ក្រុមហ៊ុនសែនមានអ្វីខុសពីក្រុមប៉ុលពត គឺមានចរិតឃោរឃៅដូចគ្នា

លោកអ៊ុំសំអាន ហៅរបបលោកហ៊ុនសែនបច្ចុប្បន្នថាជារបបដឹកនាំដោយខ្មែរក្រហមថ្មី ដោយលោកយកការតែងខ្លួន និងឥរិបថ កិរិយាមាយាទ អាកប្បកិរិយាការប្រព្រឹត្តរបស់លោកហ៊ុន សែនសពថ្ងៃមកប្រៀបធៀប ក្នុងមានដូចជាការបង់កក្រម៉ា និងការចោទចាប់ ដេញកំទេចបក្សប្រឆាំង និងសម្តីលោក របស់លោកហ៊ុន សែនដែលតែងតែគំរាមចោលបុគ្គលណាដែលហ៊ានប្រឆាំងនិងក្រុមគ្រួសារ និងបក្សប្រជាជន ។  

«ខ្មែរក្រហមសម័យចាស់ និងខ្មែរក្រហមសម័យថ្មី បង់កក្រមាដូចគ្នា ចរិតឃោរឃៅដូចគ្នា បម្រើចិនដូចគ្នា ប៉ុន្តែខុសគ្នាត្រង់ខ្មែរក្រហមសម័យចាស់ប្រឆាំងយួន ឯខ្មែរក្រហមសម័យថ្មីបម្រើយួននិងកាត់ដីខ្មែរអោយយួន»



Share:

អ្នកវិភាគរត់ចោលសន្តិភាព លោកគឹមសុខបន្តរិះគន់លោកហ៊ុនថាហ៊ុនសែនដឹកនារដ្ឋាភិបាលគីង្គក់

 អ្នកវិភាគដែលរបបក្រុងភ្នំពេញហៅថាជាជនដែលរត់ចោលសន្តិភាព គឺលោកគឹម សុខនៅតែបន្តរិះគន់រដ្ឋាភិបាលលោកហ៊ុនសែន ដោយមិនដកដៃ តែងតែងចេញវោហារសាស្ត្រអត្ថបទខ្លីៗលើបណ្តាញសង្គមផ្ទាល់ខ្លួនបាញ់ឆ្ពោះចំទៅត្រកូលហ៊ុន ពិសេសលោកហ៊ុនសែន និងលោកហ៊ុន ម៉ាណែត ដែលលោកហ៊ុន សែនទើបតែលើកបន្តុកឲ្យមកកាន់តំណែងនាយរដ្ឋមន្ត្រីជំនួសលោក ។ 

នាថ្ងៃច័ន្ទទី១៦ ខែមករានេះ លោកគឹម សុខលើកឡើងថា «ហ៊ុន សែនថា គាត់ដឹកនាំរដ្ឋាភិបាលគីង្គក់ ។ ហ៊ុន ម៉ាណែតកូនកាត់ក្របី ដូច្នេះហ៊ុន ម៉ាណែតនឹងដឹកនាំរដ្ឋាភិបាលក្របី»។ ​ទោះយ៉ាងណា នេះជាយុទ្ធសាស្ត្រអភិវឌ្ឍន៏ប្រទេសកម្ពុជាតាមបែបជំហ៊ាន គីង្គក់ ដែលលោកនាយរដ្ឋមន្ត្រីហ៊ុន សែនបានប្រើកកាលពីអាណត្តិទី២ ទី៣កន្លងទៅ ។


Share:

