ក្រុមបរមីជាផ្នែកមួយនៃជនបង្កអសន្តិសុខសង្គម


ប្រទេសខ្មែរសព្វថ្ងៃ ពេញដោយក្រុមបង្កអសន្តិសុខជាច្រើន រាប់មិនអស់ មានគ្រប់កន្លែង គ្រប់តំបន់ គ្រប់ខេត្តក្រុង ទីប្រជុំជន រហូតដល់ទីស្ថានមូលដ្ឋានគ្រឹះនៃពុទ្ធសាសនា វត្តអារាមទៀតផង ។

ពួកគេប្រមូលគៀគរគ្នាដោយប្រើប្រាស់ពាក្យបោកប្រាស់និងបញ្ឆោតមនុស្សម្នាទាំងឡាយ ដោយអួតប្រាប់ពលរដ្ឋស្លូតត្រង់ថាគេជាតួអង្គតំណាងព្រះនេះ ព្រះនោះ ជាអ្នកមកប្រោសសត្វលោក ជាអវតាព្រះសិវៈ វិស្នុ ឬមកពីឋាននេះ ឋាននោះ រហូតហ៊ានតាំងខ្លួនជាព្រះពោធិសត្វបានត្រាស់ដឹងទៀត ។

ពួកបរមីខ្លះទៀតថាខ្លួនគេនេះមកស្តារស្ទួយសាសនា មកកំចាត់សភាវអាក្រក់ ពួកតំណាងឲ្យយោមរាជ យោបាល ស្តេចយក្សព្រះមហាព្រហ្មលោក មកជួយលើកស្ទួយសាសនាព្រះសម្មាសម្ពុទ្ធគោត្តម ។ 

ដើម្បីទាក់ទាក់ទាញមនុស្សឲ្យកាន់តែជឿចូលចិត្តស្ម័គ្រតាមហែហមអមដំណើរ បន្តភូតបោកប្រាស់ នោះគេបានតែងតាំងសាវ័ក សមាជិកក្រុមរបស់គេសុទ្ធតែកូនចៅព្រះ ស្តេចទេវតា បុត្រាបុត្រីមហារាជ មកពីឋានសួគាល័យខ្ពស់ៗ មានតួនាទីសំខាន់ៗក្នុងការជួយជ្រោមជ្រែងសាសនា​និងជាតិ ។ 

គេហៅសាវ័កគេថា ព្រះនាងក្រពុំឈូក ព្រះម៉ែពៅ ព្រះរាជបុត្រទី១ ព្រះម៉ែមហានគរ ព្រះអង្គភឹម ព្រះបាទព្រហ្មទត្ត ព្រះមហាឥសី ព្រះឥសូរ ឬស្នងបរមីស្តេចនាគ ស្តេចគ្រុឌ មហាចតុលោកបាលរក្សាមនុស្សលោកក៏មាន ។ 


ធាតុពិតនៅពីក្រោមនៃក្រុមបរមី តួអង្គព្រះទាំងនោះពោញដោយស្រីស្រា គ្រឿងញៀនរាប់មិនអស់ ។ 
ខ្លះមានស្រីស្នំ ប្រពន្ធចុងដើមបួនដប់រាប់សិបនាក់តាមដង្ហែព្រះបិតា ព្រះពោធិសត្វទាំងនោះ ។ 

ចុះហេតុអ្វីបានជាស្រីៗទាំងនោះលង់ជ្រក់វង្វេងងុបងុលនឹងគ្រូបរមីទាំងនោះម្លេះ រហូតទាំងសុខចិត្តធ្វើជាស្រីស្នំបម្រើគេ  លះបង់កិត្តិយស លះបង់គ្រួសារ កូនប្តីពេញច្បាប់របស់ខ្លួនរត់តាមលោកគ្រូទៅវិញ? 
ដូចដែលខ្ញុំបានរៀបរាប់់ខាងលើអីចឹង ដំបូងគេតាំងនាមយើងជាអ្នកស្នងបរមីនោះ បរមីនោះ ព្រះអង្គធំៗ រួចហើយគេឲ្យយើងទទួលគេជាសិស្ស គេក៏ចាប់ផ្តើមសណ្តំ បញ្ចូលមន្តអាគមស្នេហ៍ បញ្ចូល ញៀនរបស់គេឲ្យដឹងរឿងរ៉ាវខ្លះក្នុងជីវិតរៀងៗខ្លួន ។ 

