............
Nature give the birth people in difference place, difference body, and poor or rich also difference too. But what we think of of people are talent and ability.
Some does not try of one best to against with misery nature and live to get with those nature.
On the other hand this couple do not stand on to live with sad life and starvation. They used ability to show world that the can do everything and feed their life as simple people too.
ធម្មជាតិបានបង្កើតមនុស្សសត្វមកឲ្យមានរូបរាង សតិបញ្ញារួមទាំងឋានយសស័ក្តិផ្សេងៗគ្នា ពុំមាននរណាមួយអាចតវ៉ាបានទេ ហើយដោយសារអំណាចនៃច្បាប់ធម្មជាតិនេះមនុស្សពួកខ្លះត្រូវរស់នៅបណ្តោយតាមព្រេងវាសនា ឬច្បាប់ធម្មជាតិដែលបានកំណត់ឲ្យ ពួកគេមិនបានប្រឹងប្រែងងើបចេញពីច្បាប់ធម្មជាតិ ឬខ្នាស់ខ្នៃងបង្កើតបង្កើនបន្ថែមនូវអ្វីដែលខ្វះខាតនិង អ្វីដែលមានស្រាប់ឡើយ ។
ស្ថិតក្នុងបរិបទនេះពួកគេត្រូវរស់យ៉ាងវេទនាក្រខ្សត់រហែមរហែមក្នុងព្យុះជីវិតក៍មានជួបសុខនិងទុក្ខផ្សែងគ្នាដែរ ។ ផ្ទុយទៅវិញគូស្នេហាសៀករហសកម្មពីរនាក់នេះ មិនបានរស់នៅរងចាំព្រេងវាសានាព្រះប្រទានឡើយ ពួកគេថ្វីត្បិតតែមានដៃម្ខាង និងជើងម្ខាងមែន តែអ្នកទាំងពីរបានពឹងពាក់គ្នាទៅវិញទៅវមក បញ្ចេញនូវអ្វីដែលគ្មាន ធ្វើអ្វីដែលខ្លួនចង់ធ្វើ និងប្រឹងធ្វើឲ្យអស់ពីកម្លាំងកាយចិត្ត ប្រឆាំងជីវិតទុក្កតភាព ជីវិតអភ័ព្វឲ្យអណ្តែតត្រដែតត្រដឹម ក្នុងកណ្តាលហ្វូងមនុស្សទាំងពួងដែលធ្លាប់តែមើលរំលងពួកគេថា ជាជនអសមត្ថភាព និងជាជនដែលត្រូវសង្គមបោះបង់ ។
ក្រោមការតស៊ូប្រឹងប្រែងរបស់ពួគគេទាំងពីរត្រូវសង្គមឲ្យតម្លៃនិងស្ងើចសរសើមិនដាច់ពីមាត់ថា ពិតជាអស្ចារ្យណាស់ ជាជនពិការសោះអាចធ្វើនូវអ្វីដែលអ្នកបុគ្គលមួយចំនួនមិនអាចធ្វើបាន ។
ចំពោះខ្ញុំក៍កោតចំពោះភាពប៉ិនប្រសព្វរបស់ពួកគេដែរ ខ្ញុំក៍គ្មានសមត្ថភាពដូចពួកគេដែរ ។ ប៉ុន្តែជឿថាមនុស្សយើងមានលក្ខណៈពិសេសរបស់ខ្លួនរឿងៗខ្លួន ហើយខ្ញុំសូមឲ្យបងប្អូនយកភាពវៃឆ្លាត និងភាពប៉ិនប្រសព្វរបស់ខ្លួននោះមកប្រើឲ្យអស់ពីសមត្ថភាព ដើម្បីប្រឆាំងនឹងតវ៉ានឹងវាសនាអភ័ព្វកំសត់ទ៌ុគតខ្លោចផ្សារចេញពីជីវិត ។
ខ្ញុំសង្ឃឹមថាខ្ញុំនឹងបងប្អូនខ្មែរប្រឹងប្រែងដូចគ្នាដើម្បីជីវិតជោគជ័យរបស់ខ្លួន ។
ខ្ញុំសូមជូនពរឲ្យបានសម្រេចគោលបំណងដូចៗគ្នា។