ចោរគង់​គាំទៅសុំសម្តេចពុកទៅប្លន់ផ្ទះ Robber ask Techo to grab house




ខ្ញុំសូមផ្ញើសារ ដើម្បីជាការបញ្ជាក់បន្ថែមផង និងជាការដាស់តឿនផង ដល់ គង់ គាំ ដូចខាងក្រោម ៖ ទី១-តាំងពីក្រោយឆ្នាំ១៩៧៩ រហូតមកដល់បច្ចុប្បន្ន នៅកម្ពុជា ពុំមានឡើយនូវមុខតំណែងជា “អនុរដ្ឋមន្រ្តីទី១” គឺ នៅសម័យនោះ មានតែមុខតំណែងជា “អនុរដ្ឋមន្រ្តី” និង “ឧបការី” ប៉ុណ្ណោះ ហើយក៏ពុំមានដែរនូវមុខតំណែងជា “រដ្ឋលេខាធិការ”។ ទី២-នៅក្នុងលិខិតបំភ្លឺផ្ញើទៅកាន់ហ្រ្វេសញ៉ូ គង់ គាំ បានបញ្ជាក់ថា បានចូលទៅស្នាក់នៅនៅផ្ទះ ដែលជាកម្មសិទ្ធិរបស់ក្រសួងការបរទេស ដោយគ្រាន់ត្រឹមតែជាការ “ជូនព័ត៌មានមកខ្ញុំ ក្នុងឋានៈខ្ញុំជារដ្ឋមន្រ្តីនាពេលនោះប៉ុណ្ណោះ” ពុំមែនជា “ការស្នើសុំកាន់កាប់យកជាកម្មសិទ្ធិលើផ្ទះនោះទេ”។ ហេតុដូច្នេះ ពុំមានឡើយនូវការសម្រេចណាមួយពីខ្ញុំដែលជារដ្ឋមន្រ្តីនាពេលនោះ ក្នុងការប្រគល់ផ្ទះនិងដីរបស់ក្រសួងការបរទេសទៅឱ្យ គង់ គាំ ឡើយ។ និយាយម្យ៉ាងទៀត តាមផ្លូវច្បាប់ ផ្ទះនិងដីនេះនៅតែជាកម្មសិទ្ធិស្របច្បាប់របស់ក្រសួងការបរទេសដដែល ដោយពុំមានការកែប្រែឡើយ ហើយរាជរដ្ឋាភិបាល នឹងចាត់វិធានការតាមនីតិវិធីច្បាប់ ដើម្បីទាមទារយកត្រឡប់មកវិញនូវផ្ទះ និងដីដែលជាកម្មសិទ្ធិរបស់រដ្ឋ។ ទី៣-ដើម្បីចៀសវាងផលវិបាកនានា ដែលកើតចេញពីបណ្តឹង និងសកម្មភាពទាំងឡាយខាងផ្លូវច្បាប់ ដែលរាជរដ្ឋាភិបាលនឹងចាត់វិធានការក្នុងការទាមទារយកផ្ទះនិងដីរបស់ក្រសួងការបរទេសមកវិញ និងក្នុងឋានៈខ្ញុំជាមេដឹកនាំ ដែលបានកាន់អំណាចជាប់រហូតឥតដាច់អស់ពេលជាង ៤៤ ឆ្នាំ ពីឆ្នាំ ១៩៧៩ រហូតមកដល់បច្ចុប្បន្ន, ខ្ញុំសូមដាស់តឿនឱ្យ គង់ គាំ ប្រគល់ឱ្យក្រសួងការបរទេសវិញនូវផ្ទះនិងដី ដែល គង់ គាំ បានស្នាក់នៅ និងបន្លំយកធ្វើជាកម្មសិទ្ធិឯកជន ដោយទុកពេលវេលាមួយខែជាកំហិត គិតពីថ្ងៃនេះ “ថ្ងៃទី ១១ ខែមករា ឆ្នាំ២០២៣” តទៅ។

Share:

នរណាបំផ្លាញព្រៃឈើ

Share:

តើសម្តេចតេជោទៅលាងគូថមិនអ៊ុងលាំងយ៉ាងមិចបើគូថសម្តេចនៅស្រកាកនៅឡើយ

 មួយរយៈកាលចុងក្រោយនេះអាស៊ានត្រូវបានប្រទេសប្រកាន់ប្រជាធិបតេយ្យរិះគន់យ៉ាងខ្លាំងជុំវិញបញ្ហាសិទ្ធិមនុស្ស បញ្ហាបង្ក្រាបទៅលើពលរដ្ឋខ្លួនឯងយ៉ាងឃោរឃៅអំពីសំណាក់មេដឹកនាំ ។ចំណែកខាង សមាគមមួយនេះមិនបានធ្វើអ្វីទាំងអស់ ដើម្បីសុខសន្តិភាព សេរិភាពនិងប្រជាធិបតេយ្យពិតប្រាកដសម្រាប់ពលរដ្ឋ ក្រៅពីឈរមើល ដោយយកលេសថា ច្បាប់អាស៊ានមិនអនុញត្ត ឲ្យប្រទេសជាសមាជិកមិនត្រូវជ្រៀកជ្រែកបញ្ហាផ្ទៃក្នុងប្រទេសដទៃ ។

