បុណ្យបក្សធំជាងបុណ្យជាតិ


បុណ្យបក្សបុណ្យជាតិ    បុណ្យបក្សមិនឃ្លាត
ចំណាយវាល់(១២)លាន        រឿងជាតិត្បិតត្បៀត
ថាខ្មែរស្រែកឃ្លាន     រដ្ឋយើងមិនមាន
យើងខ្ចីលុយគេ      ត្រូវរេរិះគិត ។

បុណយបក្សហានណូយ       គេមិនបណ្តោយ
ចាយគ្រប់កិច្ចការ     គ្រូពេទ្យសន្តិសុខ  
ត្រៀមទាំងដបស្រា   អគ្គីភ័យត្រៀបត្រា
រងចាំគ្រប់ទី     ស៊ីសងតាមចិត្ត ។

តាមប្រភព  VOD វិមានឈ្នះចំណាយថវិការចំនួន១២លានដុល្លា​ ហើយកម្មវិធីនេះ អ្នករៀបចំកម្មវិធីបានត្រៀមគ្រូពេទ្យជិត២០០នាក់ រួមទាំងរថសង្គ្រោះបន្ទាន់ចំនួន២០គ្រឿងផងដែរ ។
  


Share:

ហេតុអ្វីសមរង្សីចូលដៃបង្កើតច្បាប់៥០+១?

មានមនុស្សក្រុមខ្លះនៅមានមន្ទិលស និងឆ្ងល់ថាហេតុអ្វីលោកសម រង្ស៊ីចូលរួមបង្កើតច្បាប់ ៥០+១ ដែលបណ្តាលឲ្យលោកហ៊ុន សែនអាចបង្កើតរដ្ឋាភិបាលម្នាក់បាន ។

ប្រសិនបើលោកសម រង្ស៊ីមិនចូលរួមបង្កើតច្បាប់នេះទេ ម្លេះលោកហ៊ុន សែនមិនអាចបង្កើតរដ្ឋាភិបាលតែម្នាក់ឯងបានទេ វានឹងត្រូវការបក្សផ្សេងទៀត ដូចសម្តេចក្រុមព្រះជាដើមដើម្បីចូលរួមបង្គ្រប់កូរ៉ុម(អាសនៈ)លើសពី៥០+១ ទើបបង្កើតរដ្ឋាភិបាលមួយបាន  ។

ចំណែកឯសម្តេចក្រុមព្រះ និងគណបក្សហ្វ៊ុន ស៊ិនប៉ិចម្លេះក៏មិនរលាយសោះសូន្យដែរ បើទោះជាគ្មានពលរដ្ឋគាំទ្រក៏ដោយ គឺឲ្យសម្តេចហ៊ុន សែនតេជោគាំទ្រនិងផ្តល់អាសនមួយពីរសម្រាប់ក្រុមព្រះនិងអ្នកស្និទ្ធអង្គុយចាំលើកដៃគាំទ្រសម្តេចនៅក្នុងរដ្ឋសភាវាគ្រប់គ្រាន់ហើយ ។

ដូចដែលបងប្អូនអ្នកតាមដាននយោបាយនៅក្នុងប្រទេសកម្ពុជាឃើញស្រាប់ ចាប់តាំងពីឆ្នាំ១៩៩៣មក ក្រុមព្រះ និងតេជោ ទោះបីជាសត្រូវស៊ីសាច់ហុតឈាមគ្នាយ៉ាងណាក្តី បក្សទាំងពីរជាដៃគូដ៏វិសេសវិសាលពុំអាចខ្វះបាន គឺគណបក្សហ៊ុន ស៊ិនប៉ិចរង់ចាំបំពេញបន្ថែមឲ្យបក្សប្រជាជនគ្រប់អាណត្តិ ។

យូរៗម្តងគេតែងសម្តេចក្រុមព្រះប្រតិកម្មនឹងទង្វើបំពារបំពានរបស់បក្សប្រជាជន គឺនៅពេលចុងអាណត្តិឬពេលឃោសនារកសំឡេងឆ្នោត ។

