មន្ត្រីពុករលួយ រកស៊ីកិបកែងលួយថថិវការជាតិប្រហែលជាគ្មានអាមរ្មណ៏ខ្មាស់អៀននឹងពលរដ្ឋលក់ដូរទូលកញ្ង្រែងតាមផ្លូវឡើយ

នៅប្រទេសកម្ពុជាប្រសិនបើមានពួកគេបានធ្វើការកន្លែងរកលុយបាន រកស៊ីក្រៅកិបកែង លុយជាតិបាន គេហៅថា បានធ្វើការកន្លែងខ្លាញ់ កន្លែងណាដែលមានឥទ្ធិពល នៅជិតមេធំ កាងឲ្យលោកឧកញ៉ា គេហៅថាកូនចៅមានមានមានកិត្តិយស មានបុណ្យវាសនា សេពគប់ត្រូវ ចេះឆ្លាត រកកន្លែងដែលរកស៊ី ក្រៅបាន ។ ព្រោះហេតុដូច្នេះហើយ គ្រួសារមានលុយឬក្រុមអ្នកនៅក្នុងជួរមន្ត្រីរាជការគ្រាក់ៗខំប្រឹង ស្វះ ស្វែង រកគ្រប់មធ្យោបាយ សូកលុយ ទិញស័ក្តិ ទិញយសនិង រុញគូថកូនឲ្យរៀនបានខ្ពង់ខ្ពស់ ទោះចេះមិនចេះក្តី ពូកែមិនពូកែក្តី វាជាកាំជណ្តើរសម្រាប់ឈានទៅរកអំណាច ទៅរកកន្លែងខ្លាញ់ កន្លែងលុយ តំណែង ដែលរកស៊ីក្រៅបាន ។  ក្រោយពីពួកគេបានសម្រេចតាមបំណងរបស់ពួកគេ ហើយគេនឹងត្រូវប្រមូលលុយមកពីពលរដ្ឋ ពីជាតិមកវិញ​តាមជំនាញ តាមតួនាទីរបស់ពួកគេ ។​មន្ត្រីតាមដងផ្លូវស៊ីលុយអ្នកធ្វើដំណើរ មន្ត្រីការិយាល័យរកលុយតាមការិយាល័យ មន្ត្រីជនបទតាមដងព្រៃ ស៊ីព្រៃឈើ មន្ត្រីផ្លូវទឹកសមុទ្រទន្លេប្រមូលតាមទន្លេសមុទ្រ រីឯមន្ត្រីតាមផ្សារស៊ីកញ្ច្រែងល្អីអ្នកលក់តាមផ្សារ។

លោកមឿន តុលា មន្ត្រីសមាគមសិទ្ធិមនុស្សនៅថា «​​Central»​
«នៅពេលដែលអស់លោកមន្ត្រីចាប់ផ្តើមចាយលុយរដ្ឋ (ថវិកាជាតិ) ដោយបន្លែបន្លំ កិបកេងយកជាប្រយោជន៍ផ្ទាល់ខ្លួន លួចលុយរដ្ឋទៅទិញវីឡា ឡានទំនើបៗ ចាយវាយហ៊ឺហា ឬ ទិញឡានទំនើបៗដោយគេចពន្ធ ប្រហែលជាអស់លោកភ្លេចយកអារម្មណ៍មកខ្មាស់នឹងអ្នកលក់ដូរតូចតាចតាមជញ្ចើមថ្នល់ ដែលពួកគាត់បានបង់ពន្ធដើម្បីបើកប្រាក់ខែរបស់អស់លោក ឬ អាចនិយាយម៉្យាងទៀតបានថា លុយដែលអស់លោកកំពុងចាយហ៊ឺហានោះ ជាលុយកំលាំងញើសឈាមរបស់ពួកគាត់ និង ពលរដ្ឋតូចតាចដែលប្រឹងរករបរទទួលទានចិញ្ចឹមជីវិតផង បង់ពន្ធចូលរដ្ឋផង ដើម្បីបានបើកប្រាក់ខែអស់លោកមន្ត្រីផង សងបំណុលបរទេសដែលរដ្ឋបានខ្ចីពីគេផង »។

អំពើពុករលួយការិយាធិបតេយ្យនៅក្នុងសង្គមខ្មែរ ត្រូវបានគេផ្តល់កិត្តិយស លើកតម្កើង តាងងារ និងឲ្យតម្លៃជាជំហរ ដោយគ្មានភាពខ្មាស់អៀន ។ អ្នកកិបកេងលុយជាតិ លួយចជាតិ ជញ្ជក់ឈាម ពលរដ្ឋបានកាន់តែច្រើន មានអំណាចកាន់តែខ្លាំង មានមុខមាត់កាន់តែខ្លាំង យ៉ាងហោចណាស់ គេបង្កើតព្រឹត្តិការណ៏អ្វីថ្មី ប្លែកបន្តិចទៅ ពលរដ្ឋខ្មែរបាត់ការចង់ចាំ បន្តិគាំទ្រនិងផ្តល់តម្លៃទៀតមិនខាន់។ 

