ប្រភពចំណូលសេដ្ឋកិច្ចកម្ពុជា ដែលធ្វើឲ្យកើនឡើង៧%ជារៀងរាល់ឆ្នាំ Principle e...






#សេដ្ឋកិច្ចសម្តេចឡើងរហូត
----------------------------

អាស៊ុន៖ អ៊ូរខ្សឹបៗ ៖ ឪពុទ្ធោ លោកព្រះអើយ កាលសេដ្ឋកិច្ចមិនឡើង សម័យប៉ុល ពត លន់ ណុលជាដើម ត្រកូលស៊ុន រស់យ៉ាងសប្បាយ ផ្លែឈើស៊ីមិនខ្វះ ដល់ត្រកូលហ៊ុន សេដ្ឋកិច្ចឡើង៧%រហូត ត្រកូលរកតែស្លឹកឈើស៊ីមិនបាន​ ចង់តែចង់កឲ្យស្លាប់ទេ លោកអើយ ។ គិតថានឹងឆ្លងដែនទៅថៃនឹងគេ ខ្លាចមន្ត្រីអន្តោប្រវេសន៏ ត្រកូលស៊ុន ច្រើនយ៉ាងនេះ មានលុយណា ធ្វើប៉ាស្ព័រ ?

សម្តេច៖ ហេ! អាស៊ុន ឯងធ្វើអីនុង ម៉េចចង់ក ឬបោកក្បាលសម្លាប់ខ្លួនមែន ?

អាស៊ុន៖ អូ...ៗ សម្តេចទេ ពាក់វែន ឈើច្រត់ចឹង អាស៊ុន ស្មានតែដង្ខៅ ឬនាយទុនស្អីណា មករកដីអភិវដ្ឍ ។

សម្តេច៖ ចុះឯងធ្វើអី ប្រយឹតប្រតោងៗ នុង ហា អាស៊ុន ចង់កមែន?

អាស៊ុន៖ ហី ! សម្តេច អាស៊ុនខ្ញុំអានព័ត៍មានមិញឮថាសេដ្ឋកិច្ច សម្តេចឡើងទៀតហើយ ឡើងកប់តែម្តង ចឹងៗអី ឲ្យអាស៊ុន ទៅសម្លាប់ខ្លួនម៉េចទៅ ? ខ្ញុំសប្បាយចិត្តណាស់សម្តេច មានស្លឹកឈើស៊ីប៉ុណ្ណឹងហើយ ចង់បានស្អីទៀត ។

មើល៏ចុះ ព្រៃភ្នំធំៗ សម្តេចគាស់ភ្នំថ្ម ឲ្យវិនិយោគិនបរទេសដាំកៅស៊ូ ធ្វើផ្លូវ ធ្វើសូនគ្រាន់នឹងត្រកូលស៊ុនកំសាន្តរាល់ពេលអផ្សុកដែរ សម្តេច ។

សម្តេច៖ អាស៊ុន ឯងនិយាយត្រូវ ជាមួយនឹងប្រកបដោយចេរភាពនេះ នាយទុនបរទេសមានចិននិងវៀតណាម នឹងមកប្រទេសយើងបន្ថែមទៀត យើងធ្វើក្រប់វិស័យទាំងអស់ ។

បន្លែ ផ្លែឈើ ឧស្សាហកម្មម្រឹតធ្ងន់ស្រាល់មធ្យម នាយទុនគេនឹងជួយយើង សូម្បីតែស្រែចំការវៀតណាម ធ្វើដែរណា ។
តើយើងនៅពិបាកស្អិទៀត អាស៊ុន ?

អាស៊ុន៖ ពិតណាស់​ សម្តេច កាលមុនយើងភ័យព្រួយនឹងរឿងធ្វើស្រែ ចំការ ព្រួយនឹងការឃ្វាលគោក្របី ពិបាកថែទាំពួកវា ចូលព្រៃភ្នំអី ខ្លាចពស់ខ្លាសត្វសាហាខាំចឹក ឥឡូវ ស្រឡះវឹង មើលធ្លុះជើងមេឃ ចង់ទៅនាក៏បាន លែងភ័យព្រួយមើលស្រែស្រូវឬពិបាកឈ្លោះគ្នារឿងទឹកស្រែនិងព្រំដីអីទៀតហើយ យើងជួលឲ្យវៀតណាម ចិន បើគេចង់បានផលល្អ គេនឹងជួយថែហើយ យើងគិតែធ្វើការរោងចក្រ ឬក៏អាចចំណាកស្រុកធ្វើការឲ្យថៃ ម៉ាឡេ កូរ៉េ ដោយគ្មានក្តីព្រួយ ពេលណាមកក៏បាន ។