កាលពីឆ្នាំ២០០៨សម្តេចក្រុមព្រះថា« ខ្ញុំព្រះករុណា ខ្ញុំ អ្នកជិះពីក្រោយសម្តេចតេជោៗអ្នកកាច់ចង្កូត» មានន័យថា ព្រះងង្គមិនដឹងអីទេ មិនទទួលកំហុសដែលនាំឲ្យខ្មែរជួបវិបត្តិនយោបាយ ព្រះអង្គមិនបានចូលរួមបំផ្លាញធនធានធម្មជាតិ ព្រមទាំងចុះហត្ថលេខាឲ្យនាយករដ្ឋមន្ត្រីសម្បទានដីឲ្យចិនយួននោះទេ ។

នេះជាមេដឹកនាំដែលគ្មានការទទួលខុសត្រូវ ដូចមេដឹកនាំក្នុងសម័យដើមដែរ ។ ប៉ុន្តែច្បាប់៥០+១ ធ្វើឲ្យមេដឹកនាទទួលខុសត្រូវចំពោះប្រវត្តិសាស្ត្រដោយខ្លួនឯង មេដឹកនាំណាប្រព្រឹត្តិខុស ពុករលួយ ក្បត់ជាតិគឺត្រូវទទួលខុសត្រូវចំពោះមុខមហាជនឬពលរដ្ឋនិងប្រវត្តិសាស្ត្រខ្មែរ ។




Share:

ក្នុងលោកមានតែរដ្ឋាភិបាលហ៊ុនសែនមួយប៉ុណ្ណោះដែលស្នើឲ្យនាយទុនទុច្ចរិតឈប់ប្រព្រឹតអំពើទុច្ចរិត

កន្លងមកដូចដែលយើងឃើញស្រាប់ហើយ រដ្ឋាភិបាលស្រុកខ្មែរការពារនាយទុនប្រសើរជាងការពារពលរដ្ឋស្លូតត្រង់ កងទ័ពទាហានខ្មែរយាមការពារអ្នកមានបុណ្យស័ក្តិ លុយកាក់ប្រើសើរជាងការពារអ្នកពលរដ្ឋខ្មែរ មន្ត្រីរាជការ រដ្ឋាភិបាលខ្លាចនាយទុនមានគ្រោះថ្នាក់ មានផលវិបាកជាងពលរដ្ឋខ្មែរ។
រាជការតេជោ សុខចិត្តបណ្តេញពលរដ្ឋខ្លួនទាំងបង្ខំដើម្បីលុបបឹង កាប់ឈើ បំផ្លាញធនធានធម្មជាតិទាំងអស់ ដើម្បីប្រយោជន៏នាយទុន ក្រុមហ៊ុន ឧកញ៉ាមន្ត្រីគ្រាក់ៗ ដោយទុកឲ្យរាស្ត្ររងទុក្ខវេទនា គ្មានជម្រក់ រត់ចាកចោលភូមិដ្ឋាន ក្មេងបាត់បង់ការសិក្សា ព្រាត់ប្រាស់ឪពុកម្តាយៗព្រាត់យាយតាប្រពន្ធកូនខំរត់រកស្វះស្វែងរកការធ្វើនៅស្រុកថៃ ម៉ាឡេ​ កូនរ៉េគ្រប់ច្រកល្ហក់។

ផ្ទុយទៅវិញរដ្ឋាភិបាលពិបាលខ្មែរឲ្យនាយទុនបរទេសចូលលុកលុយបំផ្លាញធនធានខ្មែរ នាំពលករស្រុកចិនយួនឲ្យមករកស៊ីពេញផ្ទៃប្រទេសទាំងខុសច្បាប់ស្របច្បាប់រាប់សិបម៉ឺនសែននាក់ ។

បើទោះជាជាតិគេ នាយទុនឧកញ៉ាប្រព្រឹត្តខុសច្បាប់ ប្រព្រឹត្តសាហាយង់ឃ្នងយ៉ាងម្តេចម្តារដ្ឋាភិបាលខ្មែរពុំដែលប្រើអាជ្ញាដាក់ទោសទណ្ឌតាមច្បាប់ដូចដែលពលរដ្ឋខ្មែរស្លូតត្រង់ទេ មានតែសុំអង្វរពួកទាំងនោះឬធ្វើមិនដឹងមិនឮ លុះត្រាតែពលរដ្ឋស្រែកទ្រយំពេញស្រុក ពេញប្រទេសទើបរាជការយើងបើកភ្នែកពពីងពពើមឈ្ងោកមើលបន្តិចហើយអង្វរគេកុំឲ្យឈប់ធ្វើអាក្រក់លើជាតិខ្មែរ ។

