អគ្គីសនីកម្ពុជាចេញសេចក្តីជួនដំណឹងដល់ពលរដ្ឋដែលរស់នៅជុំវិញរាជធានីភ្នំពេញស្តីពីការផ្អាក់ការផ្គត់ផ្គង់


អគ្គីសនីកម្ពុជាចេញសេចក្តីជួនដំណឹងដល់ពលរដ្ឋដែលរស់នៅជុំវិញរាជធានីភ្នំពេញស្តីពីការផ្អាក់ការផ្គត់ផ្គង់សេវាអគ្គីសនីបណ្តោះអាសន្ន

នៅថ្ងៃទី១០កុម្ភៈនេះ អគ្គីសនីកម្ពុជាបានចេញសេចក្តីជួនដំណឹងដល់ពលរដ្ឋដែលមានលំនៅដ្ឋានជាប់រាជធានីភ្នំពេញនិងខេត្តកណ្តាល ស្តីពីការផ្អាកការផ្គត់ផ្គង់សេរវាអគ្គីសនីចំនួន៤ថ្ងៃ ដោយរាប់ចាប់ពីថ្ងៃទី១១ កុម្ភៈស្អែកនេះតទៅ ។ នៅក្នុងសេចក្តីជូនដំណឹងបានឲ្យដឹងថា ការផ្អាក់ការផ្គត់ផ្គង់សេវាអគ្គីសនីបណ្តោះអាសន្នចំនួន៤ថ្ងៃនេះ គឺដើម្បីជួសជុលផ្លាស់ប្តូរតម្លើងគ្រឿងបរិក្ខាថ្មី និងរុះរើគន្លងខ្សែបណ្តាញបង្កលក្ខណៈ ដល់ការដ្ឋានពង្រីកផ្លូវ ។

បើតាមសេចក្តីជូនដំណឹងរបស់អគ្គីសនីកម្ពុជាបានផ្សព្វផ្សាយនៅលើបណ្តាញសង្គមរបស់ខ្លួនបន្ថែមទៀតថា ការផ្អាកដំណើរការផ្គត់ផ្គង់បណ្តោះអាសន្ននេះនឹងអនុវត្តទៅតាមតំបន់ និងពេលវេលាខុសៗគ្នារួមមាន៖
នៅថ្ងៃព្រហស្បតិ៏ទី១១ កុម្ភៈ ឆ្នាំ២០១៦ ចាប់ពីម៉ោង០៨៖០០នាទី អគ្គីសនីកម្ពុជានឹងផ្អាក់ការផ្ទត់ផ្គង់ នៅតំបន់ខណ្ឌ២ផ្សេងគ្នា ក្នុងនោះមាន៖

តំបន់ភ្លើងលេខ P២២៦ និងP ៥៩៥ និងP១២៨០ ដែលស្ថិតនៅក្នុងសង្គាត់ព្រែកថ្មី និងសង្គាត់ព្រែកប្រា ខណ្ឌច្បារអំពៅ និងតំបន់ភ្លើងមួយចំនួនផ្សេងទៀតដែលស្ថិតនៅក្នុងភូមិទួលពង្រ និងភូមត្រពាំងថ្លឹង ក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៏សែនជ័យ រាជធានីភ្នំពេញ ។