សម្តេច៖ ត្រូវណាស់ អាស៊ុនពិតជាមានគតិបណ្ឌិតមែន នែ! ចឹងអញ ឲ្យក្រសួងកសិកម្ម វាអនុញត្តឲ្យក្រុមហ៊ុនវៀតណាម មកដាំបន្លែនៅស្រុកយើង កុំឲ្យពលរដ្ឋកសិករពិបាកក្នុងការដាំដុះ ហើយវៀតណាមក៏បាកនឹងនាំចូលដែរ ម្យ៉ាងនាំពិបាកបង្កើកុងត្រូលច្រើនណាណាអាស៊ុន ។

អាស៊ុន៖ ត្រូវហើយសម្តេច ខ្ញុំក៏ដឹងដែរ សម្តេចធ្វើគ្រប់វិស័យ មានទាំងធនាគារ វិយោគចិន វៀតណាម រោងចក្រចិនវៀតណាម ផ្ទះសំណាក់ចិនវៀតណាម បន្លែ ឧបករណ៏ប្រើប្រាស់ចិនវៀតណាម សម្តេចធ្វើរហូតដល់ ឲ្យពលរករចិន វៀតណាមមកជួយរទៀតឯណោះ ! ទាំងនះសុទ្ធតែក្រោមការដឹកនាំ របស់សម្តេច ប្រកបដោយគតិបណ្ឌិត ប្រាជ្ញាដ៏ភ្លឺស្វាំង ។

សម្តេច៖ អើ អាស៊ុន! យើងជជែកគ្នាច្រើនដែរណាស់ហើយ អញគិតលាឯងទៅមុនហើយ ទៅរកប្រជុំគណរដ្ឋមន្ត្រីស្តីពីការវិនិយោគបន្ថែមទៀត ។

អាស៊ុន៖ ព្រះបាទទាន ! អញ្ជើញចុះ សម្តេច សុខសប្បាយ ។
ក្រោយសម្តេចប្រកបដោយគតិបណ្ឌិតមហាអស្ចារ្យចាកចេញទៅ អាស៊ុន ស្រក់ទឹកភ្នែក ហូរជោរជោកផែនភក្ត្រា បូតស្លឹកឈើជាចំណីអាហារ ត្អូនត្អែទំនួញសោកសៅថា « អស់ឪ លោកព្រះអើយ សេដ្ឋឡើង រីកចម្រើន មិនដឹងជាចម្រើនស្អីទេ​គ្មានចេះធ្វើអីខ្លួនឯងមួយ សុទ្ធតែរបស់គេ សូម្បីតែស្រីខូចក៏របស់យួនចិនដែរ កុំថាកម្មករ ផលិតផលជាតិ ។

បើខ្ញុំមិនបញ្ជោរថា រីកចម្រើន ប្រកបដោយគតិបណ្ឌិតទេ ម្លេះដើមឈើអញតែមួយដើមនេះ គេកាប់កែច្នៃឬគាស់ចោល ខានស៊ីស្លឹកទៀត ។
បានស្លឹឈើស៊ីហើយ នៅចង់បានស្អីទៀត ៕
Share:

ស្នេហាក្នុងពេលរាត្រី​

តើមានបងប្អូនណាដឹងថា បទនេះមានខុសត្រង់ណាទេ ?
សូមឲ្យបានច្បាស់មើលថាខុសអ្វី ?
តើវាជាអចេតនា ឬក៏អ្នកនិពន្ធយើងសរសេរយ៉ាងនេះ ?

សូមបញ្ជាក់ថាមិនអានខុសអីធ្ងន់ធ្ងរទេ គ្រាន់តែពាក្យអូនទៅបង បងទៅអូនវិញប់ុណ្ណោះ ។

I.ស្នេហាក្នុងពេលរាត្រី អូនសូមចាប់ដៃថ្លៃអើយកុំខឹង ចាប់ហើយអូនសួរដំណឹងៗ
តើព្រលឹងមានប្រពន្ធឬនៅ ?
ពេលយប់អូនទៅដេក រឭកបងពេក អូនគេងសោកសៅ  !បងអើយស្រលាញ់អូនទៅៗ
សម័យឥឡូវគេមិនសូវនៅយូរ។


II.ស្នេហាក្នុងពេលរាត្រី អូនសូមចាប់ដៃថ្លៃអើយកុំខឹង ចាប់ហើយអូនសួរដំណឹងៗ
តើព្រលឹងមានប្រពន្ធឬនៅ ?
ពេលយប់អូនទៅដេក រឭកបងពេក អូនគេងសោកសៅ
នែ!បងអើយស្រលាញ់បងទៅ (ម្តងទៀតនែ បងអើយស្រលាញ់អូនទៅ)
សម័យឥឡូវគេមិនសូវនៅយូរ។

III.ស្នេហាក្នុងពេលរាត្រី អូនសូមចាប់ដៃថ្លៃអើយកុំខឹង
ចាប់ហើយអូនសួរដំណឹងៗតើព្រលឹងមានប្រពន្ធឬនៅ ?