លើលោកនេះមានតែរដ្ឋាភិបាលខ្មែរមួយប៉ុណ្ណោះ ដែលខ្មែរគ្រប់គ្នាបានឃើញបានយល់និងពលរដ្ឋខ្លះបានស្គាល់រស់ជាតិនៃទង្វើរបបនេះប្រព្រឹត្តលើខ្លួន ។


Share:

Background of Sam Rainsy ជីវប្រវត្តិរបស់លោកសម រង្ស៊ី


លោកសម រង្ស៊ីជាអ្នកនយោបាយចាស់ទុំមួយរូបក្នុងស្រុកខ្មែរហើយក៏ជាដៃគូរប្រកួតប្រជែងនយោបាយដ៏ស្វិតស្វាញជាមួយជាមួយនឹងលោកនាយករដ្ឋមន្ត្រីហ៊ុន សែនជាង២០ឆ្នាំមកហើយ ។

ក្នុងការតស៊ូនយោបាយនៅក្នុងប្រទេសកម្ពុជាដើម្បីផ្លាស់់ប្តូរសង្គមផ្តាច់ការឲ្យលទ្ធិប្រជាធិបតេយ្យសេរីនិយម ពលរដ្ឋមានសិទ្ធិសេរីភាព លុបបំបាត់អំពើជិះជាន់ បក្សពួកនិយម ពុករលួយក្រុម គ្រួសារ កាប់សម្លាប់មនុស្សក្រៅប្រព័ន្ធច្បាប់មិនទាន់បានសម្រេចនេះ ត្រូវបានក្រុមមួយចំនួនចោទប្រកាន់ថាលោក សម រង្ស៊ីជាឈ្មួញនយោបាយ ស៊ីឈ្នួញចាញ់លោកហ៊ុន សែន ។

ទោះពិតឬមិនពិតយ៉ាងណាយើងអាចស្រាវជ្រាវសាវតា សកម្មភាពផ្សេងៗ ដូចជាព្រឹត្តិការណ៏គបាញ់បោះ គប់គ្រាប់បែននៅមុខរដ្ឋសភាចាស់ ការសម្លាប់សកម្មជនផ្សេងៗ ការធ្វើទុក្ខបុកម្នេញជាដើម តើមាននរណាទៅដែលអាចទៅស៊ីឈ្នួលស្លាប់បាន ?

Angkor Empire ចក្រភពអអង្គរមិនហ៊ានក្រុមអស់លោកហ៊ានឬមិនហ៊ានទេ តែចក្រភពអង្គរវិញមិនទៅស៊ីឈ្នួលស្លាប់ទេ ព្រោះជីវិតយើងមានតម្លៃណាស់ មិនអាចកាត់ថ្លៃថាជីវិតយើងតាមតម្លៃប៉ុណ្ណេះ ប៉ុណ្ណោះបានឡើយ​។ តែយើងខ្ញុំជឿថានៅសង្គមខ្មែរយើងសព្វថ្ងៃនេះក៏មានដែរអ្នកនយោបាយស៊ីឈ្នួល អ្នកលក់ខ្លួន លក់ក្បាលឲ្យបរទេស លក់ឧត្តមគតិឲ្យអ្នកមានអំណាចដើម្បីលុយកាក់ ដើម្បីស្រីស្រស់ ដើម្បីភាពមានបានរបស់ខ្លួន ។

អ្នកទាំងនោះខ្លះក៏វិនាសដោយសារពលរដ្ឋកាត់ទោសដោយសន្លឹកឆ្នោត អ្នកខ្លះត្រូវកម្មពៀរផ្តន្ទាទោសឲ្យស្លាប់យ៉ាងខ្លោចផ្សា ព្រាត់ប្រាស់ក្រុគ្រួសារស្លាប់កណ្តាលព្រៃ ចំណែកអ្នកដែលកំពុងរស់នៅ ពលរដ្ឋកំពុងតែពិចារណាថាតើកាត់ពួកក្បត់ជាតិ ពួកពុករលួយជាតិទាំងនោះយ៉ាងណា ?

ប្រវត្តិរូបពិឬមិនពិតវានឹងបង្ហាញ វានឹងលាតត្រដាងនៅពេលចុងក្រោយជាក់ជាមិនខាន៕

Share:

Hot Widget

recent/hot-posts

Header Ads Widget

Responsive Advertisement

BTemplates.com