នៅថ្ងីសុក្រ ទី១២កុម្ភៈឆ្នាំ២០៦ ចាប់ពីម៉ោង០៨៖០០នាទី ដល់ម៉ោង១៦៖០០នាទី អគ្គីសនីកម្ពុជានឹងផ្អាក់ការផ្គត់ផ្គង់សេវាអគ្គីសនីក្នុងខណ្ឌនិងតំបន់២ផ្សេងទៀតដូចជា៖
តំបន់ភ្លើងលេខ P២២៦ P៥៩៥ និង​P១៨០ ដែលស្តិតនៅក្នុងសង្កាត់ព្រែកថ្មី និងសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ និងតំបន់ភ្លើងលេខ P១៣៣៤ និង P១៣៣៤ ដែលស្ថិតនៅភូមិសំបួរ ក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ និងភ្លើងមួយចំនួនផ្សេងទៀត ស្ថិតនៅភូមិទួលគោក ក្នុងសង្កាត់ទួលសង្គែ ខណ្ឌឫស្សីកែវ ភូមិទំនប់ ភូមិពោងពាយ ភូមិបាយ៉ាប ភូមិភ្នំពេញថ្មី ក្នុងសង្គាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ឬាជធានីភ្នំពេញ ។
នៅថ្ងៃសៅរ៍ទី១៣កុម្ភៈ ឆ្នាំ២០១៦ ចាប់ពីម៉ោង០៨៖០០នាទី អគ្គីសនីកម្ពុជា នឹងផ្អាកការផ្គត់ផ្គង់សេវាអគ្គីសនីក្នុងតំបន់ភ្លើងចំនួន៣ផ្សេងគ្នា ក្នុងនោះភ្លើងដែលស្ថិតនៅក្នុងភូមិព្រៃល្ង ភូមិស្រែជម្រៅ ភូមិព្រៃស្ពឺ ភូមិដំណាក់ត្រយឹង ភូមិព្រៃកំប៉ូត ភូមិព្រៃសណ្តែក ក្នុសង្កាត់ចោមចៅ ខណ្ឌពោធិ៏សែនជ័យ និងតំបន់ភ្លើងដែលស្ថិតនៅភូមិកោះក្របីភូមិព្រែកថ្មី ក្នុងសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ និងភ្លើងដែលស្ថិតក្នុងតំបន់មួយចំនួនផ្សេងទៀតដែលនៅតាមបណ្តោយផ្លូវជាតិលេខ៥ ចាប់ពីភូមផ្សារលិច ក្នុងសង្កាត់ព្រែកពញនៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ រហូតដល់ឃុំព្រែកតាទែន ក្នុងស្រុកពញាឮ ខេត្តកណ្តាល។

នៅថ្ងៃអាទិត្យទី១៤ កុម្ភៈឆ្នាំ២០១៦ ចាប់ពីម៉ោង៨៖០០នាទី ដល់ម៉ោង១៦៖០០នាទី អគ្គីសនីកម្ពុជានឹងផ្អាក់ការផ្គត់ផ្គង់អគ្គីសនីក្នុងតំបន់៣ផ្សេងគ្នាដួចខាងក្រោម

តំបន់ភ្លើងមួយចំនួនដែលស្ថិតនៅភូមិកោះបី និងភូមិព្រែកថ្មី ក្នុងសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ និង នៅភូមិឃ្មួញ និងភូមិ អន្លង់ក្ងាន ភូមិ សំរោង ក្នុងសង្កាត់ឃ្មួញ ខណ្ឌសែនសុខ និងតំបន់មួយផ្សេងទៀត នៅតាមបណ្តោយផ្លូវជាតិលេខ៥ ចាប់ពីភូមិផ្សារលិច ក្នុងសង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ រហូតដល់ឃុំព្រែកតាទែន ក្នុងស្រុកពញាឮ ខេត្តកណ្តាល។

នៅក្នុងសេចក្តីប្រកាសពត៍មាននោះអគ្គីសនីកម្ពុជា ក៏បានសូមអភ៍ទោសចំពោះការផ្អាក់ការផ្គត់ផ្គង់សេវាអគ្គីសនីបណ្តោះអាសន្នផងដែរ ដើម្បីជួសជុលបណ្តាញថ្មីនេះ ។ ជារឿយគេឃើញអគ្គីសនីកម្ពុជាដាច់ជាញឹកញាប់ ហើយអគ្គីសនីតែងកម្ពុជាតែងចេញសូមអភ័យទោសដោយលើកឡើងថាមានការខ្វះខាត់ក្នុងការផ្គត់ផ្គង់៕




Share:

0 Comments:

Post a Comment

Hot Widget

recent/hot-posts

Header Ads Widget

Responsive Advertisement

BTemplates.com