មន្ត្រីរបបហ៊ុនសែនលួចលុយសព៤ម៉ឺនដុល្លាគ្មានទោស បែរជាអ្នកផឹកទឹកអំពៅជាប់គុក

 ថ្មីៗនេះមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅក្នុងប្រទេសកូរ៉េ ដោយសារតែមន្ត្រីនៃរបបហ៊ុនសែន លួចលុយជាតិមិនឆ្អែតឆ្អន់ ទៅស៊ីលុយខ្មោចពលករខ្មែរដែលស្លាប់អនាថា វេទនាបន្ថែមទៀត ។



Share:

របបក្រុងភ្នំពេញបើកកិច្ចប្រជុំគណៈរដ្ឋមន្ត្រីដើម្បីធ្វើគម្រោងទិញថាមពលធ្យូងថ្មពីប្រទេសមហាមិត្ត

នាថ្ងៃទី១១ ខែកញ្ញានេះលោកនាយករដ្ឋមន្ត្រីហ៊ុន សែនបានចូលរួមជាអធិបតីក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីពេញអង្គ ដើម្បីធ្វើផែនការអភិវឌ្ឍន៌លើវិស័យថាមពលអគ្គសនី ។ ដើម្បីពេញតម្រូវការការប្រើប្រាស់និងផលិតរប់ពលរដ្ឋអាជីវករ ពាណិជ្ជករកម្ពុជា រដ្ឋាភិបាលគ្រោងទិញថាមពលធ្យូងថ្មពីប្រទេសឡាវប្រមាណ២៤០០មេហ្គាវ៉ាត់បន្ថែមទៀត។ លោកនាយករដ្ឋមន្ត្រីបានសរសេរនៅគណនីហ្វេសប៊ុករបស់លោកយ៉ាងដូច្នេះថា៖«
សម្រាប់គម្រោងទិញថាមពលអគ្គិសនីផលិតដោយធ្យូងថ្ម ២៤០០ មេហ្កាវ៉ាត់ពីប្រទេសឡាវ»។
កម្ពុជាក៌ជប្រទេសមួយដែលទទួលផលប្រយោជន៌ទន្លេមេគង្គដែរ ប៉ុន្តែសព្វថ្ងៃនេះកម្ពុជាមិនបានទទួលបានផលប្រយោជន៌ពីទន្លេនេះដូចកាលដែលប្រទេសមហាអនុតំបន់ទន្លេមេគង្គរួមគ្នាអភិវឌ្ឍន៌ឡើង ។ គេច្រើនសង្កេតឃើញថាបចថាចាប់តាំងពីមានការភិវឌ្ឍន៌មកពលរដ្ឋកម្ពុជា តែងជួបប្រទះនូវគ្រោះមហន្តរាយផ្សេងៗដូចជាទឹកជំនន់ បាត់បង់ពូជត្រីកម្រ និងព្រៃធនធានធម្មជាតិយ៉ាងសន្ធឹកសន្ធាប់។
 គម្រោងអភិវឌ្ឍន៏ថាមពលអគ្គីសនីនេះរដ្ឋាភិបាលក្រុងភ្នំពេញបានបង្កើតជាច្រើនគម្រោង ច្រើនតំបន់ដូចជាតំបន់ទន្លេសេសានក្រោម២ តំបន់វារីអគ្គីសនីកំចាយជាដើម  តែទោះជាយ៉ាងនោះក្តីកម្ពុជានៅតែមិនអាចផលិតថាមពលដើម្បីតម្រូវការក្នុងសស្រុកបានហើយត្រូវបន្តពឹងពាក់លើមហាមិត្តវៀតណាមឡាវបន្តទៀត។



Share:

តេជោសែនភ្ជាប់ទំនាក់ទំនងទូតនិងប្រទេសគ្មានការអភិវឌ្ឍន៏និងពុំសូវមានប្រយោជន៏ដល់កម្ពុជា

