកមកពីគណបក្សសង្គ្រោះជាតិជាច្រើននិយយាយថា អំណាចទាំងនោះពួកគាត់បានមកពីមករាស្ត្រផ្តល់ឲ្យពុំមែនលោកហ៊ុន សែនផ្តល់ឲ្យឡើយ ដូច្នោះអ្វីៗជារបស់រាស្ត្រ បើគេប្លន់ឆន្ទៈរាស្ត្រ ពួកគេមិនអាចស្រលាញ់លុយនិងអំណាចទៅជ្រក ក្រោមឆ័ត្រចោរក្បត់រាស្ត្រទេ ។

ទោះបីជាបរាជ័យក្នុងការអំពាវនាវមួយឲ្យសមាជិកគណបក្សសង្គ្រោះជាតិចុះមួយដងជាពីរដងក្តី លោកនាយករដ្ឋមន្ត្រីហ៊ុន សែនជាថ្មីម្តងទៀត បានដាក់ឪសាន្តវាទឲ្យសមាជិកក្រុមប្រឹក្សាឃុំសង្កាត់សង្គ្រោះជាតិប្រមាណ៥ពាន់នាក់ត្រឹមថ្ងៃទី២៤វិច្ឆិកានេះ ។ បើតាមកញ្ញា សុវណ្ណថា ដែលជាអតីតៈអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ បានបញ្ជាក់ថា ប្រសិនបើសមាជិកក្រុមប្រឹក្សាគណបក្សសង្គ្រោះជាតិទាំងនោះមិនព្រមចុះចូលនឹងគណបក្សប្រជាជនតាមការអំពាវនាវរបស់លោកហ៊ុន សែនម្តងជាពីរដងទេ កញ្ញានឹងប្តឹងសមាជិកទាំងនោះឲ្យជាប់ពន្ធនាគាររហូតដល់១៥ឆ្នាំ ។ នាងបានសរសេរហ្វេសប៊ុកផ្ទាល់ខ្លួនថា សម្រាប់ឯកសារដាក់ពាក្យប្តឹងទាំងនោះ នាងបានរៀបចំរួចរាល់ហើយ ។


Share:

Hot Widget

recent/hot-posts

Header Ads Widget

Responsive Advertisement

BTemplates.com