#សេដ្ឋកិច្ចសម្តេចឡើងរហូត
----------------------------
អាស៊ុន៖ អ៊ូរខ្សឹបៗ ៖ ឪពុទ្ធោ លោកព្រះអើយ កាលសេដ្ឋកិច្ចមិនឡើង សម័យប៉ុល ពត លន់ ណុលជាដើម ត្រកូលស៊ុន រស់យ៉ាងសប្បាយ ផ្លែឈើស៊ីមិនខ្វះ ដល់ត្រកូលហ៊ុន សេដ្ឋកិច្ចឡើង៧%រហូត ត្រកូលរកតែស្លឹកឈើស៊ីមិនបាន ចង់តែចង់កឲ្យស្លាប់ទេ លោកអើយ ។ គិតថានឹងឆ្លងដែនទៅថៃនឹងគេ ខ្លាចមន្ត្រីអន្តោប្រវេសន៏ ត្រកូលស៊ុន ច្រើនយ៉ាងនេះ មានលុយណា ធ្វើប៉ាស្ព័រ ?
សម្តេច៖ ហេ! អាស៊ុន ឯងធ្វើអីនុង ម៉េចចង់ក ឬបោកក្បាលសម្លាប់ខ្លួនមែន ?
អាស៊ុន៖ អូ...ៗ សម្តេចទេ ពាក់វែន ឈើច្រត់ចឹង អាស៊ុន ស្មានតែដង្ខៅ ឬនាយទុនស្អីណា មករកដីអភិវដ្ឍ ។
សម្តេច៖ ចុះឯងធ្វើអី ប្រយឹតប្រតោងៗ នុង ហា អាស៊ុន ចង់កមែន?
អាស៊ុន៖ ហី ! សម្តេច អាស៊ុនខ្ញុំអានព័ត៍មានមិញឮថាសេដ្ឋកិច្ច សម្តេចឡើងទៀតហើយ ឡើងកប់តែម្តង ចឹងៗអី ឲ្យអាស៊ុន ទៅសម្លាប់ខ្លួនម៉េចទៅ ? ខ្ញុំសប្បាយចិត្តណាស់សម្តេច មានស្លឹកឈើស៊ីប៉ុណ្ណឹងហើយ ចង់បានស្អីទៀត ។
មើល៏ចុះ ព្រៃភ្នំធំៗ សម្តេចគាស់ភ្នំថ្ម ឲ្យវិនិយោគិនបរទេសដាំកៅស៊ូ ធ្វើផ្លូវ ធ្វើសូនគ្រាន់នឹងត្រកូលស៊ុនកំសាន្តរាល់ពេលអផ្សុកដែរ សម្តេច ។
សម្តេច៖ អាស៊ុន ឯងនិយាយត្រូវ ជាមួយនឹងប្រកបដោយចេរភាពនេះ នាយទុនបរទេសមានចិននិងវៀតណាម នឹងមកប្រទេសយើងបន្ថែមទៀត យើងធ្វើក្រប់វិស័យទាំងអស់ ។
បន្លែ ផ្លែឈើ ឧស្សាហកម្មម្រឹតធ្ងន់ស្រាល់មធ្យម នាយទុនគេនឹងជួយយើង សូម្បីតែស្រែចំការវៀតណាម ធ្វើដែរណា ។
តើយើងនៅពិបាកស្អិទៀត អាស៊ុន ?
អាស៊ុន៖ ពិតណាស់ សម្តេច កាលមុនយើងភ័យព្រួយនឹងរឿងធ្វើស្រែ ចំការ ព្រួយនឹងការឃ្វាលគោក្របី ពិបាកថែទាំពួកវា ចូលព្រៃភ្នំអី ខ្លាចពស់ខ្លាសត្វសាហាខាំចឹក ឥឡូវ ស្រឡះវឹង មើលធ្លុះជើងមេឃ ចង់ទៅនាក៏បាន លែងភ័យព្រួយមើលស្រែស្រូវឬពិបាកឈ្លោះគ្នារឿងទឹកស្រែនិងព្រំដីអីទៀតហើយ យើងជួលឲ្យវៀតណាម ចិន បើគេចង់បានផលល្អ គេនឹងជួយថែហើយ យើងគិតែធ្វើការរោងចក្រ ឬក៏អាចចំណាកស្រុកធ្វើការឲ្យថៃ ម៉ាឡេ កូរ៉េ ដោយគ្មានក្តីព្រួយ ពេលណាមកក៏បាន ។
សម្តេច៖ ត្រូវណាស់ អាស៊ុនពិតជាមានគតិបណ្ឌិតមែន នែ! ចឹងអញ ឲ្យក្រសួងកសិកម្ម វាអនុញត្តឲ្យក្រុមហ៊ុនវៀតណាម មកដាំបន្លែនៅស្រុកយើង កុំឲ្យពលរដ្ឋកសិករពិបាកក្នុងការដាំដុះ ហើយវៀតណាមក៏បាកនឹងនាំចូលដែរ ម្យ៉ាងនាំពិបាកបង្កើកុងត្រូលច្រើនណាណាអាស៊ុន ។
អាស៊ុន៖ ត្រូវហើយសម្តេច ខ្ញុំក៏ដឹងដែរ សម្តេចធ្វើគ្រប់វិស័យ មានទាំងធនាគារ វិយោគចិន វៀតណាម រោងចក្រចិនវៀតណាម ផ្ទះសំណាក់ចិនវៀតណាម បន្លែ ឧបករណ៏ប្រើប្រាស់ចិនវៀតណាម សម្តេចធ្វើរហូតដល់ ឲ្យពលរករចិន វៀតណាមមកជួយរទៀតឯណោះ ! ទាំងនះសុទ្ធតែក្រោមការដឹកនាំ របស់សម្តេច ប្រកបដោយគតិបណ្ឌិត ប្រាជ្ញាដ៏ភ្លឺស្វាំង ។
សម្តេច៖ អើ អាស៊ុន! យើងជជែកគ្នាច្រើនដែរណាស់ហើយ អញគិតលាឯងទៅមុនហើយ ទៅរកប្រជុំគណរដ្ឋមន្ត្រីស្តីពីការវិនិយោគបន្ថែមទៀត ។
អាស៊ុន៖ ព្រះបាទទាន ! អញ្ជើញចុះ សម្តេច សុខសប្បាយ ។
ក្រោយសម្តេចប្រកបដោយគតិបណ្ឌិតមហាអស្ចារ្យចាកចេញទៅ អាស៊ុន ស្រក់ទឹកភ្នែក ហូរជោរជោកផែនភក្ត្រា បូតស្លឹកឈើជាចំណីអាហារ ត្អូនត្អែទំនួញសោកសៅថា « អស់ឪ លោកព្រះអើយ សេដ្ឋឡើង រីកចម្រើន មិនដឹងជាចម្រើនស្អីទេគ្មានចេះធ្វើអីខ្លួនឯងមួយ សុទ្ធតែរបស់គេ សូម្បីតែស្រីខូចក៏របស់យួនចិនដែរ កុំថាកម្មករ ផលិតផលជាតិ ។
បើខ្ញុំមិនបញ្ជោរថា រីកចម្រើន ប្រកបដោយគតិបណ្ឌិតទេ ម្លេះដើមឈើអញតែមួយដើមនេះ គេកាប់កែច្នៃឬគាស់ចោល ខានស៊ីស្លឹកទៀត ។
បានស្លឹឈើស៊ីហើយ នៅចង់បានស្អីទៀត ៕
0 Comments:
Post a Comment