ប្រទេសជិតខាងវៀតណាមថៃ សុទ្ធតែរត់រកប្រទេសមហាអំណាចលោកសេរីធំៗមានសហភាពអ៊ឺរ៉ុបនិងអាមេរិកជាដើម ដើម្បីបង្កើតទីផ្សារពាណិជ្ជកម្ម និងទទួលបានផលប្រយោជន៏ជាច្រើនផ្សេងៗ ។

ផ្ទុយពីប្រទេសជិតខាង មេដឹកនាំកម្ពុជាសម្រុកចូលប្រទេសកុម្មុនិស្តផ្តាច់ការ និងជាប្រទេសក្រក្រី គ្មានការអភិវឌ្ឍន៏  អភិវឌ្ឍតែគ្រឿងញៀននិងល្បេង ដូចជាប្រទេសចិនជាដើម ។

នៅថ្ងៃទី១៥ ខែមិថុនានេះដែរ លោកនាយករដ្ឋមន្ត្រីហ៊ុន សែនប្រកាសរឹតចំណងទូតជាមួយនឹងប្រទេសTajikistan ដែលជាប្រទេសតូចមួយស្តិតជាប់ព្រំដែននៃប្រទេសសម្បូណ៏ដោយភេវរករ ឧស្សាហ៏កើតមានការបំផ្ទុះគ្រាប់បែកញឹកញាប់ ហើយបច្ចុប្បន្ននេះនៅតាមបណ្តោយព្រំដែននៃប្រទេសអាហ្គានិស្ថាន តំបន់ហ្គាស្នានៃប្រទេសបាគិស្ថាន និងខេត្តស៊ានជាំងនៃប្រទេសចិនក៏អាចមានក្រុមបាស់បោរប្រឆាំងផងដែរ ។

គេមិនដឹងថាលោកហ៊ុន សែនខិតខំលះបង់ប្រទេសមហាអំណាច សហភាពអ៊ឺរ៉ុបមានចិន និងប្រទេសតូចៗផ្សេងទៀត កម្ពុជានឹងទទួលបាននូវផលអ្វីសម្រាប់កម្ពុជានោះឡើយ ផ្ទុយទៅវីញ គេតែងសង្កេតឃើញថា ក្រោមទំនាក់ទំនងការទូតជាមួយប្រទេសផ្តាច់ការទាំងនោះ អ្វីដែលកម្ពុជាទទួលបានគឺជីវិតខ្មែរ ទឹកដីខ្មែរ និងធនធានធម្មជាតិខ្មែរត្រូវបានបាត់បង់យ៉ាងសន្ធឹកសន្ធាប់ ។

ប្រទេសTajikistanក៏ដូចគ្នា ប្រទេសនេះស្ថិតក្នុងតំបន់ប្រទេសភេវរកម្ម សម្បូណ៏អំពើឃាតកម្ម បំផ្ទុះគ្រាប់បែក ជាប្រទេសទើបទទួលបានការឯករាជ្យពីរុស្ស៊ីក្នុងឆ្នាំ១៩៩១ ក្រោយពេលសហភាពសូវៀតដួលរលំដូចកម្ពុជាដែរ ។

ដូច្នេះតើកម្ពុជានិងតាជីគីស្ថាននិងមានទំនាក់ទំងពាណិជ្ជកម្មអ្វីជាមួយគ្នា ?



Share:

Contact Us

លោកអ្នកអាចទំនាក់ទំនងមកយើងខ្ញុំបានឬចូលតាមដានព័ត៍មានយើងខ្ញុំបានតាមរយៈបណ្តាញសង្គមខាងក្រោមដូចជា៖
Facebook
Youtube
Twitter
Linkedin
Instargram
Tumblr
Pinterest 




/

Share:

Hot Widget

recent/hot-posts

Header Ads Widget

Responsive Advertisement

BTemplates.com