ក្រោយពីមានការដាក់ទណ្ឌកម្ម និងប្រឆាំងចំពោះមេរដ្ឋប្រហារភូមាគឺលោកមីន អ៊ុងលាំង ដែលបះបោរចាប់បង្ខំបក្សNLDលោកស្រីអ៊ុង​សានស៊ូជីឲ្យចុះចេញពីតំណែងហើយបាញ់សម្លាប់និងចាប់ឃុំពលរដ្ឋខ្លួនអស់ ជាច្រើនពាន់ចាប់តាំងពីខែមករា២០២១មកនោះ ទើបសមាគមអាស៊ានមានវិធានការលើរដ្ឋផ្តាច់ការមីនអ៊ុងលាំង មានការមិនអនុញត្តឲ្យក្រុមមេរដ្ឋប្រហារចូលប្រជុំអាស៊ានជាដើម ។

ទោះយ៉ាងនោះក្តី សមាគមប្រជាជាតិអាស៊ីអាគ្នេយ៏មួយនេះមិនទាន់បានធ្វើត្រឹមត្រូវតាមរបបប្រជាធិបតេយ្យ គ្រប់គ្រាន់នៅឡើយ ព្រោះសមាជិកនៃសមាគមនេះមួយចំនួនទៀតដូចជាកម្ពុជាជាដើម នៅតែបន្តរំលោភសិទ្ធិមនុស្ស ធ្វើទុក្ខទោសទោម្នេញដល់ពលរដ្ឋ រឹបអូសដីធ្លីពលរដ្ឋដ៏ធ្ងន់ធ្ងរនៅឡើយ ។ នៅអាណត្តិក្រោយនេះ ដល់វេនកម្ពុជាឡើងធ្វើជាប្រធានប្តូរវេនអាស៊ាន ប្រទេសកម្ពុជានេះជាប្រទេសរំលោភសិទ្ធិមនុស្សយ៉ាងខ្លាំងមិនខុសពីភូមាឡើយ តែមេដឹកនាំកម្ពុជា គឺលោកនាយករដ្ឋមន្ត្រីហ៊ុន សែនសន្យាថានឹងដោះស្រាយបញ្ហានៅភូមា ពេលដែលខ្លួនឡើងធ្វើជាប្រធាន ។

ការលើកឡើងរបស់នាយករដ្ឋមន្ត្រីហ៊ុន ធ្វើឲ្យសមាជិកបក្សប្រឆាំងមកពីបក្សសង្គ្រោះជាតិដែលកំពុងតែនិរាសខ្លួនពីរបបកម្ពុជាសព្វថ្ងៃ សរសេរជាសំនួរលើបណ្តាញសង្គមរបស់លោកថាតើលោកនាយករដ្ឋមន្ត្រីហ៊ុន ទៅលាងគូថមីនអ៊ុនលាំងយ៉ាងមិចបើគូថសម្តេចលាងមិនជ្រះផង។



«ធ្វើជាប្រធានប្តូរវេនអាស៊ាន ទៅដោះស្រាយវិបត្តិនយោបាយនៅភូមាយ៉ាងម៉េចកើត បើលាងគូទខ្លួនឯងមិនទាន់ជ្រះផង។ ត្រូវដោះស្រាយវិបត្តិនយោបាយនៅកម្ពុជាជាមុនសិន ចាំទៅជួយដោះស្រាយវិបត្តិនយោបាយនៅភូមា ដើម្បីកុំអោយគេថា គីង្គក់លក់ថ្នាំស្រែង។ ត្រូវដោះលែងអ្នកទោសនយោបាយ សកម្មជនសិទ្ធិមនុស្សនិងបរិស្ថាន ព្រមទាំងស្តារប្រជាធិបយ្យនិងការគោរពសិទ្ធិមនុស្សឡើងវិញនៅកម្ពុជា ដើម្បីអោយមានទឹកមាត់ប្រៃទៅនិយាយជាមួយមេរដ្ឋប្រហារភូមា និងសមាជិកអាស៊ានផ្សេងទៀត។ អព្យាក្រិត្យភាពរបស់កម្ពុជាក៏ជាកត្តាសំខាន់ដែរ ក្នុងនាមជាប្រធានប្តូរវេនរបស់អាស៊ាន ជៀសវាងផ្អៀងខ្លាំងទៅរកចិន»។


Share:

រោគសញ្ញានៃការដួលរលំរបបតេជោ

 https://youtu.be/2SaLh7UwhEA

Share:

Hot Widget

recent/hot-posts

Header Ads Widget

Responsive Advertisement

BTemplates.com