ជំវិញបញ្ហាពួករលួយ លោកនាយករដ្ឋមន្ត្រីហ៊ុនសែន ដែលគេដាក់រហ័សនាមថាជាបុរសកណ្តាប់ដៃដែក និងជានាយករដ្ឋមន្ត្រីដែលកាន់អំណាចយូរជាងគេក្នុងតំបន់អាស៊ីនេះ ធ្លាប់មានប្រសាសន៏ថា «វាគ្មានបមន្ត្រីពុករលូយយណាមួយពាក់ផ្លាកពុករលួយលើថ្ងាស់ឡើយ»។​  វាប្រហែលជាលោកចង់បញ្ជាក់ថា អំពើពុករលួយទាំងនោះ លោកគ្មានសមត្ថភាពលុបបំបាត់ឡើយ ។ 


Share:

ក្រុមហ៊ុនសែនមានអ្វីខុសពីក្រុមប៉ុលពត គឺមានចរិតឃោរឃៅដូចគ្នា

លោកអ៊ុំសំអាន ហៅរបបលោកហ៊ុនសែនបច្ចុប្បន្នថាជារបបដឹកនាំដោយខ្មែរក្រហមថ្មី ដោយលោកយកការតែងខ្លួន និងឥរិបថ កិរិយាមាយាទ អាកប្បកិរិយាការប្រព្រឹត្តរបស់លោកហ៊ុន សែនសពថ្ងៃមកប្រៀបធៀប ក្នុងមានដូចជាការបង់កក្រម៉ា និងការចោទចាប់ ដេញកំទេចបក្សប្រឆាំង និងសម្តីលោក របស់លោកហ៊ុន សែនដែលតែងតែគំរាមចោលបុគ្គលណាដែលហ៊ានប្រឆាំងនិងក្រុមគ្រួសារ និងបក្សប្រជាជន ។  

«ខ្មែរក្រហមសម័យចាស់ និងខ្មែរក្រហមសម័យថ្មី បង់កក្រមាដូចគ្នា ចរិតឃោរឃៅដូចគ្នា បម្រើចិនដូចគ្នា ប៉ុន្តែខុសគ្នាត្រង់ខ្មែរក្រហមសម័យចាស់ប្រឆាំងយួន ឯខ្មែរក្រហមសម័យថ្មីបម្រើយួននិងកាត់ដីខ្មែរអោយយួន»



Share:

អ្នកវិភាគរត់ចោលសន្តិភាព លោកគឹមសុខបន្តរិះគន់លោកហ៊ុនថាហ៊ុនសែនដឹកនារដ្ឋាភិបាលគីង្គក់

 អ្នកវិភាគដែលរបបក្រុងភ្នំពេញហៅថាជាជនដែលរត់ចោលសន្តិភាព គឺលោកគឹម សុខនៅតែបន្តរិះគន់រដ្ឋាភិបាលលោកហ៊ុនសែន ដោយមិនដកដៃ តែងតែងចេញវោហារសាស្ត្រអត្ថបទខ្លីៗលើបណ្តាញសង្គមផ្ទាល់ខ្លួនបាញ់ឆ្ពោះចំទៅត្រកូលហ៊ុន ពិសេសលោកហ៊ុនសែន និងលោកហ៊ុន ម៉ាណែត ដែលលោកហ៊ុន សែនទើបតែលើកបន្តុកឲ្យមកកាន់តំណែងនាយរដ្ឋមន្ត្រីជំនួសលោក ។ 

នាថ្ងៃច័ន្ទទី១៦ ខែមករានេះ លោកគឹម សុខលើកឡើងថា «ហ៊ុន សែនថា គាត់ដឹកនាំរដ្ឋាភិបាលគីង្គក់ ។ ហ៊ុន ម៉ាណែតកូនកាត់ក្របី ដូច្នេះហ៊ុន ម៉ាណែតនឹងដឹកនាំរដ្ឋាភិបាលក្របី»។ ​ទោះយ៉ាងណា នេះជាយុទ្ធសាស្ត្រអភិវឌ្ឍន៏ប្រទេសកម្ពុជាតាមបែបជំហ៊ាន គីង្គក់ ដែលលោកនាយរដ្ឋមន្ត្រីហ៊ុន សែនបានប្រើកកាលពីអាណត្តិទី២ ទី៣កន្លងទៅ ។


Share:

