អ្វីដែលលោកហ៊ុន សែននិយាយចង់ឲ្យមានការលើកកំពស់ស្ត្រីនិងគោរពសិទ្ធិស្ត្រីពិតដែរទេ?
ក្នុងពិធីសំណេះសំណាលជាមួយមន្ត្រីរាជការ កម្មករ កម្មការិនីជាច្រើនរូបនៅថ្ងៃទី០៥ ខែមិនានេះ លោកហ៊ុន សែនទទូលឲ្យគ្រប់ក្រសួងស្ថាប័នលើកកំពស់នារី និងចង់ឲ្យមានស្ត្រីជាថ្នាក់ដឹកនាំនៃស្ថាប័នរដ្ឋផងដែរ ។
លោកបន្តថា ដើម្បីការពារសិទ្ធិនារីលោកបានបង្កើតក្រុមមេធាវីសម្តេចតេជោ ដើម្បីជូយដល់ស្ត្រីដែលរងការប្រមាថ ជិះជាន់រំលោភសិទ្ធិ និងធ្វើបាបស្ត្រីដោយប្រការណាមួយ ។
តើសម្តីនិងទង្វើរបស់លោកទាំងនេះពិតដែរទេ ?
មិនពិតដូចដែលទង្វើកន្លងមកដែលគេគ្រប់គ្នាបានដឹង ឮនិងឃើញក្នុងសង្គមរបស់តេជោដែលជាបុរសខ្លាំងតែមួយគត់នៅកម្ពុជានោះទេ ។
មានស្ត្រីច្រើនណាស់ដែលរងកម្មយ៉ាងទារុណធ្ងន់ធ្ងរ ខ្លះត្រូវបាត់បង់ជីវិត ខ្លះត្រូវដេកនៅលើគ្រែមួយជីវិត ។ ស្ត្រីទាំងនោះពុំដែលបានច្បាប់ មេធាវីចៅក្រម តុលាការនៃសង្គមតេជោបើកភ្នែកមើលនោះទេ ។ ជាងនេះទៅទៀតតុលាការ ចៅក្រមរបបនេះធ្វើឲ្យស្ត្រីដែលគេធ្វើបាបរំលោភសិទ្ធិហើយនោះ ភ័យខ្លាច និរាសប្រាស់ព្រាត់មិនហ៊ាននិយាយស្តីទៀតផង ។
ស្តី្រដែលត្រូវកេរំលោភសិទ្ធិ ជិះជាន់និងបានសម្លាប់ក្នុងរបបនេះយ៉ាងអយុត្តិធ៍ជាច្រើនឆ្នាំនោះរួមមាន៖
អ្នកពិសិទ្ធ ពីលីកា អ្នកស្រីតាត ម៉ារីណា កញ្ញា ពៅ បញ្ញាពេជ្រ កញ្ញាទូច ស្រីនិច។ល។ នៅមានស្ត្រីជាច្រើនទៀតយើងមិនបានដឹង មិនបានឮដែលលោកអ្នកមានអំណាច លុយឡានយកលុយទៅបិទបាំង បំភ្លៃនិងគំរាមកំហែងមិនឲ្យចេញមុខតវ៉ា រ៉ាយរ៉ាប់ពីសេចក្តីឈឺចាប់របស់ខ្លួន ។
ដូច្នេះអ្វីដែលតេជោមានប្រសាសន៏សុទ្ធសឹងតែជាសម្តីក្លែងក្លាយ ធាតុពិតនៃសង្គមនេះ ស្ត្រីកំពុងតែសត្រូវក្រុមមានអំណាច ជិះជាន់ រំលោភបំពាន៕