តេជោសែនភ្ជាប់ទំនាក់ទំនងទូតនិងប្រទេសគ្មានការអភិវឌ្ឍន៏និងពុំសូវមានប្រយោជន៏ដល់កម្ពុជា

ប្រទេសជិតខាងវៀតណាមថៃ សុទ្ធតែរត់រកប្រទេសមហាអំណាចលោកសេរីធំៗមានសហភាពអ៊ឺរ៉ុបនិងអាមេរិកជាដើម ដើម្បីបង្កើតទីផ្សារពាណិជ្ជកម្ម និងទទួលបានផលប្រយោជន៏ជាច្រើនផ្សេងៗ ។

ផ្ទុយពីប្រទេសជិតខាង មេដឹកនាំកម្ពុជាសម្រុកចូលប្រទេសកុម្មុនិស្តផ្តាច់ការ និងជាប្រទេសក្រក្រី គ្មានការអភិវឌ្ឍន៏  អភិវឌ្ឍតែគ្រឿងញៀននិងល្បេង ដូចជាប្រទេសចិនជាដើម ។

នៅថ្ងៃទី១៥ ខែមិថុនានេះដែរ លោកនាយករដ្ឋមន្ត្រីហ៊ុន សែនប្រកាសរឹតចំណងទូតជាមួយនឹងប្រទេសTajikistan ដែលជាប្រទេសតូចមួយស្តិតជាប់ព្រំដែននៃប្រទេសសម្បូណ៏ដោយភេវរករ ឧស្សាហ៏កើតមានការបំផ្ទុះគ្រាប់បែកញឹកញាប់ ហើយបច្ចុប្បន្ននេះនៅតាមបណ្តោយព្រំដែននៃប្រទេសអាហ្គានិស្ថាន តំបន់ហ្គាស្នានៃប្រទេសបាគិស្ថាន និងខេត្តស៊ានជាំងនៃប្រទេសចិនក៏អាចមានក្រុមបាស់បោរប្រឆាំងផងដែរ ។

គេមិនដឹងថាលោកហ៊ុន សែនខិតខំលះបង់ប្រទេសមហាអំណាច សហភាពអ៊ឺរ៉ុបមានចិន និងប្រទេសតូចៗផ្សេងទៀត កម្ពុជានឹងទទួលបាននូវផលអ្វីសម្រាប់កម្ពុជានោះឡើយ ផ្ទុយទៅវីញ គេតែងសង្កេតឃើញថា ក្រោមទំនាក់ទំនងការទូតជាមួយប្រទេសផ្តាច់ការទាំងនោះ អ្វីដែលកម្ពុជាទទួលបានគឺជីវិតខ្មែរ ទឹកដីខ្មែរ និងធនធានធម្មជាតិខ្មែរត្រូវបានបាត់បង់យ៉ាងសន្ធឹកសន្ធាប់ ។

ប្រទេសTajikistanក៏ដូចគ្នា ប្រទេសនេះស្ថិតក្នុងតំបន់ប្រទេសភេវរកម្ម សម្បូណ៏អំពើឃាតកម្ម បំផ្ទុះគ្រាប់បែក ជាប្រទេសទើបទទួលបានការឯករាជ្យពីរុស្ស៊ីក្នុងឆ្នាំ១៩៩១ ក្រោយពេលសហភាពសូវៀតដួលរលំដូចកម្ពុជាដែរ ។

ដូច្នេះតើកម្ពុជានិងតាជីគីស្ថាននិងមានទំនាក់ទំងពាណិជ្ជកម្មអ្វីជាមួយគ្នា ?



Share:

0 Comments:

Post a Comment

Hot Widget

recent/hot-posts

Header Ads Widget

Responsive Advertisement

BTemplates.com

Blog Archive