ចោរគង់​គាំទៅសុំសម្តេចពុកទៅប្លន់ផ្ទះ Robber ask Techo to grab house




ខ្ញុំសូមផ្ញើសារ ដើម្បីជាការបញ្ជាក់បន្ថែមផង និងជាការដាស់តឿនផង ដល់ គង់ គាំ ដូចខាងក្រោម ៖ ទី១-តាំងពីក្រោយឆ្នាំ១៩៧៩ រហូតមកដល់បច្ចុប្បន្ន នៅកម្ពុជា ពុំមានឡើយនូវមុខតំណែងជា “អនុរដ្ឋមន្រ្តីទី១” គឺ នៅសម័យនោះ មានតែមុខតំណែងជា “អនុរដ្ឋមន្រ្តី” និង “ឧបការី” ប៉ុណ្ណោះ ហើយក៏ពុំមានដែរនូវមុខតំណែងជា “រដ្ឋលេខាធិការ”។ ទី២-នៅក្នុងលិខិតបំភ្លឺផ្ញើទៅកាន់ហ្រ្វេសញ៉ូ គង់ គាំ បានបញ្ជាក់ថា បានចូលទៅស្នាក់នៅនៅផ្ទះ ដែលជាកម្មសិទ្ធិរបស់ក្រសួងការបរទេស ដោយគ្រាន់ត្រឹមតែជាការ “ជូនព័ត៌មានមកខ្ញុំ ក្នុងឋានៈខ្ញុំជារដ្ឋមន្រ្តីនាពេលនោះប៉ុណ្ណោះ” ពុំមែនជា “ការស្នើសុំកាន់កាប់យកជាកម្មសិទ្ធិលើផ្ទះនោះទេ”។ ហេតុដូច្នេះ ពុំមានឡើយនូវការសម្រេចណាមួយពីខ្ញុំដែលជារដ្ឋមន្រ្តីនាពេលនោះ ក្នុងការប្រគល់ផ្ទះនិងដីរបស់ក្រសួងការបរទេសទៅឱ្យ គង់ គាំ ឡើយ។ និយាយម្យ៉ាងទៀត តាមផ្លូវច្បាប់ ផ្ទះនិងដីនេះនៅតែជាកម្មសិទ្ធិស្របច្បាប់របស់ក្រសួងការបរទេសដដែល ដោយពុំមានការកែប្រែឡើយ ហើយរាជរដ្ឋាភិបាល នឹងចាត់វិធានការតាមនីតិវិធីច្បាប់ ដើម្បីទាមទារយកត្រឡប់មកវិញនូវផ្ទះ និងដីដែលជាកម្មសិទ្ធិរបស់រដ្ឋ។ ទី៣-ដើម្បីចៀសវាងផលវិបាកនានា ដែលកើតចេញពីបណ្តឹង និងសកម្មភាពទាំងឡាយខាងផ្លូវច្បាប់ ដែលរាជរដ្ឋាភិបាលនឹងចាត់វិធានការក្នុងការទាមទារយកផ្ទះនិងដីរបស់ក្រសួងការបរទេសមកវិញ និងក្នុងឋានៈខ្ញុំជាមេដឹកនាំ ដែលបានកាន់អំណាចជាប់រហូតឥតដាច់អស់ពេលជាង ៤៤ ឆ្នាំ ពីឆ្នាំ ១៩៧៩ រហូតមកដល់បច្ចុប្បន្ន, ខ្ញុំសូមដាស់តឿនឱ្យ គង់ គាំ ប្រគល់ឱ្យក្រសួងការបរទេសវិញនូវផ្ទះនិងដី ដែល គង់ គាំ បានស្នាក់នៅ និងបន្លំយកធ្វើជាកម្មសិទ្ធិឯកជន ដោយទុកពេលវេលាមួយខែជាកំហិត គិតពីថ្ងៃនេះ “ថ្ងៃទី ១១ ខែមករា ឆ្នាំ២០២៣” តទៅ។

Share:

នរណាបំផ្លាញព្រៃឈើ

Share:

តើសម្តេចតេជោទៅលាងគូថមិនអ៊ុងលាំងយ៉ាងមិចបើគូថសម្តេចនៅស្រកាកនៅឡើយ

 មួយរយៈកាលចុងក្រោយនេះអាស៊ានត្រូវបានប្រទេសប្រកាន់ប្រជាធិបតេយ្យរិះគន់យ៉ាងខ្លាំងជុំវិញបញ្ហាសិទ្ធិមនុស្ស បញ្ហាបង្ក្រាបទៅលើពលរដ្ឋខ្លួនឯងយ៉ាងឃោរឃៅអំពីសំណាក់មេដឹកនាំ ។ចំណែកខាង សមាគមមួយនេះមិនបានធ្វើអ្វីទាំងអស់ ដើម្បីសុខសន្តិភាព សេរិភាពនិងប្រជាធិបតេយ្យពិតប្រាកដសម្រាប់ពលរដ្ឋ ក្រៅពីឈរមើល ដោយយកលេសថា ច្បាប់អាស៊ានមិនអនុញត្ត ឲ្យប្រទេសជាសមាជិកមិនត្រូវជ្រៀកជ្រែកបញ្ហាផ្ទៃក្នុងប្រទេសដទៃ ។

