មន្ត្រីពុករលួយ រកស៊ីកិបកែងលួយថថិវការជាតិប្រហែលជាគ្មានអាមរ្មណ៏ខ្មាស់អៀននឹងពលរដ្ឋលក់ដូរទូលកញ្ង្រែងតាមផ្លូវឡើយ
ក្រុមហ៊ុនសែនមានអ្វីខុសពីក្រុមប៉ុលពត គឺមានចរិតឃោរឃៅដូចគ្នា
លោកអ៊ុំសំអាន ហៅរបបលោកហ៊ុនសែនបច្ចុប្បន្នថាជារបបដឹកនាំដោយខ្មែរក្រហមថ្មី ដោយលោកយកការតែងខ្លួន និងឥរិបថ កិរិយាមាយាទ អាកប្បកិរិយាការប្រព្រឹត្តរបស់លោកហ៊ុន សែនសពថ្ងៃមកប្រៀបធៀប ក្នុងមានដូចជាការបង់កក្រម៉ា និងការចោទចាប់ ដេញកំទេចបក្សប្រឆាំង និងសម្តីលោក របស់លោកហ៊ុន សែនដែលតែងតែគំរាមចោលបុគ្គលណាដែលហ៊ានប្រឆាំងនិងក្រុមគ្រួសារ និងបក្សប្រជាជន ។
«ខ្មែរក្រហមសម័យចាស់ និងខ្មែរក្រហមសម័យថ្មី បង់កក្រមាដូចគ្នា ចរិតឃោរឃៅដូចគ្នា បម្រើចិនដូចគ្នា ប៉ុន្តែខុសគ្នាត្រង់ខ្មែរក្រហមសម័យចាស់ប្រឆាំងយួន ឯខ្មែរក្រហមសម័យថ្មីបម្រើយួននិងកាត់ដីខ្មែរអោយយួន»
អ្នកវិភាគរត់ចោលសន្តិភាព លោកគឹមសុខបន្តរិះគន់លោកហ៊ុនថាហ៊ុនសែនដឹកនារដ្ឋាភិបាលគីង្គក់
អ្នកវិភាគដែលរបបក្រុងភ្នំពេញហៅថាជាជនដែលរត់ចោលសន្តិភាព គឺលោកគឹម សុខនៅតែបន្តរិះគន់រដ្ឋាភិបាលលោកហ៊ុនសែន ដោយមិនដកដៃ តែងតែងចេញវោហារសាស្ត្រអត្ថបទខ្លីៗលើបណ្តាញសង្គមផ្ទាល់ខ្លួនបាញ់ឆ្ពោះចំទៅត្រកូលហ៊ុន ពិសេសលោកហ៊ុនសែន និងលោកហ៊ុន ម៉ាណែត ដែលលោកហ៊ុន សែនទើបតែលើកបន្តុកឲ្យមកកាន់តំណែងនាយរដ្ឋមន្ត្រីជំនួសលោក ។
នាថ្ងៃច័ន្ទទី១៦ ខែមករានេះ លោកគឹម សុខលើកឡើងថា «ហ៊ុន សែនថា គាត់ដឹកនាំរដ្ឋាភិបាលគីង្គក់ ។ ហ៊ុន ម៉ាណែតកូនកាត់ក្របី ដូច្នេះហ៊ុន ម៉ាណែតនឹងដឹកនាំរដ្ឋាភិបាលក្របី»។ ទោះយ៉ាងណា នេះជាយុទ្ធសាស្ត្រអភិវឌ្ឍន៏ប្រទេសកម្ពុជាតាមបែបជំហ៊ាន គីង្គក់ ដែលលោកនាយរដ្ឋមន្ត្រីហ៊ុន សែនបានប្រើកកាលពីអាណត្តិទី២ ទី៣កន្លងទៅ ។