ភាសាគំរាមកំហែងសន្លុត និងសកម្មភាពបង្ក្រាបបំភ័យបំបាក់ស្មារតីចាប់ចងដាក់គុកធ្វើឲ្យសមាជិកបក្សប្រឆាំងនិងមេដឹកនាំគណបក្សរត់បែកខ្ញែកទៅគ្រប់ទិសតំបន់ប្រទេសផ្សេងៗ ។ វាមិនចម្លែកទេដែលគណបក្សប្រជាជនកម្ពុជាគំរាមកំហែងសម្លុតបំភ័យនោះ គ្រប់នីតិកាលបោះឆ្នោតចូលមកដល់គេតែងតែឮភាសាសង្គ្រាម បាញ់បោះនិងសន្តិភាពកើតឡើងជាមួយព្រមគ្នាជាមួយមេបក្សកាន់អំណាច គឺលោកហ៊ុន សែន ។
កាលពីថ្ងៃទី៣០ខែឧសភា២០១៨ ម្សិលមិញនេះលោក គឹម សន្តិភាពមន្ត្រីអ្នកនាំពាក្យនៃក្រសួងយុត្តិធម៌ ថែ្លងសារនយោបាយមួយទៅកាន់ក្រុមបក្សប្រឆាំងដែលធ្វើយុទ្ធនាការមិនចេញទៅបោះឆ្នោតនៅថ្ងៃទី២៩ ខែកក្កដាថា ប្រសិនបើមានពលរដ្ឋណាមិនទៅចូលរួមបោះឆ្នោត ហើយយកទឹកថ្នាំជ្រលក់បន្លំរថាបានចូលរួមបោះឆ្នោតនឹងត្រូវជាប់គុក ។
ចំណែកឯលោកស ខេងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃវិញ ក៏មិនខុសពីលោកគឹម សន្តិភាពដែរ លោកស ខេងនឹងបង្ក្រាបរាល់សកម្មភាពណាធ្វើឲ្យបះពាល់ដល់ការបោះឆ្នោតនៅឆ្នាំ២០១៨នេះ ។
ទាក់ទងនឹងទៅពាក្យសម្តីគំរាមកំហែងចាប់ដាក់គុកច្រវ៉ាក់ ភាសាដ៏គួរឲ្យភ័យខ្លាចរន្ធត់តក់ស្លុកនេះដែរ លោកសោ ចាន់ដេត អតីតសមាជិតព្រឹទ្ធសភាមកពីគណបក្សសម រង្ស៊ីបានសរសេរនៅបណ្តាញសង្គមរបស់លោកថា «ឃោរឃៅទាំងពូជ» ។ លោកសោ ចាន់ដេតបានបន្ថែមថា មេដឹកនាំខ្លះមិនបានសិក្សាជ្រៅជ្រះ ធ្លាប់ធ្វើកម្មាភិបាល ជាមន្ត្រីខ្មែរក្រហម ធ្លាប់ជាមនុស្សឃោរឃៅ ធ្លាប់ស្ថិតក្នុងក្រុមរបបបន់ឧក្រិដ្ឋទៅ តែមន្ត្រីខ្លះ ក្មេងជំនាន់ក្រោយៗបានសិក្សាខ្ពង់ខ្ពស់ ប៉ុន្តែនៅតែឃោរឃៅ មានតែមានគំនិតមិនខុសពីមេដឹកនាំចាស់ៗមុនដែលធ្លាប់ជាកម្មាភិបាលខ្មែរក្រហមដែរ ។