ក្រោយពីមានការដាក់ទណ្ឌកម្ម និងប្រឆាំងចំពោះមេរដ្ឋប្រហារភូមាគឺលោកមីន អ៊ុងលាំង ដែលបះបោរចាប់បង្ខំបក្សNLDលោកស្រីអ៊ុង​សានស៊ូជីឲ្យចុះចេញពីតំណែងហើយបាញ់សម្លាប់និងចាប់ឃុំពលរដ្ឋខ្លួនអស់ ជាច្រើនពាន់ចាប់តាំងពីខែមករា២០២១មកនោះ ទើបសមាគមអាស៊ានមានវិធានការលើរដ្ឋផ្តាច់ការមីនអ៊ុងលាំង មានការមិនអនុញត្តឲ្យក្រុមមេរដ្ឋប្រហារចូលប្រជុំអាស៊ានជាដើម ។

ទោះយ៉ាងនោះក្តី សមាគមប្រជាជាតិអាស៊ីអាគ្នេយ៏មួយនេះមិនទាន់បានធ្វើត្រឹមត្រូវតាមរបបប្រជាធិបតេយ្យ គ្រប់គ្រាន់នៅឡើយ ព្រោះសមាជិកនៃសមាគមនេះមួយចំនួនទៀតដូចជាកម្ពុជាជាដើម នៅតែបន្តរំលោភសិទ្ធិមនុស្ស ធ្វើទុក្ខទោសទោម្នេញដល់ពលរដ្ឋ រឹបអូសដីធ្លីពលរដ្ឋដ៏ធ្ងន់ធ្ងរនៅឡើយ ។ នៅអាណត្តិក្រោយនេះ ដល់វេនកម្ពុជាឡើងធ្វើជាប្រធានប្តូរវេនអាស៊ាន ប្រទេសកម្ពុជានេះជាប្រទេសរំលោភសិទ្ធិមនុស្សយ៉ាងខ្លាំងមិនខុសពីភូមាឡើយ តែមេដឹកនាំកម្ពុជា គឺលោកនាយករដ្ឋមន្ត្រីហ៊ុន សែនសន្យាថានឹងដោះស្រាយបញ្ហានៅភូមា ពេលដែលខ្លួនឡើងធ្វើជាប្រធាន ។

ការលើកឡើងរបស់នាយករដ្ឋមន្ត្រីហ៊ុន ធ្វើឲ្យសមាជិកបក្សប្រឆាំងមកពីបក្សសង្គ្រោះជាតិដែលកំពុងតែនិរាសខ្លួនពីរបបកម្ពុជាសព្វថ្ងៃ សរសេរជាសំនួរលើបណ្តាញសង្គមរបស់លោកថាតើលោកនាយករដ្ឋមន្ត្រីហ៊ុន ទៅលាងគូថមីនអ៊ុនលាំងយ៉ាងមិចបើគូថសម្តេចលាងមិនជ្រះផង។



«ធ្វើជាប្រធានប្តូរវេនអាស៊ាន ទៅដោះស្រាយវិបត្តិនយោបាយនៅភូមាយ៉ាងម៉េចកើត បើលាងគូទខ្លួនឯងមិនទាន់ជ្រះផង។ ត្រូវដោះស្រាយវិបត្តិនយោបាយនៅកម្ពុជាជាមុនសិន ចាំទៅជួយដោះស្រាយវិបត្តិនយោបាយនៅភូមា ដើម្បីកុំអោយគេថា គីង្គក់លក់ថ្នាំស្រែង។ ត្រូវដោះលែងអ្នកទោសនយោបាយ សកម្មជនសិទ្ធិមនុស្សនិងបរិស្ថាន ព្រមទាំងស្តារប្រជាធិបយ្យនិងការគោរពសិទ្ធិមនុស្សឡើងវិញនៅកម្ពុជា ដើម្បីអោយមានទឹកមាត់ប្រៃទៅនិយាយជាមួយមេរដ្ឋប្រហារភូមា និងសមាជិកអាស៊ានផ្សេងទៀត។ អព្យាក្រិត្យភាពរបស់កម្ពុជាក៏ជាកត្តាសំខាន់ដែរ ក្នុងនាមជាប្រធានប្តូរវេនរបស់អាស៊ាន ជៀសវាងផ្អៀងខ្លាំងទៅរកចិន»។


Share:

រោគសញ្ញានៃការដួលរលំរបបតេជោ

 https://youtu.be/2SaLh7UwhEA

Share:

Hot Widget

recent/hot-posts

Header Ads Widget

Responsive Advertisement

BTemplates.com