គេប្រើព្រាយអាបធ្មបទៅបញ្ឆោតយើងថាធ្លាប់ជាកូន ជាចៅ ប្តីប្រពន្ធ និងជាញាតិនឹងអ្នកផ្សេងៗជាច្រើនទៀត ។ បើមានស្រីណាស្អាតលោកគ្រូបរមីគេពេញចិត្តនោះ គេនឹងអន្ទងសណ្តំ ឬថាជាអតីតប្រពន្ធរបស់គេ ហើយយកធ្វើជាស្នំបម្រើគេតែម្តង ។ 

យើងឃើញហើយភាគច្រើនអ្នកជឿលងងុបងុលនឹងបរមីគ្រូអាគមទាំងនោះជាងគេគឺស្រីៗតែម្តង យើងមិនឃើញមានប្រុសៗណាងុបវង្វេងដូចស្រីៗឡើយយ ។ ព្រោះតែស្រីៗចិត្តទន់ ងាយលង់ ងាយជឿ ជំនឿគ្មានហេតុផលនេះហើយទើបគេ បោកទាំងលុយ បោកទាំងខ្លួនដោយមិនដឹងខ្លួន ។


ចាស់ៗខ្ញុំគ្មានអ្វីត្រូវអាណិតអាសូរទេ ព្រោះគាត់ជិតអស់សុពលភាពហើយ គាត់មិនយូរប៉ុន្មានគាត់នឹងស្លាប់បាត់ទៅ តែអ្វីដែលយើងគួរអាណិតបំផុតនោះគឺ ក្មេងៗត្រូវបានគ្រូបរមីទាំងនោះ បង្វក់ ឲ្យវង្វេង ឲ្យឆ្កួតលីលា ខនរៀនសូត្រខូចអនាគត ស្រួលមិនស្រួលត្រូវបានយកនាងធ្វើជាចំណីតណ្ហាគេទៀត ។ 

រាប់ទសវត្សរ៍មកហើយដែលបុគ្គលទាំងនោះតាំងខ្លួនជាព្រះម្ចាស់សួគ៍ស្តេចធម្មិក និងជាព្រះពោធិ សត្វ បង្កអសន្តិសុខសង្គមគ្រប់ទីកន្លែងដោយសេរី អនាធិបតេយ្យពេញផ្ទៃប្រទេស  ដើម្បីលាភសក្ការៈ ស្រីញីបំពេញបំណងតណ្ហារបស់ខ្លួន ដោយគ្មានអាជ្ញធរណាអាចបង្ក្រប់បាន ចាប់បាន លុបបំបាត់ ។ វារឹតតែកើនកើតឡើងជាបន្តបន្ទាប់គ្រប់ខេត្តក្រុង ធ្លាយចូលធ្វើពិធិក្នុងរត្តអារាមទៀត ។ 

ទីបំផុតទៅព្រះពុទ្ធសាសនាក៏ត្រូវគេយកជាឈ្នាន់ជិះជាន់រកស៊ីដូរដោះជាលុយក្រោមរូបភាពបរមីដែរ។ 
ដូច្នេះវាអសន្តិសុខទាំងសង្គម អសន្តិទាំងសាសនាដោយសារការបង្ករបស់ក្រុមបរមីទាំងនោះមួយផ្នែកដែរ ។




សូមបងប្អូនកូនខ្មែរទាំងអស់ត្រូវចេះពិចារណាផង កុំជឿដោយគ្មានហេតុផល  និងជឿលើទង្វើផលកម្មដែលជាប្រយោជន៍ ប្រយ័ត្នខ្លួន ឬកូនស្រីខ្លួនក្លាយជាចំណីស្រីស្នំរបស់គេ  ថែមទាំងបូជាលុយកាក់គេរាល់ខែរាលថ្ងៃទៀត។





Share:

Hot Widget

recent/hot-posts

Header Ads Widget

Responsive Advertisement

BTemplates.com