ពេលយប់អូនទៅដេក រឭកបងពេក អូនគេងសោកសៅ
នែ!បងអើយស្រលាញ់អូនទៅៗ សម័យឥឡូវគេមិនសូវនៅយូរ។



Share:

តើខ្មែរជួយចិនយួនឬក៏យួនចិនជួយខ្មែរ?

យើងឮតែមេដឹកនាំរបបក្រុងភ្នំពេញទន្ទេញជាប់មាត់មិនដាច់ថា ចិនយួនជួយខ្មែរ  ខ្មែរយើងជំពាក់គុណចិនយួន ខ្មែរនិងចិនយួនជាមិត្តម៉ឺនឆ្នាំ ។ ប៉ុន្តែយើងក្រឡេកមើលទិដ្ឋភាព និងសកម្មភាពនៃប្រទេសទាំងពីរធ្វើមកលើកកម្ពុជាវិញ ។

ទី១ ខ្មែរគ្មានសិទ្ធិរស់នៅលើទឹកដីយួនចិនទេ ប៉ុន្តែចិនយួនមករស់នៅលើទឹកដីកម្ពុជាយើងរាប់សិបម៉ឺនលានសែននាក់ ទាំងខុសច្បាប់និងស្រប់ច្បាប់ ជាងនេះទៅទៀតបង្កអស្ថេរភាព​ បង្កបញ្ហាដល់ប្រទេសខ្មែរជារៀងរាល់ថ្ងៃ គ្មានអាជ្ញាធរណាហ៊ានប្រើច្បាប់ជាតិដាក់ទោសទណ្ឌលើចិនយួនបានទេ ។

ទី២ ទំនិញកសិផលចិនយួននាំចូលប្រមាណ៩០% តែខ្មែរនាំចូលចិនយួនតិចតួចបំផុត មានតែនាំចូលស្រូវអង្ករ ប៉ុន្តែចិននិងយួនវិញ នាំចូលផលិតផលគ្រប់សព្វបែបយ៉ាងសូម្បីតែប្រហុកផ្អកត្រីក៏យួននិងចិននាំមកខ្មែរដែរ ធ្វើឲ្យទីផ្សារខ្មែរដួលរំលំ អ្នកស្រែចំការធ្វើចំណាកស្រុក ចោលស្រែចំការធ្វើខ្ញុំបរទេសជិតខាងរាប់លាននាក់ ស្ងាត់ភូមិស្រុក ។

ទី៣ សម្បទានចិនយួន១ពានលាន តែចិនយួនជីកភ្នំ រុករកប្រេងរ៉ែ និងបំផ្លាញព្រៃ យកដីដាំកៅស៊ូ និងកសិផលផ្សេងៗរហូត៩៩ឆ្នាំ ។
សួរថាតើខ្មែរចំណេញឬក៏ខាត បើគិតពីរយៈពេលជួលដី និងតម្លៃធម្មជាតិរបស់ខ្មែរក្នុងទឹកលើដី ?
តើយើងដឹងទេថា នៅក្នុងដីក្រៅរ៉ែមាសពេជ្រយើងនៅមានអ្វីផ្សេងទៀត ?
វាច្បាស់ជាមានរ៉ែ និងសម្បត្តិដ៏ច្រើនអនេកអន័គ្ឃ ឥតគណនា ។

ទី៤ ជំនួយចិនយួនលើផ្លូវឬរគមនាគមន៏នានា គ្មានស្តងដារ មិនបានប៉ុន្មានឆ្នាំផង បាក់ ប្រេះស្រាំ ខូចខាត ត្រូវជួសជុលហើយខ្ចីចិនយួនបន្ថែមទៀត ។  ក្រៅពីនេះមេដឹកនាំក្រុងភ្នំពេញយកកម្មការប្រទេស(ចិនយួន)មកធ្វើទៅទៀត លុយទាំងនោះត្រូវវិលទៅប្រទេសគេវិញ
សួរថាតើខ្មែរចំណេញឬក៏ខាត ?

ទាំងអស់នេះ តើត្រង់ណាដែលថាខ្មែរនិងចិនយួនជាមហាមិត្តម៉ឺនឆ្នាំនោះ ?
តើត្រង់ណាដែលខ្មែរជំពាក់គុណចិនយួននោះ ?
តើត្រង់ណាដែលថាចិនយួនជួយខ្មែរនោះ
ចិនយួនមបោកប្រាស់ ជញ្ជក់ឈាមខ្មែរ មកសម្លាប់ខ្មែរ មកលួចប្លន់ទឹកដីខ្មែរទើបត្រូវ៕





Share:

Hot Widget

recent/hot-posts

Header Ads Widget

Responsive Advertisement

BTemplates.com

Blog Archive